សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ជាអ្នកផឹកស៊ីបាញ់បោះសេរីផង ហើយថ្នាក់លើមើលមិនឃើញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 06 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 07:49 នាទី ចំនួនអានៈ 1815

លោក សុស​ រុង មេបញ្ជាការរង​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​ត្រ​ពាំង​ប្រាសាទ​ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ដ៏ធំ​ម្នាក់​ ប្រ​ចាំ​ខេត្ត​ឧត្តរមានជ័យ​ និង​ជាអ្នក​ចូល​ចិត្ត​ផឹក​ស៊ី​អួត​ក្អេង​ក្អាង បាញ់​បោះ​សេរី​ គ្មាន​កោដ​ខ្លាច​អ្នក​ណា​ទាំង​អស់​នៅ​ប្រទេស​កម្ពុជានេះ មិន​ដឹង​ជា​ខ្នង​ខ្សែ​របស់​ប៉េអឹម​រូប​នេះ​ធំ​ប៉ុណ្ណា​នោះទេ?

ជាក់ស្តែង​កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ថ្មីៗ​នេះ ត្រូវ​បាន​ពររដ្ឋ​រាយការមកថា លោក​ សុស រុង កំពុង​តែប្រ​មូលទិញឈើក្រញូង អាជ្រៀក ស្តុកទុក និង​ដឹក​ចេញ​ នៅ​ចំនុចភូមិទឹកជុំ ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទល់មុន​ឃ្លាំងទិញដំឡូង រាងប្រឆិតហាងលក់បាយឈ្មោះ ពើយតារួន២។

អ្នក​កាសែត​មួយ​ក្រុម​នៅ​ស្រុក​អន្លង់​វែង និង​ស្រុក​ត្រពាំង​ប្រាសាទខេត្តឧត្តរមានជ័យ បាន​​បង្ហើប​​ប្រាប់ សារព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា កាល​ពី​ថ្ងៃទី២១​ខាងលើ​នេះ ពួក​គាត់​​បាន​ទូរ​ស័ព្ទ​រាយ​ការណ៍ទៅ​លោក​ ឃុន ប៊ុនហេង នាយផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​អន្លង​វែង នៅ​ពេល​ដែល​ពួកគាត់​បាន​ជួប​កន្លែង​ស្តុក​ឈើ​ក្រញូង​របស់​លោក​ប៉េអឹម​សុសរុងទៅ​តាម​ការ​រាយការណ៍​របស់​ពលរដ្ឋ​ តែ​លោក​មេព្រៃ រូប​នេះ​មិន​លើក​ទូរស័ព្ទនោះទេ​ បន្ទាប់​មក​ពួគគាត់​បាន​ទូរស័ព្ទ​ទៅ​​ លោក​ កូយ កាន់យ៉ា ព្រះ​រាជ​អាជ្ញាអម​សាលាដំ​បូង​ខេត្តឧត្តរមានជ័យ តែ​លោក​ក៏​មិន​លើក​ទូរស័ព្ទ​ដែរ ហើយ​ពួកគាត់​បាន​បន្ត​ទូរស័ព្ទ​ទៅ ​នាយ​ឧត្តមសេនីយ៍ សៅ សុខា ផង​ដែរ តែ​ទូរស័ព្ទ​​នៅ​ក្រៅ​តំបន់សេវា។ ក្រុមង​អ្នក​កាសែត​បាន​បន្តទៀតថា ជាជំរើស​ចុង​ក្រោយ​ ​ពួកគាត់​បាន​ទូរស័ព្ទ​ទៅ​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន រាយការណ៍ពី​បទ​ល្មើស​ឈើ​ក្រ​ញូង​ខាងលើ​នេះ ពេល​នោះ​ឯកឧត្តម​ សាយ​ សំអាល់ បាន​លើក​ទទួល​ទូរស័ព្ទ ហើយ​ប្រាប់​ថា ចាំ​អោយ​កម្លាំង​សមត្ថកិច្ច​គេ​ចុះ​ទៅ​បង្ក្រាប តែ​ចាំ​បាត់ៗ​ជិត​២ម៉ោង​មិន​មាន​សមត្ថកិច្ច​ណាគេ​ចុះ​បង្ក្រាប​នោះ​ទេ តាំង​ពី​ម៉ោង​ប្រហែល​៤ល្ងាច​រហូត​ដល់​ម៉ោង​ជាង​៦ល្ងាច​ថ្ងៃលិច​ទៅ​ហើយ ចំណែក​ឯ ក្រុម​បក្ស​ពួក​របស់​លោក​ សុស រុង​ បានញាប់​ដៃ​ញាប់​ជើង​ ​លើ​ក​ឈើ​ក្រញូង​មួយ​ចំ​នួនធំ​ដាក់​លើ​រថ​យន្ត​ឡិច​ស៊ីសពណ៍ស្ករ ពាក់​ស្លាកលេខភ្នំពេញ 2E-9370 បើក​ចេញទៅ​បាត់។ ក្រុម​អ្នក​កាសែត​បាន​បន្ថែម​ថា ពួកគាត់​មាន​ការ​អង្ឃឹម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ​ របស់​រដ្ឋាភិបាលយ៉ាង​ខ្លាំង​ ហើយ​បាន​នាំគ្នា​បើក​ឡាន​ចេញ​ពី​កន្លែង​ស្តុក​ឈើ​កខាង​លើនោះ ទាំង​ទឹក​មុខក្រៀម​ក្រំ ព្រោះ​មេឃ​ងងឹត​ទៅហើយ មិន​ហ៊ាន​នៅ​យាម​ឈើ​ក្រញូង​នៅ​ក្នុង​ព្រៃនោះ​ទេ ព្រោះ​ខ្លាច​មាន​គ្រោះ​ថ្នាក់​ដោយ​ប្រការ​ណា​មួយ ម្យ៉ាង​ទៀត​ថៅកែ​ឈើ​ក្រញូង​ឈ្មោះ សុស រុង​ ពូកែ​ខាង​បាញ់​បោះ​ស្រាប់​ផង។

