មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 02:02 នាទី ចំនួនអានៈ 2319

នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះត្រួតពិនិត្យនេះ ធ្វើឡើង នៅព្រឹកថ្ងៃទី២៩ មីនា ឆ្នាំ២០១៥ ស្ថិតនៅ ហាង​ដែល​មានស្លាក​យីហោ ពន្លឺថ្មី ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំងបទ ល្មើស សេដ្ឋកិច្ច ខេត្តសៀមរាប រួមនិង មន្ត្រីសាខាកាំកុងត្រូល ខេត្តសៀមរាប ។ ក្នុងនោះ​ម្ចាស់អាជីវកម្ម ឡនំបុ័ង ត្រូវបាន នគរបាល បង្ហើបឲ្យដឹង ឈ្មោះថា គីស៊ូឡុង ភេទប្រុស មានវ័យជាង៣០ឆ្នាំ។

លោកវរសេនីយ៍ឯកសឿន សេន នាយការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច បានឲ្យដឹងថា ការចុះមកត្រួតពិនិត្យនេះ គឺគ្រាន់តែ រកច្បាប់ និងយកនំបុ័ង ទៅពិសោធ៍ នៅ ឡាបូ ដោយមិនមានការចោទប្រកាន់ ថាប្រជាពលរដ្ឋទាំងនោះពុលដោយសារនំបុ័ងនោះទេ ។

ដោយឡែក មន្រ្តីសាខាកាំកុងត្រូល ខេត្តសៀមរាប បានឲ្យដឹងថា ការពិនិត្យ ទៅលើ សាច់ប៉ាតេ ជ្រក់ និងនំបុ័ង ឲ្យដឹងច្បាស់ថាមានជាតិនោះ គឺថ្ងៃអង្គារទើបដឹង។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ពុល​នំប៉័ង​សាច់ប៉ាតេ​ ដែលមាន​ចំនួន ៥៤២ នាក់ នៅ​ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ត្រូវបាន​អាជ្ញាធរខេត្ត បញ្ជាក់​ថា បណ្តាលមកពី​ថ្នាំ​បាញ់​លើ​ត្រសក់ ដែល​ដាក់​ផ្ទាប់​ក្នុង​នំប៉័ង​សាច់​នោះ​។ រហូតដល់​ល្ងាច​ថ្ងៃទី​២៨​មីនា​នេះ អ្នកភូមិ​ទាំងនោះ បាន​ធូរស្រាល ដោយ​មិន​ប៉ះពាល់​ ដល់​អាយុជីវិត​ឡើយ​។​

អាជ្ញាធរខេត្តសៀមរាប បានប្រាប់អ្នកកាសែតថា ​ថ្នាំ​គីមី​ក្នុង​ត្រសក់​ទាំងនោះ បាន​បណ្តាល​ឲ្យ​អ្នកភូមិ ដែល​ទទួលទាន​នំប៉័ង​សាច់ ក្អួត និង​ចុកពោះ ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឃុំ​ពង្រ​លើ និង​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប នៅ​ថ្ងៃទី​២៨​មីនា​នេះ​។​

នំប៉័ង​ សាច់ប៉ាតេ​​ទាំងនោះ ត្រូវបាន​អង្គការ​ទស្សនៈ​ពិភពលោក ចែកជូន​អ្នកភូមិ នៅពេល​ប្រារព្ធ​ទិវា​ប្រឆាំង​ពលកម្ម​កុមារ ដែល​បាន​ធ្វើឡើង ​នៅ​សាលាបឋមសិក្សា ​ចេក ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប កាលពីរសៀល​​ថ្ងៃទី​២៧​មីនា​។

លោក អ៊ុំ សា​រ៉ា​ត ប្រធាន​មណ្ឌល​សុខភាព ឃុំ​ពង្រ​លើ បាន​ឲ្យ អ្នកយកព័ត៌មាន ​ដឹងថា ចាប់តាំងពី​យប់​ថ្ងៃទី​២៧ គឺមាន​ក្មេងៗ និង​ឪពុកម្ដាយ​ពួកគេ​ជាច្រើន បានកើត​អាកា​រៈ​ចុកពោះ បន្ទាប់ពី​ពួកគេ​បាន​ទទួលទាន​នំប៉័ង ក្នុង​ទិវា​ប្រឆាំង​ពលកម្ម​កុមារ ដែល​ធ្វើ​នៅក្នុង​ឃុំ​នោះ​។ តែដោយសារ​តែ​យប់ ម្នាក់ៗ​នៅ​សម្ងំ​តាម​ផ្ទះ​រៀងខ្លួន លុះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៨ ខែមីនា មាន​កុមារ​តូចៗ​ក្អួត ហើយ​នាំមក​សង្គ្រោះ​នៅក្នុង​មណ្ឌល​សុខភាព ក៏ប៉ុន្តែ​បន្តិចក្រោយមក គឺមាន​កុមារ និង​ឪពុកម្តាយ​សិស្ស​កាន់តែ​ច្រើនឡើងៗ មាន​អាកា​រៈ​ដូចគ្នា ទើប​ប​បញ្ជូនមក​មណ្ឌល​សុខភាព​៕ ប្រភពពី សៀមរាបប៉ុស្តិ៍

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ហេ យ៉ែម ហៅដូ មេប៉េអឹមស្នាក់ការសន្តិសុខលេខ ៦៧២ បើកដៃអោយកូនប្រុសវាយពលរដ្ឋម្នាក់ជិតស្ល?...    អាន1595ដង ផ្ទះប៉ូលិសក្រុងសៀមរាបម្នាក់បើកល្បែងស៊ីសង ត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្តបង្ក្រាបឃាត់ខ?...    អាន1804ដង គណបក្សហ្វ៊ុនស៊ិនប៉ិច ប្តឹងរណឫទ្ធិលួចឧទ្ធម្ភាគចក្រលក់   អាន1623ដង ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន1372ដង សារជូនពរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប   អាន1908ដង មេខ្យល់បោកគេថានាំទៅធ្វើការនៅស្រុកថៃត្រូវ អ ហ ចាប់ដាក់ទ្រុង   អាន1438ដង តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​ការពារ​ដីធ្លី​បុរីកីឡា​ឲ្យ​មាន​សេរីភាព   អាន1323ដង ពលរដ្ឋ​ឆ្ងល់ថា៖ ហេតុអី រកស៊ីដឹកតែឈើ ដើរជល់តែមាន់ គំរាមតែអ្នកកាសែត ឡើងជានាយរងការិយាល័យនៃ...    អាន1799ដង បក្ស​ប្រឆាំង​នឹង​​​ហែ​ក្បួន​មុន​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ   អាន1425ដង ចៅហ្វាយខេត្តស្រះកែវ និងលោក សុខសុវណ្ណ ឡើងថ្លែងមតិសំណេះសំណាលថ្ងៃខួបកំណើតអ្នកកាសែត   អាន1447ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5027នាក់
ម្សិលមិញ    6833នាក់
សប្ដាហ៍នេះ    38494នាក់
ខែនេះ    407903នាក់
ឆ្នាំនេះ   2418442នាក់
សរុប   51778368នាក់
ថ្ងៃទី 27 ខែ 04 ឆ្នាំ 2024 ម៉ោង 10:06