អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល

ដោយៈ សហការី ខេត្តបន្ទាយមានជ័យ ថ្ងៃទី 02 ខែ 11 ឆ្នាំ 2015 វេលាម៉ោង 09:07 នាទី ចំនួនអានៈ 2399

ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ​កាប់​ប្លន់​យក​កាម៉េរ៉ា​បោក​ចោល និង​យក​កាំបិត​ដេញ កាប់​ប៉ង​សម្លាប់​ផ្តាច់ជីវិត គ្រា​ដែល​អ្នក​សារពត៌មាន​រងគ្រោះ​២​នាក់​ខាងលើ​ចុះ​យក​ពត៌មាន​តាម​ព្រំដែន កាលពី​វេលា​ម៉ោង​៥​និង​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិការ ឆ្នាំ​២០១៥ នៅ​ចំនុច​ប៉ុស្តិ​ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​

ក្រោយពី​ទទួលបាន​ពត៌មាន​ថា នៅ​ប៉ុស្តិ​នគរបាល​ការពារ​ព្រំដែន​ប៉ុស្តិ​ចំបក់ បាន​លួច​បើក​ច្រក របៀង​ឲ្យ​ពលករ​ឆ្លងដែន​ខុសច្បាប់ និង​មាន​ឈ្មួញ​នាំ​ចូល​នាំចេញ​ទំនិញគេចពន្ធ អ្នកកាសែត​៤​ស្ថាប័ន បាន​ចុះ​យក​ពត៌មាន​គឺ ទូរទស្សន៍​ហង្ស​មាស ប៉ុស្តិ​លេខ​៥ អាស៊ីអាគ្នេយ៍ និង CTN បាន​ចុះ​ទៅ​ច​ក​ពត៌ មាន​នៅ​ចមនុច​ព្រំដែន​ខាងលើ ពេល​ទៅ​ដល់​បាន​បែក​ចែក​ចុះ​ធ្វើការ​នៅ​គោលដៅ​ផ្សេងៗ​ចម្ងាយ​ពី​គ្នា ៥០០​ម៉ែត្រ ដោយ​ភ្នាក់ងារ​ទូរទស្សន៍​ហង្ស​មាស​និង​ប៉ុស្តិ​លេខ​៥​ទៅ​គោលដៅ​ផ្សេង មិនទាន់​ទាំង​ដល់ ចំនុច​ច្រករបៀង​ស្រួលបួល​ផង​ស្រាប់តែ​ឃើញ​មាន​មន្ត្រី​នគរបាល​ក្នុង​ប៉ុស្តិ​ខាងលើ​ម្នាក់​បាន​ដឹក​ជន​ស៊ីវិល​ម្នាក់​ឈ្មោះ ធិន ម៉ា​ណាន ហៅ​ប្រុស ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មក​ទម្លាក់ ភ្លាម​នោះ​ជន​ស៊ីវិល​រូបនេះ​បាន​ទាញ​កាំបិត​ខ្វែវ​ប្រវែង​ជាង​១​ម៉ែត្រ​មក​ភ្ជង់​ភ្នាក់ងារ​ហង្ស មាស​យក​កាំ​មេ​រ៉ា​បោក​ចោល ហើយ​បាន​ដេញ​កាប់​ទាំង​ភ្នាក់ងា​ប៉ុស្តិ​លេខ​៥ ធ្វើឲ្យ​អ្នកកាសែ​តទាំង​២ ភ័យ​ក៏​នាំគ្នា​រត់​ចោល​ស្បែកជើង​ព្រលឹងចុងសក់ រី​ឯ​ជន​ស៊ី​រូបនោះ​បាន​ទាញ​កង់​ជិះ​ដើម្បី​ដេញ​កាប់​បន្ត ទើប​អ្នកកាសែត​នាំគ្នា​រត់​ចុះ​ស្រែ​ដើម្បី​រក​គ្នា​ជួយ​។ ពេល​មក​ដល់​ប៉ុស្តិ​ស្រាប់តែ​រថយន្ត​ត្រូវបាន​គេ​យក​វត្ថុ រឹង​កោស​ខូច​ថ្នាំ​រថយន្ត​ខ្ទេច ទើប​អ្នកកាសែត​នាំគ្នា​គេចចេញ​ពី​ចំនុចកើតហេតុ​រក​កន្លែង​សុវត្ថិភាព​។​