សូមរំលឹកផងដែរថា នៅ​វេលា​យប់ម៉ោង​១១ និង​៣០​នាទី ​ថ្ងៃទី​០៩ ខែ​កក្កដា ឆ្នាំ២០១៤​ លោក ​សុស-រុង មេ​បញ្ជា​ការ​រង​ប៉េអឹម​ស្រុក​​ត្រ​ពាំង​ប្រាសាទ បាន​ជួប​ជុំ​មិត្ត​ភ័ក្របួន​ប្រាំនាក់ផឹក​ស៊ី​សប្យាយ​សើច​ក្អាកក្អាយ​នៅ​ស្រុក​អន្លង់​វែងតាំង​តែ​ពី​ល្ងាច ហើយ​ថែម​ទាំង​ថត​រូប​ភាពផឹក​ស៊ី​​បង្ហោះ​តាម​បណ្តាញ​សង្គមទៀត​ផង។ ប្រ​ភព​បន្ត​ថា មិន​ដឹង​ជា​មូល​ហេតុ​អ្វីលុះ​ដល់​ម៉ោង​១១ និង​៣០​នាទីយប់ ស្រាប់​តែ​លោក សុស-រុង​ បាន​បើក​រថ​យន្ត​ទៅ​ដល់​រង្វង់​មូល​ស្រុក​ត្រ​ពាំង​ប្រាសាទ​ ក៏បាញ់​កាំ​ភ្លើង​មួយ​គ្រាប់​ បណ្តាល​អោយ​ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ​ទី​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​មាន​ការ​ភ័យ​ខ្លាច ស្មាន​ថា ជា​ចោរ​ប្លន់​។ ប្រ​ភព​បន្ថែម​ថា បន្ទាប់​ពី​ការ​បាញ់​កាំ​ភ្លើង​ខាង​លើ គេ​មិន​ឃើញ​មាន​សមត្ថ​កិច្ច​ ឬ​អាជ្ញា​ធរ​ដែន​ដី​ណា​គេ​អើ​ពើ​ធ្វើ​ដឹង​ធ្វើ​លឺ​​នោះ​ទេ ព្រោះ​ថា​លោក​ សុស-រុង ជា​មនុស្ស​កាច​សាហាវ ​ហើ​យ​មាន​ខ្នង​បង្អែកជា​នាយ​ប៉េ​អឹម​ម្នាក់​នៅ​ស្រុក​អន្លង់វែង​​ចាំ​ជួយ​ដោះ​ស្រាយ​​រាល់​កំ​ហុស​ឆ្គង​ទៀត​ផង។

