បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 08 ឆ្នាំ 2015 វេលាម៉ោង 11:57 នាទី ចំនួនអានៈ 2287

ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្លះមាន​ស្តេច និង​មាន​នាយក​រដ្ឋ​​មន្ត្រី​ដូច​ជា​ប្រ​ទេស​ខ្មែរ​ ប្រ​​ទេស​ថៃជាដើម ហើយ​ថ្នាក់​ដឹក​នាំ​ និង​ប្រ​ជារាស្រ្ត​ទាំងនោះតែង​តែស្រលាញ់​ និង​ការ​ពារ​ទឹក​ដី​របស់​​ពួកគេ​អោយ​បាន​គង់​វង់​សំ​រាប់​បន្សល់​ទុក​អោយ​កូន​ចៅ​ជំ​នាន់​ក្រោយ​របស់​ពួក​គេ។​

គេ​សង្កេត​ឃើញថា នៅ​ប្រ​ទេស​កម្ពុជាតាំង​ពីឆ្នាំ១៩៩៣មក គឺ​មាន​ការ​បោះឆ្នោតជ្រើស​តាំង​តំ​ណាង​រាស្រ្ត ដើម្បី​បង្កើត​សភា ក្នុង​ការ​ជ្រើសតាំង​នាយក​រដ្ឋ​មន្ត្រី អោយ​ដឹក​នាំ​ប្រ​ទេសដ៏​កម្សត់​​មួយ​​នេះ​ទៅ​តាម​លិទ្ធិប្រ​ជាធិប្បតេយ្យសេរីពហុបក្ស។

ទាំងគណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​ជាច្រើន​ តែង​តែ​ប្រ​គួតប្រ​ជែង​គ្នាដណ្តើម​ការ​គាំទ្រ ដណ្តើម​អំ​ណាច ដណ្តើម​កៅអី​នៅ​រដ្ឋ​សភា ព្រោះ​តែ​មានបំ​ណង​ចង់គ្រប់​គ្រង​ទឹក​ដី​ ចង់​បញ្ចេញស្នាដៃរបស់​ខ្លួន​អោយ​គេ​ចារក្នុង​ប្រ​វត្តិសាស្រ្ត។

ប្រ​ជារាស្ត្រ​អ្នក​គាំទ្រ​គណបក្សនីមួយៗ តែងតែអួត​ហើយ​គាំទ្រថា បក្ស​របស់​ខ្លួនល្អ ខ្លាំង​ពូកែ ស្នេហាជាតិ ចេះ​ស្រលាញ់​រាស្ត្រ ចេះស្រលាញ់​ទឹក​ដី ចេះ​អភិវឌ្ឈន៍ប្រទេសជាតិ  ហើយ​បង្អាប់​បក្ស​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ថា អន់ខ្សោយ ផ្ទុយ​ពី​បក្សរបស់ខ្លួន។ មិន​តែប៉ុណ្ណោះ មាន​អ្នក​ងុប​ងុល​និង​នយោបាយ​មួយចំ​នួន​ឈាន​ដល់​ ជេរប្រ​មាត តិសដៀល កាប់​ចាក់​ប្រើ​អំ​ពើ​ហឹង្សា ទៅ​អ្នក​គាំទ្រនិន្នាការ​នយោបាយផ្សេង​ពីខ្លួនក៏មាន។

គ្មាន​នរណាម្នាក់​ដឹង​ពី​កំហុស​ដោយ​អចេតនារបស់​ខ្លួននោះទេ ហើយក៏គ្មាន​នរណាម្នាក់​មើល​មុខ​ខ្លួនឯង​ឃើញ​ដែរ មាន​តែ​យក​កញ្ជក់មក​ឆ្លុះទើប​អាច​មើល​មុខ​ខ្លួន​ឯងឃើញ។ ដូច្នេះប្រ​ទេស ​ដែល​កាន់លិទ្ធិប្រជា​ធិប្បតេយ្យ ត្រូវ​តែមាន​បក្សស្រប​ បក្សប្រឆាំង​ ចាំរិះគន់ក្នុង​ន័យស្ថាបនា ឈ្លោះគ្នាដើម្បីជាតិមាតុភូមិរុងរឿង និង​សុវត្ថិភាព មិន​មែន​ឈ្លោះ​គ្នា​ដើម្បី​លក់​ជាតិ​នោះទេ។

