អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 03:03 នាទី ចំនួនអានៈ 2095

អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត​សៀមរាប ចុះ​រុះរើផ្ទះប្រ​ជា​ពល​រដ្ឋ​ដែ​ល​រស់នៅ​ជិត​៣០​ឆ្នាំ ស្ថិត​នៅ​ក្នុង​ភូមិ​ដក់​ពោធិ៍ ក្រុម​ទី០៣ សង្កាត់ស្លក្រាម ក្រុង​សៀមរាប នៅ​ក្បែរ​ចញ្ចើម​ផ្លូវ​លោក​តាណឿយជាប់​និង​ផ្លូវ​ជាតិ​លេខ​៦ ដោយ​គ្មាន​សំ​ណង​សូម្បី​មួយ​កាក់​មួយ​សេន​លុយខ្មែរ ដែលនាំអោយ​ម្ចាស់ផ្ទះ​ស្ទើតែក្អួតឈាមស្លាប់ នៅ​ព្រឹក​ថ្ងៃទី១៩​នេះ។

លោក វ៉ាយ រ៉ាវុធ អាយុ​ប្រហែល​ជាង​៥០​ឆ្នាំបាន​រៀប​រាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី១៩​នេះ​ទាំង​ទឹកភ្នែក​រលីង​រលោងថា លោក​និង​ក្រុម​គ្រួសារ​បាន​រស់​នៅ​ទី​នេះតាំង​ពី​ឆ្នាំ១៩៨៧​មក​ម្លេះ ហើយ​ថែម​ទាំង​មាន​សំបុត​កម្ម​សិទ្ធ​ដី​ពី​អាជ្ញាធរ​​ទៀត​ផង។ ឥលូវ​រដ្ឋ​ត្រូវ​ការ​ពង្រីក​ផ្លូវ​លោក​តាខៀវនឿយបែជា​ចោទថា លោក​ធ្វើ​ផ្ទះ​លើ​ដី​ផ្លូវ​ទៅ​វិញ ហើយ​មក​បង្ខំ​អោយ​លោក​រុះ​រើ ដោយ​មិន​មាន​សំណង​សូម្បី​មូយ​កាក់​មួយ​​សេន​ទាល់​តែ​សោះ។  លោក វ៉ាយ រ៉ាវុធ បន្តថា លោក​មិន​ប្រ​ឆាំង​និង​អាជ្ញាធរ​ទេ តែ​លោក​សូម​សំនូម​ពរ​ទៅ​អាជ្ញាធរអោយ​ជួយ​ដោះ​ស្រាយ​តាម​គោល​នយោ​បាយខ្លះៗជូន​គាត់ផង ព្រោះ​គាត់​គ្មាន​ដី​គ្មាន​ផ្ទះផ្សេង​សំ​រាប់​រស់​នៅ​ទេ បើ​អត់​ពី​ផ្ទះ​នេះទៅ​មាន​តែ​ដើរ​ដេក​តាម​ចិញ្ចើម​ផ្លូវ​ទាំង​គ្រូសារ​ជាមិន​ខាន។ ម្យ៉ាង​ទៀត​លោក លោក វ៉ាយ រ៉ាវុធ បន្ថែមថា បើ​អាជ្ញាធរ​រុះ​រើ​ផ្ទះ​គាត់​ហើយ សូម​រុះ​រើ​ផ្ទះដែល​នៅ​ម្ខាង​ផ្លូវ​ដែល​ជាប់​ចំ​ណី​ថ្នល់​ដូច​គ្នាផង​ កុំ​ធ្វើ​បាប​តែ​គាត់​ជាអ្នក​ក្រ ឯផ្ទះ​អ្នក​មាន​ខ្សែមាន​ខ្នង​ជាប់​ចំ​ណី​ថ្នលដែរ​តែបែជា​​មិន​រុះ​រើទៅ​វិញ។

លោក ខៀវ សត ចៅ​សង្កាត់​ស្លក្រាម​បាន​និយាយ​យ៉ាង​ខ្លីប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា រដ្ឋ​គ្មាន​គោល​ការណ៍​សង​ ឬ​ដោះ​ដូរ​អ្វី​ជូន​លោក វ៉ាយ រ៉ាវុធ ទេព្រោះ​គាត់​ធ្វើ​ផ្ទះ​លើ​ដី​ចំ​ណី​ផ្លូវ ម្យ៉ាង​ទៀត​អាជ្ញាធរ​បាន​ជូន​ដំ​ណឹង​ដល់​ម្ចាស់​ផ្ទះ​រូបនេះតាំង​ពី​២​ឆ្នាំ​មុន​មក​ម្លេះ ថា​ដី​នេះ​ជាដី​ចំ​ណីផ្លូវ។