បើ​តាម​សេច​ក្តី​រាយ​ការ​ណ៍​ពី​សមត្ថ​កិច្ច​ពីរ​បី​នាក់​នៅ​ស្រុក​អន្លង់​វែង​បាន​អោយ​ដឹង​ថា បន្ទាប់​ពី​លោក​សុស-រុង​មាន​រឿង​អាស្រូវ​ខាង​លើ​ លោក​រុង​បាន​ពឹង​ពាក់​នាយ​ប៉េអឹម​ម្នាក់​នៅ​ស្រុក​អន្លង​វែង​អោយ​ជួយ​រត់​ការ​ណ៍​បិទ​រឿង​មិន​អោយ​លេច​លឺ​ដល់​នាយ​ឧត្តម​សេនីយ៍​ សៅ-សុខា ព្រោះ​ខ្លាច​បាត់​បង់​តំ​ណែង។

បើតាម​សេចក្តីរាយកាណ៍ពី​អ្នក​កាសែត​នៅ​ស្រុក​អន្លង់វែងវិញ កាលពី​លោក​ សុស​ រុង​ ប្រើ​កាំភ្លើង​បាញ់​បោះ​សេរី​នៅ​កណ្តាល​យប់​នោះ ត្រូវ​បាន​មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​ខេត្តឧត្តរមានជ័យ ឯកឧត្តម ពុធ សារ៉ាន់ ហៅ​យក​ទៅ​បញ្ឍរជើង​បានមិន​ដល់​មួយខែផង​ ក៏​បាន​ប្រលែង​អោយ​មកកាន់​តំ​ណែង​ដើម​វិញ​ជា​នាយ​រង​ប៉េអឹម​ស្រុក​ត្រពាំង​ប្រាសាទ​ដដែល។

ក្រោម​ការ​ដឹក​នាំ​របស់​ឯកឧត្តម ស ថាវី អភិបាល​ខេត្តឧត្តរមានជ័យ បទ​ល្មើស​ព្រៃ​ឈើ​កើត​ពេញ​បន្ទុក​ជា​ពិសេសបទ​ល្មើស​ឈើ​ក្រញូង ហើយ​គេ​សង្កេត​ឃើញ​ថា អ្នក​រក​ស៊ី​មិន​មែន​ជា​រាស្ត្រ​ធម្មតានោះទេ សុទ្ធ​តែ​កម្លាំង​ប្រដាប់​អាវុធ នេះ​ជា​ហេតុ​ធ្វើ​អោយ​រាស្ត្រ​សង្ស័យថា ប្រហែល​ជា​ឯកឧត្តម ស ថាវី បានទទួល​លាភ​សក្ការហើយ​មើល​ទៅ​ បាន​ជា​មិន​មាន​ការបង្ក្រាប​ក្រុម​អ្នក​រក​ស៊ី​ក្បត់​ជាតិ​ទាំអ​នេះ?

ពល​រដ្ឋ​នៅ​ខេត្តឧត្តរមានជ័យ​ ស្នើរសុំ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជ្យ​អាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស មេត្តាចាត់​ការ​មន្ត្រី​ក្រោម​ឱវាទ ដែល​យក​ស្បែក​របស់​ខ្លួន​ទៅ​រក​ស៊ី​ខុស​ច្បាប់​ និង​បាញ់​បោះ​សេរី ឈ្មោះ សុស រុង​ ខាង​លើនេះផង កុំ​អោយ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ មាន​ការ​អស់​សង្ឃឹម ព្រោះ​សម្តេច​បាន​ប្រគល់​ទួនាទី​អោយ​ឯកឧត្តម​ទទួល​បន្ទុក​បង្ក្រាប​បទ​លើ្មស​ព្រៃ​ឈើ​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់...    អាន1472ដង ឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បើកដៃអោយខ្មែរ និងថៃ បាញ់កាំជ្រូវភ្នាល់ដាក់លុយយ៉ាង?...    អាន1732ដង ព្រែកជីកហ្វូណន ត្រូវតែជីកឱ្យបាន   អាន5765ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន2254ដង ឧបាសិការ ម៉ោយ ស៊ីលុយ អនិកជនអូស្ត្រាលីធ្វើពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ៥០០ អង្គ   អាន1181ដង ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន1506ដង ឃាត្តករដែលបាញ់សម្លាប់លោក កែមលី ត្រូវ​បាន​ចាប់ខ្លួន   អាន1952ដង បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប   អាន2018ដង រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន1509ដង លោក​ រៀម​វណ្ណរ៉ា អ្នក​យកព័ត៌មាន​អោយ​អប្សរា​ណិត​បាន​ទទួល​មរណភាព   អាន1354ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1062នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70653នាក់
ខែនេះ    177731នាក់
ឆ្នាំនេះ   2635634នាក់
សរុប   51995560នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 06:21