លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 23 ខែ 05 ឆ្នាំ 2023 វេលាម៉ោង 02:31 នាទី ចំនួនអានៈ 635

លោក ជា គឹមឆែ (ហៅស៊ីង) បានចោទថា លោក គង់ បឹប អតីតចៅសង្កាត់រងទី១នៅសង្កាត់ជ្រាវ ព្យាយាមគេចវេសមិនព្រមសងប្រាក់តាមការសន្យា និងតាមសាសក្រមរបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង។

កាលពីថ្ងៃទី២២ ខែគុម្ភៈ ឆ្នាំ២០១៩ ដើមចោទឈ្មោះ ជា គឹមឆែ (ហៅស៊ីង) ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បានចុះកិច្ចសន្យាជីកស្រះ និងដឹកដីបង្វិលចាក់ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ចំនួន ០៦ហិតា ជម្រៅ០៦ម៉ែត្រ តម្លៃ១ម៉ែត្រគូប $១.៣០ (មួយដុល្លារសាមសិបសេន) ជាមួយសហចុងចម្លើយ ទី១ឈ្មោះ គង់ បឹប ភេទប្រុស អាយុ៥៦ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និងទី២ឈ្មោះ ក្អោប រ៉ន ភេទប្រុស អាយុ៦៩ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

តែអំឡុងខែមេសា ឆ្នាំ២០១៩ សហចុងចម្លើយ (គង់ បឹប និង ក្អោប រ៉ន) បានផ្អាកការងាររបស់ដើមចោទ (ជា គឹមឆែ ហៅ ស៊ីង) ដោយមិនបានទូទាត់ថ្លៃពលកម្មដែលនៅសេសសល់ចំនួន $១៣៤ ៦១៣.៧ (ដប់បីម៉ឺនបួនពាន់ប្រាំមួយរយដប់បី ចុចប្រាំពី)ដុល្លារអាមេរិក។ ក្រោយពីបញ្ឈប់ការងាររបស់ដើមចោទ សហចុងចម្លើយ មិនព្រមទូទាត់ប្រាក់ថ្លៃពលកម្មដែលដើមចោទបានធ្វើរួចរាល់ហើយនោះទេ ដោយច្លើយថា ចាំថ្ងៃនេះសង ចាំថ្ងៃនោះសង រហូដើមចោទអស់ទំនុកចិត្តបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែគុម្ភៈ ឆ្នាំ២០២០ សំណុំរឿងរដ្ឋប្បវេណីលេខៈ ៤៦ ដើម្បីទាមទារបំណុលចំនួន $១៣៤ ៦១៣.៧ (ដប់បីម៉ឺនបួនពាន់ប្រាំមួយរយដប់បី ចុចប្រាំពី)ដុល្លារអាមេរិក ជម្ងឺចិត្តចំនួន $១០០ ០០០ (ដប់ម៉ឺន) ដុល្លារអាមេរិ និងសេវាមេធាវីចំនួន $២០ ០០០(ពីរម៉ឺដុល្លារ) អាមេរិក។

សេចក្តីសម្រេចបញ្ចប់ របស់សាលាដំបូងខេត្តសៀមរាប ដែលមានសាលក្រមរដ្ឋប្បវេណីលេខៈ ៣៣ (គ)/៤២៣ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សំណុំរឿងរដ្ឋប្បវេណីលេខៈ ៤៦ ចុះថ្ងៃទី០៧ ខែគុម្ភៈ ឆ្នាំ២០២០ បានសម្រេចកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដូចតទៅ៖

១-បង្គាប់ឱ្យឈ្មោះ គង់ បឹប និង ឈ្មោះ ក្អោប រ៉ន សងប្រាក់ដែលជំពាក់ចំនួន USD១១៩ ៦១៣.៧ (ដប់មួយប្រាំបួនពាន់ប្រាំមួយរយដប់បី ចុចប្រាំពីរ) ដុល្លារអាមេរិក ឱ្យមកឈ្មោះ ជា គឹមឆែ ហៅ ស៊ីង។

