មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 08:28 នាទី ចំនួនអានៈ 2042

ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុស​ច្បាប់​ពី​ប្រ​ជា​ពល​រដ្ឋ​ដែល​ចូល​ទៅ​កាប់​បំ​ផ្លាញ​នៅ​តំ​បន់​អភិរក្ស​រួច​ដឹក​ចេញ​តាម​រទេះគោ​ ឬគោយន្ត​កន្ត្រៃយក​មក​លក់​អោយ​លោក​ ឆាយ។

យោ​តាម​សម្តី​មេព្រៃសង្កាត់ស្រែណូយ លោក ខុងសារ៉ាត់ បានឲ្យដឹង​កាលពីរពេល​ថ្មីៗនេះថា ដេប៉ូ១កន្លែង ដែល​មាន​យីហោ ស្រែណូយ ដែលមានថៅកែឈ្មោះ(ឆាយ)នោះ ពិតជាបានទិញឈើដោយខុសច្បាប់ខ្លះមកលក់មែន ដោយសារតែឈើក្រុមហ៊ុនមានតម្លៃថ្លៃពេក​លក់មិនចំណេញ។ លោក ខុងសារ៉ាត់ មេព្រៃសង្កាត់​ស្រែណូយបន្ថែមថា រឿងដេប៉ូទិញឈើល្មើសច្បាប់មកលក់នោះ បើអ្នកកាសែតឃើញជួយកាក់អោយ​ជាប់​ផង ចាំលោកឲ្យមន្ត្រីក្រោម​ឱវាត​ទៅចាប់។

ប្រភព​ព័ត៌មាន​បាន​រាយការណ៍​ឲ្យដឹងថា នៅតំបន់ស្រែណូយមាន ក្រុមឈ្មួញឈើ៣នាក់ ដែលរកស៊ីឃុប​ឃិត​ជា​មួយ​អ្នក​​កាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ ជាយូរណាស់មកហើយ មិនដែលមាន​សមត្ថកិច្ច ឬ​មន្រ្តី​ជំ​នាញ​ណា ចេញមុខធ្វើការត្រួតពិនិត្យ ឬបង្ក្រាបឲ្យបានជោកជ័យតាម យុទ្ធសាស្ត្រ របស់ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជានោះឡើយ។ ប្រភពបានបន្តថា ឈ្មួញឈើទាំង៣នាក់នោះ ទី១ឈ្មោះ (ឆាយ) ថៅកែដេប៉ូ លក់ឈើយីហោស្រែណូយ ទី២ឈ្មោះ រិទ្ទ បងប្អូននិងឈ្មោះឆាយ ទី៣ឈ្មោះ សេងសាវុធ។ ប្រភព​បន្ថែមថា ដោយឈ្មួញឈើទាំង៣នាក់នេះ ជាមេក្លោងដ៍ធំជាងគេ នៅតំបន់ស្រែណូយ មិនមានសមត្ថកិច្ចឬជំនាញណាហ៊ានធ្វើការប៉ះពាល់នោះទេ ដែល​ជាហេតុ​ធ្វើ​អោយ​មហាជន​សង្ស័យថា អាចមាន​ភាគ​ហ៊ុន​របស់​មន្ត្រី​រាជ​ការ​នៅ​ក្នុង​ស្រុក​វ៉ារិន​នេះ។

