អ្នកកាសែតម្នាក់ត្រូវបានអធិការស្រុកអន្លង់វែងចាប់ខ្លួនបញ្ជួនទៅតុលាការ

ដោយៈ ខេត្តឧត្តរមានជ័យ ថ្ងៃទី 29 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 10:13 នាទី ចំនួនអានៈ 1375

លោក មុត​-អៀម​ អាយុ​៦៩​ឆ្នាំ រស់​នៅ​ភូមិ​អូរ​អំ​បិល ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង ត្រូវ​បាន​អធិ​ការ​នគរ​បាល​ស្រុក​អន្លង់​វែង ឃាត់​ខ្លួន​នៅ​វេ​លា​ម៉ោង​១២​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ២០១៣ ពី​បទ​ឆបោក​លុយ​ប្រ​ជា​ពលរដ្ឋដែល​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា។

លោក​ ស៊ុយ-សេង អធិការ​នគរ​បាល​ស្រុក​អន្លង់​វែង​បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌​មាន​យើង​នៅ​រសៀល​ថ្ងៃ​ទី​២៩​ខែមិថុនានេះថា លោក​បាន​ចាប់​បុរសជា​ប្រ​ជា​ពលរដ្ឋ​​ម្នាក់​ខាង​លើ​​ពី​បទ​ឆបោក ហើយ​លោក​បាន​បញ្ជូន​ទៅ​សាលា​ដំ​បូង​ខេត្ត​តាំង​ពី​ល្ងាច​ថ្ងៃ​ទី​២៨​មក​ម្លេះ។ លោក​អធិការ​បន្ថែមថា ខាង​ប៉ូលីស​ចាប់​ខ្លួន​អ្នក​ឆបោក​លុយ​មិន​មែន​ចាប់​អ្នក​ការសែតទេ បើ​ចង់​ដឹង​រឿង​លំ​អិត​សួរ​ទៅ​តុលា​ការ​ចុះ។

លោក កូយ​-កាន់យ៉ា ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៩ដដែល​នេះថា បុរស់​ម្នាក់​ដែល​ប៉ូ​លីស​ចាប់​ខ្លួន​បញ្ជួន​មក​តុលា​ការ​ខាង​លើ​នេះ គឺ​មាន​ពាក្យ​បណ្តឹង​ពី​ប្រ​ជា​ពល​រដ្ឋ​ដែល​ចោទថា លោក​មុត-អៀម នេះ​បាន​ឆបោក​ប្រាក់​ពី​ប្រ​ជា​ពល​រដ្ឋ២​លើក គឺ​​លើ​ក​ទី​០១​ចំនួនជាង​៤០​ម៉ឺន​រៀល លើក​ទី​២ជាង​៣០​ម៉ឺន​រៀល។

ពាក់​ព័ន្ធ​និង​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ ប្រ​ជា​ពល​រដ្ឋ​នៅ​ភូមិ​អូរ​អំ​បិល​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង ជាង​៣០​គ្រួសារ​បាន​ផ្តល់​បទ​សំ​ភាសន៍អោយ​អ្នក​សារ​ព័ត៌​មាន​យើង​នៅ​មុខ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​អន្លង់​វែងថា លោក​មុត​-អៀម​ ជា​មនុស្ស​ស្លូត​ត្រង់​មិន​មែន​ជា​ជន​ឆបោក​ដូច​ការ​ចោទ​ខាង​លើ​ទេ។ ពួក​គាត់​បន្ត​ថា ប្រាក់​ដែល​លោក ​មុត-អៀម​ បាន​ទទួល​ពី​ប្រ​ជា​ពល​រដ្ឋ​នោះ​គឺ​ពល​រដ្ឋ​បាន​រៃ​អោយ​គាត់​ក្នុង​មួយ​គ្រួសារ​ចំ​នួន​៥ពាន់​រៀល ៣ពាន់​រៀល ដែល​ជា​ឈ្មួល​អោយ​គាត់​ជួយ​ថត​រូប​ផ្តិត​រូប​អោយ​ពួក​គាត់ ព្រោះ​លោក​ អៀម​មាន​កាមេរា ហើយ​ពួក​គាត់​មិន​ចង់​ចំ​ណាយ​ពេល​ទៅ​ថត​ម្នាក់​ម្តង់នៅ​ឯស្រុក​អន្លង់​វែង។

ពល​រដ្ឋ​បាន​បញ្ជាក់​បន្ថែមថា គាត់​អោយ​លោក មុត-អៀម ថត​រូប​ពួកគាត់​ទាំង​ផ្ទះ​ទាំងគ្រួសារ ដើម្បី​យក​ទៅ​ភ្នំ​ពេញ​ជូន​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​សែនដើម្បី​អោយ​ជួយ​អន្ត​រាគមន៍​អោយ​ពួកគាត់​មាន​ដី​ល្លី​នៅ​ពិត​ប្រ​កដ និង​សុំ​អោយ​ពួក​គាត់​មាន​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ខាង​មុខ​នេះ​។

