សេចក្តីជូនដំណឹង

ដោយៈ ផ្លុង​ រ៉េត សៀមរាប ថ្ងៃទី 19 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 05:05 នាទី ចំនួនអានៈ 1634

ខ្ញុំ​បាទ​ ផ្លុង-​រ៉េត មាន​កិត្តិ​យស​សូម​ជំរាប​ដល់​ អស់លោក លោក​ស្រី ញាតិ​មិត្ត​ជិត​ឆ្ងាយ និង​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ទាំង​អស់​អោយ​បាន​ជ្រាប​ថា កាល​ពី​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ២០១២នេះ មាន​ជន​ខិល​ខូច​បាន​ចូល​កែ​លេខ​កូដ​សម្ងាត់​អ៊ី​ម៉ែល​ (phlongret@yahoo.com) របស់​ខ្ញុំ​បាទ ដែល​ធ្វើ​អោយ​ខ្ញុំជា​ម្ចាស់​ពុំ​អាច​ Log in បានទេ។

ករណី​ខាង​លើ​នេះ ខ្ញុំ​បាទ​បាន​ដឹង​នៅ​ម៉ោង​ប្រ​ហែល​ជាង​៣ទៀប​ភ្លឺ​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ នៅ​ពេល​ខ្ញុំបាន​ បើក​អ៊ីម៉ែល​មើល​ក្រែង​មាន​ភ្ញៀវ​ ឬ​នរណា​ម្នាក់​គេ​ផ្ញើ​សារ​មក ប៉ុន្តែ​អ៊ីម៉ែល​មិន​អាច​ Login បាន។

ដើម្បី​ជាស​វាង​ជន​ខិល​ខូច​ខាង​លើនេះ យក​អ៊ី​ម៉ែល​របស់​ខ្ញុំ​បាទ ទៅ​ផ្ញើសារផ្តេស​ផ្តាស ទោះក្នុង​ប្រ​ការ​ណា​ក៏ដោយ សូម​អស់លោក លោក​ស្រី ញាតិ​មិត្ត​ជិត​ឆ្ងាយ និង​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ទាំង​អស់​កុំ​យក​ជា​ផ្លូវ​ការ​ ហើយ​សូម​សហការ​ក្នុង​ការ​វែក​មុខ​ជន​ខិល​ខូច​បែប​នេះ ដើម្បី​ជួយ​ដល់​សង្គម​ជាតិ។

សូម​បញ្ជាក់​ថា ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១២នេះ គេទំ​ព័រ​ (www.ksnews.info) តែង​តែ​មាន​បញ្ហាអេរើជា​ញឹក​ញាប់​ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ Server ពី​លោក​ ហង្ស-បាន (អ្នកធ្វើ​គេហទំព័រ និង​ជា​អ្នក​លក់​Server អោយ​ksnews) ទៅ​បង្ហោះ​ជា​មួយ​ Server របស់​លោក ទូច​-ណាំហៃ (អ្នក​លក់​ Server អោយ​ក្រុម​ហ៊ុន IT-Smart) វិញនៅ​ថ្ងៃទី១៦-១៧ ខែ​ធ្នូ ឆ្នាំ២០១២។ បន្ទាប់​ពី​ខ្ញុំបានដូរ​ Server Website ខ្ញុំ​បាន១ថ្ងៃ ក៏ស្រាប់​តែ​អ៊ីម៉ែល​របស់​ខ្ញុំ​ ក៏ត្រូប​បាន​គេ​ប្តូរ​លេខ​សំងាត់​ដែរ។ ខ្ញុំប្រើ​អាស័យ​ដ្ឋាន​អ៊ី​ម៉ែល​ (phlongret@yahoo.com) នេះ​អស់​រយៈពេល​១១ទៅ១២​ឆ្នាំ​ហើយ ពុំដែល​មាន​បញ្ហាអ្វីទេ។ អ្នក​ដែល​ចូល​កែ​ Password អ៊ី​ម៉ែល​របស់​ខ្ញុំ គេ​កែ​ទាំង​សំ​នួរ​សម្ងាត់ (Secrete Question) កែ​ទាំង​ Alternate អ៊ី​ម៉ែល​ ដែ​ល​នេះ​ជា​ហេតុ​ធ្វើ​អោយ​ខ្ញុំ​ពិ​បាក​​ក្នុង​ការ​ឆ្លើយ​ឆ្លង​ជា​មួយ​ Yahoo។ ខ្ញុំ​សូម​បញ្ជាក់​បន្ថែម​ថា មាន​តែ​មនុស្ស៣​នាក់​គត់​ដែល​ស្គាល់​ Password អ៊ី​ម៉ែល​របស់​ខ្ញុំ៖ ទី១-ខ្ញុំខ្លួនឯង ទី២-ប្អូន​ប្រុស​របស់​ខ្ញុំដែល​រៀន​នៅ​មហាវិទ្យាល័យផ្នែក​ITឆ្នាំទី៤ ទី៣-គឺ​សុំ​មិន​ទាន់បញ្ចេញ​ឈ្មោះ។

