ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 23 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 03:30 នាទី ចំនួនអានៈ 1774

ករ​ណី​​ប្លន់​ប្រ​ដាប់​អា​វុធមួយ​បាន​កើត​ឡើង​ចំពោះ​អាជី​វករ​លក់​មាសពីរតូប​​នៅ​ផ្សារពួកស្ថិត​ក្នុង​​ភូមិ​អូរ​តា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក ខេត្ដ​សៀមរាប​នៅ​ម៉ោង​១២​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១២ហើយ​លទ្ធ​ផល​ត្រូវ​បាន​សមត្ថ​កិច្ច​អោយ​ដឹង​នៅ​ប្រ​លប់​ល្ងាច​ដដែល​នេះថា ក្រុមចោរ​ត្រូវ​សមត្ថកិច្ច​បាញ់​អោយស្លាប់​​នៅ​នឹង​កន្លែង​​ចំនួន​​៣​​នាក់​ ​​របួស​ធ្ងន់​​​​ម្នាក់​​ និងប្រជា​ពល​រដ្ឋ​ម្នាក់​ត្រូវ​បាន​ចោរ​បាញ់​សំ​លាប់ហើយ​៣​នាក់​ទៀត​រង​របួស​ខណៈ​ពេល​ដែល​​ប្រ​ជា​ពល​រដ្ឋ​​រង​គ្រោះ​​ទាំង​នោះ​ ត្រូវ​បាន​​ក្រុម​ ចោរ​​ចាប់​​ជា​​ចំ​ណាប់​ខ្មាំង​ និងប៉ូ​លីស​​ម្នាក់ ត្រូវ​បាន​​ក្រុម​ចោរ​​ជិះ​​បំ​​បុក​​ឱ្យ​​បាក់​​ភ្លៅ​​ខាង​ស្ដាំ​​ផង​ដែរ​។​ ​សមត្ថ​កិច្ច​​បាន​អោយ​ដឹង​ថា នៅ​ពេល​​ក្រុម​ចោរ​​ចូល​ទៅ​​ដល់​ គឺ​​ចោរ​​បាន​​ប្លន់​​តូប​​លក់​​មាស​​របស់​​ជន​​រង​គ្រោះ​​ឈ្មោះ ​គោ-ស៊ុម​រដ្ឋា​ ភេទ​​ប្រុស​ អាយុ​៤២​​ឆ្នាំ ​ត្រូវ​ជា​​ប្ដី ​និង​​ប្រ​ពន្ធ​​ឈ្មោះ ចាន់-សា​រឿប​ អាយុ​៣៦​ឆ្នាំ​ ​រស់​នៅ​​ភូមិ​​គោក​​ដូង ឃុំ​​ពួក​ ស្រុក​​ពួក​ ហើយ​ពួក​គាត់​បាត់​បង់​​មាស​​គ្រឿង​ ដែល​មាន​​​តំ​លៃ​​ប្រ​មាណ​​ជាង​​២​​ម៉ឺន​​ដុល្លារ។​ ​ម្ចាស់​​​តូប​​​លក់​​​មាស​​​ទី​​២​​​​​​មាន​​ឈ្មោះ​ ណៃ-សំបូរ ភេទ​​ប្រុស​ អាយុ​​២៧​​ឆ្នាំ ​ត្រូវ​ជា​​ប្ដី​ និង​​ប្រ​ពន្ធ​​ឈ្មោះ ​ជួរ-ណៃ​សៀម​ អាយុ​​២៥​​ឆ្នាំ​ រស់​នៅ​​ភូមិ​​គោក​ស្រុក​ ឃុំ​ពួក​​ ស្រុក​ពួក​ បាន​​បាត់​បង់​​មាស​​គ្រឿង​ និង​​លុយ​​ដែល​មាន​ចំ​នួន​​ទឹក​ប្រាក់​​សរុប​​ជាង​​៥​​ម៉ឺន​​ដុល្លារ​។​ ​បន្ទាប់​ពី​ប្លន់​​រួច​​ក្រុម​ចោរ​ប្លន់​​ចំ​នួន​​៣​​នាក់ បាន​រ​ត់​ម​ក​មុខ​​ផ្សា​រ​ហើយ​​ជិះ​​ម៉ូតូ​​រួម​គ្នា ​ដោយ​មាន​​រថ​យន្ដ​​ធុន​​កាម​រី ដែល​មាន​​ក្រុម​ចោរ​​ម្នាក់​​ជា​​អ្នក​បើក បាន​​ជិះ​​បិទ​គូទ​​ពី​ក្រោយ​​ម៉ូតូ​ ហើយ​​រថ​យន្ដ​​កាម​រី​រ​បស់​​ចោរ​ បាន​​ជិះ​​ទៅ​​បំ​​បុក​​នគរ​បាល​ ម្នាក់​​ពាក់​​ស័​ក្កិ​​២​​ឈ្មោះ​ ម៉ៃ-សុ​ធន់​ ប្រ​ធាន​​ប៉ុស្ដិ៍​​ពោធិ​​ទ្រាយ​ ដែល​​កំ​ពុង​​ជិះ​​ម៉ូតូ​​បណ្ដាល​ឱ្យ​បាក់​ជើងខាង​​ស្ដាំ​ ហើយ​​ចោរ​​បាន​​បើក​ ឡាន​​និង​​ម៉ូតូ​​តាម​ផ្លូវ​​ជាតិ​លេខ​​៦​ ទៅ​​ទិស​​ខាង​លិច​ និង​​ក្រោយ​មក​​ចោរ​ប្លន់​​ចំនួន​​៣​​នាក់​ ដែល​​បាន​​ផ្ដួល​​ម៉ូតូ​​ចោល​ ហើយ​ក៏​ឡើង​មក​​ជិះ​ឡាន​​ជា​មួយ​គ្នា​​បើក​​គេច​​តែ​ម្ដង​។​ នៅពេល​​ក្រុម​ចោរ​​ជិះ​​ចេញ​​កំ​​លាំង​​សមត្ថ​កិច្ច​​ស្រុក​​ពួក​ បាន​​ដេញ​តាម​​ពី​ក្រោយ​ ហើយ​​បន្ទាប់​មក​​ក៏​មាន​​ការ​ អន្ដ​រា​​គម​ន៏​​ពី​​នគរ​បាល​​ខេត្ដ​ កង​រាជ​អា​វុធ​ហត្ថ​​ខេត្ដ​ និង​​តំ​បន់​​ប្រតិ​ប​ត្ដិ​​ការ​​សឹក​​រង​​ខេត្ដ​ តាម​​ពី​ក្រោយ​​ដល់​​ចំ​ណុច​​ភូមិ​​គោកថ្មី​​ ឃុំ​ល្វា​ ស្រុក​​ពួក​​។ ​ក្រុម​ចោរ​​ទាំង​​៤​​នាក់​បាន​​ចាប់​​ប្រ​ជា​ពល​រដ្ឋ​​ជា​ច្រើន​​នាក់​​ធ្វើ​ជា​​ចំ​ណាប់​ខ្មាំង​ ក្រោយ​មក​​ ជន​រង​គ្រោះ​​ម្នាក់ ​ឈ្មោះ ហៃ-ក្ដាន់​ ភេទ​​ប្រុស ​អាយុ​២៩​​ឆ្នាំ​ រស់​នៅ​​ភូមិ​រកា​ ឃុំ​ល្វា​ ស្រុក​​ពួក​ ត្រូវ​បាន​​ក្រុម​ចោរ​​បាញ់​​សំលាប់​ និង​​ពល​រដ្ឋ​​៣​​នាក់​​ទៀត​ ក្នុង​នោះ​​មាន​​ក្មេង​​ម្នាក់​​ត្រូវ​បាន​​ចោរ​​បាញ់​​ឱ្យ​​របួស​​ជា​​បន្ដ​បន្ទាប់​។​ ក្រុម​ចោរ​ប្លន់​​បាន​​ប្រើ​​អា​វុធ​ខ្លី​​១​​ដើម​ និង​​អា​ការ​​មួយ​​ដើមបាន​​បាញ់​​មក​លើ​​សមត្ថ​កិច្ច​​យ៉ាង​ ចាស់​ដៃ ​ហើយ​​សមត្ថ​កិច្ច​​បាន​ទទួ​ល​បទ​បញ្ជា​ពី​​ថ្នាក់​លើ សំ​រេច​​បាញ់​​តបត​​ជា​មួយ​​ចោរ​​វិញ​ នៅ​​ចំ​ណុច​​វាល​ស្រែ​​ខាង​ជើង​​ភូមិ​ ជាង​១​​គី​ឡូ​ម៉ែត្រ​ បណ្ដាល​ឱ្យ​​ក្រុម​ចោរ​​ចំនួន​​៣​​នាក់​ បាន​​ងាប់​​នៅ​នឹង​កន្លែង​​កណ្ដាល​វាល​​ស្រែ​​ក្នុង​​ថ្លុក​ឈាម​ និង​​ចោរ​​ម្នាក់​ទៀត​​បាន​​រង​របួស​​ធ្ងន់​។​ ​សូម​​បញ្ជាក់​ដែរ​ថា ​មាសដែលក្រុម​ចោរ​ប្លន់បាន​យក​ទៅ​ត្រូវ​បាន​សមត្ថ​កិច្ចប្រ​មូលអោយ​ទៅ​ម្ចាស់​ដើម​វិញ ហើយ​សមត្ថ​កិច្ច​ពុំ​ទាន់​ស្គាល់ឈ្មោះ​​ចោរប្លន់​ទាំង​៣​នាក់​ដែល​ស្លាប់និង​ភូមិ​ឃុំ​រស់នៅ​ទីកន្លែង​ណានៅ​​ឡើយ​ទេ។ចំណែក​ ​ចោរ​ប្លន់​​ម្នាក់​ទៀត​ ដែល​​រង​របួស​​ធ្ងន់​ និង​​ប្រ​ជា​ពល​រដ្ឋ​​ដែល​​រង​របួស​​ត្រូវ​បាន​​សមត្ថ​កិច្ច​​បញ្ជូន​​ទៅ​កាន់​​មន្ទីរ​ពេទ្យ​​ខេត្ដ​​សៀម​រាប​ ដើម្បី​​សង្រ្គោះ​ភ្លាមៗ​៕
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ   អាន1550ដង សមត្ថកិច្ចចោទប្រកាន់មនុស្សពីរនាក់ថាបំប៉ោងព័ត៌មាន   អាន1625ដង សារព័ត៌មាន ដែលឯករាជ្យ និងប្រកប ដោយវិជ្ជាជីវៈមានតួនាទី យ៉ាងសំខាន់ ក្នុងការជួយ សង្គមជាតិ   អាន1661ដង ចៅសង្កាត់ជ្រាវ គ្រោងប្តឹងបុគ្គល៣នាក់ ដែលញុះញង់ប្រជាពលរដ្ឋ អោយរារាំងការស្តារត្រពាំងបុរ?...    អាន1761ដង លោក​ហ៊ុន​សែន​​បកស្រាយ​ពីការ​ឡើង​ប្រាក់​ខែ​ដល់​គ្រូបង្រៀន   អាន1707ដង តើវាសនាលោក ម៉ម-សូណង់ដូ ទៅជាយ៉ាងណាព្រឹកនេះ?   អាន1761ដង ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ   អាន1812ដង ពលរដ្ឋ និង​បុគ្គលិកសាលាខេត្ត​សាទរពេល​លឺថា សាលាខេត្តប្តូរមកក្នុងខេត្តវិញ   អាន1662ដង ពលរដ្ឋជាង៤០គ្រួសារស្នើសុំអាជ្ញាធរខេត្តសៀមរាបអោយបើកផ្លូវ១ខ្សែរ   អាន1686ដង សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន   អាន1816ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      20387នាក់
ម្សិលមិញ    68738នាក់
សប្ដាហ៍នេះ    238227នាក់
ខែនេះ    385500នាក់
ឆ្នាំនេះ   3129804នាក់
សរុប   56728700នាក់
ថ្ងៃទី 09 ខែ 05 ឆ្នាំ 2025 ម៉ោង 15:36