ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 1899

តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា មនុស្ស​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះក្លឹប​នេះ​អាច​ច្រើន​ជាង​៥នាក់​ ដែល​ជា​ហេតុ​ធ្វើ​អោយ​ក្រុម​ប្រ​ជា​ពល​រដ្ឋ​ទៅ​ឈរ​មើល​ពី​ក្រៅ​ទ្វារ​របង​របស់​ក្លឹប​ដែល​ត្រូវ​បាន​គេ​បិទជិត​ហាក់​មាន​ការ​លាក់​លៀម​នៅមាន​​អាថ៌កំបាំង​អ្វីមួយនៅឡើយ។

យោងតាម​សម្តី​ក្រុម​យុវជន​ និង​យុវនារី​ដែល​ទៅ​ឈរ​មើល​នៅ​ក្រៅ​ទ្វារ​របង​មុខ​ក្លឹប​ហ៊ីបហប់​ដែល​ឆេះកាល​ពី​ល្ងាចថ្ងៃទី១៨បាន​លួច​បង្ហើបថា មូល​ហេតុ​ដែល​បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់​ច្រើន​បែប​នេះនោះគឺ​បណ្តាល​មក​ពី ក្រុម​សន្តិសុខ​ដែល​យាម​ទ្វារ​មិន​ព្រម​អនុញ្ញាតិ​អោយ​ភ្ញៀវ​ចេញពី​ក្លឹប​នៅ​ពេល​ដែល​ក្លឹប​ត្រូវ​បាន​ដាច់​ភ្លើង បិទម៉ាស៊ីន​ត្រជាក់ ថែមទាំងមាន​ផ្សែង​ហុយចេញពី​ពិដាន និង​មាន​ក្លិន​ឆ្ងៀម​ខ្លាំង​ទៀត​ផង​នោះ  ព្រោះ​ក្រុម​សន្តិ​សុខ​ទាំង​នោះ​តម្រូវ​អោយ​ភ្ញៀវ​ដែល​នៅ​ក្នុង​ក្លឹបនោះ​បង់​លុយថ្លៃ​ផឹកស៊ី​សិន​ទើប​អាច​ចេញ​បាន។

ប្រ​ភព​បាន​បន្តថា ក្រុម​ភ្ញៀវ​មាន​ការ​ភ័យ​ស្លន់​ស្លោ​ខ្លាំង​សំរុក​ចេញ​តាម​ច្រក​ទ្វារ​មុខ តែ​ត្រូវ​សន្តិសុខ​ឈរ​រារាំង​មិន​អោយ​ចេញ ទាល់​តែ​ភ្ញៀវ​នាំ​គ្នាវាយ​ច្រានសន្តិសុខ​ដួល​ទើប​អាច​រត​ចេញ​មក​រួច​។ ប្រ​ភពបន្តថា ជន​ជាតិ​បរទេស​ដែល​ស្លាប់​ក្នុង​ហេតុការណ៍នេះគឺ​គាត់​បាន​ចេញ​រួច​មក​ក្រៅហើយ​ តែ​គាត់​មាន​ចិត្ត​មេត្តាក៏ចូល​ជួយ​រំដោះ​មនុស្ស​ចេញ​ពី​ក្នុង​ក្លឹប​ដែល​ភ្លើង​កំពុង​ឆេះ បាន​ប្រ​ហែល​ជា​៤នាក់ ក្រោយមក​គាត់​មិន​អាច​រំដោះ​ខ្លួន​ឯង​បាន​ទើប​ស្លាប់​នៅ​ក្នុង​ភ្លើង​នោះតែ​ម្តង​ទៅ។

ជាក់ស្តែង​នៅ​ល្ងាច​ម៉ោង​៦ថ្ងៃទី១៨​មាន​ប្រ​ភព​ពី​មន្រ្តី​រាជ​ការ​ម្នាក់​លួច​ខ្សឹប​ប្រាប់​ពួកម៉ាក​របស់​គេថា នៅ​មាន​ម៉ូតូចំនួន​​១៧គ្រឿង​ដែល​មិន​ទាន់​មាន​ម្ចាស់​ទៅ​យក​ចេញ​ពីក្នុង​ក្លឹប ដែល​ត្រូវ​បាន​ពួកគេ​សង្ស័យថា ម្ចាស់​អាច​ឆេះ​ស្លាប់​គ្មាន​សល់​សាកសព ឬ​សាកសព​អាច​គេ​លួច​ចល័ត​ចេញតាំង​ពី​យប់​កើត​ហេតុភ្លាបៗ ។ តែបើ​ទោះបី​​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​ក៏ដោយ ក៏វាគ្រាន់តែ​ជា​ការ​សង្ស័យ​តែប៉ុណ្ណោះ វា​មិន​ទាន់​អាច​យក​ជាផ្លូវការ​បាន​ទេ។

