ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 01 ឆ្នាំ 2016 វេលាម៉ោង 03:07 នាទី ចំនួនអានៈ 1488

យោង​តាម​សម្តី​របស់​មន្ត្រីនគរបាលជាន់ខ្ពស់​នៃស្នងការ​នគរបាល​ខេត្តសៀមរាប បានថ្លែងនៅព្រឹកថ្ងៃច័ន្ទទី២៥ ខែមករា ឆ្នាំ២០១៦​នេះថា នៅទូទាំងខេត្ត​សៀមរាប​មានកន្លែង​ចិញ្ចឹមត្រីឆ្ដោ​ជាង២រយស្រះ បើ​ទោះជា​រដ្ឋ​ និង​អាជ្ញាធរ​ខេត្ត​មិន​បាន​អនុញ្ញាតិ​អោយ​ចិញ្ចឹមត្រី​ខុស​ច្បាប់​ទាំង​នេះ​ក៏ដោយ។

មន្ត្រីនគរបាលខាង​លើ​បាន​បន្ថែមថា គ្រាន់តែស្រុកជីក្រែង និងស្រុកសូទ្រនិគម មានស្រះចិញ្ចឹម​ត្រី​ឆ្តោរ​ជាង២រយស្រះ ចំណែកក្រុងសៀមរាបវិញ​ ក៏មានជាង១០ស្រះផង​ដែរ។

បើ​យោ​ង​តាម​អ្នក​ជំ​នាញ​សិក្សា​ពី​ការ​ចិញ្ចឹម​ត្រី​ឆ្តោរនេះ​បាន​អោយ​ដឹង​ថា ការចិញ្ចឹមត្រីឆ្ដោក្នុង១ថ្ងៃៗត្រូវ ចំ​ណាយកូនត្រី តូចៗរាប់សិបតោន ដើម្បីជាចំណីរឲ្យ​ត្រីឆ្ដោស៊ី ហើយកូនត្រីទាំងនោះបានមកពីរ ការដាក់ឆ្នុក ដោយល្មើសច្បាប់ ដោយ​ប្រើ​អួន​ ឬស្បៃ​មង​ក្រឡាញឹក ដាក់​យក​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប។

មន្ត្រីនគរបាល​ដដែលបានបញ្ជាក់ថា យោង​តាមលិខិតរបស់​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្ត មិនឲ្យមាន​ការចិញ្ចឹមត្រីឆ្ដោ ត្រី​រ៉ស់ ដែល​ជា​ប្រ​ភេទ​ត្រី​ស៊ី​សាច់​ជា​អាហារនេះ​ជាដាច់ខាត បើទោះបីជា​ការចិញ្ចឹមត្រី​ទាំង​នេះ​ជាលក្ខណៈគ្រួសារក៍ដោយ។ 

ប្រជាពល​រដ្ឋនៅ​ខេត្ត​សៀមរាប​ភាគច្រើន​មានការ​សង្ស័យថា ជំនាញ​ជល​ផល​អាច​ជាអ្នកបើកភ្លើងខៀវ ឲ្យ​ចិញ្ចឹមត្រី​ខាង​លើ​នេះ ជា​ថ្នូរ​និង​ការ​សូក​ប៉ាន់​ក្រោម​តុក៏ថាបាន​ដែរ បាន​ជា​ងងឹត​ភ្នែក​មើល​មិន​ឃើញ​ការ​ចិញ្ចឹម​ត្រី​ខុស​ច្បាប់​យ៉ាង​សន្ធឹកសន្ធាប់​បែបនេះ។

គេសង្កេត​ឃើញ​ថា បន្ទាប់​ពី​លោក​ ទឹម​សាវុធ នាយ​ខណ្ឌជល​ផល​ចាស់​ដែល​អសមត្ថ​ភាព​ក្នុង​ការ​បង្ក្រាប​បទ​ល្មើសបាន​ប្តូរ​ចេញ​ទៅ លុះ​ដល់​វេនលោក ព្រិន​សាវិន ទទួល​បន្ទុក​ជា​នាយ​ខណ្ឌ​ជំ​នួស​វិញ​ម្តង បទ​ល្មើស​នេសាទ​មិន​បាន​កាត់​បន្ថយ​នៅ​ទេ តែ​ថែម​ទាំង​មិន​បង្ក្រាប​ទៀត​ផង។

ថ្នាក់ដឹក​នាំ​របស់​លោក​ ព្រិន​សាវិន ឬរាជរដ្ឋាភិបាល​ល្មម​ដះទឿន​ក្រើន​រំលឹកដល់​លោក នាយខណ្ឌ​ជល​ផល​ខេត្តសៀមរាប​ផង កុំ​អោយ​គាត់​ភ្លេច​ភ្លាំង​គាំង​ដៃគាំង​ជើង​បែបនេះបន្តទៅ​ទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ   អាន1385ដង កម្មករដាក់សំណើរ៩ចំនុចឲក្រុមហ៊ុនក្តារបន្ទះលទ្ធផលទទួល៨សល់១ចំនុច    អាន1439ដង ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ   អាន1552ដង អជ្ញាធរថៃពង្រឹងការទប់ស្កាត់ការរីករាលដាលជម្ងឺEV-71 លើកុមារនៅច្រកទ្វារអន្តរជាតិអារញ្ញ័   អាន1723ដង កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន2217ដង ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តសៀមរាបមានស្នាដៃល្អ   អាន1663ដង បទល្មើសនេសាទកើតយ៉ាងអាណាធិបតេយ្យនៅឃុំកំពុងឃ្លាំងក្រោមក្រសែភ្នែក លោក រឹមសំអុន នាយផ្នែកជ?...    អាន1658ដង សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា   អាន1797ដង លោក ឈូក បណ្ឌិតត្រូវចាប់ខ្លួននៅខេត្តរតនគិរី   អាន1608ដង លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់   អាន1428ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1950នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71541នាក់
ខែនេះ    178619នាក់
ឆ្នាំនេះ   2636522នាក់
សរុប   51996448នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 10:22