បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 15 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 12:37 នាទី ចំនួនអានៈ 2042

អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹម-ប៊ុន​សុង ធ្វើ​ជា​ចៅ​ហ្វាយ​ខេត្ត​ ពី​លោក​ទឹម-សាវុធ រហូតដល់​លោក ព្រិន-សាវិន ​ធ្វើ​ជា​នាយ​ខណ្ឌ​ជល​ផល គេសង្កេត​ឃើញ​ថា ការ​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុស​ច្បាប់​របស់​ជន​ជាតិ​យួន​នៅ​តែ​បន្ត​ដោយ​រលូន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដោយ​មិន​មាន​អស់​លោក​អ្នក​ធំ​ណា​មាន​សមត្ថ​ភាព​បង្ក្រាប​អោយ​បាន​ជោគ​ជ័យនទាល់​តែ​សោះ។

បើ​យោង​តាម​ប្រ​ភព​ពី​ប្រ​ជា​រាស្រ្ត​នៅ​ខេត្ត​សៀម​រាប​បាន​អោយ​ដឹងថា ការ​ចិញ្ចឹម​ត្រី​ឆ្តោរ​កំពុង​តែ​ពេញ​និយម​នៅ​ខេត្ត​សៀម​រាប ដោយ​ថៅ​កែ​ចិញ្ចឹម​ត្រី​ទាំង​អស់​នោះ​កំពុង​តែ​បំ​ផ្លាញ​កូន​ត្រី​តូចៗ​រាប់​រយ​តោន​ក្នុង​មួយ​ថ្ងៃៗ​ដើម្បី​យក​ទៅ​ធ្វើ​ជា​ចំ​ណី​ត្រី​ឆ្តោររបស់​ពួកគេ​ នៅ​រដូវ​បិត​ឡូល៍​នេសាទ​ក្នុង​រដូវ​ត្រី​ពង​កូន។ ប្រ​ភព​បាន​បន្ត​ថា ជន​ជាតិ​យួ​ន​ដែល​ចិញ្ចឹម​ត្រី​ឆ្តោរ​ទាំង​នោះ​សុទ្ធ​តែ​មាន​ខ្នង​បង្អែកមាន​ខ្សែ​ស្រឡាយ មិន​តែ​ប៉ុណ្ណោះ​ពល​រដ្ឋ​សង្ស័យ​ថា ប្រ​ហែល​ជា​មាន​ការ​សូក​ប៉ាន់​លុយ​ក្រោម​តុ​អោយ​មន្រ្តី​ជំ​នាញ​ពី​សំ​ណាក់​ថៅ​កែ​ចិញ្ចឹម​ត្រី ទើប​បទ​ល្មើស​មួយនេះ​​នៅ​​​តែ​កើត​ឡើង​ជាហូរ​ហែរ​ ហើយដោយ​​រលូន​គ្មាន​ការ​រំ​ខាន​អ្វី​ទាល់​តែសោះ។

ពល​រដ្ឋ​បាន​លួច​បង្ហើប​ពី​ល្បិច​របស់​ថៅ​កែ​ចិញ្ចឹម​ត្រី​ឆ្តោរ និង​មន្រ្តី​ជំ​នាញ​ថា ប្រ​សិន​បើ​មាន​ពល​រដ្ឋ​ណា​រាយ​ការ​ណ៍​អោយ​សមត្ថ​កិច្ច​ទៅ​បង្ក្រាប​ទី​តាំង​ចិញ្ចឹម​ត្រី​ឆ្តោរ​ទាំង​នោះគឺ សមត្ថ​កិច្ច​យក​លេស​អោយ​ម្ចាស់​ត្រី​ធ្វើ​កិច្ច​សន្យាឈប់​ចិញ្ចឹម​ត្រី​ឆ្តោរ​ទៀត​នៅ​ឆ្នាំក្រោយ ហើយ​ត្រី​ដែល​នៅ​ក្នុង​បែ ឬក្នុង​ស្រះដែល​កំ​ពុង​ចិញ្ចឹមនោះ ត្រូវ​ធ្វើ​កិច្ច​សន្យា​ទុក​រហូត​ដល់​ធំ​ត្រូវ​ចាប់​លក់​អោយ​អស់​ ក្នុង​កំ​លុង​ពេល​៣ទៅ​៦​ខែជាដើម។ ឆ្នាំ​ក្រោយ​ចូល​មក​ដល់​ ថៅ​កែ​ចាស់​ឈប់​ចិញ្ចឹម​មែន តែគេ​​រក​បង​ប្អូន​សាញ់​ញាតិ​ចេញ​មុខ​ចំ​នួស​វិញ​ម្តង។ ពល​រដ្ឋ​ហៅ​ថា ទង្វើ​ទាំង​អស់​នេះ​ដូច​កា​រ​វែក​ចក​ក្នុង​បឹង​អញ្ចឹង ហើយ​ល្បិច​បែប​នេះកូន​ក្មេង​ថ្នាក់​ទី៣​ក៏វាដឹង​ដែរ ចាស់​ៗ​តែង​​ហៅ​ថា ជាល្បិច​តាស៊ីក្លូបោក​បាន​តែ​ក្មេង​បៀម​ដៃ​តែ​ប៉ុណ្ណោះ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​យល់​ឃើញ​ថា នៅ​ឋាន​ព្រះ​ច័ន្ទ​គេ​អាច​ទៅ​ដល់ ចុះ​គ្រាន់តែ​ត្រី​ឆ្តោរ​នៅ​ក្នុង​ស្រះ ឬក្នុង​បែចិញ្ចឹម​ហេតុអ្វី​បង្ក្រាប​មិន​បាន គ្រាន់​តែ​ចាប់​វា​យក​ទៅ​ចាក់​ចោល​នៅ​ទន្លេសាប​ទាំង​តូច​ទាំង​ធំ​អោយ​អស់​ទៅ​វា​ស្រេច​ទៅបាត់​ទៅ​ហើយ នៅ​ឆ្នាំ​ក្រោយ​ចិញ្ចឹម​ទៀត​ចាប់​ចាក់​ចោល​ទៀតនោះ​អ្នក​ចិញ្ចឹម​អស់​លុយ​រាង​ចាល​ឈប់​ចិញ្ចឹម​បាត់​ទៅ​ហើយ។

