ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមានវត្ដមានលោក ថាក

ដោយៈ ខេត្តសៀមរាប ថ្ងៃទី 25 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 11:51 នាទី ចំនួនអានៈ 1660

ពិធី​អាពាហ៍ពិពាហ៍​កូនប្រុស​លោក​ឧកញ៉ា​បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ដ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​កូនស្រី​ពៅ​របស់លោក​អតីត​នាយករដ្ឋមន្ដ្រី​ថៃ ធ្វើឡើង នៅ​ទីក្រុង​ភ្នំពេញ​នា​រាត្រី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៣ គេ​ពុំ​ឃើញ​វត្ដ​មាន​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ដ្រី​ថៃ និង​ត្រូវជា​ឪពុកមា​បង្កើត​របស់​កូនក្រមុំ ចូលរួម​ឡើយ​។

ថ្ងៃទី 25 ឧសភា 2013, ម៉ោង 06:27:PM
ដោយ: បាយ័ន
CEN

ប៉ុន្ដែ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិ​ត្ដិ​យស​ដ៏​ខ្ពង់ខ្ពស់ នា​រាត្រី​នោះ​។​
​    ​
​ពិធី​រៀប​អាពាហ៍ពិពាហ៍ ដែល​ធ្វើ​ឡើងជា​លើក​ទី​២ បាន​ប្រ​ព្រឹ​ត្ដ​ឡើង​នៅក្នុង​សណ្ឋាគារ Sofitle Phnom Penh ភ្ញៀវ​ចូលរួម​លើសពី ១.៥០០ នាក់ នា​ថ្ងៃនោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ដ្រី​ថៃ ដែល​ត្រូវបាន​ទំលាក់​ពី​អំណាច​ដោយ​រដ្ឋប្រហារ​យោធា កាលពី​ឆ្នាំ​២០០៦ ហើយ​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​នោះ ពុំបាន​ចូលរួម​ក្នុង​ពិធី​រៀប​មង្គលការ​របស់​ក្មួយ​ស្រី​លោក​ឡើយ នាទី​ក្រុងភ្នំពេញ​។​

មុន​ឈានដល់​ការរៀប​អាពាហ៍ពិពាហ៍​រវាង​កូនប្រុស​លោក​ឧកញ៉ា សៀង ណាំ និង​លោកស្រី អ៊ុន វុន​លី និង​កូនស្រី​ពៅ លោក Somchai Wongsawat អតីត​នាយករដ្ឋមន្ដ្រី​ថៃ និង​លោកស្រី Yowvapa Wongsawat  ត្រូវបាន​កាសែត​បរទេស​និ​យា យ​ថា លោក​ថាក់ស៊ីន និង​មក​ចូលរួម​ពិធីមង្គលការ​ក្មួយ​ស្រី នៅ​ទីក្រុង​ភ្នំពេញ ទោះបីជា​លោក​មិន​ហ៊ាន​ធ្វើដំណើរ​ទៅ​ទីក្រុង​បាងកក ចូលរួម​ពិធីមង្គលការ​ក្មួយ​ស្រី​នៅ​ទីនោះ​ក៏ដោយ​។​

កាសែត​បរទេស និយាយទៀតថា ក្រោយមក​លោក​ថាក់ស៊ីន បាន​ប្រែ​ចិ​ត្ដ​ថា នឹងមិន​មក​ចូលរួម​មង្គល​ការក្មួយ​ស្រី​នៅ​ទីក្រុង​ភ្នំពេញ​ទេ ព្រោះថា​ក្រុម​អាវ​លឿង​ដែលជា​ជ្រុលនិយម​ហួសហេតុ​បាន​វាយប្រហារ​ថាក់ស៊ីន​ថា បើ​លោក​ថាក់ស៊ីន​មក​ការ​ក្មួ យ​ស្រី​របស់ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា វា​ជា​រឿង​នយោបាយ និង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​និង​ថៃ​កាន់តែ​អាក្រក់​ឡើងៗ​។

​ដោយហេតុ​នេះហើយ​លោក​ថាក់ស៊ីន សំរេច​ចិ​ត្ដ​ថា មិន​មក​ចូលរួម​ពិធីមង្គលការ​ក្មួយ​ស្រី​របស់លោក​នៅ​ទីក្រុង​ភ្នំពេញ​ទេ ដោយ​កុំ​ឱ្យមាន​បញ្ហា ហើយ​គេ​ចោទថា​ជា​រឿង​នយោបាយ​។

