លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 10:55 នាទី ចំនួនអានៈ 1731

លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក មេ​មិនដឹង​កូន កូន​មិនដឹង​មេ ធ្វើការ​ទាំង​កំហឹង សំណុំរឿង​មួយ​រក​អ្នក​កាន់​ច្បាស់លាស់​ពិតប្រាកដ​មិនបាន​ ដែល​នាំអោយ​មាន​ការ​រិះ​គន់​យ៉ាង​ធ្ងន់ថ្ងូរ​ពី​សំ​ណាក់​រពរដ្ឋ​ទូ​ទៅ។

​ជាក់ស្តែង​សំណុំរឿង​ព្រហ្ម​ទ​ណ្ទ​លេខ​៣៥ របស់​អ្នកសារព័ត៌មាន​២​រូប ដែល​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១០ ខែគុម្ភៈ​កន្លងមក ត្រូវបាន​គេ​ដឹងថា ការចាប់​ដោយ​គ្មាន​ដីការ គ្មាន​ការសាកសួរ ចាប់​ទាំង​បង្ខំ​យកទៅដាក់​ពន្ធ​នាគារ​ទាំ​ង​យប់ បង្ករ​​ឲ្យ​មានការភ្ញាក់​​ផ្អើល​ពេញ​ក្រុង​ព្រះវិហារ វា​ប្រៀបបាន​ទៅនឹង​បង្ក្រាប​ឧក្រិដ្ឋជន ឬ​ឃាត្ត​ករ​​សម្លាប់​មនុស្ស​អ​ញ្ជឹ​ង ដែល​ទង្វើ​ទាំង​នេះ​ត្រូវបាន​គេ​រិះគន់​យ៉ាងខ្លាំង​ទៅ​លើ​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តព្រះវិហារ ដែល​គាត់​មាន​មាត់​អត់​ក្រ​ឡើ​ត ចេះតែ​និយាយ​ឲ្យ​ផុត​តែ​ពី​មាត់​ថា សំណុំរឿង​របស់​អ្នកសារព័ត៌មាន​ពីរ​នាក់ ត្រូវបាន​បញ្ជូនទៅ​ឲ្យ​លោក​ចៅក្រម​ទៅហើយ តែ​តាមពិត​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញា​ស្ទាវ ត្រូវបាន​មាន​ចេតនា​ផ្អិ​ប​សំណុំរឿង​ចោល មិន​ខ្ចី​ចាត់ការ​បញ្ជូន​តាម​នីតិ​វិធី​នៃ​ច្បាប់​ក្នុង​ប្រព័ន្ធតុលាការ ទោះជា​មានការ​បញ្ជា​ណែនាំ​ពី​លោក​អគ្គព្រះរាជអាជ្ញា​ក៏ដោយ ក៏​លោក ឡុង ស៊ីថា ដែល​ត្រូវបាន​​សង្ស័យ​ថា ជា​ព្រះរាជអាជ្ញា​សម្រាប់​កាង​បទល្មើស និង​រកស៊ី​ឈើ​ទាំង​ពូជ​រូបនេះ មិន​ខ្ចី​បញ្ជូន​សំណុំរឿង​អ្នកកាសែត​២​នាក់ ទៅ​ជម្រះ​នោះឡើយ​។

​អ្នកសារព័ត៌មាន មាន​ទូរទស្សន៍ កាសែត វិទ្យុ បានមក​ស៊ើបអង្កេត​លើ​សំណុំរឿង​អ្នកកាសែត​២​រូប​ខាងលើ ដែល​ត្រូវបាន​ចាប់ខ្លួន ទើប​ដឹងថា ការចាប់ខ្លួន​អ្នកកាសែត​២​រូបនេះ គឺ​បណ្តាលមកពី​អ្នកកាសែត​២​រូបនេះ ធ្លាប់​បាន​នាំ​ក្រសួងរដ្ឋបាល​ព្រៃឈើ​ទៅ​ចាប់​សិប្បកម្ម​របស់​ឪពុកក្មេក​របស់លោក ឡុង ស៊ីថា និង​ប៉ះពាល់​សិប្បកម្ម និង​ឈ្មួញ​ឈើ​មួយចំនួន ដែល​លោក ឡុង ស៊ីថា កាង​បទល្មើស​ទាំងនេះ បណ្តាល​ឲ្យ​អាប់ឱន​កិត្តិយស និង​បាត់បង់​ផលប្រយោជន៍​របស់លោក ឡុង ស៊ីថា ទើប​លោក​ព្រះរាជអាជ្ញា​ស្ទាវ​រូបនេះ ចាត់ការ​អ្នកកាសែត​ទាំង​ទទឹង​ទឹស ដោយ​សំអាង​ទៅលើ​ឈ្មួញ​ឆ្លើយ​ដាក់​ក៏​ចាប់​ញាត់​គុក ដោយ​គ្មាន​ដីការ និង​គ្មាន​ស​កម្មភាព​​ជាក់ស្តែង ហើយ​បាន​ឃាត់ឃាំង​សេរីភាព​របស់​អ្នកកាសែត​២​រូបនេះ ដោយ​គ្មាន​ដំណោះស្រាយ ដោយ​សំអាង​ទៅលើ​ខ្លួន​ជា​ព្រះរាជអាជ្ញារង នៃ​ស្ថាប័ន​តុលាការ ចង់​ចាប់​អ្នកណា ចង់​ទម្លាក់កំហុស​ឲ្យ​អ្នកណា ស្រេច​​តែ​អំពើ​ចិត្ត។

