អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់

ដោយៈ សៀមរាប ថ្ងៃទី 06 ខែ 04 ឆ្នាំ 2013 វេលាម៉ោង 05:49 នាទី ចំនួនអានៈ 1372

ឡាន​អា​សើ​ប​១​គ្រឿង​ពណ៌​សំបក​ឪឡឹក​ដែល​គេ​ដឹងថា​ជា​របស់​ប្អូន ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃទី​០៥ ខែមេសា បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​ឡាន​នេះ​បាន​បើក​ដេញ​បុក​អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់​យ៉ាង​កំរោល តែ​សំណាងល្អ​ពុំ​បណ្តាល​ឲ្យ​នរណាម្នាក់​រងរបួស​ធ្ងន់​ធ្ង​រ​ឡើយ​។ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប​។​

តាម​ការបំភ្លឺ​ពី​អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់​ឈ្មោះ ហៀ​ប ដា​វិត ដែល​ឃើញ​ហេតុការ​ណ៏​មុនដំបូង​បាន​និយាយថា នៅពេល​លោក​ចេញពី​ញុំ​ា​ការ​គេ លោក​បានឃើញ​ឡាន​អា​សើ​ប​មួយគ្រឿង​ដែលមាន​ស្លាក​លេខ ២K-៤៩៣១ ពណ៌​សំបក​ឪឡឹក​ចត​ទុកចោល រួច​លោក​ក៏​ចុះ​ពីលើ​ម៉ូតូ​ដើរទៅ​គោះទ្វារ​ឡាន​នោះ តែ​ម្ចាស់​ឡាន​គេ​ពុំ​បើកទ្វារ​ឡាន​ទេ ពេលនោះ​លោក​ក៏​ដើរ​ចេញមក​ម៉ូតូ​កង់​បី​របស់លោក​វិញ បន្ទាប់មក​ក៏​ឃើញ​មាន​ជនជាតិ​បរទេស​ម្នាក់ទៀត​ចុះ​ពីលើ​ឡាន​ទៅ​គោះទ្វារ​ឡាន​នោះ​ដូចគ្នា តែ​ម្ចាស់​មិនបាន​បើក​ទៀត​។ ក្រោយមក​លោក​ក៏​ឃើញ​អ្នករត់​ម៉ូតូ​កង់​បី​ជាមួយ​លោក​ទៅ​គោះទ្វារ​ដែរ តែ​មា្ច​ស់​រថយន្ត​អា​សើ​ប​នោះបាន​បើក​កញ្ចក់​សួរថា មក​គោះទ្វារ​អញ​ធ្វើ​អី​! ហើយ​ឆ្លើយ​ថែម​ទៀតថា អញ​ជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា រួច​ក៏​បិទទ្វារ​វិញ​។ ពេលនោះ​អ្នករត់​ម៉ូតូ​កង់​បី​ជា​ជនរងគ្រោះ ក៏​គោះទ្វារ​ឡាន​រហូតដល់​បែក​កញ្ចក់​មុខ​បន្តិច ស្រាប់តែ​ប្អូន​ម្ចាស់​ហាង​នោះ​បើករថយន្ត​អា​សើ​ប​ដេញ​បុក​ប៉ង​សម្លាប់​តែម្តង តែ​សំណាងល្អ​មិន​ស្លាប់ ហើយក៏​ត្រូវ​ក្រុម​សន្តិសុខ​របស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​ចូល​វៃ​យ៉ាង​ចាស់ដៃ ធ្វើ​ឲ្យ​អ្នករត់​ម៉ូតូ​កង់​បី​នោះ​ដួលសន្លប់​។ ពេលនោះ​សន្តិសុខ​ក៏​ដើរចូល​ក្នុង​ហាង​វិញ​ធ្វើ​ព្រងើយ​ដូច​គ្មាន​ញញើត​ប៉ូលីស​ទេ​។​

​សាក្សី​រូប​នោះបាន​បន្តទៀតថា បែ​ល​ជនរងគ្រោះ​ជា​អ្នករត់​មូ​តូ​កង់​បី​សន្លប់ គេ ក៏​ឃើញ​មាន​សមត្ថកិច្ច​ប៉ូលីស​ខ្លាហោះ​ម្នាក់​ដើរ​ចូលទៅ​អូសទាញ​អ្នករត់​ម៉ូតូ​កង់​បី​នោះ​យកមក​ថត​ថែមទៀត តែ​ត្រូវ​ពួកលោក​ជា​អ្នករត់​កង់​បី​ស្រែក​ព្រមៗ​គ្នា​ថា «​ពួកវា​រត់​ចូលក្នុង​ហាង​អស់ហើយ​» តែ​ប៉ូលីស​នោះ​ធ្វើ​ដូចជា​ហី​! បន្ទាប់មក​ក្រុម​លោក​ក៏​ដើរទៅ​ស្រែក​នៅមុខ​ហាង ស្រាប់តែ​ឃើញ​ក្រុម​សន្តិសុខ​នោះ​ព្រួត​គ្នា​មក​ទាញ​បិទ​ទា្វរ​របង​ជិត និង​ឃើញ​មាន​កាន់​ដែក​បំពង់​ទីប និង​ដែក​រនាស់​ម្នា​ក់មួយ​គ្រប់​ដៃ​ទៀតផង​។​

​ចំពោះ​ករណីនេះ ក្រុម​អ្នករត់​ម៉ូតូ​កង់​បី​នៅក្នុង​ខេត្តសៀមរាប សូម​សំណូមពរ​ឲ្យ​សមត្ថកិច្ច​គ្រប់​ជំនាញ​ទាំងអស់ មេត្តាជួយ​រក​យុត្តិធម៌ ដល់​ជនរងគ្រោះ​ជា​អ្នករត់​កង់​បី​ម្នាក់​នោះ​ផង ព្រមទាំង​ទាមទារ ឲ្យ​មា្ច​ស់​ហាង ឬ​អ្នកតំណាង​ណាមួយ​ចេញ​មុខមក ដោះស្រាយ និង​នាំខ្លួន​ជនបង្ករ​ទាំងអស់​យក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕ ប្រភពពី ខ្មែរ៧មករា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមយុទ្ធ​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ   អាន1554ដង លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន1402ដង នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ   អាន1534ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1637ដង ពលរដ្ឋ​កម្ពុជាក្រោម​ជេរលោក​អ៊ាគឹម​ស្រេងដូច​ភ្លៀង​រហែកមេឃ   អាន1602ដង មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់   អាន2702ដង លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ   អាន1522ដង លោក កែវកុសល់ ហៅប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំ តែថ្នាក់លើធ្វើមិនដឹង   អាន1463ដង អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ...    អាន1561ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1640ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3294នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    29916នាក់
ខែនេះ    399325នាក់
ឆ្នាំនេះ   2409864នាក់
សរុប   51769790នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 10:07