ពន្លក ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងក្បត់ជាតិ ធំម្នាក់ដែលជាឆ្នាំងបាយរបស់សមត្ថកិច្ច

ដោយៈ សៀមរាប ថ្ងៃទី 02 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 04:21 នាទី ចំនួនអានៈ 1575

សកម្ម​ភាព​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​របស់​ឈ្មួញ​ឈើ​ម្នាក់ឈ្មោះ​លោក ពន្លង កាន់​តែ​រីក​រាល​ដាល​ធំ​ទៅ​ៗ​ជា​រៀង​រាល​យប់​ថ្ងៃ​ ដែល​មាន​ការ​អោយ​ដៃ​​ ឃុប​ឃិត​ពី​សមត្ថ​កិច្ច​ និង​មន្រ្តី​ជំ​នាញក្នុង​ខេត្ត​​តាំង​ពី​លើ​ដល់​ក្រោម​ ទើប​គ្មាន​ការ​បង្ក្រាបទាល់​តែ​សោះ​។

ជាក់​ស្តែង​នៅ​យប់​ថ្ងែទី​៣១ខែ​មករា និង​យប់​ថ្ងៃទី១ឈានចូលថ្ងៃទី២ ខែ​គុម្ភៈ ឆ្នាំ២០១៣​នេះ រថ​យន្ត​ដឹក​ឈើ​ក្រ​ញូងម៉ាក បាឡែន និង​ក្រពើ (ហៃប្រីដ) ​របស់​មេឈ្មួញ​ ពន្លក បានដឹកចេញ​ពី​ស្រុក​អន្លង់​វែង​ខេត្ត​ឧត្ត​រមាន​ជ័យ ឆ្ពោះ​ទៅ​ខេត្ត​កំពង់​ចាម​ដោយ​ឆ្លង​កាត់​ខេត្ត​សៀមរាប និង​កំពង់ធំ យ៉ាង​គគ្រឹគគគ្រេង តែ​គ្មាន​ការ​រំខាន​ដល់​អស់​លោក​មេព្រៃ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ទេ។

នៅ​យប់​ថ្ងៃទី៣១ខែ​មករា ឆ្នាំ២០១៣​ ​ប្រ​ភព​បាន​រាយ​ការណ៍​ថា មាន​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ម៉ាក​បាឡែន​ និងក្រពើ​៥​គ្រឿង​​​ឆ្លង​កាត់​តាម​ដង​ផ្លូវ​ខាង​លើ​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ថៅកែ​​ឈ្មោះ ពន្លង។

នៅ​យប់​ថ្ងៃទី​១​ឈាន​ចូល​ថ្ងៃទី២ ខែ​គុម្ភៈ ឆ្នាំ២០១៣នេះ មាន​រថ​យន្ត​ម៉ាក​បាឡែន​ ពណ៍​ស្ក​១គ្រឿង និង​ម៉ាក​ក្រពើ៤គ្រឿង ​ដឹក​ឈើ​ក្រញូងពេញ​​ឆ្លង​កាត់​តាម​ដង​ផ្លូវ​ខាង​លើ​ដដែល ដែ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​របស់​លោក ពន្លក ដដែល។

ម៉ោង​ប្រ​ហែល​១២ និង​២០​នាទី​យប់​ថ្ងៃទី១ឈាន​ចូល​ថ្ងៃ​ទី២ អ្នក​យក​ព័ត៌មាន​យើង​បាន​រាយការណ៍​ ជូន​លោក​ ទី​សុវិន​ថាល់​ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប អំ​ពី​សកម្ម​ភាព​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​​របស់​មេ​ឈ្មួញ​ ពន្លក នៅ​ពេល​ដែល​បណ្តាញ​បាន​រាយ​ការណ៍​មក​អ្នក​យក​ព័ត៌​មាន​យើង​ថា រថ​យន្ត​ដឹក​ឈើក្រ​ញូង​​​របស់​លោក​ពន្លក​បាន​ធ្វើ​ដំ​ណើរ​ពី​ស្រុក​អន្លង់​វែង​ មក​ដល់​ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន ខេត្ត​សៀមរាប តាម​ដង​ផ្លូវ​លេខ​៦៧ (ផ្លូវហៃវ៉េ)ហើយ។

ភ្លាមៗ​នោះ​លោក ​ទី​សុវិញ​ថាល់​ ព្រះ​រាជ​អជ្ញា​ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​បាន​បញ្ជា​អោយ​​​លោក ​តូច​សកល ​​អ​ធិការ​ស្រុក​ជីក្រែង​ ដាក់​បារ៉ាស​ចាប់​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​អោយ​បាន។ ប្រ​ហែល​៣០​​នា​ទី​ក្រោយ​​មក ​រថ​យន្ត​ដឹក​ឈើ​ទាំង​៥​គ្រឿង​ខាង​លើទៅ​មុខ​មិន​រួច​ បាន​បើក​បក​ក្រោយ​វិញ​ រួច​គេច​ខ្លួន​បាត់​អស់​ទៅ នៅ​ចំ​ណុច​ឃុំ​ត្រ​ពាំង​ធំ​ ស្រុក​ប្រាសាទ​បាគង ​ខេត្ត​សៀម​រាប​ លើ​ដង​ផ្លូវ​ជាតិ​លេខ​៦ ដោយ​ពួក​គេ​បាន​ប្រើ​រថ​យន្ត​ជា​ច្រើន​គ្រឿង​បិទ​គូទរថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​នោះ​ ក្នុង​គោល​បំ​ណង​ពន្យា​ពេល​អោយ​រថ​យន្ត​ដឹក​ឈើ​ចូល​ជ្រគគេច​ខ្លួន។

