ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 13 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 10:21 នាទី ចំនួនអានៈ 2268

ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូវក្នុងភូមិទួលពង្រ​ ក្រៅពីនេះផ្លូវជាតិលេខ៥ក្នុងក្រុងពេលក្រុមហ៊ុនរថយន្ត ដឹកដីយកទៅលក់ម្តងៗ មិនដែនមានការគ្របអ្វីឡើយ បានធ្វើឲ្យជ្រុះដីរាយប៉ាយពេញដងផ្លូវ នៅពេល ពលរដ្ឋ អ្នកដំណើរជាតិ អន្តរជាតិ ធ្វើដំណើរឆ្លងកាត់ ដីទាំងនោះត្រូវខ្យល់បក់ ហ៊ុយទ្រលោម ចូលភ្នែក ចូលច្រមុះ ដែលឥទ្ធិពលអាក្រក់ទាំងនេះអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងជម្ងឺផ្សេងៗបាន ពិសេសគឺធ្វើឲ្យខូចសណ្តាប់ធ្នាប់ និងសុខមាលភាពពលរដ្ឋរស់នៅសងខាងផល្លូវតែម្តង។

ប្រជាពលរដ្ឋជាច្រើនគ្រួសារបានទូរសព្ទ័មក សុំអោយ​អ្នកសារព័ត៌មាន​ ជួយចុះ​ផ្សាយ​ជុំវិញករណីខាងលើ ព្រោះពួកគាត់អស់សង្ឃឹមយ៉ាងខ្លាំងក្រោយពីប្តឹង ចូលអាជ្ញាធរភូមិ សង្កាត់ ក្រុង ជាច្រើនលើកច្រើនសារឲ្យជួយអន្តរាគមន៍ តែអាជ្ញាធរហាក់គ្មានដំណោះ ស្រាយទាល់តែ​សោះ​ ឬ មួយក៏អាជ្ញាធរទាំងនោះបានទទួលសំណែនពីពួកអស់លោក ម្ចាស់ក្រុមហ៊ុនដែល​រកស៊ីកាយដី​និងដឹកដី លក់ទាំងនោះ។

ពលរដ្ឋក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បាននិយាយពេញៗមាត់ថា​ វាពិតជា អយុត្តិធម៌ណាស់សម្រាប់ការរស់នៅរបស់ពួកគាត់ ដូចជាការរស់នៅក្នុងឋាននរកអញ្ចឹង គឺមួយថ្ងៃទៅ មួយថ្ងៃមិនដែលបានស្រូបខ្យល់បរិសុទ្ធទេ ស្រូបបានតែដីហុយ មកលើសម្លៀកបំពាក់ ផ្ទះសំ​បែង​ និងផ្លូវមួយចំនួនត្រូវបានបាក់ រហូតមិនអាចធ្វើដំណើរបាន បញ្ហាទាំងនេះកើតឡើងដោយសារតែ​ក្រុមហ៊ុន​ចំនួន៦ ក្នុងនោះក្រុមហ៊ុន ចាងតេងភាវ លិចធ្លោជាងគេ កាយដីនិងដឹកដីលក់ ដឹកជញ្ជូនទាំងយប់​ទាំងថ្ងៃ​តែងតែបង្កសម្លេងរំខាន និងបើកបរលឿនៗ បង្ហុយដី ដាក់គេឯង ដោយគិតតែប្រយោជន៍របស់ខ្លួន​និង​មិនគិតពីផលប៉ះពាល់របស់ប្រជាពលរដ្ឋឡើយ។

លោក រ៉ាន់ ចំរើន មេភូមិទួលពង្រ បានឲ្យដឹងថា ពិតជាមានករណីនេះកើតឡើងមែន វាពិតជាអយុត្តិធម៌​ណាស់ មានពលរដ្ឋ៣គ្រួសារបានបង្ខំចិត្តលក់ផ្ទះសំបែង ចាកចេញពីភូមិទាំងទឹកភ្នែក ព្រោះតែមិនអាច បន្តរស់នៅទៀតបាន ព្រោះវាប្រឈមនឹងការបាក់ធ្លាក់ផ្ទះចូលរណ្តៅ ដោយសារឈ្មួញជីករណ្តៅធំមហាសាល។ លោកបានបន្តថា មិនត្រឹមតែប៉ុណ្ណឹង​ទេ ផ្លូវមួយចំនួនត្រូវបានបាក់ចូលរណ្តៅ មិនអាចធ្វើដំណើរ​បានទៀតផង ពេលរដ្ឋដឹកដីទាំងនោះឆ្លងកាត់តែងតែហ៊ុយដីចូលភ្នែក ចូលច្រមុះ ផ្ទះសំបែងពលរដ្ឋ​រហូត ចំពោះបញ្ហានេះមានពលរដ្ឋប្តឹងមក៣លើក លោកក៏បានរាយការជូនថ្នាក់លើ និង កោះហៅអស់​លោក​ខាងក្រុមហ៊ុនកាយដីលក់មកធ្វើកិច្ចសន្យាដែរ តែពុំដែលមានក្រុមហ៊ុនណាមកធ្វើ កិច្ចសន្យាទេ ខាងក្រុងក៏បានហៅទៅសួរនាំដែរ តែខាងក្រុមហ៊ុនគ្មានគោរពច្បាប់សោះ។

ជុំវិញករណីនេះលោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាលបានឲ្យដឹងតាមទូរសព្ទ័នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៤នេះថា រាល់ថ្ងៃនេះមានក្រុមហ៊ុនទាំងអស់ចំនួន៦ដែលបានកំពុងធ្វើការងាររកស៊ី ជីករណ្តៅ កាយដីដឹកលក់ពេញក្រុងប៉ោយប៉ែត ហើយក៏បានធ្វើឲ្យខូចផ្លូវ បង្ហុយដីលើលំនៅដ្ឋាន ធ្វើឲ្យប៉ះពាល សុខភាពពលរដ្ឋមែន។ លោកបានច្រាលចោលការចោទប្រកាន់ថា សង្កាត់មិនបានដោះស្រាយបណ្តឹង ប្រជាពលរដ្ឋ ចំពោះរឿងនេះសង្កាត់បានហៅក្រុមហ៊ុនទាំងនោះមកណែនាំដែរ​ តែក្រុមហ៊ុននីមួយៗមិន គោរពតាមសន្យាសោះ ហើយផ្លូវដែលខូចថាធ្វើសងវិញ ក្រុមហ៊ុនដឹកដីទាំងនោះមិនឃើញធ្វើសងវិញ នៅឡើយទេ តាមការចុះមើលជាក់ស្តែងឃើញចាក់ដីបាន​៣០ភាគរយប៉ុណ្ណោះ។ បើទោះបីជាបែប ណាក្នុងនាមជាអាជ្ញាធរលោកនឹងបន្តការដោះស្រាយជូនពលរដ្ឋទៀត។

បើទោះបីជាមានការអះអាងពីអាជ្ញាធរយ៉ាងដូច្នេះក៏ដោយ ពលរដ្ឋសង្គេតឃើញថា ការដោះស្រាយ​ពិតជាមាន តែអាជ្ញាធរធ្វើការយឺតយ៉ាវណាស់​ មិនខុសពីពាក្យថា ម៉ាម៉ាយកតែសូងនោះទេ។

លរដ្ឋសំណូមពរទៅ​លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ជួយដោះស្រាយបញ្ហាទាំងនេះផង អាជ្ញាធរមូលដ្ឋានអាច ពិបាកដោះស្រាយ ព្រោះឈ្មួញមានលុយ មានអ្នកមានអំណាចអន្តររគមន៍ច្រើន។

ចំពោះបញ្ហាខាងលើនេះ កម្ពុជាសុវណ្ណភូមិ មិនអាចសុំការអធិប្បាយពីលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយ ប៉ែតបានទេ ព្រោះទូរសព្ទ័មិនអាចទំនាក់ទំនងបាន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក​សមរង្ស៊ី​ ពុំទាន់បាន​ទទួល​ព្រះរាជអន្តរាគមន៍ចូលគោរពព្រះវិញ្ញាណក្ខន្ធ   អាន1744ដង ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចរកឃើញប៊ីចេញក្លែងក្លាយ១៨តោន   អាន1754ដង ព្យាករណ៍កំពស់ទឹ​កជំនន់​សំរាប់ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ២០១២   អាន1762ដង អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1905ដង ប្រធានជញ្ជីងស្ថានីយ៍ថ្លឹងរថយន្ត សង្កាត់កណ្ដោលដុំ ក្រុងចំការមន កំពុងប្រែក្លាយជាជញ្ជីងថ?...    អាន1270ដង ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ   អាន1769ដង ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន?...    អាន3324ដង កាត់ទោស​ក្រឡាបញ្ជី​បន្ទាយមានជ័យ​ម្នាក់ និង​ពាណិជ្ជករ​២​នាក់ ពីបទ​ប្រព្រឹត្ត​អំពើពុករល...    អាន1523ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន2021ដង អតីតគ្រូភ្លេងម្នាក់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង មានជីវភាពក្រីក្រ ដង្ហោយហៅរកអ្នកជួយ   អាន1674ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6360នាក់
ម្សិលមិញ    20263នាក់
សប្ដាហ៍នេះ    47724នាក់
ខែនេះ    362971នាក់
ឆ្នាំនេះ   2216250នាក់
សរុប   55815146នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 12:45