ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ

ដោយៈ សហការី ភ្នំពេញ ថ្ងៃទី 24 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 08:56 នាទី ចំនួនអានៈ 2008

បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ លុបបំបាត់​ឱ្យ​បាន​នូវ​បទល្មើស​អំពើ​ឆក់​ប្លន់ លួច​ជាដើម ។ ប៉ុន្ដែ​ទីតាំង​ទទួល ចាក់​កន្ទុយលេខ​ដ៏​ធំ​នៅ​រាជធានី​ភ្នំពេញ ដែល​គ្រប់គ្រង​ដោយ​ឧកញ៉ា អ៊ូ ឆាយ បែរជា​សមត្ថកិច្ច អាជ្ញាធរ​ពាក់ព័ន្ធ​មិនមាន វិធានការ​បង្ក្រាប​?

​អ្នក​កត់​កន្ទុយលេខ​បាន​អះអាងថា ឧកញ៉ា អ៊ូ ឆាយ គឺជា​អ្នក​ប្រមូល​យក ការលក់​កន្ទុយលេខ​ទាំង​តូច​ទាំង​ធំ​នៅ រាជធានី​ភ្នំពេញ មិនដឹងថា គាត់​មានច្បាប់​អនុញ្ញាត​ឬ​អត់​ច្បាប់​នោះទេ ដែល​ជា​ទូទៅ​សមត្ថកិច្ច អាជ្ញាធរ​រួមទាំង តុលាការ​ផង​ដែរ​ពុំ​បាន​បង្ក្រាប ។

រាល់សកម្មភាព​ប្រមូល​ការចាក់​កន្ទុយលេខ របស់​ឧកញ៉ា អ៊ូ ឆាយ កាន់តែ​មាន​ទ្រង់ ទ្រាយ​ធំ ដែល​គេ​ចាត់ទុកថា ឧកញ៉ា អ៊ូ ឆាយ ថ្វី​ត្បិត​តែ​ទទួលបាន​លាភសក្ការៈ ក្នុងនាម​ជា​មេ​កន្ទុយលេខ ប៉ុន្ដែ​ទង្វើ​បែប នេះ​កំពុង​បំពាន​ដ៏​ធ្ងន់ធ្ងរ​ទៅ​លើ​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព ដែល​អភិបាល​រាជធានី​ភ្នំពេញ​មាន​វិធាន ការបង្ក្រាប​ឬ​មាន​ចេតនា​ណាមួយ​ផ្ដើម​ឱ្យ​មាន​បទល្មើស​ក្នុងសង្គម ព្រោះ​ប្រភព នៃ​បន​ល្បែងស៊ីសង​គឺជា​ការ​ផ្ដើមចេញ​ឱ្យ​មាន​បទល្មើស​ចោរឆក់​ប្លន់​លួច​គ្រប់បែបយ៉ាង ។

​ដូច្នេះ​គេ​ពុំ​ដឹង ថា ទីតាំង​ប្រមូល​កន្ទុយលេខ​ដ៏​ធំ​របស់ ឧកញ៉ា អ៊ូ ឆាយ ដែល​ស្ថិតនៅ​ខាងក្រោយ ស្ថានីយ​ប្រេង​ស៊ី​គី​ម៉ិច និង​តាម​ច្រក ចូល​ភូមិ​កោះនរារ សង្កាត់​ច្បារ អំពៅ​២ ខណ្ឌ​ច្បារអំពៅ បើកទទួល​យក​ជា​ចំហ ដោយ​មិន​ខ្លាច​ញញើត​សមត្ថកិច្ច​មាន ច្បាប់​ឬ​អត់​ច្បាប់​នោះទេ ព្រោះ​ចាប់ពី ម៉ោងជិង​៤​រសៀល​មាន​អ្នក​ឡើង​លុយ​ដ៏ ប្រសេកប្រសា​ចដូច​ហែរ​កឋិន ។​

