សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល

ដោយៈ សហការី ខេត្តប៉ៃលិន ថ្ងៃទី 01 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 06:20 នាទី ចំនួនអានៈ 2057

យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាននិង​កំពុងតែ​ចាប់​ជំ​រិត​​ពួក​គាត់​​ឲ្យ​​ចូល​​បង់​លុយ​​លើស​ពី​​សមត្ថ​ភាពក្នុង​មួយ​រថ​យន្ត​ចាប់​ពី​១២៥០​បាត​ឬស្មើ​និង​១៥​ម៉ើន​រៀល ដោយ​គ្មាន​វិក័យប័ត្រ​ ដែល​ជាហេតុ​ធ្វើ​អោយ​ពួក​គាត់​ជិត​ដាច់បាយ​ ដាច់ខ្យល់​ស្លាប់ហើយ។

ក្រុម​ប្រជាពលរដ្ឋ​រកស៊ី​ដឹក​កសិផល​មានដូចជា ម្ទេស ត្រប់ ពោត ល្ពៅ ស្វាយ ជាដើម ៘ ដែលជា​កសិ​ផល​​គ្មាន​គីមី ដាំ​ដោយ​ខ្លួនឯង ឬ​ប្រមូល​ទិញ​ពី​កសិករ​ជិតខាង ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ បាន​និយាយថា ពួកគាត់​ត្រូវ​មន្ត្រី​ជំនាញ​៣-៤​ស្ថាប័ន ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចាប់ជំរិត​កំណត់​យកតាម​រថយន្ត​ដូចជា រថយន្ត​ប្រភេទ​សាំ​យ៉ុង គឺ​សមត្ថកិច្ច​ខ្មែរ តម្រូវ​ឲ្យ​បង់លុយ​ចំនួន​១២៥០​បាត និង​ជួនកាល​ទារ​ថ្លៃ​បាយ​ទឹក​​បន្ថែម ឬ​ថ្លៃ​ពឹងពាក់​ការងារ និង​ថ្លៃ​ជួយ​កាង​ការពារ​ទំនិញ​ខុសច្បាប់​គេចពន្ធ​ជាច្រើន​ពាន់​បាត​ទៀត ដើម្បី​ជាការ​បិទមាត់​នូវ​កំហុសឆ្គង​ទំនិញ​ហាម​ខាត់ ឬ​ទំនិញ​លើស​បន្ទុក​ពន្ធ​មួយចំនួន ដែល​ក្រុមមន្ត្រី​ជំនាញ​អស់​នោះ​​ជា​អ្នក​ឃុបឃិត​។ ការ​ជំរិត​យកលុយ​របស់​ម​ន្ត្រី​៣-៤​ស្ថាប័ន​របស់​ខ្មែរ​នេះ គឺ​អត់​មាន​ចេញ​វិក័យ​ប័ត្រ​ទេ ចំណែក​ភាគី​ថៃ​គេ​យក​ចំនួន​១០៥០​បាត តែមាន​វិក័យប័ត្រ​បញ្ជាក់​ពី​តម្លៃ​ទំនិញ​ផោះ​គេ​។​

ដោយឡែក ប្រភពពី​មន្ត្រី​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​អះអាងថា មានពេលខ្លះ​មន្ត្រី​អន្តោប្រវេសន៍ ដែលជា​មេ​ស្នាក់ការ​ថ្មី បានចេញ​ដើរតួ​សម្របសម្រួល ឬ​កាង​ទំនិញ​ឈ្មួញ​ធំៗ ហើយក៏​មក​ចាប់ជំរិត​ធ្វើបាប​ប្រជាពលរដ្ឋ ពី​សំណាក់​មន្ត្រី​អសមត្ថភាព ពុករលួយ មិនគួរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ មើលរំលង​។​

