ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)

ដោយៈ ផ្លុង-រ៉េត ខេត្តសៀមរាប ថ្ងៃទី 02 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 09:55 នាទី ចំនួនអានៈ 2440

បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​ មាន​អាយុ​វែង រហូត​ដល់​ទៅ​ជាង​១រយ​ឆ្នាំក៏មាន ដោយ​ពួកគាត់​បរិភោគ​អាហារ​ដែល​គ្មាន​ជាតិ​គីមី គឺ​បរិភោគ​តែ​អាហារ​ធម្មជាតិដូច​ជា​ ត្រី​ធម្មជាតិ សាច់ជ្រូកសាច់​គោក្នុងស្រុក​ បន្លែ​ធម្មជាតិ ដែល​ពល​រដ្ឋ​ខ្មែរ​ដាំដុះ​ដោយ​ប្រើ​ជីធម្មជាតិ មិន​មាន​ម្ហូប​អាហារ​ខូច​គុណ​ភាព ឬ​ប្រើ​ជាតិ​គីមី​ច្រើន​នាំចូល​ពី​ប្រ​​ទេស​ជិត​ខាងដូច​សព​ថ្ងៃ​នោះ​ទេ។

ដោយ​សា​កត្តា​ច្បាប់​ធូ​រលុង​ធ្វើ​អោយ​មន្រ្តី​ថ្នាក់​ក្រោម​មិន​គោរព​ច្បាប់ នាំអោយ​ប្រ​ទេស​ជាតិ​មាន​អំ​ពើ​ពុក​រលួយ​ស៊ីសំ​ណូក​សូកប៉ាន់ ធ្វើ​អោយ​ក្រុម​ឈ្មួញ​ទុច្ច​រិត​ឃុប​ឃិត​ជា​មួយសមត្ថ​កិច្ច​ជំ​នាញ លួច​បើក​ដៃ​អោយ​ឈ្មួញ​នាំ​ទំ​និញ​ខុស​ច្បាប់ ទំ​និញ​ខូច​គុណ​ភាពចូល​ស្រុក​ខ្មែរទាំង​ថ្ងៃទាំង​យប់ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យច្បាស់​លាស់​​ ហើយ​មន្រ្តី​ទាំង​នោះ​ទទួល​សំណូក​ ​ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន បើ​ទោះ​ជា​មន្រ្តី​ខិល​ខូច​ទាំង​នោះ​ដឹង​ថា ផលិតផល​​ដែល​នាំចូល​ទាំង​នោះ​​អាច​ធ្វើ​អោយ​ខ្មែរ​អាយុ​ខ្លី​ក៏ដោយ។

បើ​យោង​តាម​បណ្តាញ​សង្គម សារព័ត៌មាន​ក្នុង​ស្រុក និង​គេ​ហទំព័រក្នុង​ស្រុក​មួយ​ចំ​នួន​បាន​ចុះ​ផ្សាយ​កន្លង​ទៅ​នោះស​បញ្ជាក់​អោយ​ឃើញ​ថា ទឹក​ស៊ុប​គុយ​ទាវ ដែល​ដាក់​ក្នុង​ប៊ី​ដុងនាំ​ចូល​ពី​ស្រុក​យួន​យក​​មក​លក់​ចែក​ចាយ​អោយ​ពល​រដ្ឋ​ខ្មែរ​ ហាក់​កំ​ពុង​តែ​កើន​ឡើង​ទ្វេរ​ដង​ជា​រៀង​រាល់​ថ្ងៃ តែ​គេ​មិន​ឃើញ​មាន​អស់​លោក​មន្រ្តី​ជំ​នាញ ឬ​ខាង​ក្រសួងសុខាភិបាល មន្ទីសុខាភិបាល ចុះ​ត្រូត​ពិនិត្យពី​គុណភាព​ ឬសារ​ធាតុ​ផ្សំ​អោយ​បាន​ត្រឹម​ត្រូវ​នោះទេ។

ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួន​បាន​ចោទ​ថា ដោយ​សារ​តែ​មាន​ការ​នាំ​ចូល​ទំនិញ​ប្រើ​ជាតិ​គីមី ទំនិញ​ខូច​គុណ​ភាព​ពី​បរ​ទេស​ចូល​ស្រុក​នេះហើយ ​ទើប​​ធ្វើ​អោយ​ប្រជារាស្រ្ត​ខ្មែរ​បច្ចុប្បន្ន​កើត​ជំ​ងឺ​ ឈឺ​ក្រពេះ រលាកពោះវៀន រលាក​តម្រង​នោម លើស​ឈាម ទឹក​នោម​ផ្អែម ខ្លាញក្នុង​សរសៃ​ឈាម ខ្លាញ់ក្នុង​បេះដូង។ល។

តាម​ប្រ​ភព​ព័ត៌មាន​ពី​ពល​រដ្ឋ​នៅ​ក្រុង​សៀម​រាប​បាន​អោយ​ដឹង​ថា អ្នក​នាំ​ចូល​និង​ចែក​ចាយ​ទឹក​ស៊ុប​យួន​ក្នុង​ខេត្ត​សៀម​រាប​ហាក់​គ្មាន​ការ​ភ្ញាក់​ផ្អើល គ្មាន​ការ​កោដ​ញញើត​អ្វី​ទាំង​អស់​ ដោយ​ពួក​គេ​ដឹក​ជញ្ជួន​ទឹក​ស៊ុប​ខាង​ទាំង​នោះ​ចែក​ចាយ​តាម​ហាង​ដោយ​សេរី​ ហើយ​ដោយ​ចំ​ហ។

អ្នក​ស្រ​លាញ់​សុខ​ភាព​នៅ​ខេត្ត​សៀម​រាប​សូម​អំពាវ​នាវ​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​មុន​ចូល​ពិ​សា​អា​ហារតាម​ហាង​មេត្តា​ស៊ើប​អង្កេត​អោយ​ច្បាស់​ថា ហាង​នោះ​ប្រើ​ទឹក​ស៊ុប​ដែល​ចំ​អិន​ខ្លួន​ឯង ឬ​ទិញ​ទឹក​ស៊ុប​ដែល​នាំ​ចូល​ពី​ស្រុក​យួន បើម្បី​ការ​ពារ​សុខ​ភាព​អោយ​បាន​ល្អ។

អាជ្ញាធរ​ខេត្ត​សៀម​រាប​គួរណាស់​តែ​មាន​វិធាន​ការ​ទប់​ស្កាត់​ការ​នាំ​ទឹក​ស៊ុប​ពី​យួន​យក​មក​លក់​ចែក​ចាយ​ក្នុង​ខេត្ត​នេះ​អោយ​បាន មិន​គួរ​ស្រ​ងំ​ស្ងៀម​ដូច​សព​ថ្ងៃនេះទេ។ ឬ​មួយ​ទឹក​ស៊ុប​ដែល​នាំ​ចូល​នោះ​បាន​ផ្តល់​ផល​ប្រ​យោជ និង​លាភសការៈ ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ដែរ បាន​ជា​អត់​មាន​កម្រើក​ខ្លួន​អី​បន្តិច​សោះ?​៕ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សុខភាព  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថ?...    អាន2159ដង សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក?...    អាន1624ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1496ដង ព្រោះតែហាងកាត់សក់ ពៅសុជាតា ទៅលក់សំលេងនៅអាមេរីក   អាន1484ដង លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន1728ដង ប៉េអឹមព្រះសីហនុសីុមិនឆ្អែត   អាន1457ដង លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្?...    អាន2191ដង ឪពុកចុងចិត្ដតិរិច្ឆានចាប់រំលោភកូនស្រីអាយុ១៤ឆ្នាំ   អាន1436ដង សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក?...    អាន1975ដង របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន1358ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1339នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70930នាក់
ខែនេះ    178008នាក់
ឆ្នាំនេះ   2635911នាក់
សរុប   51995837នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:55