២-បង្គាប់ឱ្យចុងចម្លើយបង់ជម្ងឺចិត្តប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន)រៀល និងសេវាមេធាវីចំនួន ៥ ០០០ ០០០(ប្រាំលាន)រៀល។

៣-ប្រាក់ប្រដាប់ក្តីទទួលបន្ទុករបស់សហចុងចម្លើយ។

លោក គង់ បឹប និងលោក ក្អោប រ៉ន មិនយល់ព្រមទៅនឹងសាលក្រមរបស់សាលាដំបូងខេត្តសៀមរាបដែលបានសម្រេចបីចំណុចដូចខាងលើបង្គាប់ឱ្យសងប្រាក់ទៅលោក ជា គឹម ឆែ នេះទេ ហើយបានដាក់ពាក្យបណ្តឹងជំទាស់ទៅសភារដ្ឋប្បវេណីនៃសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ដែលមានសំណុំរឿងលេខៈ ០៤៣ ចុះថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២។

ក្នុងកំណត់ហេតុសះជា ដែលមានតម្លៃស្មើសាលក្រម របស់សភារដ្ឋប្បវេណី នៃសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានសម្រេចដូចខាងក្រោម៖

១-សហដើមបណ្តឹងឧទ្ធរណ៍ឈ្មោះ គង់ បឹប និងឈ្មោះ ក្អោប រ៉ន សុខចិត្តសងប្រាក់ថ្លៃជំពាក់ចំនួន ៥០ ០០០(ប្រាម៉ឺន) ដុល្លារអាមេរិក ឱ្យទៅឈ្មោះ ជា គឹម ឆែ ហៅស៊ីង ដើម្បីបញ្ចប់រឿងនឹងគ្នា ដោយសងជាពីរតំណាក់កាល៖ លើកទី១ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ សងប្រាក់ជំពាក់ចំនួន ១០ ០០០ (មួយម៉ឺន) ដុល្លារអាមេរិក និងលើកទី២នៅថ្ងៃទី២៨ ខែគុម្ភៈ ឆ្នាំ២០២៣ សងប្រាក់ជំពាក់ចំនួន ៤០ ០០០(បួនម៉ឺន) ដុល្លារអាមេរិកទៀត។

២-ចុងបណ្តឹងឧទ្ធរណ៍ឈ្មោះ ជា គឹមឆែ ហៅស៊ីង យល់ព្រមទទួលយកប្រាក់ជំពាក់ចំនួប ៥០ ០០០(ប្រាំម៉ឺន) ដុល្លារអាមេរិក ពីឈ្មោះ គង់ បឹង និងឈ្មោះ ក្អោប រ៉ន តាមការស្នើសុំដូចខាងលើនេះដើម្បីបញ្ចប់រឿងនឹងគ្នា។

គូភាគីបានធ្វើការឯកភាពគ្នាដូចខាងលើ ដោយឆន្ទៈពិប្រាកដ គ្មានការបង្ខិតបង្ខំ គ្មានការគម្រាមកំហែង ឬមានវិការៈអ្វីឡើយ ហើយយល់ច្បាស់អំពីខ្លឹមសារនឹងអត្ថន័យគ្រប់ចំណុចនៃការសះជាខាងលើ។

យោងតាម កិច្ចព្រមព្រៀងបញ្ចប់វិវាទមួយផ្សេងទៀតដែលបានធ្វើឡើងនៅសាលាឧទ្ធរណ៍ខេត្តបាត់ដំបង់ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ដែលមានស្នាមមេដៃចុងបណ្តឹឧទ្ធរណ៍ឈ្មោះ ជា គឹមឆែ និងដើមបណ្តឹងឧទ្ធរណ៍ឈ្មោះ គង់ បឹប និង ក្អោប រ៉ន ក្នុងល្បះទី១ ឃ្លាទី២ ឈួទី១០បានសរសេរថា “ប្រសិនបើដល់ថ្ងៃកំណត់សង ខ្ញុំបាទទាំងពីរនាក់ (គង់ បឹប និង ក្អោប រ៉ន) ​មិនព្រមសងតាម​កិច្ចព្រមព្រៀងនោះទេ ប្រាក់ដែលពួកខ្ញុំបាទសងចំនួន ១០ ០០០(មួយម៉ឺន) ដុល្លារអាមេរិកនេះ ចាត់ទុកជាអសារបង់ នឹងសុខចិត្តសងប្រាក់ចំនួន ១១៩ ៦១៣.៧ (ដប់មួយម៉ឺនប្រាំបួនពាន់ប្រាំមួយរយដប់បីចុចប្រាំពីរ) ដុល្លារអាមេរិក ដដែល។