យើង​ជារាស្រ្តខ្មែរ ទោះ​ជាកាន់និន្នាការ​នយោបាយ​ណាក៏ដោយ តែរឿង​មួយគត់​ដែល​យើង​ត្រូវ​ធ្វើ​គឺ ស្នេហាជាតិមាតុភូមិរបស់​យើង។ យើង​ជារាស្រ្តខ្មែរ កើត​លើដីខ្មែរ ឬកើត​នៅ​លើ​ដី​ប្រ​ទេស​​ណា​ក៏​ដោយ យើង​ត្រូវ​តែចងចាំរឿងរាវ​ប្រវត្តិសាស្រ្ត យើង​ត្រូវ​តែចេះស្រលាញ់គ្នា យើង​ត្រូវ​តែការពារទឹកដីរបស់យើងអោយ​បានគង់វង់ យើង​ត្រូវ​តែរួមគ្នាដេញចោរឈ្លានពានចេញ​ពី​ទឹក​ដីរបស់យើង។

ក្នុង​នាម​យើង​ជាកូន​ខ្មែរ យើង​ចង់សួរអ្នកថា៖ បើ​អ្នក​គាំទ្រគណបក្សប្រជាជនកម្ពុជា តើ​អ្នក​ជាខ្មែរដែរឬទេ? បើ​អ្នក​គាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ តើ​អ្នក​​ជា​ខ្មែរ​ដែរឬ​ទេ? បើអ្នក​គាំ​ទ្រ​គណ​បក្ស​ផ្សេងៗទៀត តើអ្នក​ជាខ្មែរដែរឬទេ? បើ​ទឹក​កម្ពុជាបាត់​បង់​ដូច​ ប្រទេសចម្ប៉ា តើ​អ្នក​គាំទ្រ​គណបក្សប្រជាជន ឬអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ ជាអ្នក​បាត់​បង់​ប្រ​ទេសគម្ពុជា?

ប្រទេសចម្ប៉ាជាគំរូ ទឹកដីកម្ពុជាក្រោមជាមេរៀន បើ​យើង​ទាំង​អស់​គ្នាជាជនជាតិខ្មែរ មិន​ក្រោកឈរ មិន​រួម​គ្នាជាធ្លុង​មួយទេនោះ កម្ពុជានិងត្រូវ​បាត់​បង់​ដូច​នគរចម្ប៉ាមិន​ខាន។

ថ្នាក់​ដឹកនាំគេប្រជែងគ្នាក្នុងការ​ដណ្តើមកៅ​អី ដណ្តើម​ងាជានាយករដ្ឋ​មន្រ្តី នោះ​ជារឿង​របស់​គេ ធម្មតា​ប្រទេស​ជាតិនីមួយៗត្រូវ​តែមាន​ថ្នាក់​ដឹកនាំល្អ ក្នុង​ក្រុម​គ្រួសារត្រូវ​តែមាន​មេគ្រួសារ ទូក​ត្រូវ​តែមានក្បាល​និង​ចង្កូត តែយើង​ជាពលរដ្ឋល្អ ត្រូវ​តែចេះស្រលាញ់​ប្រទេសជាតិ រឿង​បក្សទុកមួយឡែក តែរឿង​ទឹក​ដី​ជារឿង​របស់​យើង​រាល់គ្នា ចូរអ្នក​កុំ​កុហក់ខ្លួនឯង និង​កុំ​ទំ​លាក់​អំ​រែក​នេះ​ចេញ​ពី​ខ្លួន​អោយ​សោះ ចូរអ្នក​កុំនិយាយថា រឿង​ប្រទេសជាតិទុក​អោយថ្នាក់​ដឹកនាំគេធ្វើចុះ និយាយ​បែប​នេះ​គឺ​ខុស​ហើយ បើ​និយាយបែបនេះច្រើន​ដង ហើយមាន​អ្នក​ផ្សេងគេលឺ ដូន​តារបស់​អ្នក​ដែល​បាន​ចែកឋាន​ទៅ គាត់​​ច្បាស់​ជា​ខ្មាស​គេ​ជាង​ដើរ​ស្រាត​ទៅ​ទៀត។

