គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងក្របី

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 20 ខែ 06 ឆ្នាំ 2022 វេលាម៉ោង 05:31 នាទី ចំនួនអានៈ 1190

កាលពីម៉ោង១១និង៣០នាទីយម់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវៀងក្របីមួយក្បាល និង ម៉ូតូមួយគ្រឿង ត្រង់ចំណុចផ្លូវបំបែកជាបួន ក្បែរផ្សាជ្រាវ ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។

យោងតាមសម្តីរបស់លោក សៀ ឆៃរដ្ឋ ម្ចាស់ម៉ូតូម៉ាកដ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខៈ សៀមរាប 1U-3517 សេរីឆ្នាំ២០១៦ បានអោយដឹងថា លោកបានបើកម៉ូតូពីភូមិតាចេក មកភូមិជ្រាវសំដៅទៅផ្ទះ តែភា្លមនោះមានក្របីមួយក្បាលបានរត់យ៉ាងលឿនមក​បុកម៉ូតូរបស់លោក បណ្តាលអោយបែកអាវខ្ទិចអស់ តែមិនបង្កគ្រោះថ្នាក់ដល់រូបលោកនោះទេ។ បន្ទាប់មកលោកបានទៅរាយការណ៍ជូន​ប៉ូលីសដែលប្រចាំការនៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ អោយជួយអន្តរាគម ឬចាប់ក្របីទុកសិន ដើម្បីអោយម្ចាស់ទទួលខុសត្រូវលើការខូចខាត់ម៉ូតូ ប៉ុន្តែសត្វ​ក្របីនោះ​អត់មានខ្សែក្រឡុស ទើបមិន​មានអ្នកណាហ៊ានចាប់នោះទេ សូម្បីតែប៉ូលីស​ពីរនាក់ក៏អត់ដឹងថាធ្វើយ៉ាងមេចដែរបានត្រឹមឈរមើលក្របីស៊ីស្មៅ។ ដោយមិន​អស់ចិត្តលោក សៀ​ ឆៃរដ្ឋ បានជិះម៉ូតូទៅហៅបុរស់ម្នាក់ឈ្មោះ ក្រឹម អោយយកខ្សែមកជួយចាប់ក្របី តែពេលបុរស់នោះទៅដល់ ក្របីក្រឡេក​ឃើញមុខបុរស់ឈ្មោះ ក្រឹម ក៏រត់បាត់ទៅ។ រហូតមកដល់ល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ លោក សៀ ឆៃរដ្ឋ ពុំទាន់ស្វែងរកម្ចាស់ក្របីឃើញនៅឡើយទេ។

លោក សៀ ឆៃរដ្ឋ សុំអំពាវនាវដល់លោកមេភូមិ លោកចៅសង្កាត់ជ្រាវ និង លោកមេប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវមេត្តា ជួយស្វែងរកម្ចាស់ក្របី ដើម្បីអោយចេញសងថ្លៃខូចខាត ដែលក្របីបានរត់មកបុកម៉ូតូរបស់លោក ដោយម្ចាស់ក្របីមានការខ្ជីខ្ជា ធ្វេសប្រហែលចំពោះសត្វពាហនៈរបស់ខ្លួន។

ពលរដ្ឋអ្នកស្រែសម្ការនៅសង្កាត់ជ្រាវ​តែងតែរអ៊ូរទាំថា អ្នកចិញ្ចឹមក្របីនៅសង្កាត់ជ្រាវ មួយចំនួន មានការទេ្វសប្រហែស ខ្ជីខ្ជា បណ្តាលអោយក្របីចូលស៊ីផលដំណាំរបស់អ្នកស្រុក ហើយ​ក្របីខ្លះរត់ពេញភូមិ គ្មានខ្សែក្រឡុស បណ្តាលអោយបុកម៉ូតូឡានតាមដងផ្លូវសាធារណៈយ៉ាងដូច្នេះ។

យោងតាម មាត្រា  ៣៣ នៃច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក បានចែងថា អ្នកជិះ អ្នកដឹក  ឬ អ្នកបរសត្វ មិនត្រូវលែងសត្វ ឱ្យដើររហេតរហូត លើផ្លូវ ។ អំពើ ខ្ជីខ្ជា និង ធ្វេសប្រហែសនេះជាបទល្មើសព្រហ្មទណ្ឌ ។ យោងតាម មាត្រា  ២០៧ នៃក្រមព្រហ្មទណ្ឌ ចែងថា ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬ ការខ្ជីខ្ជា បណ្តាល ឱ្យស្លាប់អ្នកដទៃ ជាបទល្មើសមនុស្យឃាតដោយអចេតនា  ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី  ១  ឆ្នាំ  ទៅ  ៣  ឆ្នាំ និង ពិន័យជាប្រាក់ពី  ២  លាន  រៀល ទៅ  ៦  លាន រៀល។ ដោយឡែក  សំណង ព្យៈសនកម្ម លើ ជនរងគ្រោះ ជាការទទួលខុសត្រូវរបស់ជនល្មើស។  មាត្រា  ៧៥០ នៃក្រមរដ្ឋប្បវេណីឆ្នាំ  ២០០៧ ចែងថា បុគ្គលដែលកាន់កាប់សត្វ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើងដល់ អ្នកដទៃដោយសត្វដែលខ្លួនបានកាន់កាប់៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកកាសែតម្នាក់និងមន្រ្តីបរិស្ថានម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ   អាន1637ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន1723ដង ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី   អាន1653ដង ឪពុកចុងអាកកូនអាយុ៣ឆ្នាំ   អាន1597ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន1424ដង មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំង?...    អាន1463ដង មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន1363ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន3190ដង ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម   អាន1588ដង លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន1378ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3369នាក់
ម្សិលមិញ    6833នាក់
សប្ដាហ៍នេះ    36836នាក់
ខែនេះ    406245នាក់
ឆ្នាំនេះ   2416784នាក់
សរុប   51776710នាក់
ថ្ងៃទី 27 ខែ 04 ឆ្នាំ 2024 ម៉ោង 06:36