យោងតាមប្រសាសន៍លោក ជា គឹមឆែ ហៅស៊ីង បានប្រាប់កម្ពុជាសុវណ្ណភូមិថា “រហូតមកទល់ថ្ងៃនេះលោក គង បឹប និងលោក ក្អោប​ រ៉ន បានសងប្រាក់តែ ១៥ ០០០(មួយម៉ឺនប្រាំពាន់) ដុល្លារអាមេរិក តែប៉ុណ្ណោះ។ ហើយលោក គង៉ បឹង និង លោក ក្អោប​ រ៉ន ព្យាយាមគេចវេសរហូតមិនព្រមសងប្រាក់ដែលនៅសេសសល់ ថែមទាំងឆ្លើយដោះសារថា សងហើយតែម្ចាស់បំណុល (ជា គឹមឆែ) មិនព្រមយក។

យោងតាមសម្តីលោក គង់ បឹប (កូនបំណុល) ដែលបានផ្តល់បទសម្ភាសន៍ឱ្យគេហទំព័រសៀមរាបប៉ុស្តិ៍កាលពីពេលថ្មីៗនេះ លោកបានឆ្លើយថា មានលុយសងលោក ជា គឹមឆែ ហៅស៊ីហើយ តែលោកស៊ីងមិនព្រមទទួលយក។

លោក ជា គឹមឆែ ហៅស៊ី ស្នើសុំទៅស្ថាប័ណមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងស្ថាប័ណតុលាការជួយផ្តល់យុត្តិធម៌ជូនលោកផង ហើយសូមមហាជនកុំមានការភ័ន្តច្រឡំថា លោក គង់ បឹង និងលោក ក្អោប រ៉ន មានលុយសងហើយ តែលោកមិនព្រមទទួលយក នោះគ្រាន់តែជាពាក្យដោះសារយករួចខ្លួនមួយពេលៗរបស់លោក គង់ បឹប តែប៉ុណ្ណោះ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន1454ដង កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម   អាន1382ដង ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន1580ដង លោក ស្វាងសីហា និងម្តាយបង្កើត សង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌រឿងជម្លោះដីធ្លីក្នុងគ?...    អាន1333ដង អធិការនគរបាលស្រុកសំពៅឡូន រងការរិះគន់ថា បង្ក្រាបបនល្បែង ចាប់មនុស្សគាបស៊ីម្នាក់៥០ម៉ឺនរៀ?...    អាន1501ដង ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន   អាន1961ដង លោក ទិត្យ គឹមហ៊ីំម អនុប្រធានសូរិយោដីខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថាប្រព្រឹត្តិអំពើពុ?...    អាន1303ដង តុលាការសំរេចឃុំខ្លួនយោធាផ្កាយពីរ មនុស្សបីនាក់ទៀត ករណីជួញដូរគ្រឿងញៀន    អាន1309ដង លោកជំទាវ លីអ៊ុំអេង អះអាងថា អ្នកដែលអាជ្ញាធរនាំទៅវាស់យកដីរបស់គាត់ សុទ្ធតែប្រជាពលរដ្ឋសប្ប?...    អាន1698ដង មនុស្សប្រុសស្រីតែងរឮកគ្នាដោយហេតុ ៦យ៉ាង   អាន1783ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      316នាក់
ម្សិលមិញ    7137នាក់
សប្ដាហ៍នេះ    11892នាក់
ខែនេះ    40966នាក់
ឆ្នាំនេះ   3225994នាក់
សរុប   49189343នាក់
ថ្ងៃទី 06 ខែ 12 ឆ្នាំ 2023 ម៉ោង 03:59