នៅ​ម៉ោង​៨-១២ និង​៣០​នាទីយប់​ថ្ងៃទី១៨ម្សិលមិញ អ្នក​យក​ព័ត៌មាន​យើង​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​ដល់​កន្លែង​កើត​ហេតុ ក៏​សង្កេត​ឃើញ​ថា នៅ​កន្លែង​កើត​ហេតុគ្មាន​សមត្ថកិច្ច​យាម​កាមដើម្បី​រក្សា​វត្ថុតាងទេ គឺ​មាន​តែ​ក្រុម​សន្តិខុស​ឯកជន​ប្រ​ហែល​ជិត​១០នាក់​ ខ្លះឈរ​ ខ្លះអង្គុយ​យាម​ទ្វារ ហើយ​មាន​មនុស្ស​បើ​កម៉ូតូចេញ​ម្តង​មួយៗ​រហូត​ជិត​១០​គ្រឿង​ ក្នុង​ចំ​ណោម​ម៉ូតូដែល​ចត​ក្នុង​របង​ក្លឹប​​ប្រ​ហែល​៤០គ្រឿង។

ក្រុម​កន្តិសុខ​ឯកជន​ខាងលើ​ត្រូវ​បាន​ពល​រដ្ឋ​ រាប់​រយ​នាក់​ដែល​ឈរ​នៅ​ទីនោះរិះគន់​ថា គ្មានសុជីវធម៌ដោយ​ពួកគេ​និយាយចំអក​ឡកឡើយដាក់​ពល​រដ្ឋថា “ ពូកនេះគេ​មក​ឈរ​ចាំមើល​លោក​ ព្រាបសុត្ថិ មក​សម្តែង“ សន្តិ​សុខ​ខ្លះនិយាយថា ”ថ្ងៃនេះក្លឹបគេមិន​បើកទេ ចាំស្អែកគេបើក​វិញចាំមកកម្សាន្ត“ ឯសន្តិសុខ​ខ្លះ​ទិញ​ស្រាយ​ក​មក​ផឹក សើច​លេង​ក្អាកក្អាយសប្បាយចិត្ត ក្នុង​គំនរទុក្ខ​របស់​អ្នក​ដទៃ។

ក្រុម​ប្រ​ជា​ពល​រដ្ឋ​សង្ស័យថា ក្រុម​សន្តិសុខ​ខាង​លើ​កំពុង​តែ​ឈរ​ចាំបើក​ទ្វារ​អោយ​មនុស្ស​ចំឡែក​បីបួននាក់​ចល័ត​ម៉ូតូ​ដែល​នៅ​សេសសល់​ចេញ​ពី​ក្លឹបក្នុង​គោល​បំ​ណង​បំបាត់​ភស្តុតាង ព្រោះ​មិន​មាន​ឃើញ​ម្ចាស់​មក​យក​។

នៅ​ព្រឹក​ថ្ងៃទី​១៩នេះ​នៅ​តែមាន​ក្រុម​ប្រ​ជា​ពលរដ្ឋ​មក​ឈរ​មើល​ត្រៀបត្រា នៅ​មុខ​ក្លឹបកម្សាន្ត​ ហ៊ីបហប់ ដោយ​ពួកគាត់​មាន​ការ​សង្ស័យ មិន​អស់​ចិត្ត​ ថាមូល​ហេតុ​អ្វី​ទើប​ម្ចាស់​ក្លឹបនេះបញ្ជា​អោយ​គេ​បិទ​ទ្វារ​២៤​ម៉ោង​ហាក់​មាន​អាថ៌កំបាំងមិន​ទាន់​បញ្ចប់​នៅ​ឡើយ ហើយ​ពួកគេ​ក៏មិន​ជឿថា មាន​មនុស្ស​ស្លាប់​តែ៥នាក់នោះដែរ។

មាន​ពលរដ្ឋ​មួយ​ចំ​នួន​សង្ស័យ​ថា ក្រែង​មាន​គេ​លួច​ដុះ តែ​ក៏មាន​ក្រុម​អ្នក​ធ្លាប់​ចូល​ក្លឹប​ខាង​លើ​នេះ​ញឹកញាប់​បាន​អះអាង​ថា មិន​អាច​មាន​អ្នក​លួច​ដុត​ទេ ព្រោះ​ក្លឹបនេះ​មាន​របង​ថ្មព័ទ្ធ​ជុំ​វិញសូម្បីសត្វ​កណ្តុរ​លូន​ចូល​មិន​រួច​ផង​ ហើយ​មា​សន្តិ​សុខ​យាម​កាម​គ្រប់​ទិស​ទីទាំង​ខាង​ក្រៅ​ទាំង​ខាង​ក្នុង ម្យ៉ាង​ទៀត​ភ្ញៀវ​មុន​ចូល​កម្សាន្ត​ត្រូវ​បាន​សន្តិសុខ​ឆែកឆេគ្រប់​កន្លែង សូម្បីតែ​នៅ​តាម​តុផឹក​ស៊ីក៏មាន​សន្តិសុខ​ឈរ​ចាំ​មើល​គ្រប់​ច្រក​ល្ហកដែរ។