​ការបញ្ជាក់​បែបនេះ វា​ជា​ការពិត ព្រោះថា នៅ​ថ្ងៃទី​២៥ ខែឧសភា​នេះ លោក ថាក់ស៊ីន មិនបាន​អញ្ជើញ​មក​ចូលរួម​ពិធីមង្គលការ​ក្មួយ​ស្រី​របស់លោក​ពិតប្រាកដ​មែន​។​

ប៉ុន្ដែ​ពិធី​ដ៏​កម្រ​បែបនេះ ហើយ​ជា​ពិធីមង្គលការ​ឆ្លងដែន ដែលមាន​កូនកំលោះ​ជា​ជនជាតិ​កម្ពុជា និង​កូនក្រមុំ​ជា​ជនជាតិ​ថៃ ដែល​ធ្វើឡើង​នៅ​ទីក្រុង​ភ្នំពេញ​នាពេលនេះ គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន រួមជាមួយ​ឥស្សរជន​ជាច្រើនរូប​មាន​ថ្នាក់​ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និង​មន្ដ្រី​អ្នក​មុខ អ្នកការ ពាណិជ្ជករ ប្រជាជន លើសពី ១៥០០ នាក់ បាន​អញ្ជើញ​ចូលរួម​។

​ដោយឡែក​ភ្ញៀវ​កិ​ត្ដិ​យស​មកពី​ថៃ ក្រៅពី​ឪពុកម្ដាយ​កូនក្រមុំ នៅមាន​មន្ដ្រី​ធំៗ ដូចជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និង​ពាណិជ្ជករ​ធំៗ​រាប់រយ​នាក់ បាន​អញ្ជើញ​ចូលរួម​។​
​    ​
​កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៣​កន្លងទៅ អាពាហ៍ពិពាហ៍​ដ៏​អធិកអធម បាន​ប្រារព្ធ​ម្ដង​រួចមកហើយ ស្ថិតនៅក្នុង​សណ្ឋាគារ Royal Meridien នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​នាពេលនោះ គឺ​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​ថៃ ប​ច្នុ​ប្បន្ន និង​ត្រូវជា​ម្ដាយមីង​បង្កើត​របស់​កូនក្រមុំ និង​ជា​ប្អូនស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ដ្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​អញ្ជើញ​ដោយផ្ទាល់ ដោយ​ពុំ​ឃើញ​វត្ដ​មាន​លោក ថាក់ស៊ីន អញ្ជើញ​ចូលរួម​ទេ​។

​ទោះបីជា​លោក ថាក់ស៊ីន មិនបាន​ចូលរួម នា​ថ្ងៃទី​១៨​នោះ ក៏ដោយ ក៏​អតីត​ប្រពន្ធ​លោក ថាក់ស៊ីន និង​កូនប្រុស កូនស្រី​ចំនួន ៣​នាក់ បាន​អញ្ជើញ​ចូលរួម​។

​ខាង​កម្ពុជា មាន​មន្ដ្រីជាន់ខ្ពស់​ជាច្រើនរូប​តំណាងឱ្យ​សម្ដេច​តេ​ជោ​ហ៊ុនសែន ដូចជា លោក​ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ លោក​ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​វិស័យ​កសិកម្ម និង​ជនបទ និង​លោកស្រី លោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍ​ន៏​ជនបទ និង​លោកស្រី លោក សុខ ផេង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​លោកស្រី លោក​ឧត្ដមសេនីយ៍ឯក ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោកស្រី លោក ហ៊ុន ម៉ា​នី លោក ហ៊ុន ម៉ានិត កូនប្រុស​សម្ដេច​តេ​ជោ​ហ៊ុនសែន និង​ភ្ញៀវ​ជាច្រើនរូប​ទៀត​បាន​អញ្ជើញ​ចូលរួម​។​
​    ​
​កូនស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ដ្រី​ថៃ Somchai Wongsawat  និង​លោកស្រី Yowvapa Wongsawat  មានឈ្មោះ Chayapa Wongsawat ហៅ Cherry អាយុ ២៩​ឆ្នាំ និង​កូនប្រុស​របស់លោក​បណ្ឌិត​ឧកញ៉ា សៀង ណាំ និង​លោកស្រី​
​អ៊ុន វុន​លី មានឈ្មោះ ណាំ លី​ណា​ល់ អាយុ ៣២​ឆ្នាំ​។ 
​    ​
​កូនក្រមុំ Chayapa Wongsawat គឺជា​ក្មួយបង្កើត​របស់​អតីត​នាយករដ្ឋមន្ដ្រី​ថៃ គឺ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​ត្រូវបាន​ទំលាក់​ពី​អំនាច​ដោយ​រដ្ឋប្រហារ​យោធា ក្នុងប្រទេស​ថៃ កាលពី​ឆ្នាំ​២០០៦​។