លោក សោម សម្បត្តិ​ អភិបាល​រង​ក្រុង​បាន​អោយ​ដឹងថា លោក​ធ្វើ​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ ហើយ​ការ​ចុះ​រុះ​រើនេះ​គី​មាន​ចំ​ណា​ សជណ ពី​សាលាខេត្ត​ត្រឹម​ត្រូវ ក្នុង​ការ​ពង្រីកផ្លូវ​លោកតាខៀវ​នឿយដែលមាន​ទំ​ហំ៣៥ម៉ែត្រ។ លោក អភិបាលរង​ក្រុង​បាន​បន្ថែមថា អាជ្ញាធរ​មិន​មែន​រុះ​រើតែ​ផ្ទះ​លោក វ៉ាយ រ៉ាវុធ ទេ ផ្ទះ​ផ្សេង​ក៏រើដែរ​អោយ​តែ​ជាប់​ចំណី​ផ្លូវ​ដែល​ត្រូវ​ពង្រីក តែ​គេ​រើ​ផ្ទះ​លោក វ៉ាយ រ៉ាវុធ មុន​ព្រោះ​វា​ចំ​ផ្លូវ​ដាក់​លូបង្ហូរទឹកដែល​គេ​កំ​ពុង​តែ​សាង​សង់។

ដោយ​យោង​ទៅ​តាម​សំនូម​ពរ​របស់​លោក វ៉ាយ រ៉ាវុធ សុំ​ពន្យាពេល​មួយ​អាទិត្យ​ក្នុង​ការ​រើ​រៀប​ចំឥវ៉ាន់និង​ទ្រព្យ​សម្បត្តិនៅ​ក្នុង​ផ្ទះ អាជ្ញាធរ​សម្រេច​ចិត្ត​ដក​ខ្លួន​ថយដោយ​ទុក​ពេល​អោយ​ លោក វ៉ាយ រ៉ាវុធ ចំនួន​២ថ្ងៃក្នុង​ការ​រៀប​ចំ​យក​ទ្រព្យ​សម្បត្តិ​ចេញ ហើយ​២ថ្ងៃក្រោយអាជ្ញាធរ​និង​ចុះ​មក​ផ្តង​ទៀត​ដើម្បី​រុះ​រើ​ម្តង​ទៀត គឺ​រើ​ទាំង​សង​ខាង​ផ្លូវមិន​អោយ​មាន​ការ​ច្រណែនគ្នាទេ។

លោក វ៉ាយ រ៉ាវុធ សូម​សំ​នូមពរ​យ៉ាង​ទទួចដល់​លោក ឃឹម ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប​មេត្តាជួយ​ផ្តល់​ជា​ថវិការ​ខ្លះៗដល់​ក្រុម​ក្រួសារ​លោកផង ព្រោះ​ផ្ទះ​របស់​គាត់​២ល្វែង​និង​ត្រូវ​វាយ​កម្ទេច​ចោល​កើត​ជាផេះ​ហើយ លោក​គ្មា​ន​កន្លែង​ជ្រកទេ មាន​តែនាំ​កូន​ចៅ​ដេក​តាម​ជញ្ចើម​ផ្លូវ​ដូច​អ្នក​សុំ​ទានមិន​ខាន បើរដ្ឋ​មិន​មាន​គោលការ​ណ៍​ដោះដូរ​ជូន​លោក​ទេនោះ។

ក្រុម​ប្រ​ជាពល​រដ្ឋ​ដែល​ឈរ​មើល​ក្រុម​កម្មករ​វាយ​កម្ទេច​ផ្ទះ​លោក វ៉ាយ រ៉ាវុធ មួយ​ល្វែង​ខាង​ក្រោម​កាល​ពី​ព្រឹក​មេញនោះ នាំគ្នា​និយាយ​ទាំង​ហួស​ចិត្ត​ថា អាជ្ញាធរ​ហាក់​គ្មាន​បេះ​ដូង ផ្ទះ​គាត់​រស់​នៅ​ជិត​៣០​ឆ្នាំ​ហើយ ឥលូវ​រដ្ឋ​ត្រូវ​ការ​បែជាមិន​មាន​ការ​ដោះដូរ​ជូន​គាត់ ហើយ​ប្រើ​អំ​ណាច​សមត្ថ​កិច្ច​រាប់​សិប​នាក់មក​ការ​ពារ​ក្នុង​ការ​រុះ​រើ​ដែល​រូប​ភាព​បែបនេះ ហាក់​មាន​ចេតនា​គំ រាម​កំ​ហែង​ដល់​ពល​រដ្ឋ​ក្រីក្រ​ស្លូត​ត្រង់អញ្ចឹង ដែល​ធ្វើ​អោយ​អ្នក​ធ្វើ​ដំ​ណើរ​ខ្លះស្មាន​តែ​គេ​ចាប់​គ្រឿង​ញៀន​ខ្នាតធំ ឬ​បង្ក្រាប​ក្រុម​ភារវកម្ម៕ដោយ៖​ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ   អាន1519ដង ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន1476ដង សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និង?...    អាន1555ដង ប៉េអឹមព្រះសីហនុសីុមិនឆ្អែត   អាន1454ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1678ដង លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២?...    អាន1550ដង មេបញ្ជា​ការ​អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ​ត្រូវ​ដក​ហូត​តំណែង   អាន1578ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន1675ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន1602ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1574ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1599នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    12836នាក់
ខែនេះ    119914នាក់
ឆ្នាំនេះ   2577817នាក់
សរុប   51937743នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 11:20