គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង

ដោយៈ រ៉េត ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 20 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 12:32 នាទី ចំនួនអានៈ 1874

ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដាក់​តម្កល់​អដ្ឋិធាតុ​អ្នកស្នេហាជាតិ​គ្រា​ដែល​រាល់​ការឯកភាព​លក់ដូរ ឬ​វិនិយោគ​នោះ គឺ​អាស្រ័យ​លើ​តែ​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រោះ វា​ជា​របស់​គាត់។

​លោក​និយាយ​បែបនេះ នៅ​ក្នុង​គ្រា​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​សួរ​និង​សម្តែង​ការសោកស្តាយ ចំពោះ​ការបាត់បង់​ដី និង​ស្តូប​តម្កល់​អដ្ឋិធាតុ​អ្នកស្នេហាជាតិ នៃ​អតីត​រណសិរ្ស រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (KP)​បង្កើតឡើង​អំឡុង ឆ្នាំ​១៩៩០ និង​មាន​អដ្ឋិធាតុ ១១​នាក់ រួម​ទាំង​របស់​លោក លឿង ស៊ី​ណាក់ ហៅ តា​ម៉ាំង ផង ត្រូវ​អាជ្ញាធរ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ វាយ​កម្ទេចចោល ហើយ​លក់​ដី​ទីនោះ​ទៅ​ឲ្យ​ឈ្មួញ ក្រោមរូបភាព​វិនិយោគ ហើយ​នឹង​ទុក​ដី​ខ្លះ សម្រាប់​ចែក​គ្នា តាម រូបភាព​ទន្សោង​គោព្រៃ ។ 

​លោក សៀង ហៃ អាជីវករ និង​ជា​អ្នកវិនិយោគ​ម្នាក់​ក្នុង​ស្រុក និយាយ​ប្រាប់​ថា ដី​ស្តូប​នេះ ត្រូវបាន​គេ​រត់​ការលក់ តាំងពី​មុន​បោះឆ្នោត​សកល ខែកក្កដា មកម្ល៉េះ តែ​បាន​ជាប់គាំង ដោយសារ​ខ្វះ​ដៃគូ​វិនិយោគ ក្នុង​ការ​រត់​ការ​នេះ​គេ​ឃើញ​លោក តួ ធា​នទឺ ដែល​ជា​ទីប្រឹក្សា​ផ្ទាល់ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល បាន​ខ្នះខ្នែង​ជាងគេ និង​បាន​យក​គ្រឿងចក្រ​ដឹក​ដី ចាក់​លើ​ដី​បរិវេណ​ស្តូប​នោះ ។

ដី​នេះ​មាន​ទំហំ​ជិត ២០.០០០ ម៉ែត្រក្រឡា​ហើយ ក្នុង​នោះ​ដី​សាលាឃុំ និង​ប៉ុស្តិ៍នគរបាល​ឃុំ​ទំហំ ៧៨ ម៉ែត្រ​គុណ ៣៨ ម៉ែត្រ ដែល​ស្ថិតនៅ​ជាប់​បរិវេណ​ស្តូប ក៏​ត្រូវ​ដោះដូរ​ទៅ​ទីតាំង​ថ្មី​ដែរ នៅជាប់​ផ្លូវ​ទៅ​ច្រក​បឹង​ត្រកួន ក្នុង​ភូមិ​អណ្តូង​ខ្លុង​ទំហំ ៥០​ម៉ែត្រ គុណ ១០០​ម៉ែត្រ ។ ឯ​អដ្ឋិធាតុ​អ្នកតស៊ូ ក្នុង​បូជនីយដ្ឋាន អ្នក​ស្នេហា ជាតិ ត្រូវបាន​ធ្វើ​កិច្ច​ជាមួយ​ព្រះសង្ឃ នាំយក​ទៅ​កាន់​ចេតិយ សង់​ថ្មី​ក្នុង​វត្ត​ផ្សារ​ថ្មី​រួចរាល់ ហើយ​កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៤​។ 

​យោងតាម​ប្រភព​ព័ត៌មាន​ចុងក្រោយ គឺ​លោក ហង្ស ស៊ីផា ជា​ជំនួយការ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានទទួល សិទ្ធិ​ដឹកនាំ អនុវត្ត​គម្រោង​នេះ ព្រោះ​លោក​អាច​គៀងគរ​ទុន​មក​អភិវឌ្ឍន៍​បាន ។ 

ប្រជាពលរដ្ឋ ក្នុង​ស្រុក​ថ្មពួក បានធ្វើ ការស្នើសុំ ដល់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ជា​ប្រមុខ​សូម​រក្សាទុក បូជនីយដ្ឋាន (​ស្តូប​) នេះ ឲ្យ ស្ថិតនៅ ដដែល ព្រោះថា បើ​ដាក់​វិនិយោគ គឺ​បាន​ប្រយោជន៍​តែ​ថ្នាក់​នាំ​កំពូលៗ​តែប៉ុណ្ណោះ ចំពោះ​អតីត​អ្នកតស៊ូ​រណសិរ្ស​រំដោះ​ពលរដ្ឋ​ខ្មែរ​ពិតប្រាកដ និង​តូចតាច មិន​បាន​ទទួល​របប​គោលនយោបាយ ពី​ការ​យក​ស្តូប​ទៅ​វិនិយោគ​នោះ​ទេ​បាន​តែ​អ្នកមាន​អំណាច​តែ​ប៉ុណ្ណោះ៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

វិនាសកម្មព្រៃលិចទឹកបឹងពារាំងដោយជនទុច្ចរិត   អាន1555ដង ម្ចាស់ស្រះចិញ្ចឹមត្រីឆ្តោរ៥ស្រះអះអាងថាបានបញ្ចប់រឿងដោយបង់លុយអោយសមត្ថកិច្ច    អាន1690ដង តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?   អាន2812ដង លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា   អាន981ដង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់   អាន2105ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1446ដង គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន1628ដង អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន2257ដង លោកទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបើកឡានបុកគេរួចរតគេចផ្អើលពេញទីក្រុង   អាន1672ដង អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន1590ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1113នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70704នាក់
ខែនេះ    177782នាក់
ឆ្នាំនេះ   2635685នាក់
សរុប   51995611នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 06:56