លោក ផូ ប៊ុនថន ភ្នាក់ងារ​ទូរទស្សន៍​ហង្ស​មាស​បាន​ឲ្យដឹងថា ពួក​ខ្លួន​ត្រូវ​នគរបាល​ប៉ុស្តិ៍​ចំបក់​ខាងលើ ម្នាក់​ជិះ​ម៉ូតូ​ដឹក​ជន​ស៊ីវិល​ម្នាក់​ឲ្យមក​កាប់​ខ្លួន​នៅ​លើ​ចំការ​មួយកន្លែង​ក្បែរ​ព្រៃ​ព្រំដែន​កម្ពុជា​ថៃ ប្លន់​យក​កាំ​ម៉េ​រ៉ាទៅ​បោក​ចោល​កម្ទេច​រូបភាព និង​យក​កាំបិត​ខ្វែ​ប្រវែង​ជាង​១​ម៉ែត្រ​ដេញ​ប៉ង​សម្លាប់ខ្លួន និង​លោក​កែវ​វុទ្ធី​ភ្នាក់ងារ​ប៉ុស្តិ​លេខ​៥​តែ​ដោយ​សភាព​មិន​ស្រួល​ក៏​នាំគ្នា​រត់​។​

លោក កែ វិទ្ធី ភ្នាក់ងា​ទូរទស្សន៍ប៉ុស្តិ​លេខ​៥ បានចាត់ទុក​ការ​ថា​ការ​ដេញ​កាប់​អ្នកកាសែត​នេះ គឺជា​អំពើរ​ព្រៃផ្សៃ​ហើយ​ក៏​ជា​ការគំរាមកំហែង​បំបាក់ស្មារតី​ពី​សំណាក់​សមត្ថកិច្ច​គោលដៅ​ខាងលើ​គឺ​ប៉ុស្តិ​ចំបក់ គឺ​ដើម្បី​រារាំង​ដល់​ដំណើរការ​យក​ពត៌មាន​របស់​អ្នកកាសែត​។​ក្នុងនោះ​លោក​ក៏​បាន​សំណូមពរ​ដល់ អគ្គស្នងការ​ការ​នគ​របាល​ជាតិ និង​ស្ថាប័ន​តុលាការ​ជួយ​រក​យុត្តិធម៌​។​

ក្រោយ​ពី​អ្នកកាសែត​នាំគ្នា​ចេញពី​កន្លែងកើតហេតុ ស្រាប់តែ​លោក​មេ​ប៉ុស្តិ សាន សៃ បាន​ទូរ​សព្ទ័​មក​រករឿង​ភ្នាក់ងារ​ហង្ស​មាស​ថា​មាន​ពលរដ្ឋ​(​គឺ​ជន​ស៊ីវិល​ដែល​ដេញ​កាប់​អ្នកកាសែត​) មកប្តឹង​ថា​អ្នកកាសែត​នាំគ្នា​មក​វាយ​ធ្វើបាប​ទៅវិញ និង បាន​ផ្ញើ​រូបភាព​ឲ្យគេ​ឯ​ងមើល និង​មាន​ស្នាមរបួស​លើ​ដើមទ្រូង​ទៀតផង​។​ទាំងនេះ​គឹជា​ការចោទប្រកាន់​យ៉ាងធ្ងន់ធ្ងរ​ជនរងគ្រោះ​ជា​អ្នកកាសែត​កំពុង​ក្លាយ​ជា​ជនល្មើស​ទៅវិញ។

