មេឈ្មួញកាប់បំផ្លាញព្រៃឈើឈ្មោះដុំសម្រុកដឹកជញ្ជូន​ឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះយ៉ាងពេញបន្ទុក

ដោយៈ Siem Reap ខេត្តក្រចេះ ថ្ងៃទី 13 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 07:12 នាទី ចំនួនអានៈ 1608

12/06/2021

កាលពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២១វេលាម៉ោង២០និង៣០នាទីមេឈ្មួញកាប់បំផ្លាញព្រៃឈ្មោះដុំល្បីឈ្មោះខាងជញ្ចូនឈើខុសច្បាប់ដឹកដោយគោយន្តខ្នាតយក្សដឹកឈើពេញមិនចាញ់រថយន្តឡើយដឹកចេញពីក្នុងព្រៃសម្បទានស្ថិតនៅភូមិស្វាយជ្រុំឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះឃើញសកម្មភាពដឹកឈើខុសច្បាប់អ្នកសាព័ត៏មានក៏បានសាកសួរតើដឹកឈើខុសច្បាប់ហ្នឹងយកទៅណា?ក៏ស្រាប់តែជនកាប់បំផ្លាញព្រៃឈើឈ្មោះដុំបើកគោយន្តដេញបុករថយន្តអ្នកកាសែតពេញទំហឹងបណ្តាលខូចខាតយ៉ាងដំណុំមួយចំហៀងខាងឆ្វេងរួចបើកគោយន្តឋគេចបាត់ស្រមោលតែម្តង។

ប្រភពប្រជាពលរដ្ឋបានឲដឹងថាវរសេនីយ៍ទោចាន់ ធីឋានះអធិការរងទទួលផ្នែកសណ្តាប់ធ្នាប់ស្រុកចិត្របុរីជាអ្នកនៅពីក្រោយខ្នងជនបំផ្លាញព្រៃឈ្មោះដុំមិនញញើតអង្កភាពប្រឆាំងអំពើពុករលួយ។

ប្រភពពីប្រជាពលរដ្ឋក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១ខែមិថុនា រហូតម​កដល់ថ្ងៃនេះ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់និងដឹកជញ្ជូនធ្យូងឆ្លងកាត់មូលដ្ឋានពួកគាត់នៅតែកើតឡើងយ៉ាងអនាធិបតេយ្យ។ ប្រជា​ពលរដ្ឋបានបញ្ជាក់ថា មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការដឹកជញ្ជូនធ្យូងនិងដឹកឈើយ៉ាងពេញបន្ទុកនោះទេ ហើយបណ្តោយឲ្យបទល្មើសកើតឡើងពេញបន្ទុក។ ជាងនេះទៅទៀតសមត្ថកិច្ចអាវុធហត្ថស្រុកចិត្របុរី ក្រោមការគ្រប់គ្រងរបស់លោក សាន្ត ប៊ុនថាន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនោះទេ។

បើតាមការបញ្ជាក់ពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា ក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើនិងធ្យូងពីចំណុច១០៥ ឆ្លងកាត់ឃុំកន្ទួត ស្រុកចិត្របុរី ទៅកាន់តំបន់ផ្សេងៗ​ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់នោះទេ។​ ក្រុមអ្នកធ្វើសកម្មភាពដឹកជញ្ជូនឈើបានឲ្យដឹងថា ពួកគេដឹកជញ្ជូនឈើចេញពីចំណុចអន្ទ្រង និងតំបន់​ដែនជម្រកសត្វព្រៃភ្នំព្រេច ហើយបង់លុយតាមការកំណត់របស់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទើបអាចចៀសផុតពីការបង្ក្រាប។ ប្រសិនបើមិនបង់លុយតាមការកំណត់របស់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទេនោះគឺចៀសមិនផុតពីការបង្ក្រាបឡើយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងឃុំកន្ទួត ស្រុកចិត្របុរី បានឲ្យដឹងថា​ ប៉ុន្មានថ្ងៃកន្លងទៅនេះសកម្មភាពដឹកជញ្ជូនឈើ ដឹកនិងជញ្ជូនធ្យូង ដោយប្រើគោយន្តកន្ត្រៃ គោយន្តកែច្នៃនិងរ៉ឺម៉កធំៗកើតឡើងយ៉ាងរាលដាលព្រោះមានការបើកដៃពីមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធ។ ហេតុនេះលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ គួរចាត់វិធានការទប់ស្កាត់ខ្លះផង ព្រោះបទល្មើសព្រៃឈើក្នុងស្រុកចិត្របុរី កំពុងកើតឡើងយ៉ាងគំហុកព្រោះមានការឃុបឃិតជាប្រព័ន្ធ។ បើតាមការបង្ហើបពីក្រុមអ្នកដឹកជញ្ជូនឈើនិងដឹកជញ្ជូនធ្យូងក្នុងស្រុកចិត្របុរី បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទេនោះគឺពួកគេមិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ។មានត

ប្រភពៈ ខ្មែរ អនឡាញ

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋរាយការណ៍មកថា ឧកញ្ញា គិតម៉េង កំពង់យកដៃបាំងមេឃកាត់ឈើប្រណិតខុសច្បាប់ពីក្រៅចូលក្រុម?...    អាន1870ដង រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់   អាន1337ដង ពលរដ្ឋចោទថាសមត្ថកិច្ច ផាកពិន័យពន្ធផ្លូវលើសពីការសរសេរលើបង្កាន់ដៃ    អាន1516ដង សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន2038ដង អគ្គិភ័យបានឆាបឆេះផ្ទះពីរខ្នង ក្នុងរដូវបុណ្យចូលឆ្នាំចិន និង វៀតណាម   អាន1342ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1432ដង ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប   អាន1466ដង លោក ហោ ណាំហុង នឹងទៅ​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិក្នុង​ទីក្រុងញូវ​យ៉កស?...    អាន1398ដង សាច់ញាតិដណ្តើមទូដែករហូតមានការប្តឹងគ្នាបន្ទាប់ពីភ្លើងឆេះផ្សារាត្រី   អាន1578ដង ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី    អាន1386ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      663នាក់
ម្សិលមិញ    16978នាក់
សប្ដាហ៍នេះ    33847នាក់
ខែនេះ    17650នាក់
ឆ្នាំនេះ   2475553នាក់
សរុប   51835479នាក់
ថ្ងៃទី 02 ខែ 05 ឆ្នាំ 2024 ម៉ោង 04:45