អ្នក​យក​ព័ត៌មាន​យើង​​​ថត​បាន​រូបភាព​ ​រថ​យន្ត​បិទ​គូទ២គ្រឿង​​ ដែល​បិទ​គូទ​រថ​យន្ត​​​ដឹក​ឈើ​ក្រញូង​​ខាង​លើ​ដែល​មាន​​​ម៉ាក​ក្រពើ (ហៃប្រីដ) ពណ៍​ខ្មៅ ១ពាក់ស្លាក​លេខ ភ្នំពេញ 2Q-6078 និង​១ទៀត ភ្នំពេញ 2R-8828 នៅ​ពេល​ដែល​រថ​យន្ត​ទាំង​២នេះ កំពុង​ព្យា​យាម​រា​រាំង​មិនអោយ​​រថ​យន្ត​អ្នក​យក​ព័ត៌មាន​តាម​ថត​រូប និងរា​រាំង​​មិន​អោយ​រថ​យន្ត​លោក អ៊ំអមរ៉ា ស្នង​ការ​រងខេត្ត​សៀម​រាប​​ ដែល​ជិះ​ជា​មួយ​​លោក ទី​សុវិន​ថាល់ ​ព្រះ​រាជអាជ្ញា ដេញ​តាម​រថ​​យន្ត​ដឹក​ឈើ​របស់​គេ​​​នោះ​ទេ។

គួរបញ្ជាក់​ផង​ដែរថា រាល់​ពេល​មាន​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឆ្លង​កាត់​តាម​ដង​ផ្លូវ​ណា​មួយ​ សមត្ថ​កិច្ច​ និង​មន្រ្តី​ជំនាញ​ដែល​ដាក់​ស្នាក់​ការ​តាម​ដង​ផ្លូវ​ទាំង​នោះ​តែ​ង​តែ​បិទ​ទូរ​ស័ព្ទ​អស់​ ខល​មិន​ចូល​ទេ។

យើង​ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ទាគឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ បាន​ទេនៅ​ព្រឹក​ថ្ងៃ​ទី២មករា​នេះ ព្រោះទូរ​ស័ព្ទ​ចូល​ជា​ច្រើន​ដង​មិនមាន​អ្នក​​លើក​ទទួល។

យើង​ក៏​ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពី​មេ​ឈ្មួញដុះ​ស្លែឈ្មោះ​ ពន្លក បាន​ដែរ​​ពាក់​ព័ន្ធនិង​​ការ​ចោទ​ប្រ​កាន់​ខាង​លើ ព្រោះ​យើង​មិន​​មាន​​លេខ​ទូរ​ស័ព្ទ​ទំនាក់​ទំ​នង​ទេ​។

ក្នុង​នាម​យើង​ជា​ពល​រដ្ឋ​ខ្មែ​រ​សូម​សំនូម​ពរ​ទៅ សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​ និង​លោក​ ទាគឹម​សុទ្ធ លោក​ វណ្ណ​សូផាន់ណា លោក ឆេង​គឹមស៊ុន និង​លោក​ ចាន់​សរុន ដែល​ជាថ្នាក់​ដឹក​នាំធំ​ៗ​ពាក់​ព័ន្ធ​ជា​មួយ​បទ​ល្មើស​ព្រៃ​ឈើ​ មេត្តា​ចាត់​វិធាន​ការ​បង្ក្រាប​អោយ​បាន​ទាន់​ពេល តាម​បទ​បញ្ជា​របស់​រាជ​រដ្ឋា​ភិបាល ព្រោះ​ឈើ​ក្រ​ញូង​ទាំង​នេះ​ជា​ឈាម​របស់​ពល​រដ្ឋ​ខ្មែរ​ដែល​ថៅ​កែ​ឈើ​ទាំង​នេះ ប្រើ​អោយ​ទៅ​លួច​កាត់ពី​ដី​ថៃ​ ត្រូវ​ទា​ហ៊ាន​ថៃ​បាញ់​សម្លាប់​ ជា​រៀង​រាល់​ថ្ងៃនៅ​តាម​ព្រំដែន៕ ដោយ​៖ ផ្លុង​រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានឃាត់រថ​យន្ត​របស់លោក​ កឹមសុខា កាលប៉ុន្មាននាទីមុននេះបន្តិច   អាន1824ដង រថយន្តដឹក ស្រាបៀរ ANCHOR បើកបុករបាំងថ្ម   អាន1716ដង ជនបរទេសយកកាំបិតចាក់ខ្លួនឡើង​សុស   អាន1791ដង សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់...    អាន1513ដង ឪពុកចុងអាកកូនអាយុ៣ឆ្នាំ   អាន1792ដង មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ   អាន2316ដង លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្?...    អាន2510ដង នាង​ក្រ​មុំ​ជិះ​ម៉ូតូ​អាយ​ខណ​ឈប់​អោយ​ចោរ​ប្លន់​យក​ម៉ូតូ​ដោយ​ជោគជ័យ   អាន1771ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំន...    អាន1761ដង ចៅសង្កាត់ និង ក្រុមប្រឹក្សាសង្កាត់ជ្រាវម្នាក់ជំពាក់លុយគេជាង៣០ម៉ឺងនដុល្លារអត់ព្រមសង   អាន1852ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34175នាក់
ម្សិលមិញ    50676នាក់
សប្ដាហ៍នេះ    302700នាក់
ខែនេះ    449973នាក់
ឆ្នាំនេះ   3194277នាក់
សរុប   56793173នាក់
ថ្ងៃទី 10 ខែ 05 ឆ្នាំ 2025 ម៉ោង 15:37