ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស

ដោយៈ ឡុង សៅ ខេត្តរតនគីរី ថ្ងៃទី 07 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 08:25 នាទី ចំនួនអានៈ 2076

ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​មាន​រយៈ​ពេល​ច្រើន​ខែ​កន្លងទៅ​ហើយ តែ​សមត្ថកិច្ច​នៅក្នុង​តំ​បន់​នោះមិន​បាន​ទប់ស្កាត់​នោះទេ ដែល​ជាហេតុនាំអោយគេ​សង្ស័យថា ក្រុម​ឈ្មួញ​រកស៊ី​ខុស​ច្បាប់ និង​សមត្ថ​កិច្ច​ប្រហែលជា​ត្រូវ​រូវគ្នា។ 

កាលពី​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បាន​ចុះ​ទៅ​បង្ក្រាប​បាន​រថ​យន្ត​កែ​ច្នៃមួយ​គ្រឿង​ដែល​ផ្ទុក​ឈើ​ប្រ​ណិត​ពេញ​រថ​យន្ត​រួច​ប្រគល់​អោយ​ទៅ​មេ​ព្រៃ​ខេត្ត​ដើម្បី​ចាត់​វិធា​ការ​បន្ត​ទៅ​តាម​ច្បាប់។​

តាមប្រភពបាន​អោយដឹងថា បច្ចុប្បន្នក្រុម​ឈ្មួញបាន​សម្រុក​ដឹក​ជញ្ជូន​ឈើ​ដែល​មិន​ស្រប​ច្បាប់​នេះ​យ៉ាង​គគ្រឹគ​គ្រេង​តាម​ប្រ​ភេទ​រថ​យន្ត​ស៊េ​រី​ទំ​នើប​និង​រថ​យន្ត​កែ​ច្នៃ​ដើម្បី​យក​ទៅ​លក់​អោយ​វៀត​ណាម​តាម​ច្រក​របៀង​ភូមិ​ចង​ ឃុំ​ញ៉ាង​ ស្រុក​អណ្តូង​មាស​ ខេត្តរតន​គិ​រី​ យ៉ាង​​អា​ណា​ធិប​តេយ្យ​ រហូត​មក​ដល់​ពេល​នេះ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ធ្វើ​ប្រ​ងើយ​មិន​មាន​វិធាន​ការ​ទប់​ស្កាត់​បង្ក្រាប​ឡើយ។

ប្រ​ភព​បន្ត​បាន​ឲ្យដឹង​ថា ការ​បង្ក្រាប​បទ​ល្មើស​ឈើ​ប្រ​ណិត​សមត្ថ​កិច្ច​នៅ​ទី​នោះ​ហាក់​បី​ដូច​មិន​ឃើញ​ ឫ​ក៏​ធ្វើមិន​ដឹង​សង្ស័យ​ពួក​គេ​កំ​ពុង​តែ​ង​ងឹត​ភ្នែក​ដោយ​សារ​តែ​កញ្ចប់​លួង​ចិត្ត​ពី​ឈ្មួញ​ទាំង​អស់​នោះ​ហើយ​ ទើប​មើល​អ្វី​មិន​ឃើញ​បែប​នេះ។​ ពួក​ក្រុម​ឈ្មួញ​រក​ស៊ី​ជំ​នួញ​ឈើ​ប្រ​ណិត​ខុស​ច្បាប់​ទាំង​អស់​នោះ​កាន់​តែ​បាន​ដៃ ​ហើយ​បន្ត​ធ្វើ​សកម្ម​ភាព​ខ្លាំង​ខ្លា​ថែម​ទៀត​ ​ដោយបាន​ដឹកឈើ​​ពី​តំ​បន់​ផ្សេងៗ​យក​ទៅ​លក់​អោយ​វៀត​ណាម​ធ្វើ​អា​ជីវ​កម្ម​នៅ​ប្រ​ទេស​គេ។​ កាល​ពី​វេ​លា​ម៉ោង​ជាង​៩​យប់​ថ្ងៃ​ទី០៥​ ខែឧសភា ឆ្នាំ២០១៥​នេះ​ខ​ណៈ​ដែល​ពួក​ឈ្មួញ​កំ​ពុង​ធ្វើ​ការ​ដឹក​ជញ្ជូន​ឈើប្រ​ណិតលេខ​១​ទៅ​កាន់​តាម​ច្រក​របៀង​ខាង​លើ។​ 

