បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ

ដោយៈ រិទ្ធី ខេត្តបាត់ដំបង ថ្ងៃទី 17 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 04:58 នាទី ចំនួនអានៈ 2351

ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១៥​ម៉ែត្រ ធ្វើឲ្យ​​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​និង​​សមត្ថកិច្ច​ ចុះ​ទៅ​ត្រួតពិនិត្យ​សព​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​ផងដែរ​។​

​ការ​ធ្វើ​អត្តឃាត្តខាងលើនេះ​បាន​​កើតឡើង​កាលពី​យប់​​​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅ នៅ​ចំណុច​ភូមិ​សាមគ្គី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​។ សព​យុវជន​រូបនោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហាប់ ង៉ា អាយុ​២១​ឆ្នាំ ប្រកប​មុខរប​រកម្ម​ក​រ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​ចក ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​

​ជុំវិញ​នៃ​ហេតុការណ៍​ខាងលើ លោក​អនុសេនីយ៍ឯក សារ៉េត វិសេត អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ស្រុក​ភ្នំព្រឹក បាន​ប្រាប់ឲ្យដឹង​ថា សាកសព​យុវជន​ឈ្មោះ ហាប់ ង៉ា សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច្ច័យ គឺ​នៅ​លើ​ដងខ្លួន​សព​ពុំមាន​ស្លាកស្នាម​អ្វី​គួរឲ្យ​សង្ស័យ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នោះ​ឡើយ ពោល គឺ​យុវជន​រូបនោះ ពិតជា​បាន​ធ្វើ​អត្តឃាត​ដោយ​ចង​ក​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន​។​

​លោក​អធិការរង បាន​បន្ត​ឲ្យដឹងថា ពាក់ព័ន្ធ​ការធ្វើអត្តឃាត​នេះ បើ​តាម​សមត្ថកិច្ច​ស្រាវជ្រាវ និង​សាកសួរ​ព័ត៌មាន​ពី​សំណាក់​ក្រុម​គ្រួសារ​សព សមត្ថកិច្ច​សន្និដ្ឋាន​ជាបឋម គឺ​យុវជន​ឈ្មោះ ហាប់ ង៉ា ចង​ក​សម្លាប់​ខ្លួន​ទៅ​តាម​សង្សារ​របស់​គេ ដែល​ទើបតែ​បាន​ស្លាប់ចោល​នៅ​រាជធានី​ភ្នំពេញ កាល​ពី​កន្លងទៅ​ថ្មីៗ​នេះ ហើយ​ការស្លាប់​របស់​សង្សារ​នោះ គេ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​ថា ស្លាប់​ដោយ​មូលហេតុ​អ្វី​នោះ​ទេ​។​

​ក្រុមគ្រួសារ​សព​បញ្ជាក់​ឲ្យ​សមត្ថកិច្ច​ដឹង​ទៀត​ថា រវាង​សង្សារ​ស្រី និង​យុវជន​រងគ្រោះ គឺ​ពួកគេ​ស្គាល់ និង​ស្រឡាញ់​គ្នា នៅពេល​ដែល​ធ្វើ​ការងារ​ជាមួយគ្នា​នៅ​ភ្នំពេញ​។ លុះ​ក្រោយ​ពី​ទទួលដំណឹង​ថា សង្សារ​របស់​ខ្លួន​ស្លាប់​នៅ​រាជធានី​ភ្នំពេញ​រួច​មក ចាប់តាំងពី​ពេលនោះ​ធ្វើឲ្យ​យុវជន​ខាងលើ មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ហើយ​កន្លងមក​គេ​ធ្លាប់​ប៉ង​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​ម្តង​រួចមកហើយ ប៉ុន្តែ​ត្រូវបាន​ក្រុមគ្រួសារ​ជួយសង្គ្រោះ​ទាន់ពេលវេលា​​ តែលើក​ក្រោយ​នេះ ទើប​យុវជន​រងគ្រោះ​ធ្វើអត្តឃាត​ចង​សម្លាប់​ខ្លួន​បាន​សម្រេច ដោយ​គ្មាន​នរណា​ដឹង​នោះ​ឡើយ។

ករណីចង​ក​សម្លាប់ខ្លួនតាមសង្សានេះ ត្រូវ​បាន​មតិមហាជនរិះគន់ថា សម័យនេះទៅ​ហើយ​នៅ​មាន​មនុស្ស​ដែល​មិន​ចេះ​ពិចារណាទៅ​ចង​ក​សម្លាប់​ខ្លួនតាម​ស្រីស្នេហ៍ទៀត អំពើអត្តឃាតនេះ​មជ្ឈដ្ឋានទូទៅ​គេ​មិន​គាំទ្រទេ។ ពលរដ្ឋ​ក៏សូម​អំពាវនាវដល់​យុវជន យុវនាទី ដទៃទៀត​កុំយក​តម្រាប់តាមព្រោះ​នេះមិន​មែន​ជា​ជម្រើស​ដ៏ល្អសំរាប់​មនុស្សលោកទេ ខ្វះអី​ប្រុស​ពេញដីស្រីពេញនរគ បើ​នាង​លាចាកលោកនេះទៅ​ហើយ អ្នក​គួរតែ​ធ្វើ​បុណ្យឧទ្ទិសកុសលជូននាង​អោយ​នាង​បាន​ទៅ​កាន់សុគតិភពចុះ ឯយើងជាយុវជន ជាទំពាំងស្នងឬស្សី គួរខិតខំកែខៃ​ជីវិត​អោយប្រ​សើ កាពារ​ជាតិមាតុភូមិ កសាងស្នដៃទើបវាជា​យុវជនល្អ ជា​ប្រជាជនល្អ ជាកូនល្អក្នុងក្រុមគ្រួសារ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សុខពិសី និងជម្រះមន្ទិលរឿងគេចោទថាមានផ្ទៃពោះ   អាន1668ដង ចិនចេញមុខការពារខ្លួនពីការចោទប្រកាន់របស់អាមេរិកចំពោះទំនាក់ទំនងយោធាជាមួយកម្ពុជា   អាន1871ដង ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ   អាន1814ដង មន្ត្រីរាជការក្នុងខេត្តសៀមរាបចូលរួមដង្ហែ និងគោរពវិញ្ញាណក្ខ័ន្ត សពទាហានមួកខៀវ   អាន1606ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន1936ដង លោកជំទាវ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុនលីអ៊ុំអេង បានយកថវិការជាច្រើនដុល្ល?...    អាន1533ដង សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង   អាន3114ដង សំណើ​របស់​លោក សម រង្ស៊ី ជា​លើក​ទី៣ត្រូវបានរដ្ឋាភិបាល​ច្រាន​ចោល​ទៀត   អាន1378ដង លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត   អាន1811ដង អតីតគ្រូភ្លេងម្នាក់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង មានជីវភាពក្រីក្រ ដង្ហោយហៅរកអ្នកជួយ   អាន1513ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1992នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71583នាក់
ខែនេះ    178661នាក់
ឆ្នាំនេះ   2636564នាក់
សរុប   51996490នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 10:40