ជាងនេះទៀត បើតាម​ការអះអាង​រប​ស់​ប្រភព​បាន​ទម្លាយ​ឲ្យ​ដឹងថា ក្រុមមន្ត្រី​ជំនាញ​៣-៤​ស្ថាប័ន ដែល​ចាំតែ​ជំរិត​ប្រជាពលរដ្ឋ​នោះ មាន​ស្ថាប័ន​ការិយាល័យ​គយ​ច្រកទ្វារ ដែលមាន​ឈ្មោះ លឹម សម្បត្តិ ជា​ប្រធាន​, កាំកុងត្រូល​, ពេទ្យសត្វ​, នគរបាល​អន្តោប្រវេសន៍​។ ទាំង​៣-៤​ស្ថាប័ន​នេះ នៅ​ចំណុះ​ឲ្យ​ប្រធាន​ស្នាក់ការ​ក្តាប់​រួម​ថ្នាក់​ខេត្ត​ប៉ៃលិន ជា​អ្នកគ្រប់គ្រង​ពីលើ និង​ចាំ​ក្តោប​ប្រមូលយក​ផល​ល្មើស​យ៉ាង​ត្រូវប៉ាន់​ត្រូវ​ពែង​ជាប្រចាំ​ផងដែរ​។​

ប្រភព​ដដែល​បន្ត​ឲ្យ​ដឹងថា លុះ​ពេល​ដឹក​យកទៅលក់​នៅ​ប្រទេស​ថៃ គឺ​ត្រូវ​មន្ត្រី​សមត្ថកិច្ច​ច្រកទ្វារ ក៏​ជំរិត​ទារលុយ ខាង​ភាគី​ថៃ ក៏​ទារលុយ សរុប​ទាំងអស់​ត្រូវ​ចំណាយ​ក្រោម​តុ​ចំ​មុខ​ដល់​ទៅ ២៣០០​បាត សម្រាប់​រថយន្ត​ធុន​តូច ប្រភេទ​សាំ​យ៉ុង​ប៉ុណ្ណោះ​។ ឯ​ចំណែក​រថយន្ត​ធុន​ធំ​វិញ គេ​ទារ​យក​ថ្លៃ​លើស​នេះ ស្ទើរតែ​ខាតចុង ខាតដើម​ទាំងស្រុង​ថែម​ទៀតផង ពិសេស​ទៅទៀត​បើតាម​ការសង្កេត​សម្រាប់​ក្រុម​ឈ្មួញ​នាំ​ទំនិញ​ធំៗ និង​ទំនិញ​នាំចូល​មកពី​ប្រទេស​ថៃ​វិញ គឺ​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​ច្រកទ្វារ នាំ​ទំនិញ​ចូលមក​យ៉ាង​ស្អិតរ​មួ​ត​រលូន​បំផុត ព្រោះតែ​ក្រុម​ឈ្មួញ​បាន​បង់លុយ​ខែ​ជាប្រចាំ​ឲ្យ​ពួក​ជំនាញ​អស់នោះ​។

​ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ព្រំ លោក សុខ សាវុធ ត្រូវគេ​សង្ស័យថា ក៏​អាចមាន​ចំណែក​ពាក់ព័ន្ធ​យ៉ាងជ្រៅ​នៅ​ពី ក្រោយខ្នង​នៃ​អំពើពុករលួយ​របស់​ក្រុមមន្ត្រី​ទាំង​៣-៤​ស្ថាប័ន​នោះដែរ​។ បើ​គេ​មិន​ភ្លេច​ទេ គេ​នៅ​ចាំបាន​ថា ស្ថាប័ន អន្តោប្រវេសន៍​តែម្តង ដែលមាន​ឈ្មោះ សួស សុខ​ដា​រ៉ា ជា​ប្រធាន កំពុង​តែមាន​ឥទ្ធិពល​បំផុត​ខាង​គាប​ជំរិត និង​កោសរូស​ឲ្យ​ប្រជាពលរដ្ឋ​បង់លុយ​ក្រោម​តុ​ខុស​គោលការណ៍​កំណត់​របស់​ក្រសួងមហាផ្ទៃ ហើយ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ឬ​ឈ្មួញ​តូចតាច ស្រែក​ក្តៅក្រហាយ និង​សូម​សំណូមពរ​ឲ្យ​ក្រសួងមហាផ្ទៃ គួរតែ​ចុះ​ត្រួតពិនិត្យ​ជាបន្ទាន់​។​

