លោកទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបើកឡានបុកគេរួចរតគេចផ្អើលពេញទីក្រុង

ដោយៈ សៀមរាប ថ្ងៃទី 24 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 10:00 នាទី ចំនួនអានៈ 1673

លោក​​ ទា-គឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ ផឹក​ស៊ី​ស្រ​វឹង​ធ្លាក់​ភ្នែក​ បើក​រថ​យន្ត​ រេ​ពេញ​ផ្លូវ​ដូច​ពស់​វែក​​វង្វេង​ព្រៃ​ ជ្រុល​​ទៅ​​បុក​ស្រ្តី​ម្នាក់​បណ្តាល​ឱ្យ​រង​របួស​ជា​ទម្ងន់  រួច​បើក​ឡាន​ទាំង​បែក​កង់​រត​គេច​(ស្មាន​ថា​ជន​រង​គ្រោះ​ស្លាប់)  រហូត​​ដល់​​ស្តុប​កោះ​​កេរ្តិ៍ ទៅ​មុខ​លែង​រួច​ ទើប​ប៉ូ​លីស​ព័ទ្ធ​ចាប់​បាន​ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រ​ជា​ពល​រដ្ឋ​ដែល​ កំ​ពុង​ធ្វើ​ដំ​ណើរ​តាម​ដង​ផ្លូវ​ស្មាន​ថា ​ប៉ូ​លីស​ដេញ​ចាប់​ចោរ​ប្លន់។​

រឿង​រាវ​ដ៏​កម្រ​ហើយ​សែន​រន្ធត់​នេះ​បាន​កើត​ឡើង​កាល​ពី​វេ​លា​ ម៉ោង​ ៣​និង៤០​នាទី ថ្ងៃទី​២៣​ ខែ​មីនា ​ឆ្នាំ ២០១៤​ ស្ថិត​នៅ​ចំ​នុច​ភ្លើង​ស្តុប​​ខាង​លិច​ស្តាត​ចាស់​ឈៀង​​ខាង​ជើង​​សារ​មន្ទីរ​ជាតិ​អង្គរ ស្ថិត​នៅក្នុង​ ភូមិ​ ស្វាយ​ដង្គំ​ សង្កាត់​ ស្វាយដង្គំ​ ក្រុងសៀមរាប។​

បើ​យោង​តាម​ប្រ​ភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ដំ​បូង​ពួក​គេ​ឃើញ​រថ​យន្ត​ម៉ាក​ឡង់​រ៉ូ​វែ (RANGE ROVER)​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2Y-1112​ បើក​បរ​ក្នុង​ល្បឿន​លឿន​ដូច​ឡាន​ប្រ​ណាំង​រេ​ពេញ​ផ្លូវ​ពី​លិច​មក​កើត​ ហើយ​រេ​ចង្កូត​ទៅ​បុក​ ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​ ពណ៌​ក្រហម​លាយ​ខ្មៅ ​ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 1A-0883​ ធ្វើ​ដំ​ណើរ​ពី​កើត​ មក​លិច​បញ្ច្រាស​ទិស​ដៅ​គ្នា​ បណ្តាល​ឱ្យ​ស្រ្តី​ម្នាក់​រង​របួស​ជា​ទម្ងន់​សន្លប់​ស្តូក​ស្តឹង​ ហើយ​បាន​បង​ប្អូន​បញ្ជូន​យក​ ទៅ​គ្លី​និក​ឯក​ជន​ដើម្បី​ជួយ​សង្គ្រោះ បន្ទាន់។

ប្រភព​ដដែល​បាន​បន្តថា​ ស្រ្តី​រង​គ្រោះ​ដែល​ត្រូវ​រថ​យន្ត​មេ​ព្រៃ​បុក​អោយ​របួស​ធ្ងន់​សន្លប់​បាត់​ស្មារ​តី​នោះ​មាន​ឈ្មោះ​ ហៃ-ហន អាយុ២៤ឆ្នាំ រស់​នៅ​ភូមិ​គោក​ស្នួល​ ឃុំពួក​ ស្រុកពួក ខេត្តសៀម​រាប ជា​បុគ្គ​លិក​សណ្ឋា​គារ​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​សៀម​រាប។​

មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ​លូច​ប្រាប់​អ្នក​កា​សែតថា លោក​ ទា-គឹមសុទ្ធ ​តែង​តែ​មាន​កម្ម​វិ​ធី​ស្ទើរ​រាល់​ថ្ងៃ​ គ្មាន​ថ្ងៃ​ទំនេរ​ម្តង​ណា​ឡើយ។​ ដោយ​សារ​តែ​ចំ​ណូល​លុយ​ច្រើន​ពី​បទ​ល្មើស​ផ្សេងៗ​ក្នុង​ខេត្ត​ ពិ​សេស​មាន​មិត្ត​ភ័គ្រ​ច្រើន​សុទ្ធ​តែ​ជា​ប្រ​ធាន​ក្រុម​ហ៊ុន​ដឹក​ឈើ​ខុស​ច្បាប់​មាន​ដូច​ជា ក្រុមហ៊ុន​សុខសំណាង​ ក្រុម​ហ៊ុន​សំ​រោង​រ័បប័រ និង​ក្រុម​ហ៊ុន​ក្រ​ញូង​ បេង ធ្នង់ គគី សុក្រំ ឈើ​លេខ​២ជា​ដើម ច្រើន​ណាស់​រាប់​មិន​អស់​ទេ……។ល។