ពេល​​នោះ​កម្លាំង​ប៉ូលិស​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត​ដែល​មាន​ចំ​នួន​៤​នាក់​បាន​ចុះ​ទៅ​បង្ក្រាប​ហើយ​ឃាត់​បាន​រថ​យន្ត​កែ​ច្នៃ​មួយ​គ្រឿង​ដែល​កំ​ពុង​ចរាចរណ៍​ដឹក​ឈើផ្ទុក​ពេញ​រថ​យន្ត​នោះរួច​បញ្ជូន​មក​ស្នង​ការ​ដើម្បី​​កសាង​សំ​ណុំ​រឿង​តាម​និ​តិ​វិ​ធី​ច្បាប់។ 

លោក នូវ ដារ៉ា​ នាយ​កា​រិ​យា​ល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​រត​នគិរី​ បាន​អោយ​ដឹង​ថា ​រថ​យន្ត​ដឹក​ឈើ​នោះ​គឺ​ឈ្មួញ​បំ​រុង​ដឹក​យក​ទៅលាក់​ទុក​ដើម្បី​បន្ត​ដឹក​ជញ្ជូន​យក​ទៅ​លក់​ឲ្យ​វៀត​ណាម​តាម​ច្រក​របៀង​ភូមិ​ចង​ ឃុំញ៉ាង​ ប៉ុន្តែ​ដឹក​ទៅ​ដល់​ចំណុច​ភូមិ​ពែង​ ឃុំញ៉ាង​ ស្រុក​អណ្តូង​មាស​កម្លាំង​យើង​បាន​ចុះ​ទៅ​បង្ក្រាប​បាន​តែ​រថ​យន្ត​កែច្នៃ​និង​ឈើ​ប្រ​ណិត​ពេញ​រថ​យន្ត​​តែ​តៃ​កុង​រថ​យន្ត​បាន​រត់​គេច​ខ្លួន​បាត់​។​ នាយ​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត​បាន​បន្ត​ថា ​ឈើទាំង​អស់​នោះ​រួម​មាន​ជិត​៣០​កំ​ណាត់​ មាន​មុខ​កាត់​ចាប់​ពី​៤​តឹក​ចុះ​ មាន​ប្រ​វែង​ជាង​៣ម៉ែត្រ។​ ក្រោយ​ពីធ្វើកំណត់​ហេតុរួច​ឈើនឹងរថ​យន្តដែលជា​ភស្តុតាង​ល្មើសនោះ​បានប្រគល់​ឲ្យទៅ​ខណ្ឌរដ្ឋ​បាលព្រៃឈើ​ខេត្តបន្ត​ដើម្បីចាត់វិធាន​ការតាមច្បាប់​ព្រៃឈើផង​ដែរ៕ ដោយ៖ឡុង សៅ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1787ដង មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំង?...    អាន1646ដង មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1752ដង សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន2347ដង បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន1708ដង លោក​ សេង​ ឈួន​មេជញ្ជីងថ្លឹ​ងរថយន្តទូ​ទាំងប្រទេស​គួរពិនិត្យ​មើលលោក​ អ៊ុន សុធា​ប្រ​ធានមន?...    អាន1559ដង បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចា...    អាន1732ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ    អាន1614ដង សហគមន៍ព្រៃឡង់បើកយុទ្ធនាការទ្រង់ទ្រាយធំ ទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់    អាន1741ដង លោកសាន្តរដ្ឋស៊ីងថាៈ លោកមិនបានប្រើហឹង្សាទៅលើប្រធានសហគមន៍នេសាទចុងឃ្នៀសទេ   អាន2207ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6911នាក់
ម្សិលមិញ    20263នាក់
សប្ដាហ៍នេះ    48275នាក់
ខែនេះ    363522នាក់
ឆ្នាំនេះ   2216801នាក់
សរុប   55815697នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2025 ម៉ោង 13:05