លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០

ដោយៈ សហការី ខេត្តបាត់ដំបង ថ្ងៃទី 30 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 09:09 នាទី ចំនួនអានៈ 2334

ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត្ត​បាត់ដំបង ត្រូវបាន និង​កំពុង​ឈានទៅ​ធ្វើ​អាជីវកម្ម​នៅលើ​ជួរ​ភ្នំ​ថ្ម​ក្រហម​មួយកន្លែង​ទៀត ហើយ ដើម្បី​ប្រមូលយក​ប្រភេទ​ថ្ម​ពណ៌​ម្តង បន្ទាប់ពី​បាន​ប្រមូលយក​ថ្មកែវ សឹងតែ​រលាយ​តួ​ភ្នំ​១៥០ អស់​មួយ​ចំហៀង​រួចមក​។

គួរ​បញ្ជាក់ថា កាលពី​ដើមឡើយ ជួរ​ភ្នំ​១៥០​ទាំងមូល មានការ​ការពារ និង​អភិរក្ស​យ៉ាង​ល្អ​ទៅលើ​ដើម​រុក្ខជាតិ​នានា​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នេះ រហូត​ធ្វើ​ឲ្យ​តួ​ភ្នំ​ទាំងមូល​មាន​ភាពស្រស់​បំព្រង និង​មាន​ពណ៌​ខៀវស្រងាត់ ដែលជា​ចំណែក​មួយ​ក្នុងការ​លើកស្ទួយ​នូវ​សោភ័ណភាព​របស់​អាងទឹក​កំពីងពួយ​ផងដែរ​។

ប៉ុន្តែ​មួយរយៈ​ក្រោយ​មកនេះ ក៏មាន​បញ្ហា​មួយ​បានកើត​ឡើង និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នេះ​មានការ​ខកចិត្ត​យ៉ាងខ្លាំង ព្រោះ​អ្វីៗ​ដែល​ពួកគេ​ខំប្រឹង​ថែ ត្រូវបាន​ក្រុមហ៊ុន​មួយ​ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា វ័យក្មេង​ម្នាក់ ដាក់​គ្រឿងចក្រ​ចូលទៅ​ទន្ទ្រាន​ឈូសឆាយ​ដោយ​ធ្វើ​ការដាក់​គ្រាប់​បំផ្ទុះ បំ​ប៉ើង​ដុំថ្ម​ធំៗ ដើម្បី​ទាញយក​នូវ​ប្រភេទ​ថ្ម​ម្យ៉ាង ដែលមាន​ឈ្មោះថា "​ថ្មកែវ​" ដោយ​គេ​បានដាក់​ម៉ាស៊ីន​កែច្នៃ​នៅ​នឹង​ជើងភ្នំ​តែម្តង ក្នុងការ​ពុស​ជ្រៀក​ដុំថ្ម​ទាំងនោះ​ឲ្យ​ទៅជា​ការ៉ូ​ផ្ទាំងៗ ងាយស្រួល​ក្នុងការ​នាំចេញ​ទៅកាន់​ទី​ផ្សារ​នានា​នៅក្រៅ​ប្រទេស​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ បាន​លើកឡើងថា ពួកគាត់​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​សុវត្ថិភាព ព្រោះ​ពេលដែល​គេ​ដាក់​គ្រាប់​ដើម្បី​បំផ្ទុះ​ម្តងៗ ដុំថ្ម​ជាច្រើន​បាន​ហោះហើរ​ព្រោងព្រាត​ដោយ​ឆ្លងកាត់​លើដំបូល​ផ្ទះ​ទៅ​ធ្លាក់​ដល់​ផ្លូវថ្នល់ ហើយ​ម្យ៉ាងទៀត​ព្រៃឈើ​ដែល​ធ្លាប់​តែមាន​ភាពស្រស់​បំព្រង ឥឡូវ​ស្ទើរតែ​ក្លាយ​ជាទី​រហោ​ដ្ឋា​ន​ទៅហើយ ព្រោះ​វិសាលភាព​នៃ​ការធ្វើ​អាជីវកម្ម​របស់​ពួកគេ​មាន​ទំហំធំធេង​ណាស់​នៅលើ​ខ្នងភ្នំ​នេះ​។