ស្ថាប័ន​តុលាការ​នៅក្នុង​ខេត្តព្រះវិហារ​ទាំងមូល ចាប់ពី​លោក​ព្រះរាជអាជ្ញា លោក​ចៅក្រម លោក​ក្រឡាបញ្ជី គឺ​សុទ្ធតែ​ធ្វើ​ការរក​អ្នកទទួលខុសត្រូវ កាន់​សំណុំរឿង​ពិតប្រាកដ​របស់​អ្នកកាសែត​២​រូបនេះ មិនបាន​។ អ្នកសារព័ត៌មាន​បាន​តាម​ដាន​យ៉ាង​កកិ​ត​ដើម្បី​សាក​សួររក​ពន្លឺ​នៃ​ដើមហេតុ ដើម្បី​ធ្វើការ​ដោះស្រាយ​សុំ​ឲ្យ​អ្នកកាសែត​២​រូបនេះ បាន​នៅក្រៅ​ឃុំ តែ​សួរ​លោក​ព្រះរាជអាជ្ញា លោក​ឆ្លើយថា សំណុំ​រឿងនេះ​នៅ​លោក​ចៅក្រម​ឈ្មោះ ពន្លក ដល់​សួរ​លោក​ចៅក្រម ពន្លក លោក​ឆ្លើយថា នៅ​លោក ឡុង ស៊ីថា មិនទាន់​បញ្ជូនមក​ទេ សួរ​លោក ឡុង ស៊ីថា លោក​ឡុង ស៊ីថា ថា​បាន​បញ្ជូនមក​ចៅក្រម​ឈ្មោះ ​ពន្ល​ក។ ចំណែក​លោក ពន្លក បាន​សំដែង​ភាព​ស្មោះស្ម័គ្រ​ឲ្យ​ឃើញ​នូវ​ឯកសារ​ផ្សេងៗ​ថា លោក​រង់ចាំ​ជា​យូរ​មកហើយ តែ​លោក ឡុង ស៊ីថា មិន​ព្រម​បញ្ជូន​ឲ្យ​គាត់ តែបើ​គាត់​បញ្ជូនមក​ពេលណា និង​បញ្ជូន​សម្រេច​ពេលនោះ​ភ្លាម​លោក មិន​ទុក​នាំ​ឲ្យ​ឈឺក្បាល​នោះទេ​។

​ការស៊ើបអង្កេត​របស់​បណ្តាញ​​អ្នកសារព័ត៌មាន​បាន​ចុះ​ពេញ​ខេត្តព្រះវិហារ ដោយ​បែងចែក​តួនាទី​គ្នា ដើម្បី​ស្រាវជ្រាវ​រក​ភាព​ពិត​ពី​ការ​នៅ​ពី​ក្រោយខ្នង ដែល​បាន​ឈរ​ចង្អុល​ឲ្យ​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញា​ស្ទាវ អនុវត្តន៍​ច្បាប់​មិន​ត្រឹមត្រូវ​តាម​នីតិវិធី ដែលជា​មនុស្ស​ឃ្ជីឃ្ជា​​ក្នុង​ការងារ ងាយស្រួល​ក្នុង​ការ​ព​ង្វ​ក់​ស្មារតី​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ទើប​ដឹងថា សំណុំ រឿង​ទាំងនោះ គឺ​នៅក្នុង​ដៃ​លោក ឡុង ស៊ីថា នៅឡើយ​មិនទាន់​បញ្ជូន​ឲ្យទៅ​​ចៅក្រម​នោះទេ​។