ប្រជាពលរដ្ឋ​បាន​រិះគន់ថា កន្លងទៅ សមត្ថកិច្ច​រួម​ទាំង​ អាជ្ញាធរ​ផង​ដែរតែង តែ​បាន​លើកឡើង​ពី ​គោលនយោបាយ ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព ក្នុងនោះ​ក៏ មាន​រៀបចំ​ជា​វេទិការ​សាធារណៈ​តាម មូលដ្ឋាន​ឱ្យ​មាន​ការ​សំណូមពរ​ពី​ប្រជា ពលរដ្ឋ​ដល់​អាជ្ញាធរ​ដើម្បី​បង្ក្រាប​បទ ល្មើស​ផ្សេងៗ ពិសេស​បញ្ហា​បន​ល្បែង ស៊ីសង ប៉ុន្ដែ​ជាក់ស្ដែង​ទីតាំង​ប្រមូល ការចាក់​កន្ទុយលេខ​ដ៏​ធំ​របស់​ឧកញ៉ា  អ៊ូ ឆាយ នៅ​សង្កាត់​ច្បារអំពៅ​២ ហាក់​គ្មាន សមត្ថកិច្ច​និង​អាជ្ញាធរ​អើពើ ដែល​ពួក គាត់​មិនដឹងថា ឧកញ៉ា អ៊ូ ឆាយ មាន ឥទ្ធិពល​អំណាច បើក​លក់​កន្ទុយលេខ ផ្ដាច់មុខ​នៅ​រាជធានី​ភ្នំពេញ​មានច្បាប់ ទម្លាប់ ឬ​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ប្រយោជន៍​ពី​ឧកញ៉ា អ៊ូ ឆាយ ដើម្បី បិទបាំង​ទីតាំង​បន​ល្បែង​ដ៏​ធំ​នេះ​ឬ​មួយ យ៉ាងណាទេ​? ​ប្រជាពលរដ្ឋ​បាន​បន្ដថា ប្រសិនបើ អ្នកធំ ឬ​មាន​អំណាច​ស្ដុកស្ដម្ភ​កើតចេញ ពី​ការប្រកប​មុខរប​របើ​ក​បន​ល្បែង​ស៊ី សង​វិញ​មែន​នោះ ពិតជា​ពុំ​មាន​សេចក្ដី ថ្លៃថ្នូរ​ក្នុងសង្គម អាចនិយាយបាន​ថា ការ បើក​បន​ល្បែង​ដោយ​ខុសច្បាប់​ជា​ចេតនា បំពាន​ច្បាប់​និង​មាក់ងាយ​ដ៏​ធ្ងន់ធ្ងរ​មក លើ​សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់ព័ន្ធ ។​

គួររំលឹកថា បើ យោង​តាម គោល​ន​យោ​បាយ ភូមិ​​-​ស​ង្កាត់ មាន​​សុ​វត្ថិ​ភាព គេ​​ស​ង្កេត​ឃើញ ស​មត្ថ​កិច្ច​​បាន​​ចុះ​ប​ង្ក្រាប និង​​ឃាត់​ខ្លួន​​មេ​​ឆ្នោត ជា​​ហូរ​ហែ​​ដោយ​ខ្លះ ត្រូវ​ប​ញ្ជូន​​ទៅ​កាន់​​តុ​លា​ការ ហើយ​​ខ្លះ​ទៀត ត្រូវ​​ស​មត្ថ​កិច្ច​​ចាប់​​គោះ​​លុយប៉ុន្ដែ​ទីតាំង​ទទួល ចាក់​កន្ទុយលេខ​ដ៏​ធំ​ជាច្រើន​កន្លែង ឬ​កូនកញ្ច្រែង​តាម​ផ្សារ តុ​កាហ្វេ និង​តាម​ផ្ទះល្វែង នៅ​ទូទាំង រាជធានី​ភ្នំពេញ ដែល​គ្រប់គ្រង ឬ​ឡើង​ឲ្យ​លោក​ឧកញ៉ា អ៊ូ ឆាយ បែរជា​សមត្ថកិច្ច​ពាក់​ព័ន្ធ មិនមាន​វិធានការ​បង្ក្រាប នាំ​ឲ្យ​មានការ​រិះគន់ យ៉ាង​សម្បើម​។​ កន្លង​ទៅ​កន្លែង​លក់ កន្ទុយលេខ​តូចៗ​ប្រឈម​នឹង​ការបង្ក្រាប ញឹកញាប់ តែ​ដោយ​ឡែក​ទីតាំង​របស់ ឧកញ៉ា អ៊ូ ឆាយ ពិតជា​អស្ចារ្យ​ដែរ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សេចក្តីជូនដំណឹង   អាន1634ដង លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2330ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1576ដង រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប   អាន1564ដង កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន2216ដង ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស   អាន2523ដង ឈ្មួញដឹកឈើក្រញូងខុសច្បាប់បានដកកាំភ្លើងគំរាមបាញ់សំលាប់អ្នកកាសែត   អាន1456ដង ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន1325ដង ក្មេងស្រីអាយុ១៤ឆ្នាំត្រូវបានឃាតករំ​លោភ​រួច​សំ​លាប់    អាន1778ដង ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន1529ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1728នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71319នាក់
ខែនេះ    178397នាក់
ឆ្នាំនេះ   2636300នាក់
សរុប   51996226នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:49