ផ្ទុយទៅវិញ​ទង្វើ​ទាំងនោះ បានធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ បែរជា​ត្រេកត្រអាល​សប្បាយ​ក្នុងការ​នាំចូល​ទំនិញ​លោតឆ័ត្រ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ជ្រក​ក្រោមរូបភាព​កំណែទម្រង់​របស់​រដ្ឋាភិបាល​ដាក់ចុះ​នោះ​យ៉ាង​ពិសពុល​បំផុត ដែល​គេ​ហៅថា ត្រីងៀត​ឆ្លៀត​ពង ព្រោះ​លោក សួស សុខ​ដា​រ៉ា មាន​ជំនាញ​យ៉ាង​ស្ទាត់ជំនាញ​បំផុត​ខាង​បញ្ជា​កូនចៅ​ឲ្យ​កោសរូស​ឈ្មួញ​ឲ្យ​បង់លុយ​។​

គេ​ក៏​នៅចាំ​បាន​ថា លោក សួស សុខ​ដា​រ៉ា ដែលជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍​នេះ ក៏​ធ្លាប់​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួងមហាផ្ទៃ កោះហៅ និង​ព្រមាន​ម្តង​ជា​ពីរដង​រួចមកហើយ កាល​អតីត​នៅ​កាន់​ជា​មេ​អន្តោប្រវេសន៍​ច្រកទ្វារ​ចាំ​យាម ខេត្តកោះកុង ពីបទ​ឃុបឃិត និង​ពាក់ព័ន្ធ​អំពើពុករលួយ ប៉ុន្តែ​ដោយសារតែ​គាត់​សម្បូរ​លុយ​ពុករលួយ និង​មាន​ខ្នងបង្អែក​ក្រាស់​ផង​នោះ ទើប​ធ្វើ​ឲ្យ​គាត់​មាន​វាសនា​បាន​តោង​ជាប់​ធ្វើជា​មេ​អន្តោប្រវេសន៍ ដើម្បី​​ប្រព្រឹត្ត​អំពើពុករលួយ​គាប​ចាប់ជំរិត​ពីលើ​ញើស​ឈាម​ពលរដ្ឋ​ក្រីក្រ​នាំ​កសិផល​ឆ្លងដែន​នៅ​ច្រកទ្វារ​ព្រំ​បន្តទៀត ពីលើ​គំនរ​ទុក្ខ​របស់​ឈ្មួញ​តូចតាច និង​ប្រជាពលរដ្ឋ​យ៉ាង​ត្រេក​ត្រ​អាល​។​

ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ ក៏បាន​សំណូមពរ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏ដូចជា​ក្រសួងមហាផ្ទៃ គួរ​ចុះ​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ និង​ពិនិត្យមើល​ពី​ភាពមិនប្រក្រតី​ទាំងនេះ និង​ទង្វើ​របស់លោក សួស សុខ​ដា​រ៉ា នេះ​ផង ដែល​កំពុងតែ​ចាត់តាំង​យ៉ាង​មមាញឹក​ឲ្យ​ក្រុមមន្ត្រី​ចំណុះ​កោសរូស​ជំរិត​យកលុយ​ថ្លៃ​ការពារ ថ្លៃ​បាយ​ពីលើ​ញើស​ឈាម​រាស្ត្រ​យកទៅ​ធ្វើ​មានបាន​យ៉ាង​ព្រហើន​បំផុត ហើយ​មិនគួរ​អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​មើលរំលង​នោះទេ​។

នៅ​រសៀល​ថ្ងៃនេះអ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​បាន​ទេពី​លោក សួស សុខដារ៉ា និង​បន្រ្តី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕ ដោយ៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

គណបក្សហ្វុនស៊ិនប៉ិចបើកវគ្គបណ្តុះបណ្តាលដល់វជនយុវនារី   អាន1236ដង កក្រើកសង្គមហ្វេសប៊ុគ សម្ដេចព្រះសង្ឃរាជមួយអង្គ យកអ្នកលក់ឡេធ្វើជាទីប្រឹក្សាផ្ទាល់   អាន1436ដង ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?   អាន2087ដង គជប មិន​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ   អាន1355ដង ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ?...    អាន1813ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន1643ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1519ដង លោកចាន់ សុវ៉េតមិនប្រាកដ វិលត្រឡប់មកកម្ពុជា    អាន1350ដង ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក   អាន1854ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន1561ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7147នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    24185នាក់
ខែនេះ    131263នាក់
ឆ្នាំនេះ   2589166នាក់
សរុប   51949092នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 23:12