លោកមន្ត្រីរដ្ឋបាលព្រៃឈើដដែលខាង​លើ​បាន​បន្តថា  ដូច្នេះហើយ​បាន​ជា​មេ​មាន​កម្ម​វិ​ធី​ផឹក​ស៊ី​មិន​ចេះ​ចប់​ ហើយ​សូម្បី​តែ​មាន​រឿង​ប៉ុណ្នឹង​ហើយ​នូវ​តែ​លោក​នាយ​ខ័ណ្ឌ​ មិន​ខ្លាច​ ព្រោះ​គាត់​មាន​មន្ត្រី​ប៉េ​អឹម​មួយ​ចំ​នួន​ចាំ​ជួយ​គាត់​ ហើយ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​លោក​ ទា-គឹមសុទ្ធ បាន​បញ្ចូន​បេស​ក​ជន​ពិ​សេស​របស់​លោក​ឈ្មោះ ម៉ែន-វុធី្ធ ហៅ ធីឡយ ដែល​ជា​ជំ​នួយ​ការ​ផ្ទាល់​របស់​លោក​ ទា-គឹមសុទ្ធ​ និង​ជាអ្នក​ប្រ​មូល​លុយ​សេដ្ឋ​កិច្ច​ពីបទ​ល្មើស​ព្រៃ​ឈើ​កំ​បាំង​មុខ​នា​នា​ក្នុង​ខេត្ត​សៀម​រាប​ និង​ជា​អ្នក​ដោះស្រាយ​កម្ម​វិធី​គ្រោះ​ថ្នាក់​ចរាចរណ៍ទៀត​ផង។ ហើយ​លោក​ ម៉ែន-វុធ្ធី ហៅ  ធី​ឡយ​ ក៏​ធ្លាប់​បាន​ គំ​រាម​ប្តឹង​អ្នក​កា​សែត​ជា​ច្រើន​ដង​ ច្រើន​នាក់​រួច​មក​ហើយ​។ បើ​​អ្នក​​កា​​សែត​​ ណា​​ហ៊ាន​​ចុះ​រឿង​អា​ស្រូវ​គេរ​ពី​​គាត់​ និង​មេ​របស់​គាត់​ គឺ​គាត់​នឹង​គំរាម​ប្តឹង​ភ្លាម​។

បើ​តាម​សម្តី​លោក​ វិរៈសេនី​យ៍ត្រី​ ឡែម​ សុវណ្ណ​ នាយ​រង​កា​រិ​យា​ល័យ​នគរ​បាល​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ បាន​ប្រាប់​ថា ពាក់​ព័ន្ធ ​និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ មន្ត្រី​របស់​លោក​បាន​ យក​រថ​យន្ត​អ្នក​បង្ករ​ហេតុ​ និង​ម៉ូតូ​ជន​រង​គ្រោះ​មក​រក្សា​នៅ​គោល​ដៅ​ស្ពាន​ថ្ម​រួច​ហើយ​ដើម្បី​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់។

សូម​បញ្ជាក់​ថា ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​ក្រុម​សៀម​រាប​ បណ្តាល​អោយ​ពល​រដ្ឋ​រង​ចាំ​មើល​ថាតើ​ច្បាប់​ចាត់​ការ​យ៉ាង​ណា​ទៅ​លើ​អ្នក​មាន​លុយ​មាន​អំ​ណាចដូច​ជា​លោក ទា-គឹម​សុទ្ធនាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខាង​លើនេះ។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ទា-គឹម​សុទ្ធ​បាន​ទេ​នៅ​រសៀល​ថ្ងៃទី​២៤​នេះ ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សហព័ន្ធសហជីបទៅសាលា​ក្រុង​ទាមទារឲ្យសកម្មជនសហជីបចូលធ្វើការវិញ    អាន1388ដង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន1636ដង សារជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2133ដង ឈ្មួញសម្រុកដឹកជញ្ជូនធ្យូង និងឈើចេញពីស្រុកចិត្របុរី ខេត្តក្រចេះ ទៅលក់ប្រទេសវៀតណាមទាំងថ?...    អាន1122ដង វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)   អាន3238ដង លោក គង់សុគន្ធា ប្រធានបរិស្ថានស្នាក់ការដែនជំរកសត្វព្រៃបឹងពែរ រងការរិះគន់ថា ចងអង្រឹងយកលុ?...    អាន1444ដង ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន1405ដង សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន1598ដង សហជីព យល់ព្រមកំណត់ប្រាក់ខែកម្មករ១២០ដុល្លារ   អាន1395ដង លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២?...    អាន1977ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1113នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70704នាក់
ខែនេះ    177782នាក់
ឆ្នាំនេះ   2635685នាក់
សរុប   51995611នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 06:56