លោក​ស្រី​ សាមុតរ៉ា និង​កូន​ក្នុង​បន្ទប់​គ្រួសារ​៨នាក់​ សូម​សំ​នូម​ពរ​ទៅ​សម្តេច​ ហ៊ុន-សែន​ និង​លោក​ជំ​ទាវ​អោយជួយ​រក​យុ​ត្តិធម៌​អោយ​ពួគាត់​ផង​ ព្រោះ​នេះជា​ការ​ចោទ​ប្រ​កាន់​ដោយ​អយុត្តិ​ធម៌សំ​រាប់​ក្រុម​គ្រួសារ​របស់គាត់។

លោក អ៊ុក-សុភារិន្ទ ចាង​ហ្វាង​កាសែត​ក្រុង​សៀម​រាប បាន​អោយ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៩​នេះ​ថា កូន​ចៅ​របស់​លោក ពិត​ជាមិន​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រ​កាន់​ខាង​លើ​នោះ​ទេ។ គាត់​គ្រាន់​តែ​ត្រូវ​បាន​ប្រ​ជា​ពលរដ្ឋ​ពឹង​ពាក់​អោយ​ជួយ​ថត​រូប​ ហើយ​គេ​អោយ​លុយ​មួយ​គ្រួសារ​៣ទៅ​៥​ពាន់រៀល​ទៅ​គាត់​នោះ​វា​ជា​ថ្លៃ​ផ្តិត​រូប​ថត មិន​មែន​ឆបោកទេ។ លោក​សុភារិន្ទបាន​ន្ត​ថា លោក​បាន​ទំ​នាក់​ទំ​នង​តាម​ទូរស័ព្ទ​ទៅ​លោក​ព្រះ​រាជ​អាជ្ញា​ខេត្ត​ឧត្តរ​មាន​ជ័យ​សុំ​ធានា​កូន​ចៅ​របស់​គាត់​អោយ​នៅ​ក្រៅ​ឃុំ​ តែ​លោក​ព្រះ​រាជ​អាជ្ញា​ថា មិន​បាន​ទេ បើមាន​ការ​អ្វី​ទាក់​ទង​ទៅ​លោក ហាង-សុភា ចៅ​ក្រម​ស៊ើប​សួរ​ចុះ។ លោក​សុភារិន្ទ បាន​អះ​អាង​ថា លោក​និង​ធ្វើ​លិខិត​ស្នាម​ទៅ​ក្រ​សួងព័ត៌មាន និង​សង្គម​ស៊ី​វិល​​ដើម្បី​អោយ​ជួយ​អន្តរាគមដោះ​លែង​កូន​ចៅ​លោក ព្រោះ​គាត់​ជា​មនុស្ស​ស្លូត​ត្រង់​គ្មាន​កំ​ហុស​ដូច​ការ​ចោទទេ។ លោក​សុភារិន្ទ ចាង​ហ្វា​កា​សែតក្រុង​សៀម​រាបសូម​អោយ​លោក​ព្រះ​រាជអាជ្ញា និង​លោក​ចៅ​ក្រម​សាលា​ដំ​បូង​ខេត្តឧត្ត​រមាន​ជ័យ​មាន​ត្តាពិចារណា​និង​ជួយ​ផ្តល់​យុត្តិ​ធម៌​ដល់​លោក មុត​-អៀម​ ផង​​៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គណបក្សនយោបានធំៗ២បានបញ្ចប់ការជួបចរចានៅព្រឹកថ្ងៃទី១៨នេះ   អាន1316ដង ឧកញ៉ា គង់ គ្រឹង ជាមេឈ្មួញឈើប្រណិតដែលអ្នកកាន់ច្បាប់នៅស្រុកខ្មែរខ្លាចរអា   អាន1489ដង អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន1688ដង លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន1721ដង កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិ   អាន1780ដង ឈ្មួញនាំចូលជ្រូកថៃទាំងរថយន្តតាមច្រករបៀងអូរបីជាន់ នគរបាលនិងប៉េអឹមដេញចាប់ព្រោះគ្មានច្ប?...    អាន426ដង ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងព្រះសីហនុបានដាក់​អោយ​ប្រើប្រាស   អាន1559ដង សារជូនពរ ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន1908ដង ម៉េង កែវពេជ្ជតា ជួបវិបិត្តពីរ៖ ប្រឆាំងជម្លោះស្នេហ៍ត្រីកោណ និងបងប្រុសស្លាប់   អាន1436ដង វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី   អាន2219ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1328នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70919នាក់
ខែនេះ    177997នាក់
ឆ្នាំនេះ   2635900នាក់
សរុប   51995826នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:46