អ្នក​តាម​ដាន​ក្រុម​ឈ្មួញ​ដឹក​ឈើ​ខាង​លើ​បានឲ្យដឹងថា ឈ្មួញឈើទាំង៣នាក់នេះ បានធ្វើសកម្មភាព កាប់បំផ្លាញព្រៃឈើ នៅតំបន់ស្រុកវ៉ារិន ស្រុកត្រពាំងប្រសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង​ដី​អភិរក្ស​គូលេន​ព្រម្មទេព្យ ដោយឈ្មួញទាំងនេះ បានប្រើសេវាថ្លៃការពារ បង់ឲ្យសមត្ថកិច្ចពាក់ព័ន្ទទាំងអស់ ជាពិសេស មេព្រៃសង្កាត់ស្រែណូយតែម្ដង និង​បរិស្ថានក្រសួងនៅ​ត្រពាំង​ក្រសាំង ក្នុង​ខេត្តសៀមរាប។អ្នក​តាម​ដាន​បានឲ្យដឹងទៀតថា ឈ្មួញឈើទាំង៣នាក់ខាងលើបាន ដឹកឈើយកទៅចែកចាយ នៅស្រុកអង្គរជុំ និងក្រុងសៀម​រាប ដោយពួកគេបានប្រើប្រាស់ មធ្យោបាយដឹកជញ្ជូន ដោយ រថយន្តស៊ាំយុង គោយន្ត​កែឆ្នៃ និងគោយន្តកន្តៃ ក្នុង១ថ្ងៃៗមិនក្រោមពីរ៣០គ្រឿងនោះឡើយ ចំណែកសមត្ថកិច្ច និងជំនាញ គ្មានចេះអ្វីក្រៅតែពីរលាបាទដៃទទួលលុយតែប៉ុណ្ណោះ ហើយ​ម្យ៉ាង​ទៀត​ពួក​ក្រុម​មន្ត្រី​ជំនាញ​ទាំងនេះ ហាក់ដាក់ម៉ូជា​មួយ​អ្នក​រក​ស៊ី ពេល​អ្នក​រក​ស៊ី​ដឹក​ឈើ​ជិត​ដល់​ស្នាក់ការ​របស់​ពួកគេ ពួកគេ​នាំគ្នាគេច​អស់​ បើ​ខល​ហៅ​ថា ជាប់​រវល់​ប្រជុំ​ ឬ​រវល់​នៅ​ឆ្ងាយ។

ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ឃុំ​ស្រែណូយពីរបីនាក់ ​បាន​អោយ​ដឹងថា លោក ឆាយ ថៅកែដេប៉ូឈើ​ឈ្មោះស្រែណូយ បាន​​បញ្ជាអោយ​ក្រុម​អ្នក​ដឹក​ឈើ​អោយ​ខ្លួន​ ពេល​ដឹក​ឈើ​កុំ​ឈប់​ បើ​ទោះ​ជាមានអ្នក​ណាកាក់​ក៏ដោយ​ បើមិន​ដល់​ដេប៉ូហាម​ឈប់​តាម​ដង​ផ្លូវ បើ​អ្នក​ណាកាក់​ បើក​គោយន្ត​បុកវាទៅ មិន​បាច់​បារម្ភណ៍ទេ ព្រោះ​គេ​មាន​ខ្នង​នៅ​ពី​ក្រោ​យ​ក្នុង​ការ​រក​ស៊ីខាងលើនេះ។

គួររំ​លឹក​ផង​ដែរថា កាលពី​ឆ្នាំ​២០១៤ មាន​អ្នក​សារព័ត៌មាន​មួយ​ក្រុម​បាន​រាយ​ការណ៍ទៅ​តុលាការ​ ​ពី​ការ​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​លោក ឆាយ និង​ការ​ស្តុក​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ព្រៃ តែ​នៅ​ពេល​លោក​មេព្រៃស្រែ​ណូយ​បាន​បញ្ជាអោយ​កូន​ចៅ​បើក​ឡាន​ទៅ​ដឹក​យក​ឈើ​ខុស​ច្បាប់​នោះ ស្រាប់​តែប្រហែល​៣០​នាទី​ក្រោម​មក​មិន​ទាន់​បាន​លើក​ឈើ​ដាក់​ឡាន​ផង​ ពួក​គេ​ក៏នាំ​គ្នាដកថយ​ ដោយ​ប្រាប់​អ្នក​កាសែតថា មេអោយ​ដក​ថយ ព្រោះ​នៅ​ទី​នេះ​ក្បែរ​តំ​បន់​ទាហ៊ាន។ ហេតុការណ៍នេះ​ សបញ្ជាក់​អោយ​ឃើញ​ថា លោក ឆាយ ពិត​ជាមាន​ខ្នង​ក្រាសមែន សូម្បី​តុលាការបញ្ជាក៏​គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​ឈើ​នេះដែរ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន1741ដង លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន1391ដង កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង   អាន1895ដង បទបញ្ជាររបស់សម្ដេច ហ៊ុន សែន គ្មានឥទ្ធិពលចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំន?...    អាន1897ដង បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ   អាន1579ដង មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទា?...    អាន3151ដង ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ   អាន1464ដង សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន2001ដង ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់    អាន1488ដង ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន1418ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1339នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70930នាក់
ខែនេះ    178008នាក់
ឆ្នាំនេះ   2635911នាក់
សរុប   51995837នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:55