​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​គឺជា​ប្អូនថ្លៃ របស់លោក Somchai Wongsawat អតីត​នាយករដ្ឋមន្ដ្រី​ថៃ​។ លោកស្រី Yowvapa Wongsawat ដែលជា​ភរិយា របស់លោក Somchai Wongsawat គឺជា​បង​បង្កើត​របស់លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​។ 
​ដោយឡែក​លោកស្រី​យី​ង ឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ដ្រី​ថៃ​ប​ច្នុ​ប្បន្ន​គឺជា​ម្ដាយមីង​បង្កើត​របស់​កូនក្រមុំ Chayapa Wongsawat ផងដែរ​។ លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា  លោកស្រី Yowvapa Wongsawat  និង​លោកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​គឺជា​បងប្អូន​បង្កើត​និ ង​គ្នា​។ 
​    ​
​អ្វីដែល​គេ​កត់សំគាល់​ថែមទៀត​នោះ​គឺ​លោកស្រី Yowvapa Wongsawat  ដែលជា​ម្ដាយបង្កើត​របស់​កូនក្រមុំ Chayapa Wongsawat ប​ច្នុ​ប្បន្ន​លោកស្រី​ជា​តំណាងរាស្ដ្រ​ប្រចាំ​ខេត្ដ​ឈៀង​ម៉ៃ មកពី​គណបក្ស​ភឿ​ថៃ​។​
​    ​
​រំលឹក​ឱ្យដឹង​ផងដែរ​ថា កំលោះ​ណាំ លី​ណា​ល់ និង​កូនក្រមុំ Chayapa Wongsawat បាន​ស្គាល់គ្នា​នៅ​ទីក្រុង​បាងកក និង​ការ​ផ្គុំ​ផ្គង​រវាង​ឪពុកម្ដាយ​ទាំងសងខាង​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។

​កូនប្រុស​លោក​សៀង ណាំ និង​លោកស្រី អ៊ុន វុន​លី ប​ច្នុ​ប្បន្ន​នេះដែរ គឺជា​មន្ដ្រី​ថ្នាក់ខ្ពស់​មួយរូប​ធ្វើការ​នៅ​ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​រីឯ​កូនក្រមុំ Chayapa Wongsawat ប​ច្នុ​ប្បន្ន​នេះដែរ បាន​បំរើ​ការងារ​នៅ​ផ្នែក​ព្រះរាជអាជ្ញា​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។

