របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ

ដោយៈ សេដ្ឋការ ខេត្តកំពុងឆ្នាំ ថ្ងៃទី 20 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 02:09 នាទី ចំនួនអានៈ 2002

យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើត​ឡើង​ទាំង​​២៣០​​ករណី​​​ ដោយ​គិត​ចាប់​ពីថ្ងៃទី​១១​ ខែវិច្ឆិកា ឆ្នាំ២០១៣ ដល់ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ។

របាយការណ៍បូកសរុបគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំនេះ បានកើតឡើងចំនួន២៣០លើក​ ដែល​ឆ្នាំកន្លង​ទៅ​កើត​ឡើងតែ១៧៨លើកប៉ុណ្ណោះ គឺឆ្នាំ២០១៤នេះ កើនជាងឆ្នាំចាស់៥២លើក។ ក្នុងឆ្នាំ២០១៤នេះ បាន​បង្ក​ឲ្យ​មនុស្សស្លាប់​ចំនួន១០៣​នាក់ មានស្រី១៦នាក់ (ឆ្នាំចាស់៨២នាក់) របួសមនុស្សធ្ងន់​ស្រាល​៤៥៦​នាក់ (ឆ្នាំចាស់​តែ៣៤៧នាក់)ក្នុងនោះ រងរបួសធ្ងន់២១៧នាក់ (ឆ្នាំចាស់​១៧២នាក់) ស្រី៨០​នាក់ ​រងរបួសស្រាល២៣៩នាក់ (ស្រី​៧៧នាក់)។

បង្កឲ្យខូចខាតរថយន្តចំនួន១០១គ្រឿង (ធ្ងន់៣៥គ្រឿង) ខូចខាតម៉ូតូ២៤៧គ្រឿង (ធ្ងន់៦៩គ្រឿង), ខូច​ខាត​គោយន្ត១០គ្រឿង(ធ្ងន់២គ្រឿង), ខូចខាតកង់៦គ្រឿង(ធ្ងន់១គ្រឿង), ​បាក់ស្លាកគណបក្ស១ បាក់​របង​ស៊ីម៉ង់ដ៏ និងក្លោងទ្វារប្រវែង៣០ម៉ែត្រ, បាក់ស្ពានថ្មប្រវែង៥គុណ២,៣៥ម៉ែត្រ, បាក់បង្គោលភ្លើង១ដើម និង​ងាប់ជ្រូក៦ក្បា​ល។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើង​នៅលើផ្លូវជាតិលេខ៥ ចំនួន១១៩លើក លើផ្លូវលេខ៥៣ ចំនួន១៧លើក, លើផ្លូវលេខ៥៣A ចំនួន២លើក, លើផ្លូវ៥២A ចំនួន១លើក, លើផ្លូវលេខ១៥០ ចំនួន​៣លើក, លើផ្លូវលេខ១៥០A ចំនួន២លើក, ផ្លូវលេខ១៥០ ចំនួន១លើក, ផ្លូវលេខ១៥៣ ចំនួន៥លើក, លើ​ផ្លូវលេខ១៥​៣A ចំនួន៥លើក, លើផ្លូវក្នុងខេត្ត៣៤លើក និងនៅលើផ្លូវកា្រលគ្រួសក្រហមចំនួន៤១លើក។

គ្រោះថ្នាក់នេះ បានកើតឡើងនៅស្រុកសាមគ្គីមានជ័យ ​ចំនួន៣៧ករណី, ស្រុកកំពង់ត្រឡាច ៤៥ករណី, ស្រុករលាប្អៀរ ៤៥ករណី, ក្រុងកំពង់ឆ្នាំង ៣២ករណី, ស្រុកបរិបូណ៌ ២៤ករណី, ស្រុកទឹកផុស ២០ករណី, និង​ស្រុកកំពង់លែង ៥ករណី។

នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ខាងលើនេះ គឺបង្កឡើងដោយសារកត្តាមនុស្សមាន បើកបរ​ហួស​ល្បឿ​ន​កំណត់៧៨ករណី, បើកបរមិនគោរពសិទ្ធិអទិភាព ៥២ករណី, ប្តូរគន្លងឆ្វេងស្តាំមិនប្រយត្ន័​២១ករណី, បើកជែង​ក្នុងស្ថានភាពគ្រោះថ្នាក់២៥ករណី, បញ្ហាសុខភាព(ងោក)៦ករណី, កំហុសភ្លើងហ្វា១ករណី, និងបើកបរក្នុងស្ថាន​ភាពស្រវឹង៣២ករណី។ កត្តា​យាន​យន្ត​គ្មាន​ភ្លើង​បំភ្លឺ​៥​ករ​ណី, ខូចប្រព័ន្ធហ្វ្រាំង២ករណី, ផ្ទុះ និងដាច់កង់មាន៤ករ​ណី, និងជាប់កុងកូយរ៉ឺម៉ក១ករណី។ កត្តាផ្លូវមានស្ពានទ្រុឌទ្រោម១ករណី, ផ្លូវជង្ហុគ​១ករណី និងផ្លូវរអិល១ករណី។

ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជា​រៀង​​រាល់​ថ្ងៃគួរ​ឲ្យបារម្ភ។ ដូចនេះ សូមអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវគោរពឲ្យបាននូវច្បាប់​ចរាចរ​ណ៍​ផ្លូវគោក ដោយ​កុំបើកហួស​ល្បឿនកំណត់, កុំបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់, ត្រូវគោរពសិទ្ធិ​អទិ​ភាព បើ​ស្រ​វឹងសូមកុំបើកបរ និងសូមអ្នកប្រើ​ប្រាស់ផ្លូវទាំង​អស់ ​ត្រូវ​ចូលរួមគោរពស្លាកសញ្ញាចរាចរណ៍ គំនូស​ចរាចរណ៍លើទ្រូងផ្លូវ ត្រូវចេះយោគយល់អធ្យាស្រ័​យគ្នាក្នុង​ពេល​បើកបរ, ត្រូវពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព និងពាក់មួកសុវត្ថិភាពឲ្យបានជាប់ជាប្រចាំ​ក្នុងពេលបើកបរ ទើប​អាចទប់ស្កាត់ការមានគ្រោះ​ថ្នាក់ចរា​ចរ​ណ៍បាន៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន1366ដង ភូមិគ្រឹះមួនប៊ីមអង្គរ ទើបបើក​ថ្មីនៅកណ្តាល​ទីក្រុង​សៀមរាប ទទួល​ទាំង​ភ្ញៀវជាតិ និង​ភ្ញៀ?...    អាន2216ដង រថយន្តយួយគ្រឿងក្រឡាប់ផ្ងាជើងខណៈរថយន្តមួយគ្រឿងទៀតបុកបញ្ច្រាសទិសគ្នា   អាន1415ដង មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ    អាន1521ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1622ដង លោក ច័ន្ទ ឃៀង ហៅង៉ោម៉ៅ ចូលហ៊ុនជាមួយមន្ត្រីយោធាឈ្មោះ ផាន់នី ដឹកជញ្ជូនឈើខុសច្បាប់តាមច្រកត?...    អាន1495ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1493ដង ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន   អាន2188ដង អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់ម?...    អាន2104ដង សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល   អាន2062ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1436នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71027នាក់
ខែនេះ    178105នាក់
ឆ្នាំនេះ   2636008នាក់
សរុប   51995934នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 08:39