ជា​ចុង​ក្រោយ​ខ្ញុំ​សូម​​អង្វរ​លោកអ្នក​​ដែល​កែ Password អ៊ី​ម៉ែល​របស់​ខ្ញុំមេត្តា ដាក់​ Password ដើម​អោយ​ខ្ញុំវិញ ព្រោះអាស័យ​ដ្ឋាន​អ៊ីម៉ែល​នេះជា​វត្ថុ​អនុស្សាវរីយ៍ ដែល​នារីម្នាក់​នៅ​ហាង​ Internet កាហ្វេគេ​ជា​អ្នក​បង្កើត​ អោយ​ខ្ញុំ​តាំពី​ឆ្នាំ២០០០-២០០១មក​ម្លេះ ហើយ​ខ្ញុំ​ក៏សូម​អភ័យ​ទោស​ផង ក្រែង​ខ្ញុំ​ធ្វើ​អោយ​អ្នក​អាក់​អន់​ចិត្ត​ដោយ​ប្រ​ការ​ណាមួយដោយ​អចេតនា។ ខ្ញុំ​សង្ឃឹម​ទុក​ជា​មុន​ថា អ្នក​និង​ដាក់​ Password ដើម​អោយ​ខ្ញុំវិញ ទោះ​ជា​ការ​ដូរ Password របស់​ខ្ញុំ​​នេះក្នុង​ការ​លេង​សើច ឬដោយ​ប្រការ​ណាក៏ដោយ សូម​អរគុណ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1416ដង រថយន្តប្រណីតកាត់តួ ឈ្មួញលួចនាំ ចូលរាល់ថ្ងៃ លក់ចែកចាយ ពេញប្រទេស ដោយអត់បង់ ពន្ធចូលរដ្ឋ មួយ?...    អាន1409ដង ថៅកែជនជាតិកូរ៉េដោះស្បែកជើងគប់ក្បាលបុគ្គលិកហាងម៉ាស្សា   អាន1524ដង លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់   អាន1833ដង កម្មករលោក ស ម៉ាប់ នាយផ្នែកជលផលបាញ់អ្នកនេសាទឱ្យរងរបួសធ្ងន់   អាន1431ដង បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់   អាន1969ដង លោក យឹម សារីន ត្រូវបានពលរដ្ឋចោទថាឈូសផ្ទះ និងឈូសផលដំណាំរបស់ពួកគាត់   អាន1881ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1564ដង លោក ធឹងលាងស្រេង ដឹកឈើចូលសៀមរាបចង់បាក់ថ្នល់គ្មានសមត្ថកិច្ចណាបង្ក្រាប   អាន1347ដង មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ស្នើរសុំអភិបាលខេត្តសៀមរាបជួយពន្លឿនការដោះស្រាយ ក្រុមហ៊ុ...    អាន1520ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1496នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71087នាក់
ខែនេះ    178165នាក់
ឆ្នាំនេះ   2636068នាក់
សរុប   51995994នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:03