យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប

ដោយៈ រ៉េត ខេត្តបាត់ដំបង ថ្ងៃទី 11 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 05:09 នាទី ចំនួនអានៈ 2534

យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា​ម៉ោង​​៥​និង​២០​នាទី​ល្ងាច​ ខណៈ​ដែល​មាន​មនុស្ស​ចំនួន​៤​នាក់​បាន​និង​កំពុង​ជិះ​កង់​ដើរ​លក់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ម្តុំ​ភូមិ​កំពង់ព្រះ និង​ភូមិ​ស្វាយ​ជំនីក ក្នុង​ទឹកដី​ស្រុក​សង្កែ ខេត្ត​បាត់ដំបង។ ប្រភព​ព័ត៌មាន​ពី​​សន្តិសុខ​ផ្ទៃ​ក្នុង​បាន​ឲ្យ​ដឹង​ថា​ ​ នៅមុន​ពេល​ឃាត់​មនុស្ស​ទាំង​៤​នាក់​នេះ គឺ​កម្លាំង​ប៉ុស្តិ៍​ទាំងពីរ​គោលដៅ​ខាងលើ​បាន​រាយការណ៍​មក​ថា​ មានការ​ដើរ​លក់​យីហ៊ឺ ដែល​ហាក់បីដូច​ជាមាន​ភាព​មិន​ប្រក្រតី គឺ​សង្ស័យ​ថា​​​ជា​របស់​ក្លែងក្លាយ ​ទើប​លោក​អធិការរង​មួរ ឡាន​ ​បាន​បញ្ជា​ទៅ​កម្លាំង​ប៉ុស្តិ៍​​​ធ្វើ​ការ​ឃាត់​មនុស្ស​ទាំងនោះ​យក​មក​កាន់​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន​ដើម្បី​ឲ្យ​កម្លាំង​ជំនាញ​ត្រួតពិនិត្យ និង​ធ្វើការ​សាកសួរ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​​ទៀត​ថា ​​​ក្នុង​ហេតុការណ៍​នោះ​គេ​សង្កេត​ឃើញ​មាន​វត្តមាន​របស់​លោក​នួន សាន ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត លោក​វរសេនីយ៍ឯក ម៉ៅ រង្សី នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ លោក​ស៊ុន សុវណ្ណ អធិការ​នគរបាល​ស្រុក​សង្កែ និង​កម្លាំង ​ដែល​បាន​ប្រតិបត្តិការ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​របស់​ទាំងនេះ​ដោយ​ក្នុង​នោះ​មាន​យីហ៊ឺ​ បបែល និង​ហៃ​ប៊ី។ អ្នក​លក់​ទាំង​៤​នាក់​មាន​ឈ្មោះ​១.​កែវ សៅ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ​ ២.​កែវ កេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (ត្រូវជា​កូន)។ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​កោះ​ត្រាច ឃុំ​ស្វាយ​ទង ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ ៣.ជិន ផន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ស្លាប​តាអោ​ង ឃុំ​ស្វាយ​ទង​ត្បូង​ ស្រុក​កំពង់ត្រាច និង​៤. យ៉ិត ផុន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​តា​ខ្វា​យ ឃុំ​ស្វាយ​ទង​ដូចគ្នា។ តាម​ការសាកសួរ​ពី​កម្លាំង​ជំនាញ​អ្នក​ទាំង​៤​នាក់​នេះ​បាន​សារភាព​ថា ពួកគេ​បាន​ប្រកប​មុខរបរ​នេះ​អស់​រយៈពេល​ប្រមាណ​ជាង​ពីរ​ឆ្នាំ​មក​ហើយ ដោយសារតែ​ឃើញ​ថា​ មាន​អាជីវករ​ដែល​លក់ដូរ​នៅ​ផ្សារ​កំពត​យក​មក​លក់​ឲ្យ​ក្នុង​តម្លៃ​ថោកៗ ទើប​ពួកគេ​សុខចិត្ត​យក​ប្លង់ដី​ស្រែ​ទៅ​ដាក់​បញ្ចាំ​ដើម្បី​បាន​លុយ​យក​មក​ធ្វើ​ដើម​រកស៊ី​ ដោយ​បាន​នាំ​យក​ប្រភេទ​យី​ហ៊ឺ​ និង​បបែល​នេះ​ទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ ដើម្បី​ទទួល​បាន​កម្រៃ​សមរម្យ។ ពួកគេ​បាន​បន្ត​ទៀត​ថា ថ្មីៗ​នេះ​មាន​ក្រុម​តាក់​ស៊ី​មួយ​ចំនួន​បាន​ប្រាប់​ថា​ឲ្យ​ទៅ​លក់​នៅ​ខេត្តបាត់ដំបង​គឺ​អាច​លក់ដាច់ ទើប​ពួកគេ​បាន​នាំ​យក​ទំនិញ​ទាំងនេះ​ឆ្ពោះ​មក​ទិសដៅ​ខាងលើ​ដើម្បី​ជិះ​កង់​ដើរ​លក់​តាម​ភូមិ ដោយ​លក់​ចាប់ពី​ទឹកដី​ខេត្ត​ពោធិ៍សាត់ រហូតមកដល់​ខេត្តបាត់ដំបង​គឺមាន​រយៈពេល​ប្រមាណ​ជាង​១០​ថ្ងៃ​មកហើយ ប៉ុន្តែ​ផ្ទុយទៅវិញ​មិន​ដូចជា​ពាក្យ​គេ​ថា​នោះ​ទេ​គឺ​លក់​មិន​សូវដាច់​សោះ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ផ្ទៃ​ក្នុង​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សកម្មភាព​នៃ​ការ​ត្រួតពិនិត្យ​របស់​លោក​ព្រះរាជអាជ្ញា ក៏ដូចជា​លោកនាយ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ គឺ​បាន​រក​ឃើញ​​ថា​យីហ៊ឺ​ និង​បបែល​ទាំង​នោះ ​ផ្សំ​ពី​សារធាតុ​​ប្លាស្ទិក​ និង​ជាតិ​កៅស៊ូ ព្រោះ​នៅ​ពេល​ធ្វើ​ការ​ដុត​ជាមួយ​នឹង​ភ្លើង​សាកល្បង​ឃើញ​ថា​មានការ​រួញ​ឈ្ងៀម​ហើយ​ឆេះ។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​របស់​ទាំង​នេះ​គឺជា​របស់​ក្លែងក្លាយ ដែល​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ដែល​ទិញ​យក​ទៅ​បរិភោគ​បាន​យ៉ាង​ងាយ។ ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ផ្ទៃ​ក្នុង​ដដែល​​បាន​បញ្ជាក់​ថា បន្ទាប់ពី​បាន​ប្រឹក្សា​យោបល់​រវាង​លោក​ព្រះរាជអាជ្ញា និង​ការិយាល័យ​ជំនាញ​រួចមក​ វត្ថុ​​តាង​រួមមាន​យី​ហ៊ឺ និង​បបែល​សរុប​ទម្ងន់១៦០​​គីឡូក្រាម និង​ហៃ​ប៊ី​ទម្ងន់៧,៥០​គីឡូក្រាម ត្រូវ​បាន​ដកហូត​ដើម្បី​ធ្វើ​ការ​ដុត​បំផ្លាញ​ចោល។ ចំណែក​មនុស្ស​ទាំង​៤​នាក់​ដែល​ប្រកបមុខរបរ​នេះ ​លោក​ព្រះរាជអាជ្ញា​សម្រេច​មិន​ឃុំខ្លួន​នោះ​ទេ ដោយ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​និង​បញ្ឈប់​សកម្មភាព​រក​ស៊ី​នូវ​មុខរបរ​ ដែល​មាន​ភាព​មិន​ប្រក្រតី​បែបនេះ​តទៅទៀត បើ​ទោះ​បីជា​អ្នកលក់​ទាំង​៤​នាក់​នេះ​បាន​បដិសេធ​ថា​ មិន​ដឹង​ថា​មាន​សារធាតុ​ជ័រ ឬ​ប្លាស្ទិក​យ៉ាងណាក៏ដោយ។ ពាក់ព័ន្ធ​នឹង​​ករណី​ខាង​លើ​នេះ ​សូម​ប្រជាពលរដ្ឋ​ទាំង​អស់​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​មុននឹង​ទិញ​របស់​នេះ​យក​ទៅ​បរិភោគ​ ពោលគឺ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ជៀសវាង​ការទិញ​ប៉ះ​របស់​ក្លែងក្លាយ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព៕ ប្រភពដើម ពីកម្ពុជាថ្មី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉េអឹមខេត្តសៀមរាបម្នាក់ផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលអាធ្យាត្យ   អាន1563ដង ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាដឹកនាំអ្នកកាសែត១រយ​នាក់ ​ទៅ​បង្ហាញ​បទ​ពិសោធ​នៅ​ប្រទេស​?...    អាន1597ដង លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ ប?...    អាន1753ដង ព្រះចៅអធិការបីវត្ត សពព្រះហឬទ័យចែកអំណោយដល់ជនរងគ្រោះដោយសារពស់ចឹក   អាន1659ដង ចៅសង្កាត់ជ្រាវ គ្រោងប្តឹងបុគ្គល៣នាក់ ដែលញុះញង់ប្រជាពលរដ្ឋ អោយរារាំងការស្តារត្រពាំងបុរ?...    អាន1578ដង គ្រាន់តែជេរគោសោះ ថៅកែឡឥដ្ឋម្នាក់ប៉ុនប៉ងសម្លាប់មនុស្សដល់ផ្ទះមិនបានសម្រេច   អាន1481ដង លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន1805ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន1533ដង កូនប្រសារមេឃុំចំណាយលុយតែ១រយដុល្លារក្នុងការចាប់រំលោភកូនក្រមុំអ្នកភូមិ   អាន1589ដង លោក ម៉ឹងកំសត់ ចាងហ្វាងកាសែតសម្លេងចៅកម្សត់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានគេសង្ស័យ?...    អាន1763ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5977នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    31180នាក់
ខែនេះ    138258នាក់
ឆ្នាំនេះ   2596161នាក់
សរុប   51956087នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 06:19