​ចំណែក​លោក ម៉ៅ ដែលជា​ដើមបណ្តឹង ដែល​បានដាក់​ពាក្យ​ប្តឹង​មកលើ​អ្នកសារព័ត៌មាន អាកា​ប៉េ បាន​អះ​អាង​ថា លោក​ពុំបាន​ប្តឹង​លោក ឈឿង ចាន់ ដែលជា​បុគ្គលិក​របស់​ទូរទស្សន៍​អប្សរា​នោះទេ លោក ឈឿង ចាន់ គ្រាន់តែ​គេ​ឆ្លើយ​ដាក់​ដោយ​ពុំមាន​ភស្តុតាង ហេតុអ្វី​បាន​ចាប់​គេ​ដោយ​គ្មាន​ដីការ ហើយដាក់គុគ​ដោយ​គ្មាន​ការ​ស៊ើបសួរ​អ្វី​ទាំងអស់ ហើយ​លោក ម៉ៅ បាន​បញ្ជាក់ថា ក្រោយពី​កំហឹង​លោក​បាន​ធូរស្រាល លោក​បាន​ដក​ពាក្យបណ្តឹង​ហើយ តែ​លោក ឡុង ស៊ីថា នៅតែមាន​ចេតនា​ឃុំឃាំង មិន​ព្រម​ដោះស្រាយ​នោះទេ​។ រហូតមកដល់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៥ លោក​អគ្គព្រះរាជអាជ្ញា​បាន​អញ្ជើញ​មក​តុលាការខេត្ត​ព្រះវិហារ ហើយ​ក៏បាន​ណែនាំ​ឲ្យ​លោក ឡុង ស៊ីថា លោក ពន្លក បញ្ជូន​សំណុំរឿង​ទៅ​ជម្រះ តែ​លោក ឡុង ស៊ីថា នៅតែ​ពុំ​ព្រម ដូច្នេះ​ទើព​អ្នកសារព័ត៌មាន​នៅតែ​ក្រាញននៀល​ដេកចាំ​ជាច្រើន​ថ្ងៃ ដោយ​បែង​ចែកគ្នា​ស៊ើបអង្កេត​ជុំវិញ​ករណី​អំពើរ​ពុករលួយ​របស់​លោក ឡុង ស៊ីថា និង​មន្ត្រី​ពាក់ព័ន្ធ និង​សូម​ឲ្យ​អ្នកសារព័ត៌មាន​ជួយ​ជា​កម្លាំង​បន្ថែម​មក​ខេត្តព្រះវិហារ ដើម្បី​ជា​កម្លាំងចិត្ត​តស៊ូ​ដើម្បី​ទាមទារ​រក​ភាព​យុត្ត​ធម៌​ជូន​អ្នកសារព័ត៌មាន​។

​ក្នុងនោះ​ក្រុមប្រឹក្សា​សារព័ត៌មាន​កម្ពុជា បានរៀបចំ​ពាក្យបណ្តឹង​ប្តឹងទៅ​ឧ​ត្ត​មក្រុម​ប្រឹក្សា និង​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ផ្សេងៗ​ឲ្យ​ជួយ​ចុះមក​ស៊ើបអង្កេត​លើ​អំពើពុករលួយ​របស់លោក ឡុង ស៊ីថា​។

​គួរ​ជម្រាប​បន្ថែមថា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៥​នេះ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​សារព័ត៌​មាន​​កម្ពុជា បានធ្វើ​សន្និសីទកាសែត​នៅមុខ​សាលាដំបូង​ខេត្តព្រះវិហារ ជុំវិញ​ករណី​លោក ឡុង ស៊ីថា មាន​ចេតនា​ផ្អិ​ប​សំណុំរឿង​របស់​អ្នកកាសែត​ខាងលើ ដោយ​មិន​ព្រម​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ គឺជា​ការ​គំនុំសងសឹក​ចំពោះ​ពួកគេ​ទាំង​២​រូប ដែល​បាន​នាំ​រដ្ឋបាល​ព្រៃឈើ​ទៅ​ចាប់​សិប្បកម្ម​របស់​សាច់ញាតិ​ខ្លួន ទើប​លោក ឡុ ង​ស៊ីថា ខឹង​ច្រឡោ​ច​ចងគំនុំ​ជាមួយ​អ្នកកាសែត​ដោយបាន​រៀបចំ​គម្រោង​ជា​អន្ទាក់​ចោទប្រកាន់​មកលើ​អ្នកកាសែត ដោយ​គ្មាន​ការពិត និង​អយុត្តិធម៌​ជាទីបំផុត។

នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥នេះ កម្ពុជាសុវណ្ណភូមិ​ មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​សាលាដំ​បូង​ខេត្ត​ព្រះវិហារ​បាន​ទេ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំនង​​៕​​ ប្រភពពី អង្គរថែមស៍

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1503ដង សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក?...    អាន1705ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1337ដង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាព្រមានធ្វើបាតុកម្ម រឿងប្រាក់ខែ   អាន1283ដង កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម   អាន1382ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1492ដង លោក ម៉ឹងកំសត់ ចាងហ្វាងកាសែតសម្លេងចៅកម្សត់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានគេសង្ស័យ?...    អាន1657ដង លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន1646ដង អាជ្ញាធរ​ខេត្ត​សៀមរាប​ស៊ើប​អង្កេត​ករណី​ទាហាន​បាញ់​បោះ​អនាធិបតេយ្យ    អាន1249ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1404ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      519នាក់
ម្សិលមិញ    7137នាក់
សប្ដាហ៍នេះ    12095នាក់
ខែនេះ    41169នាក់
ឆ្នាំនេះ   3226197នាក់
សរុប   49189546នាក់
ថ្ងៃទី 06 ខែ 12 ឆ្នាំ 2023 ម៉ោង 05:52