គេសង្ស័យថា មេឃុំបៀមដៃម្នាក់កំពុងតែប្រើអំណាចជិះជាន់ប្រជាពលរដ្ឋខ្លួនឯង?

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 05 ឆ្នាំ 2024 វេលាម៉ោង 04:25 នាទី ចំនួនអានៈ 795

ពលរដ្ឋមួយគ្រួសារនៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប​ កាលពីវេលា​ម៉ោង​១២ និង១៤នាទី ថ្ងៃទីអាទិត្យទី០៥ ខែឧសភា ឆ្នាំ២០២៤ បានប្រាប់អង្គភាពសារព័ត៌មានយើងថា មានអាជ្ញាធរសមត្ថកិច្ច០៥នាក់បានចុះមកហាមឃាត់ដាច់ខាតមិនអោយគ្រួសារគាត់ ធ្វើរបង​ក្រោយផ្ទះ ហើយថែមទាំង​គម្រាមថា បើនៅតែធ្វើបន្តទៀតអាជ្ញាធរនឹងចាប់យកសំភារៈជាងទាំងអស់ ហើយប្រើគ្រឿងចក្រវាយរបងចោល។

អង្គុយនៅក្រោមផ្ទះដ៏តូចចង្អៀតមួយ មានលោកយាយលោកតា ក្មេងចាស់ប្រុស​ស្រីប្រហែលជាង​១០នាក់ និងម្នាក់ទៀតឈ្មោះ ម៉ាន យ៉ា ភេទស្រី អាយុ ៣៨ឆ្នាំ ដែលជាម្ចាស់ផ្ទះបាន​ប្រាប់អ្នកសារព័ត៌មានយើងថា ដីដែលគាត់រស់នៅនេះ គឺតពីជីដូចជីតាច្រើនតំណមកហើយ។ កាលពី២ឆ្នាំមុនខាងសាលាស្រុកពួក និងកងរាជអាវុហត្ថស្រុក បានចុះមកបោះបង្គោលឡាក់កំណត់ដីមាត់ត្រពាំងក្រោយផ្ទះគាត់ ហើយក៏បានពន្យល់ប្រាប់គាត់ថា មិនអាច​ធ្វើ​របង​រំលោភ​បំពានចូលដីត្រពាំងបានទេ។ ម៉ាន យ៉ា បានបន្តទៀតថា ឥឡូវនេះគាត់បានធ្វើរបងឥដ្ឋបិតកុំអោយភ្លៀងហូរដាច់ដីផ្ទះគាត់ចូលទៅក្នុងស្រះទឹ ឬ(ត្រពាំងស្វាយ) តែមិនបានរំលោភ​ចូលដីត្រពាំងទេ ថែមទាំងដកថយពីដីព្រំត្រពាំងមួយម៉ែត្រទៀតផង​ ចុះហេតុអីបានជាអាជ្ញាធរមក​រករឿងហាមឃាត់កាត់បែបនេះទៅវិញ? ម៉ាន យ៉ា បានបន្តទៀតថា អាជ្ញាធរដែលចុះមក​នោះ​មាន ខាងភូមិម្នាក់ ខាងប៉ូសីសប៉ុស្តិ៍បីនាក់ និងខាងឃុំម្នាក់។ ម៉ាន យ៉ាថា ព្រឹកថ្ងៃដដែលនោះ ខាងប៉ុស្តិ៍រើល បានហៅជាងសំណង់បីនាក់ទៅប៉ុស្តិ៍ ហើយប្រាប់ថា កុំមកធ្វើរបងផ្ទះអោយ​គាត់ទៀត បន្ទាប់​មកក៏អោយក្រុមជាងទាំងនោះត្រឡប់មកវិញ។ ម៉ាន យ៉ា បន្ថែមទៀតថា របងផ្ទះអ្នកផ្សេងនៅជាប់មាត់ត្រពាំងដូចគ្នាគេធ្វើបានដោយ​រលូនមិនមានអាជ្ញាធរណាគេចុះមកហាមឃាត់ទេ ហើយពេលគាត់សួរទៅអាជ្ញាធរដែលចុះទៅហាមគាត់នោះថា ហេតុអ្វីគេធ្វើបាន ឯគាត់ធ្វើមិនបាន អាជ្ញាធរឆ្លើយថា កាលគេធ្វើពួកគាត់អត់បានដឹង អត់បានឃើញ​ បានជា​មិនបានចុះហាមឃាត់។