ប្រភព​ដដែល​បាន​សង្កាត់​ធ្ងន់​ថា រយៈពេល​ប្រហែល​ជិត​មួយខែ​កន្លងទៅនេះ គេ​បានឃើញ​ក្រុមហ៊ុន​នេះ បាន​លើក​គ្រឿងចក្រ​ចេញទៅ​ចំណុច​មួយ​ផ្សេង​ទៀតហើយ ដោយ​ទុក​កម្លាំង​ខ្លះ​នៅចាំ​កន្លែង គឺ​ចំណុច​ថ្មី​ដែល​គេ​ទៅ​ឈរជើង​នេះ ស្ថិតនៅ​ខាងលិច​ភ្នំ​តា​គ្រាម គឺ​នៅលើ​ជួរ​ភ្នំ​ថ្ម​ក្រហម បើ​គេ​សំលឹងមើល​ពី​ផ្លូវ គឺ​មិនអាច​មើលឃើញ​ឡើយ ព្រោះ​វា​ស្ថិតនៅ​ខាងក្រោយ​ភ្នំ​តា​គ្រាម ដូច្នេះ​គេ​អាចមាន​លទ្ធភាព​ធ្វើ​យ៉ាង​ឆ្ងាញ់​ដៃ ហើយ​នៅ​ទីតាំង​ទី​ពីរ​នេះ គឺ​ប្រភព​គ្រាន់តែ​ដឹងថា ជាការ​ធ្វើ​អាជីវកម្ម​យក​ប្រភេទ​ថ្ម​ពណ៌​។

​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម​លើ​សម្បត្តិ​ធម្មជាតិ​ទាំងនេះ លោក ជឺ ឈាង ប្រធាន​មន្ទីរ រ៉ែ និង​ថាមពល បាន​លើកឡើងថា គេ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ តែ​ចំពោះ​វិសាលភាព​នស​ការធ្វើ​អាជីវកម្ម លោក​មិនបាន​ចាំ​ទេ​។

​ថ្លែងប្រាប់​​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ​នា​កាល​ព្រឹក​ថ្ងៃទី​២៨ ខែមីនា​ លោក​អភិបាលខេត្ត ច័ន្ទ សុផល បានលើកឡើង​យ៉ាងខ្លី ខណៈដែល​រូបលោក​កំពុងស្ថិត​នៅក្នុង​អង្គប្រជុំ​ថា លោក​ក្តាប់​មិន​ជុំ​ទេ​ក្នុង​រឿងនេះ ទាល់តែ​សួរ​ទៅខាង​មន្ទីរជំនាញ ទើប​គេ​ដឹង​។

ប្រភព​មួយចំនួន​បាន​និយាយថា បើ​ច្បាប់​មិនបាន​កំណត់​វិសាលភាព​នៃ​ការធ្វើ​អាជីវកម្ម​ឲ្យ​បានច្បាស់លាស់​ទេនោះ អនាគត​ជួរ​ភ្នំ​ទាំងនេះ​ប្រាកដជា​រលាយ ហើយ​ភោគផល​រ៉ែ​ធម្មជាតិ​ក៏​នឹង​វិនាស​ទៅ​ដែរ។ ពល​រដ្ឋ​ក៏បាន​រិះ​គន់ថា លោក ចាន់សុផល មិន​គួរ​ឆ្លើយថា ក្តាប់មិន​ជុំ​នោះទេ ព្រោះ​លោក​ជាចៅ​ហ្វាយ​ខេត្ត​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​សែន​ពេញ​ចិត្ត​ហើយ​តែង​តាំងជាចៅ​ហ្វាយ​ខេត្ត​បាត់ដំបង ពាក្យថា​ក្តាប់​មិន​ជុំជាភាសា​អសមត្ថភាព​បំ​ផុត​៕ ដោយ៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ...    អាន1018ដង លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារក?...    អាន2194ដង កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន4082ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន1463ដង ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ   អាន1422ដង ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង   អាន2011ដង ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក ?...    អាន1643ដង សម្រែក​ព្រឹក្សា ដាក់បណ្តាស្សាចោរជនក្បត់ជាតិ   អាន1534ដង បរិយាយថ្ងៃនេះ៖ អ្នកនយោបាយស្រុកខ្មែរភាគច្រើនមិនមែនជាអ្នកស្នេហាជាតិពិតប្រាកដ   អាន1895ដង អគ្គរាជទូត​អង់គ្លេស និង​CEOP​ ​ផ្ដល់​ប័ណ្ណ​សរសើរ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ   អាន1634ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1051នាក់
ម្សិលមិញ    14000នាក់
សប្ដាហ៍នេះ    32839នាក់
ខែនេះ    38936នាក់
ឆ្នាំនេះ   3109506នាក់
សរុប   52469432នាក់
ថ្ងៃទី 08 ខែ 09 ឆ្នាំ 2024 ម៉ោង 09:49