​នាង Chayapa Wongsawat ក៏​ជា​អ្នកចំរៀង​ល្បីល្បាញ​មួយរូប តែ​មិន​អាជីព​ស្ថិតនៅក្នុង​វង់​តន្ដ្រី​របស់​នាង​ផ្ទាល់​គឺ​វង់​តន្ដ្រី “​ហ្វា​យ​អ៊ី​ន​ធើ​ធេ​ន​មែន​”​ហើយ​បានចេញ​នូវ​អាល់​ប៊ុ​ម​ចំរៀង​ជាច្រើន​ទៀតផង ក្នុងនោះ​មាន​អាល់​ប៊ុ​ម​ចំរៀង​ជាច្រើន​ផង ដូចជា “​ឈើ​រី​ស៊ី​គ្រេ​ត​ស៊ី​” ដែល​សុទ្ធសឹង​ជា​បទ​ពេញនិយម​។​
​    ​
​មុន​ឈាន​ជើង​ចូល​រោងការ ដើម្បី​ក្រាប​ផ្ទឹម​ចងដៃ​ទៅតាម​ប្រពៃណី​ព្រះពុទ្ធសាសនា រវាង​កូនប្រុស​របស់លោក​ឧក​ញ៉ាប​ណ្ឌិ​ត សៀង ណាំ តំណាងរាស្ដ្រ​ព្រះរាជាណាចក្រ​កម្ពុជា និង​កូនស្រី​ពៅ​របស់លោក​អតីត​នាយករដ្ឋមន្ដ្រី​ថៃ ពួកគេ​ទាំងពីរ​មាន​ប្រ​វ​ត្ដិ​ស្នេ​ហ៏​យ៉ាង​ផ្អែមល្ហែម​មួយ តាមរយៈ​ឪពុកម្ដាយ​ទាំងសងខាង​ណែនាំ​ឱ្យ​ស្គាល់គ្នា ដែល​កំលោះ​មកពី​កម្ពុជា និង​ក្រមុំ​រស់​នៅឯ​ប្រទេស​អាមេរិក​ឯណោះ​។​
​    ​
​លោកស្រី Yowvapa Wongsawat  ម្ដាយ​នាង Chayapa Wongsawat ហៅ Cherry បាន​និយាយ​នៅក្នុង​វីដេអូ​ប្រ​វ​ត្ដិ​សង្ខេប​រវាង​កូនស្រី​របស់គាត់​ជាមួយនឹង​កំលោះ ណាំ លី​ណា​ល់ ថា មុនដំបូង​គឺ​លោកស្រី និង​ស្វាមី​គឺ លោក Somchai Wongsawat បាន​ស្គាល់គ្នា​ជាមួយ​លោក​ឧកញ៉ា​សៀង ណាំ អ្នកតំណាងរាស្ដ្រ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី​អ៊ុន វុន​លី ដើម្បី​រាប់ អាន​គ្នា​ទៅវិញទៅមក​ដូច​បងប្អូន​។ 
​    ​
​លោកស្រី Yowvapa Wongsawat  បាន​និយាយ​នៅក្នុង​វីដេអូ​ឃ្លី​ប​សង្ខេប​ក្នុងពេល​ពិធីមង្គលការ​នៅក្នុង​ទីក្រុង​បា​
​ង​កក ប្រទេស​ថៃ​ថា ក្រោយពេល​រាប់អាន​គ្នា​ជាមួយ​ក្រុមគ្រួសារ​លោក​ឧក​ញ៉ា​សៀង ណាំ លោកស្រី​ក៏បាន​ទូរស័ព្ទ​ទៅ​កូនស្រី​គឺ នាង Cherry ដែល​កំពុង​រស់នៅ​រៀនសូត្រ​នៅឯ​ប្រទេស​អាមេរិក ហើយ​ពេលនោះ​គឺ​នៅ​ពេលយប់​នាង Cherry កំពុងតែ​ធ្វើ​ម្ហូប​ញ៉ាំ​។​
​    ​
​ពេលនោះ​លោកស្រី​បាន​ប្រាប់​នៅ​នាង Cherry ថា ម្ដាយ​សុំ​ណែនាំ​ឱ្យ​កូន​បាន​ស្គាល់​យុវជន​ម្នាក់​រស់នៅ​ប្រទេស​កម្ពុជា ដែលជា​កូនប្រុស​មត្ដិ​ភក្ដិ​របស់​ឪពុកម្ដាយ​។ ពេល​ដែរ​ម្ដាយ​និយាយ​យ៉ាង​ដូច្នោះ Cherry បាន​តប​មក​ម្ដាយ​វិញ​ថាឱ្យ​ស្គាល់​យ៉ាងម៉េច បើ​ម្នាក់​ជា​ជនជាតិ​ថៃ ហើយ​ម្នាក់​ជា​ជនជាតិ​កម្ពុជា​។ 
​    ​
​ក្រោយមកទៀត​កំលោះ​ណាំ លី​ណា​ល់ កូនប្រុស​លោក​សៀង ណាំ និង​លោកស្រី​អ៊ុន វុន​លី ក៏បាន​ធ្វើដំណើរ​ពី​ប្រទេស​​កម្ពុជា ទៅកាន់​ប្រទេស​ថៃ ហើយ​បង្ហួស​ទៅកាន់​ខេត្ដ​ឈៀង​ម៉ៃ ខណៈពេលដែល Cherry កូនស្រី​ពៅ​លោក Somchai និង លោកស្រី Yowvapa បានធ្វើ​ដំណើរ​ពី​ប្រទេស​អាមេរិក​មកដល់​ស្រុកកំណើត​។ កាល​ធ្វើដំណើរ​របស់លោក​ណាំ លី​ណា​ល់ ទៅ​ឈៀង​ម៉ៃ​នា​គ្រានោះ​គឺ​លោក​បាន​កោរសក់ ដោយ​ពាក់​អាវយឺត និង​ខោខ្លី​តែប៉ុណ្ណោះ ហើយ​បាន​ជួប​នាង Cherry នៅ​ទីនោះ​។​
​    ​
​នៅពេល​ឃើញ​កំលោះ​ណាំ លី​ណា​ល់ មាន​សម្បុរ​ស និង​ខ្ពស់ស្រឡះ ហើយ​មាន​រូបរាង​សង្ហារ នាង Cherry ក៏បាន​ចាប់​ចិ​ត្ដ​ប្រតិព័ទ្ធ​ថា​នាង​អាច​យក​កំលោះ​ណាំ លី​ណា​ល់​ធ្វើជា​អនាគត​បាន​។ នៅពេល​ស្គា​ស់​គ្នា​ពួកគេ​ទាំងពីរ​ក៏បាន​បែក​គ្នា ប៉ុន្ដែ​កំលោះ​កម្ពុជា និង​ក្រមុំ​ថៃ ក៏មាន​ការទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ជា​ហូរហែ ដើម្បី​ធ្វើឱ្យ​ពួកគេ​កាន់តែ​ស្គា​ស់​គ្នា​ជ្រៅ​ឡើងៗ​។