អង្គភាពសារព័ត៌មានយើងមិនអាចសុំការពន្យល់ពីលោក ភួង មករា មេឃុំរើលបានទេ ព្រោះ​នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ ទូរសព្ទចូល លោកមេឃុំប្រាប់ថា គាត់មិននិយាយតាមទូរសព្ទទេ បើចង់ដឹងរឿងសុំអោយអ្នកសារព័ត៌មាន​ទៅជួបគាត់នៅឯសាលាឃុំទៅ បន្ទាប់មក​លោកមេឃុំបិតទូរសព្ទ​បាត់ស្ងាត់ឈឹង។

ម៉ាន យ៉ា និង ក្រុមគ្រួសារ បានលើកម្រាមដៃ១០ស្នើសុំទៅលោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក និងអាជ្ញាធរមាន​សមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាជួយគាត់អោយបានធ្វើរបងខាងក្រោយ​ផ្ទះ​នេះផង ព្រោះថា ពេលរដូវភ្លៀងម្តងៗ ដីដាច់តាំងតែពីមាត់ផ្នល់មុខផ្ទះ​រហូតដល់ក្រោមផ្ទះហូរចូលទៅ​ក្នុងស្រះទឹកស្ទើតែរលំផ្ទះម្តងៗទៅហើយ។

នៅក្នុងសាច់រឿងនេះ អ្នកវិភាគតាមតុកាហ្វេបានវិភាគថា ប្រហែលជា ម៉ាន យ៉ា ម្ចាស់ផ្ទះនេះពេលធ្វើរបងមិនបានសែនអោយ​អាអ្នកតាម្ចាស់ស្រុក ទើបបានជាវាកាច់ដូច្នេះ។ សំណួរចោទសួរថា ចុះហេតុអ្វីបានជារបងផ្ទះអ្នកផ្សេងនៅជាប់គ្នាគេធ្វើបានដោយរលួនគ្មានឃើញអាជ្ញាធរ​ណាចេញមុខមកហាមឃាត់ ចុះវា​អភ័ព្វអ្វីតែ ម៉ាន យ៉ា ធ្វើរបងមិនបាន?

ពលរដ្ឋនៅក្នុងភូមិត្រពាំងស្វាយខាងលើ ខ្សឹបខ្សៀវគ្នាថា ចាំមើលលោក ស៊ីន ចាន់ថុល អភិ​បាល​ស្រុកពួកដោះស្រាយជូនពលរដ្ឋយ៉ាងណាចំពោះរឿងនេះ។ ពលរដ្ឋសង្ឃឹមថា លោកអភិបាល​ស្រុកមិនដើរតាមគន្លងលោកមេឃុំរើលនេះទៅចុះ ព្រោះមេឃុំនេះជូនខ្វះ ជូនថ្លង់ ជូនគ ជូនជា ជូនមើលឃើញ ជូនមើលមិនឃើញ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្ត?...    អាន2034ដង ព្រះករុណា​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ស្តេចយាង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ អ្នកឧកញ៉ា​មហា​ភ?...    អាន1728ដង លោក ឱម យ៉ិនទៀង មើលការពុករលួយនៅច្រករបៀងព្រំដែនអន្តរជាតិប៉ោយប៉ែតផង   អាន1583ដង លោកជំទាវឧកញ្ញាបណ្ឌិត លី អ៊ុំអេង ចែកអំណោយអ្នកសារពត៌មានជាងមួយរយគ្រួសារនៅខេត្តសៀមរាប ថ្ងៃ?...    អាន10358ដង ខ្សែរភ្លើងឆក់សន្តិសុខកាស៊ីណូGrand Diamon Cityស្លាប់ ក្រុមហ៊ុនបិទបាំងព័ត៌មាន    អាន1490ដង អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ   អាន2119ដង លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជ...    អាន2059ដង អគ្គីសភ័យបានឆាបឆេះសាខាក្រុមហ៊ុន Metfone កណ្តាលក្រុងសៀមរាប   អាន1672ដង ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?   អាន1643ដង របាយការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំង​ប្រទេស​​ថ្ងៃ​ទី​១៩​តុលា​ឆ្នាំ២០១២   អាន1455ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9346នាក់
ម្សិលមិញ    16725នាក់
សប្ដាហ៍នេះ    37760នាក់
ខែនេះ    219888នាក់
ឆ្នាំនេះ   219888នាក់
សរុប   53818784នាក់
ថ្ងៃទី 22 ខែ 01 ឆ្នាំ 2025 ម៉ោង 11:59