លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង

ដោយៈ រ៉េត ខេត្តត្បូងឃ្មុំ ថ្ងៃទី 22 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 03:00 នាទី ចំនួនអានៈ 1780

កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយក​ផលប្រយោជន៍​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង ហើយ​មុន​បាន​មក​កាន់​មេ​ច្រក​ដូង ៧​ដើម លោក នូ ស៊ីថា ជា​មន្ត្រី​គយ​នៅ​ទិសឧត្តរ​នៃ​ប្រទេស ហើយ​ដោយ​សម្លឹង​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើយ៉ាងណា ដើម្បី​ឆាប់​ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ លោក នូ ស៊ីថា បាន​ជ្រែ​រត់​មក​រក​ប៉ុស្តិ៍​ភាគ​ខាងកើត​ប្រទេស​វិញ ម្តង ហើយ​ចុងក្រោយ​ទីបំផុត​បាន​ផ្លោះ​ឡើង​ធ្វើ​ជា​ស្តេចត្រាញ់​គយ​ប្រចាំខេត្ត​ ត្បូងឃ្មុំ ដែល​ជា​ខេត្ត​សម្បូរណ៍​ដោយជំនួញ​សេដ្ឋកិច្ច​ គ្រប់​វិស័យ ។​

​តាម​ការសង្កេត​ពី​បុគ្គលិកលក្ខណៈ​សម្បត្តិ​របស់លោក នូ ស៊ីថា គឺ​មាន​សមត្ថភាព​ជំនាញ​ក្នុង​ការប្រព្រឹត្ត​អំពើ ពុករលួយ​គ្រប់​រូបភាព​ឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ី​ប្រេងឥន្ធនៈ​ការដឹកជញ្ជូន​ ឈើ ទំនិញ​គ្រប់​ប្រភេទ​ត្រូវ​ធ្លាក់​ក្នុង កណ្តាប់ដៃ​លោក នូ ស៊ីថា ទាំងស្រុង ។​

លោក នូ ស៊ីថា ឥឡូវ​នេះ​ពិតជា​បាន​សម្រេច​ដូចក្តី​ប៉ងប្រាថ្នា​របស់​គាត់​មែន ។ បានសេចក្តីថា មហិច្ឆតា​ល្មោភ​បុណ្យស័ក្តិ​អំណាច​របស់ លោក នូ ស៊ីថា គឺ​ពិតជា​គ្មាន​ព្រំដែន ហើយ​ក្លាហាន​ចំណាយ​លុយ​រាប់​ម៉ឺន​ដុល្លា​រទិញ​តំណែង មេ​គយ​ខេត្ត​ត្បូងឃ្មុំ ធ្វើឱ្យ​ផ្អើល​ល្បីល្បាញ​ទូទាំងប្រទេសគ្មាន​នរណា​មួយ​អាច​មាន​សមត្ថភាព​ ធ្វើបាន​ដូច​ជា​រូបគាត់​បាន​ឡើយ ។​

​ ​គ្រប់​អាជីវករ​ទាំង​តូច​ទាំង​ធំ អ្នករកស៊ី​ទាំង​ស្រប​ច្បាប់​មិន​ស្រប​ច្បាប់​គ្មាន​នរណា​មួយ​បាន​រួចខ្លួន​ ថាមិនបានបង់លុយ​ក្រៅផ្លូវការ​ទៅ​ឱ្យ​លោក នូ ស៊ីថា ឡើយ ។ ចំណែកឯ​កិច្ចខិតខំ​ប្រឹងប្រែង​រក​ចំណូល​ជូន​រដ្ឋ​វិញ លោក នូ ស៊ីថា មិន​ដែល​ឈឺ​ក្បាល​វិលមុខ​គិតគូរ​រក​ផលប្រយោជន៍​ជូន​ជាតិ​ឡើយ ធ្វើយ៉ាងណា​ឱ្យ​តែ​ខ្លួន​ឆាប់​បាន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ដ៏​ហ៊ឺ​ ហារ ! ក្រោម​គំនរ​ទឹកភ្នែក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ស្លូតត្រង់​រក​តែ​អាហារ​ ចំអែត​ក្រពះរស់ មួយថ្ងៃ សឹងតែ​មិន​បាន​ផង ។​

​បើ​ក្រឡេក​មើល​ពី​ជន​ហ៊ឺហារ ! ឈ្មោះ នូ ស៊ីថា ជំនាញ​គយ​ពូកែ​ខាង​គោះ​វិញ ពេល​មក​បូរី​នៅ​ជិត​ស្ថានីយ៍ ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ក្នុង​ក្រុង​ភ្នំពេញ​ម្តងៗ គេ​សង្កេត​ឃើញ​ជន​ហ៊ឺហារ​រូបនេះ យក​លុយ​ទាំង​គី​បៗ​ក្នុង​វ៉ា​លី​ដើរ​ស៊ី ចាយ​សប្បាយ​ក្អាកក្អាយ​ក្នុង​ភោជនីយ៍ដ្ឋាន​ផ្សេងៗ ដោយ​មាន​ស្រី​ស្រស់​ក្មេងៗ​អង្គុយ​កំដរ​ឆ្វេង​ស្តាំ ដោយ​មិន​បាន​យក ឧត្តមគតិ ទៅ​ជួយ​បំរើ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​តាម​មូលដ្ឋាន​ដែល​រាជរដ្ឋាភិបាល​ កំពុងតែ​យកចិត្តទុកដាក់​នោះ​ឡើយ​។​

​ ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ​នេះ គួរតែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ទីចាត់ការគយ និង​រដ្ឋាករ មាន​វិធានការណ៍​សើរើ​ការប្រកាស​តែងតាំង​ប្រធាន​សាខាគយ​ខេត្ត​ត្បូងឃ្មុំ​នេះ ​ឡើងវិញ ដោយ​ពិនិត្យ ជ្រើសរើស​មន្ត្រី​ដែល​មាន​សមត្ថភាព លក្ខណៈសម្បត្តិ​ត្រឹមត្រូវ​ពិតប្រាកដ ឱ្យទៅ​កាន់​កន្លែង​កៅអី លោក នូ ស៊ីថា វិញ​ម្តង ព្រោះ​មិន​ទាន់​ហួសពេល​ទេ តំណែង​នេះ​ជា​ការប្រកាស​តែងតាំងបណ្តោះអាសន្ន ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន   អាន1425ដង សាលាក្តី​ខ្មែរ​ក្រហម​តែងតាំង​លោក អាង ឧត្តម និង​លោក មីឆែល កាណាវ៉ាស ជា​មេធាវី​ការពារ​ក្តី?...    អាន1632ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1723ដង លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស?...    អាន1892ដង មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​តំណែង   អាន1592ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន778ដង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សួរទៅ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​របស់​ខ្លួនថា តើភ្នែកទៅ​ណាអស?...    អាន1592ដង អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា   អាន1382ដង តូចចិត្តប្រពន្ធរត់ចោលផឹកស្រាស្រវឹងដេកតាមផ្លូវ   អាន1566ដង ក្រុមហ៊ុនចិនវិនិយោគ ផ្លូវដែក និងរោងចក្រស្លដែក នៅព្រះវិហារ លើទឹកប្រាក់ជាង ៩៦០០ លានដុល្លា?...    អាន1443ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5853នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    22891នាក់
ខែនេះ    129969នាក់
ឆ្នាំនេះ   2587872នាក់
សរុប   51947798នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 21:02