ពល​រដ្ឋ​រិះ​គន់​ថា អស់​លោក​មន្ត្រី​ក្រោម​ឱវាតរបស់​រដ្ឋា​ភិបាល នាំ​គ្នា​ស៊ី​ប្រាក់​ខែ​រដ្ឋ​មិន​ខំ​ប្រឹង​ជួយ​ស្តា​ប្រ​ទេស​ជាតិ ជួយលុប​បំ​បាត់​អំ​ពើ​ពុក​រលួយ បែ​ជា​នាំ​គ្នា​លួច​ស៊ី​សំ​ណូក​សូកប៉ាន់​ក្រោម​តុគ្រាក់ៗ បែបនេះ​ទៅ​វិញ ដែល​ជា​ហេតុ​ធ្វើ​អោយ​ថ្នាក់​ដឹកនាំ អាប់​មុខ​អាប់​មាត់ដោយ​សា​តែ​មន្រ្តី​ក្រោម​ឱវាត​មួយ​ក្តាប់​តូច​នេះ។

ពលរដ្ឋ​​ខេត្ត​សៀមរាប​ចោទ​សួរ​ថា ឬ​មួយ​គ្រាន់​តែ​បង្រ្កាប​បទ​ល្មើស​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុស​ច្បាប់​ប៉ុណ្ណឹង​ ចាំ​អោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន-សែន មក​បង្ក្រាប ឬចាំ​អោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​-សែន ស្រែក​តាម​ទូរ​ទស្សន៍​ទើប​លោក ព្រិន-សាវិន នាយខណ្ឌ​រដ្ឋ​បាល​ជល​ផល និង​លោក​ ឃឹម​-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​ចេញ​មុខ​បង្ក្រាប???

លោក​ ហ៊ុន-សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​ប្រ​កាស​បិទ​ឡូល៍នេសាទ ដើម្បី​អោយ​ត្រី​សម្បូរ​ទុក​អោយ​រាស្រ្ត​ខ្មែរ​ប្រ​កប​របរ​នេសាទចិញ្ចឹម​គ្រួសារ តែ​ឥឡូវ​បិទ​ឡូល៍នេសាទ​ហើយ​ត្រី​នៅ​តែ​រលាយ​គ្មាន​សល់​ដោយ​សា​ការ​នេសាទ​ខុស​ច្បាប់ ​ទាំង​ខ្មែរ​ ទាំង​យួន។ បើ​សង្ឃឹម​ទៅ​លើ​មន្ត្រី​ក្រោម​ឱ បែ​ជា​លួច​ពួន​ស៊ី​ក្រោម​តុ បើ​តែបែប​នេះ​ទៅ ​តើ​ប្រ​ទេស​ជាតិ​និងក្លាយ​ទៅ​ជា​យ៉ាង​ណា??? មាន​បាន​តែពួកក្បត់​ជាតិ មាន​តែ​ពួក​រក​ស៊ី​ខុស​ច្បាប់​ ឯរាស្រ្ត​ខ្មែរ​ស្លូតត្រង់​ រក​ស៊ី​ល្លូត​ត្រង់​នៅ​តែ​ក្រដដែល។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​ក៏កំពុង​តែ​រង​ចាំ​មើល​ផង​ដែរថា បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភារួច​​មក​កន្លង​ទៅ​ថ្មី​ៗនេះ តើ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ធ្វើ​អ្វី​បាន​ខ្លះ? តើ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​សៀម​រាប​ដែល​មាន​លោក​ស្រី​ កែវ​សូវណ្ណរត៍ ជា​ប្រ​ធាន​ លោក​ សុខគឹមសេង ជា​ប្រធាន​ក្រុម​ប្រឹក្សា អាច​មាន​សមត្ថ​ភាពក្នុង​ការ​​ចុះ​បង្រ្កាប​ការ​ចិញ្ចឹម​ត្រី​ឆ្តោរ​ខុស​ច្បាប់​ទាំង​នោះ​តាម​ការ​ស្នើ​សុំ​របស់​ពល​រដ្ឋ​ក្នុង​ខេត្ត​នេះ​បានដែរ​ឬទេ?៕ ដោយ៖ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចបប្រាប់ពីមួលហេតុឃាតករយក ក្មេងប្រុសអាយុ៤ឆ្នាំទៅបោកសម្លាប់ឯវាលស្រែ   អាន1469ដង ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាង?...    អាន1732ដង មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ   អាន1407ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន1382ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2275ដង ​ពោត​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​   អាន1887ដង អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ៣​ថៃ​សូម​ទោសខ្មែរ​​   អាន1384ដង បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រា...    អាន1988ដង សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩?...    អាន2031ដង គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង?   អាន347ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1436នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71027នាក់
ខែនេះ    178105នាក់
ឆ្នាំនេះ   2636008នាក់
សរុប   51995934នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 08:39