នាពេល​បច្ចុប្បន្នគេសង្កេតឃើញថា ជនបរទេសកំពុង​ធ្វើ​សង្គ្រាមត្រជាក់ ក្នុង​ការ​លេប​ត្របាក់​យក​ទឹកដីកម្ពុជា មិន​មែន​អ្នក​មិន​ដឹងនោះទេ តែអ្នក​ហាក់ភ្លេច​ខ្លួន មិន​បាន​គិត​ពិចារណាអោយ​ស៊ី​ជម្រៅ ដូចពាក្យចាស់ពោលថា ហៃអើៗ ដូច​អាជ័យធ្លាក់ទឹក គេមេច អញ់មេច តាម​តែព្រហ្ម​លិខិត​ទៅ។

ម៉ោង​ធ្វើការ​អោយ​បក្ស អ្នក​ជាមនុស្ស​របស់​បក្ស តែក្រៅម៉ោង​ធ្វើ​ការ​អោយ​បក្ស អ្នក​ជាមនុស្ស​ឯកជនម្នាក់ អ្នក​មិន​ត្រូវ​ប្រកាន់​ពណ៍សម្បុរ ប្រកាន់​បក្សនោះទេ បើ​អ្នក​ប្រកាន់​អ្នក​និង​បាត់​បង់​មិត្ត បាត់​បង់​ញាតិ បាត់បង់​ទឹកដី ជាមិន​ខាន។ ក្រៅ​ម៉ោង​ធ្វើ​ការ​អោយ​បក្ស អ្នក​ត្រូវ​តែ​សាមគ្គី​គ្នា​ដើម្បី​រក​ដំ​ណោះ​​ស្រាយ ក្នុងការ​ជួយ​សង្គ្រោះប្រទេសជាតិ អោយ​រួច​ផុត​ពី​ចោរឈ្លានពាន អោយ​ខាន​តែ​បាន ព្រោះយើង​ជារាស្ត្រ​ខ្មែរ។ យើង​មិន​ជឿងថា អ្នក​មិន​ដឹង​ពី​ស្ថាន​ភាព​ស្រុក​ខ្មែរ​បច្ចុប្បន្ន​នោះទេ?

សរុប​សេចក្តីមក ក្នុង​នាម​អ្នក​ជាកូន​ខ្មែរ ទោះអ្នក​កាន់និន្នាការ ឬគាំទ្រគណបក្សនយោ​បាយ​ណាក៏ដោយ ក៏អ្នក​នៅ​តែជាខ្មែរ អ្នក​និង​រស់នៅលើ​ដីខ្មែរ ដូច្នេះអ្នក​ត្រូវតែ រួម​គ្នាជាធ្លុង​មួយ ដើម្បីការពារ​ទឹក​ដី​របស់យើង​ អោយ​បាន​គង់វង់ ទុក​អោយ​កូន​ចៅ​ជំនាន់ក្រោយរបស់យើង៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1676ដង ប៉េអឹមខេត្តសៀមរាប ចាប់រថយន្តដឹកឈើប្រគល់អោយ លោកមេព្រៃ   អាន1615ដង សម្តេចម៉ែយាងចូលរួមពិធីជួបជុំរបស់មហាជន នៅមុខព្រះបរមរាជវាំង   អាន1408ដង ដំណឹងផ្លាស់ប្តូរតំណែងលោក​ទូច​ណា​រ៉ុថស្នងការរាជធានីភ្នំពេញ   អាន1684ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន2096ដង ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ   អាន1688ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1623ដង បង្គោលភ្លើង១២ដើមរលំដោយគ្រោះថ្នាក់ចរាចរណ៍ បណ្តាល​អោយសៀមរាបគ្មាអគ្គីសនីប្រើ   អាន1636ដង តំបន់​ចំ​នួន​៣ក្នុង​ទី​ក្រុង​បាង​កក​ត្រូវ​បាន​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​   អាន1461ដង សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន1620ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7118នាក់
ម្សិលមិញ    9779នាក់
សប្ដាហ៍នេះ    24169នាក់
ខែនេះ    196391នាក់
ឆ្នាំនេះ   3534910នាក់
សរុប   52894836នាក់
ថ្ងៃទី 23 ខែ 10 ឆ្នាំ 2024 ម៉ោង 09:09