​ប៉ុន្ដែ​ទោះបី​យ៉ាងណាក៏ដោយ​បន្ដបន្ទាប់​មកទៀត​លោក​ណាំ លី​ណា​ល់ និង Cherry បានធ្វើ​ដំណើរ​ទៅមក​កម្ពុជា​-​ថៃ​ចុះឡើងៗ ដើម្បី​​ស្គាល់​ចិ​ត្ដ​ថ្លើម​គ្នា​កាន់តែ ខ្លាំង​ឡើង​ខ្លាំង​ឡើង ហើយ​ចំណង​ស្នេហ៍​ក៏​ឈានដល់​ការពិត​ចាប់ពីពេលនោះ​មក និង​ឈានដល់​ការរៀប​ការ​តាម​គន្លង​ប្រពៃណី​នាពេលនេះ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អាជ្ញាធរស្រុកពួក ចុះចាប់ត្រាក់ទ័រភ្ជួរស្រែរបស់ពលរដ្ឋកំហែងទាប្រាក់2500$ជាថ្នូរនឹងការដោះល?...    អាន1630ដង តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច   អាន2270ដង លោក ច័ន្ទ ឃៀង ហៅង៉ោម៉ៅ ចូលហ៊ុនជាមួយមន្ត្រីយោធាឈ្មោះ ផាន់នី ដឹកជញ្ជូនឈើខុសច្បាប់តាមច្រកត?...    អាន1480ដង ថៅកែដីឡូត្តិ៍ផ្នូខ្មោច និងអ្នកឃុបឃិតជិតបានឡើងតុលាការហើយ   អាន1435ដង កក្រើកឡើងវិញហើយមេឈ្មួញបំផ្លាញព្រៃឈើដ៏ល្បី ឈ្មោះ ហូវ ជីវ៉ៃ ប្រចាំទិសឦសាន   អាន1789ដង បាតុកររោងចក្រតៃយានឈានដល់ការបិទផ្លូវជាតិលេខ៤   អាន1529ដង ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន?...    អាន1616ដង តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេបានផ្តល់យុត្តិធម៌ដល់ភាគីកម្ពុជា   អាន1381ដង អារីណាក្លឹប​ជា​ទី​តាំង​សម្រាប់ក្រុម​ក្មេង​ទំនើងបើក​ឆាក​ប្រ​យុទ្ធគ្នាជា​រៀង​រាល់យប់    អាន1871ដង លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម   អាន1953ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6150នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    32772នាក់
ខែនេះ    402181នាក់
ឆ្នាំនេះ   2412720នាក់
សរុប   51772646នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 21:14