លោកប៉ូលីសសក្តិ៤ ឡុងសំអឿន ជាប្រធានផ្នែកភស្ដុភារ ការិយាល័យរដ្ឋបាលសរុបនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងលោក យិនប្រសិទ្ធ ប្រធានក្រុមប្រតិបត្តិការណ៍ពិសេសរបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហារផ្ទៃ រាល់ថ្ងៃនេះកំពុង កាក់កបជាមួយការប្រមូលលុយពីឈ្មួញរកស៊ីខុសច្បាប់ រថយន្តដឹកឈើ ហើយគាបសង្កត់ប្រជាពលរដ្ឋ ទន់ខ្សោយដែលជាអ្នករកស៊ីដឹកទំនិញបន្តិចបន្តួចពីជាយដែនទៅលក់តាមខេត្ត យកទៅចែកគ្នាធ្វើមានធ្វើបានដោយមិនខ្វល់ពីភាពក្តៅក្រហាយរបស់ប្រជាពលរដ្ឋឡើយ។
ក្រុមឈ្មួញរកស៊ីក្នុងទឹកដីខេត្តឧត្តមានជ័យ និងខេត្តសៀមរាប បានបង្ហើយឲ្យដឹងថា រាល់ថ្ងៃនេះពួកគាត់ ពិបាករកស៊ីណាស់ ព្រោះមានសមត្ថកិច្ចមិនតិចជាង១០ស្ថាប័នទេដាក់ប៉ិស្តិ៍ជជុះឃាត់រថយន្តពួកគាត់យកលុយ ក្នុងនោះគេសង្គេតឃើញស្ថាប័ននគរបាលសេដ្ឋកិច្ចក្រសួង ក្រោមការគ្រប់គ្រងរបស់លោក សក្តិ៤ ឡុងសំអឿន ដាក់ប៉ុស្តិ៍ច្រើនជាងគេ។
ប្រភពដដែលបានបន្តទៀតថា ប៉ុស្តិ៍ដែលលោក ឡុងសំអឿន ឈរជើងនៅខេត្តសៀមរាប ខេត្តឧត្តរមានជ័យ គឺជាប៉ុស្តិ៍លេខ១ ដែលមានបទល្មើសជំនួញឈើប្រណិតខុសច្បាប់ច្រើនបំផុត ព្រោះតែការពូកែអេបអបយកចិត្តយកថ្លើមមេកើយ បានធ្វើឲ្យ ឡុងសំអឿន ល្បីឈ្មោះនិងលេចមុខជាងគេល្បីពូកែក្ដោបសេដ្ឋកិច្ចខ្លាំងជាងគេ ប្រមូលលុយពីឈ្មួញបានច្រើនយកទៅជូនលោក យិន ប្រសិទ្ធ មួយខែៗរាប់ ម៉ឺនដុល្លា។ ដោយសារតែរឿងនេះហើយធ្វើឲ្យ ឡុងសំអឿន ឡើងសក្តិ៤ក្នុងមួយប៉ប្រិចភ្នែក និងមាន សិទ្ធដើរធ្វើព្យុះធ្វើភ្លៀងបានដល់ទៅ២ខេត្ត។
ដើម្បីបញ្ចៀសពីការស្តីបន្ទោស និងដកទៅនៅខេត្តផ្សេងដែលជាខេត្តអត់ខ្លាញ់ លោក ឡុងសំអឿន បានដើគោះលុយពីក្រុមឈ្មួញនិងរឹតបណ្តឹងប៉ូលិសនៅតាមគោលដៅឲ្យគៀបឈ្មួញតាមរបៀបបង្ខំដើម្បីប្រមូលលុយឲ្យថ្នាក់លើបន្តតាមការគ្រោងទុករៀងរាល់ខែ។ បើទោះបីជាដឹងថា ពិបាករកប្រាក់ក៏ ដោយ ដើម្បីបានមកនៅតាមប៉ុស្តិ៍ល្អ ដែលមានខ្លាញ់ដូចជាខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ពួកគេ សុទ្ធតែត្រូវបានដេញថ្លៃ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ឡុងសំអឿន បានពុះពារគ្រប់ឧស័គ្គសព្វបែបយ៉ាងដើម្បីទិញតំណែងខ្លាញ់មួយនេះឲ្យបានគ្មាននណាហ៊ានប៉ះពាល់រូបគេបានឡើយ បើទោះបីជាមន្ត្រីតាមខេត្តផ្សេងៗ ត្រូវថ្នាក់លើធ្លាប់ដកបញ្ឈជើងជាបន្តបន្ទាប់ក៏ដោយ សម្រាប់លោកសក្តិ៤ ឡុងសំអឿន គឺជាបុរសផ្ការីកគ្រប់រដូវ។
ពាក់ព័ន្ធទៅនិងករណីខាងលើនេះអ្នកយកព័ត៌មានយើងពុំទាន់អាចសុំការអធិប្បាយពីលោក ឡុង សំអឿន នគរបាលសេដ្ឋកិច្ចក្រ សួងគ្រប់គ្រងពីរខេត្តបានទេ ព្រោះទូរសព្ទ័មិនចូល៕
ថ្ងៃនេះ | 1681 | នាក់ |
ម្សិលមិញ | 4201 | នាក់ |
សប្ដាហ៍នេះ | 21005 | នាក់ |
ខែនេះ | 107899 | នាក់ |
ឆ្នាំនេះ | 3446418 | នាក់ |
សរុប | 52806344 | នាក់ |
ថ្ងៃទី 10 ខែ 10 ឆ្នាំ 2024 ម៉ោង 07:32 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net