កសិករចាប់ផ្ដើមការងារបង្កបង្កើនផលជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក

ដោយៈ សុភា កំពង់ស្ពី ថ្ងៃទី 01 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 01:19 នាទី ចំនួនអានៈ 1601

កំពង់ស្ពឺ៖ដើមរដូវវស្សាឆ្នាំ២០១២ចូលមកដល់អាកាសធាតុមានអំណោយផលល្អ ខ្លះសម្រាប់ខេត្តកំពង់ស្ពឺស្រុក១ចំនួនក៏មានភ្លៀងធ្លាក់គ្រប់គ្រាន់ធ្វើឱ្យប្រជាកសិករបាននាំគ្នារួតរះចុះបង្កបង្កើនផលភ្ជួររាស់ធ្វើស្រែចំការ ហើយដីស្រែមួយចំនួននៅតាមបណ្តាស្រុកដែលមានទឹកភ្លៀងច្រើនកសិករបានឆ្លៀតស្ទូងតែម្ដងដើម្បីនឹងប្រមូលផលស្រូវស្ដុកទុកហូបប្រចាំថ្ងៃ និងផលនៅសល់ពួកគាត់ធ្វើការលក់ដោះដូរយកប្រាក់ដើម្បីកសាងជីវភាពគ្រួសារអោយមានការរីកចម្រើន។ បច្ចុប្បន្ននេះជីវភាពប្រជាជនរស់នៅខេត្តកំពង់ស្ពឺភាគច្រើន បានពឹងផ្អែកលើមុខរបរធ្វើស្រែចំការជាអាជីព។

មន្ត្រីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានប្រាប់អ្នកយកព័ត៌មានយើងថាគិតមកដល់ថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០១២នេះប្រជាកសិករបានចាប់ផ្ដើមភ្ជួររាស់ដីស្រែនិងធ្វើ ថ្នាលសំណាបជាបណ្ដើរៗដើម្បីចុះស្ទូងបង្កបង្កើនផលនាពេលខាងមុខនេះ។ក្នុងនោះផងដែរក៏មានភូមិមួយចំនួនកំពង់តែខ្វះទឹកដែលប្រជាកសិករអំពាវនាវដល់ខាងមន្ទីធនធានទឹកសុំចុះសិក្សារស្រាវជ្រាវធ្វើការបូមទឹកជួយសង្រ្គោះសំណាបដល់ពួកគាត់ផងដែរដូចជាភូមិតាំងក្រសាំង ភូមិត្រពាំងមាន់ ស្ថិតនៅ ឃុំព្នាយ ស្រុកសំរោងទង ជាដើម។ក្រុមកសិករបានបន្តថាពួកគាត់ ចូលចិត្តធ្វើស្រូវចំរុះមាន បន្លាផ្តៅ នាងខុន នាងម៉ិញ អ៊ីអ៊ែរ ឆ្មាល្អិតនិងស្រូវផ្កាម្លិះ។ ស្រូវផ្កាម្លិះត្រូវចាត់ទុកថាជាស្រូវប្រភេទលេខ១ព្រោះមានតំលៃខ្ពស់នៅលើទីផ្សារ។

បច្ចុប្បន្នពលរដ្ឋបានបង្កបង្កើនផលស្រូវបាន២៥ភាគរយដើមរដូវវស្សាឆ្នាំនេះ។ហើយប្រជាពលរដ្ឋហាក់យល់ដឹងច្រើនអំពីការប្រើប្រាសជីដោយពលរដ្ឋភាគច្រើនបាប្រើប្រាស់ជីដែលធ្វើពីលាមកគោ និងលាមកមាន់និង មាន១ចំនួនដែលពួកគាត់ក៏បានប្រើជីគីមីផងដែរ។ក្រៅពីការប្រកបមុខរបរធ្វើស្រែក៏មានពលរដ្ឋស្រុកខ្លះគាត់ដាំបន្លែ ស្រុកខ្លះទៀតធ្វើចំការ និងចិញ្ចឹម មាន់ ទា ជ្រូកទៅតាមចំណង់ចំណូលចិត្តក្រុមគ្រួសាររបស់ពួកគាត់និមួយៗ។

តាមរបាយការណ៏ព័ត៌មានមន្ទីពាណិជកម្មខេត្ត ផ្ទៃដីបង្កបង្កើតផលមានចំនួន ១១០,០០០ ហ.ត បរិមាណផលស្រូវ ២៥៦,៨៥០ តោន/ឆ្នាំ (ទិន្នផលមធ្យម ២.៣៣៥ តោន/ហ.ត)។ ខេត្តកំពង់ស្ពឺមាននៅសល់អង្គរចំនួន ៣៣,០០០ តោនសំរាប់នាំចញ។

ទាក់ទងនិងការសុំណូមពររបស់ប្រជាពលរដ្ឋបូមទឹកដាក់ស្រែលោកអៀពិសិដ្ឋប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺមិនអាចសុំការបំភ្លឺបានទេដោយលោកឆ្លើយតាមទូរស័ព្ទថាជាប់រវល់៕

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រកាស តំណែងស្នងការភ្នំពេញ និងស្វាយរៀង   អាន1716ដង បុរសម្នាក់ត្រូវសង្សារខាំលិង្គដាច់មួយកំណាត់   អាន1694ដង អ្នកជំនាញជិះម៉ូតូជ្រែភ្លាត់ស្នៀតបុករថយន្តកូរ៉េស្លាប់    អាន1553ដង ធនាគារជាតិនៃកម្ពុជាបដិសេធរឿងមិនចាយក្រដាស ១០០និង៥០ដុល្លារឆ្នាំ២០០៩   អាន1521ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1774ដង តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិ​ទៅ​ស្បថ​មុខ​ប្រាសាទអង្គរ​វត្ត   អាន1800ដង លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា   អាន2527ដង តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ   អាន1716ដង ព្រឹកនេះហាមអ្នកកាសែតឡើងប្រាសាទព្រះវិហារ   អាន1759ដង ស្មៀនសង្កាត់ម្នាក់តែងតែជំរិតទាលុយពីរាស្រ្តក្រីក្រ    អាន1646ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2790នាក់
ម្សិលមិញ    18818នាក់
សប្ដាហ៍នេះ    336493នាក់
ខែនេះ    651740នាក់
ឆ្នាំនេះ   2505019នាក់
សរុប   56103915នាក់
ថ្ងៃទី 19 ខែ 04 ឆ្នាំ 2025 ម៉ោង 05:51