ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ

ដោយៈ សហការី ភ្នំពេញ ថ្ងៃទី 30 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 10:22 នាទី ចំនួនអានៈ 2511

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ដែល​មាន​ឯកឧត្តម​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ជា​ប្រធាន​ និង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ជា​អនុប្រធាន​ទី​១​ បាន​បើក​កិច្ចប្រជុំ​នៅ​ទីស្នាក់ការ​របស់​ខ្លួន​ជិត​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ ហើយ​កិច្ចប្រជុំ​ទាំងមូល​នោះ​បែរ​ក្លាយជា​វេទិកា​ជ្រួលច្រ​បល់​ ដ្បិត​ត្រូវ​បាន​អុកឡុក​ និង​ប្រមាថ​យ៉ាង​ចាស់ដៃ​រហូត​ដល់​ថ្នាក់​ដក​កាំភ្លើង​ដាក់​លើ​តុ​ និង​ភ្ជង់​ពី​សំណាក់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ និង​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ទទួល​បន្ទុក​ការងារ​សន្តិសុខ​-​សណ្តាប់ធ្នាប់​ ខណៈ​ផ្កាយ​៤​យោធា​រូប​នេះ​មាន​អាកា​រៈ​ស្រវឹងស្រា​ជោកជាំ​ ធ្វើ​ឲ្យ​សមាជិក​អង្គប្រជុំ​"​សាបមាត់​"​ និង​"​លស់​ព្រលឹង​"​គ្រប់​គ្នា​ ។​

​ប្រភព​ព័ត៌មាន​ដដែល​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ពេល​សមាជិក​អង្គប្រជុំ​ចូល​តុ​ប្រជុំ​ជួបជុំ​គ្នា​សឹង​គ្រប់​ហើយ​នោះ​ ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ ស្រាប់តែ​បាន​និយាយ​រៀបរាប់​ទាំង​កំហឹង​ថា​ ខ្លួន​ទទួល​បាន​ដំណឹង​មាន​គេ​រៀបចំ​ប្រុង​ដក​មុខ​តំណែង​ខ្លួន​ និង​បណ្តេញ​ខ្លួន​ចេញពី​បក្ស​ថែម​ទៀត​ ។​ ក្រៅពី​ការ​ដក​កាំភ្លើង​ដាក់​លើ​តុ​ និង​ភ្ជង់​ទៅ​លើ​សមាជិក​អង្គប្រជុំ​ ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ បាន​ប្រមាថ​យ៉ាង​ចាស់ដៃ​ទៅ​លើ​ឯកឧត្តម​ នុ​ត​ សា​អាន​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ ដែល​មាន​វ័យចាស់​ទុំ​ជាង​ ដោយ​ប្រើ​ពាក្យ​សម្តី​អសុរោះ​ធ្ងន់ៗ​ថា​ "​ហ្អែ​ង​ អាមឹង​"​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ បាន​បញ្ជា​ទៅ​អង្គរក្ស​របៀប​គំរាម​ បើ​មាន​កម្លាំង​ខាង​ណា​ចេញ​មុខ​មក​អន្តរាគមន៍​ជួយ​ នុ​ត​ សា​អាន​ ត្រូវ​បាញ់​ចោល​ទាំងអស់​ ។​ កុំ​ថា​ឡើយ​សមាជិក​អង្គប្រជុំ​ សូ​ម្បី​តែ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ដែល​ចូល​យក​ព័ត៌មាន​ក្នុង​កិច្ចប្រជុំ​នោះ​ ក៏​ភ័យ​បុក​ពោះ​គ្រប់ៗ​គ្នា​ដែរ​ ។​ ភាព​ច្រងេងច្រងាង​របស់​ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ ត្រូវ​បាន​ធូរស្រាល​មក​វិញ​ បន្ទាប់​ពី​ឯកឧត្តម​ ថោ​ង​ ខុន​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បង្ហាញ​វត្តមាន​ស្ទុះ​ទៅ​ចាប់​ឱប​ និង​និយាយ​សម្រួល​ ខណៈ​សមាជិក​អង្គប្រជុំ​ រួម​ទាំង​ឧត្តមសេនីយ៍​ផ្កាយ​៣​ឯទៀតៗ​ផង​ ដូច​ជា​លោក​ឧត្តមសេនីយ៍​ លី​ កុសល​ ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ និង​លោក​ឧត្តមសេនីយ៍​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​…​ជាដើម​ មិន​ហ៊ាន​ "​ហើបមាត់​"​ឡើយ​ ។​

​មិន​ទាន់​ដឹង​ថា​ តើ​ឯកឧត្តម​ នុ​ត​ សា​អាន​ និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ សម្តែង​នូវ​ការ​ឈឺចាប់​ និង​ប្រតិកម្ម​យ៉ាងណា​នៅឡើយ​ទេ​ ពាក់ព័ន្ធ​នឹង​អំពើ​ប្រមាថ​របស់​ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ នោះ​ ខណៈ​មជ្ឈដ្ឋាន​នានា​ដែល​បានដឹង​ហេតុការណ៍​ នាំ​គ្នា​រិះគន់​ទៅ​លើ​អំពើ​របស់​ឯកឧត្តម​ផ្កាយ​៤​ សៅ​ សុខា​ បែប​នេះ​ ។​

​ឯកឧត្តម​ សៅ​ សុខា​ ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០១០៥​ ។​ នាយទាហាន​រូប​នេះ​ទទួល​បានការ​តែងតាំង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣៩៩/៧៥​ ចុះ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​១៩៩៩​ ពោល​គឺ​មាន​រយៈពេល​ជិត​២០​ឆ្នាំ​ហើយ​ និង​ក្រោយមក​ ត្រូវ​បាន​តែងតាំង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/០៦១​ ចុះ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០០៩​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ សៅ​ សុខា​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១០/២២០​ ចុះ​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១០​ ។​ ឥទ្ធិពល​អំណាច​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ នៅ​ក្នុង​ជួរ​កង​យោ​ពល​ខេមរភូមិន្ទ​ គឺ​កម្រិត​មហិមា​ ក្នុង​ឋានៈ​ជា​មន្ត្រី​ជំនិត​ និង​ជា​នាយទាហាន​ដៃស្តាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

កម្ពុជាសុវណ្ណភូមិ​ ពុំទាន់អាចសុំការ​បកស្រាយ​ពី​លោក​ផ្កាយមាស៤​ សៅ សុខា បានទេព្រោះ​លេខ​ទូរស័ព្ទ​ខល​មិន​ចូលនៅ​ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤នេះ​​ ៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

កក្រើកឡើងវិញហើយមេឈ្មួញបំផ្លាញព្រៃឈើដ៏ល្បី ឈ្មោះ ហូវ ជីវ៉ៃ ប្រចាំទិសឦសាន   អាន1809ដង លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថ?...    អាន2159ដង ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ   អាន1981ដង ព្រះរាជជីវប្រវត្តិរបស់សម្តេច ព្រះ​មហាវី​រក្សត្រ ​នរោត្តម ​សីហនុ   អាន2469ដង ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន1423ដង ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1592ដង សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត    អាន1750ដង គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ    អាន1375ដង បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន1592ដង មេឈ្មួញជើងខ្លាំងប្រចាំខេត្តស្ទឹងត្រែង ឈ្មោះ ធារ៉ា រកស៊ីដឹកឈើប្រណិតខុសច្បាប់ ឆ្លងដែនទៅល?...    អាន1551ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1728នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71319នាក់
ខែនេះ    178397នាក់
ឆ្នាំនេះ   2636300នាក់
សរុប   51996226នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:49