ក្រុម​អ្នក​ចូល​ចិត្តចូល​​កម្សាន្ត​ក្នុង​ក្លឹប​ហ៊ីបហប់​ខាង​លើ​ប្រ​ហែល​ជិត​១០​នាក់​បាន​អះអាង​ថា ក្លឹប​នេះ​មិន​ដែល​បាន​បិទនៅ​ម៉ោង​១២យប់​នោះទេ គឺ​ភាគច្រើន​គឺ​បិទនៅ​វេលាភាបភ្លឺ ព្រោះ​អ្នក​ដែល​គេ​ទៅ​រាំង​លេង​កម្សាន្ត​សុទ្ធតែ​បាន​ផឹក​ស៊ី​កន្លែង​ផ្សេង​ដូច​ជា​ញាំការ ខូបកំណើត ឬ​មាន​កម្ម​វិធីផ្សេងៗមុន​ពេល​ចូល​ក្លឹប ដូច្នេះ​ជារៀង​រាល់​យប់ក្លឹបគឺបិទជិត​ភ្លឺ មិន​ថា​ក្លឹប​ណាទេ គឺគ្រ​ប់​ក្លឹបនៅ​ខេត្ត​សៀមរាប​សុទ្ធតែបិទជិត​ភ្លឺដូច​គ្នា។

សមត្ថ​កិច្ច​​​ក្រុង​សៀមរាប​បាន​អោយ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​មាន​៥នាក់​ដដែល​រហូត​មកដល់​ថ្ងៃទី​១៩នេះ ក្នុង​នោះ​ប្រុស​៣នាក់​ស្រី២នាក់ ប្រុស​ម្នាក់​ជាជន​ជាតិ​អូស្រ្តាលី។ សមត្ថ​កិច្ច​ជំ​នាញ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​តាម​ដាន​បើ​ទោះបី​ជា ​អគ្គីភ័យ​នេះ​កើត​ឡើង​ដោយ​ទុស្សេ​ខ្សែ​ភ្លើង ឬ​មាន​គេ​ដុត​ក៏ដោយ។

ពល​រដ្ឋ​ខេត្ត​សៀមរាប​សំនូមពរ​ទៅ​ដល់​សមត្ថ​កិច្ច​ជំ​នាញមេត្តា​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​អោយ​បាន​ច្បាស់លាស់​បន្ថែម​ទៀត​​ពី​ចំនួន​មនុស្ស​ស្លាប់​ ឬចំ​នួន​អ្នក​បាត់​ខ្លួន ដើម្បី​រក​យុត្តិធម៌ជូន​ជនរង​គ្រោះដែល​បាន​បាត់បង់​ជីវិត​ទៅហើយ។

អ្នក​យក​ព័ត៌មាន​យើង​ពុំអាច​សុំ​ការ​បំ​ភ្លឺ​ពី​ម្ចាស់​ក្លឹប​កម្សាន្ត​ខាង​លើ​បាន​ទេ ព្រោះ​លេខ​ទូរ​ស័ព្ទ​ដែល​ដាក់លើ​​ស្លាក​យីហោ មួយខ្សែខល​មិន​ចូល​ ឯមួយខ្សែ​ទៀត​ខល​ចូល​តែ​គ្មាន​អ្នក​លើក​ទទួល​នៅ​រសៀ​ល​ថ្ងៃទី១៩នេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឡានដឹកលើសទម្ងន់បំផ្លាញផ្លូវនិងស្ពានមន្រ្តីជំនាញគ្មានវិធានការ    អាន1482ដង ប្រជាពលរដ្ឋប្រតិកម្មបិតផ្លូវឡានដឹកដីដែលបណ្តាលអោយខូចផ្លូវក្នុងភូមិរបស់ពួកគាត់   អាន854ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កម្ពស់ទឹក​ជំនន់សំរាប​ថ្ងៃទី២០   អាន1421ដង លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែន?...    អាន1803ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន1542ដង តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន1520ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1372ដង ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់   អាន1906ដង គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងក្របី   អាន1206ដង ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1592ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1436នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71027នាក់
ខែនេះ    178105នាក់
ឆ្នាំនេះ   2636008នាក់
សរុប   51995934នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 08:39