ឆ្លើយតប​ទៅ​ហ្នឹង​ការលើកឡើង​ខាងលើ លោក ឈិត លី មេបញ្ជាការ​វ​រះ​សេនា​តូច​នគរបាល ការពារ​ព្រំដែន​គោក​លេខ​៨១៥​បានឲ្យដឹងថា ជន​ស៊ីវិល​ដែល​ដេញ​កាប់​អ្នកកាសែត​មិនមែន​ជា​មន្ត្រី នគរបាល​ទេ គាត់​ជា​ពលរដ្ឋ​មាន​ដីចំការ​ខាងក្រោយ​ប៉ុស្តិ​។​ចំពោះ​ករណី​ថា មន្ត្រីនគរបាល​ប៉ុស្តិ​ម្នាក់​បាន ដឹក​មនុស្ស​ទៅ​កាប់​អ្នកកាសែត​គឺ​មិន​ពិត​ទេ គឺ​មន្ត្រី​នគរបាល​របស់​លោក​គ្រាន់តែ​ជូន​ពលរដ្ឋ​ឈ្មោះ ប្រុស ទៅផ្ទះ​តែ​ប៉ុណ្ណោះ​ដោយ​ឃើញ​ស្រវឹងស្រា ចំពោះ​បញ្ហា​នេះ​លោក​មិន​ហ៊ាន​ថា​នរណា​ខុស​ឬ​ត្រូវ​ទេ​ព្រោះ លោក​មិន​បាន​ឃើញ​ហេតុការណ៍​ដែរ​។​

ពាក់​ពន្ធ័​ករណី​នេះ​លោក ស៊ុម ចាន់​គា មន្ត្រី​សម្របសម្រួល​សិទ្ធិ​មនិស្ស​អាដហុក​ខេត្ត​បន្ទាយ មានជ័យ បាន​ចាត់ទុកថា ករណី​ខាងលើ​គឺជា​ការរៀបចំ​ទុកជាមុន ដើម្បី​រារាំង​អ្នក​សារពត៌មាន​ពេល​ចុះ យក​ពត៌មាន​បទល្មើស​សេដ្ឋកិច្ច​និង​ពលករ​ឆ្លងដែន​ខុសច្បាប់ ព្រោះ​កន្លងមក​ច្រក​ចំបក់​នៃ​វ​រះ​៨១៥​នេះ​គឺ​តែងតែ​បើក​ឲ្យមាន​បទល្មើស​ទំនិញគេចពន្ធ​និង​ជារឿយៗ​។​

លោក សិទ្ធ ឡោះ ស្នងការរង​ទទួល​ផែន​ព្រហ្មទ័ណ្ឌ​បាន​ឲ្យដឹងថា លោក​បាន​ចាត់​ឲ្យ​មន្ត្រី​របស់​ខ្លួន​ចុះ​ស្រាវជ្រាវ​ហើយ​ចំពោះ​ករណី​នេះ លទ្ធផល​យ៉ាង​ណា​លោក​និង​ចាត់ការ​តាមច្បាប់​។​

បច្ចុប្បន្ន​ក្រុមអ្នកកាសែត​រងគ្រោះ​កំពុង​រៀបចំ​ឯកសារ ដើម្បី​ប្តឹង​ចូល​តុលាការ​ឲ្យជួយ​រក​យុត្តិធម៌ នៅ​ព្រឹក​ថ្ងៃ​ចន្ទ័នេះ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់   អាន2417ដង ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន1679ដង អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1675ដង លោកអគ្គស្នងការនគបាលជាតិគួរតែតំឡើងឋានៈលោក យិនថាវ ជាស្នងការទើបសមព្រោះគាត់ពូកែរកស៊ីដឹកឈើ...    អាន1688ដង បាញ់ទៀតហើយនៅខេត្តសៀមរាប   អាន1648ដង លោកសាន្តរដ្ឋស៊ីងថាៈ លោកមិនបានប្រើហឹង្សាទៅលើប្រធានសហគមន៍នេសាទចុងឃ្នៀសទេ   អាន2230ដង ឈ្មួញសម្រុកដឹកជញ្ជូនធ្យូង និងឈើចេញពីស្រុកចិត្របុរី ខេត្តក្រចេះ ទៅលក់ប្រទេសវៀតណាមទាំងថ?...    អាន1520ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1791ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន1724ដង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តរចុះបំពេញការងារត្រួតពិនិត្យ និងវាយតម្លៃឯកសាររដ្ឋបាល...    អាន1870ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38232នាក់
ម្សិលមិញ    19948នាក់
សប្ដាហ៍នេះ    124269នាក់
ខែនេះ    872060នាក់
ឆ្នាំនេះ   3616364នាក់
សរុប   57215260នាក់
ថ្ងៃទី 23 ខែ 05 ឆ្នាំ 2025 ម៉ោង 21:06