ក្រុម​អាជ្ញាធរអប្សរា៤នាក់ចុះជីកដាំបង្គោលរបងបិតមុខដីពលរដ្ឋ​មិន​បានសម្រេច

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 05 ខែ 02 ឆ្នាំ 2020 វេលាម៉ោង 03:19 នាទី ចំនួនអានៈ 1997

ព្រឹកថ្ងៃ​ទី០៥ ខែកុម្ភ: ឆ្នាំ២០២០ អាជ្ញាធរ​អប្សរា​ និងជាងចំនួន៤នាក់បាន​ចុះ​ជីក​ដី​បំរ៉ុង​ដាំបង្គោល​របង​បិទ​ពីមុខ​ដី​របស់ពលរដ្ឋ​ស្ថិន​ក្នុង​ភូមិ​ ថ្លុកអណ្តូង សង្កាត់​ស្លក្រាម ក្រុងសៀមរាប នៅ​ចំណុច​ខាង​ត្បូង​ផ្លូវ​៦០ម៉ែត្រ។

សកម្មភាពជីកដីបំរ៉ុងដាំបង្គោលរបង​របស់ក្រុម​អាជ្ញាធរ​អប្សរា​ខាង​លើ​នេះ គឺគ្មាន​សេច​ក្តីជូន​ដំណឹង គ្មាន​លិខិត​ស្នាម​អ្វីទាំង​អស់ ហើយ​ម្យ៉ាង​វិញ​ទៀត ពួកគាត់​បាន​ប្រាប់​អ្នក​កាសែតថា ពួកគាត់​ធ្វើ​ការ​តាម​បញ្ជារបស់​ថ្នាក់​លើតែប៉ុណ្ណោះ ដល់​ពេល​អ្នក​កាសែត សួររក​ឈ្មោះថ្នាក់​លើ​របស់​គាត់​ តែគាត់​បែរជាមិន​ប្រាប់​ទៅវិញ ហើយ​ក៍នាំគ្នាចាកចេញ​ទៅ​អស់តែម្តង។

លោកជំទាវបណ្ឌិត លី អ៊ុំអេង ដែល​ជាម្ចាស់​ដី​ខាង​លើនេះបាន​មាន​ប្រសាសន៍ប្រាប់​អ្នក​កាសែត​ជាច្រើន​នាក់ថា “ ដីដែលក្រុម​អាជ្ញាធរ​អប្សរា​បំរ៉ុង​បោះ​បង្គោល​បិត​ពី​មុខ​នេះ ជាដី​របស់​គាត់ ដី​នេះលោក​ជំទាវ​បាន​ទិញ​ពី​ពលរដ្ឋ​តាំង​ពីឆ្នាំ១៩៩៤ មកម្លេះ ដែល​មាន​ប្លង់​រឹង​ជា​កម្ម​​​សិទ្ធិស្រប​ច្បាប់។ លុះ​ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ អនុក្រិត្យ លេខ ១៥៨ របស់​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​បាន​កាត់​ដី​នេះជូន​គាត់​ហើយ។ លោកជំទាវបណ្ឌិតបានបន្តថា អាជ្ញាធរ​អប្សរាចេះតែមក​ធ្វើ​ទុក្ខ​​បុកម្នេញគាត់​មិន​ចេះចប់​មិន​ចេះហើយ ដោយ​យក​លេស​ថា ដី​នេះ​ជាដីរបស់​អាជ្ញាធរ​អប្សរាផង ជាដី​របស់​រដ្ឋផង និង​មានគោល​បំណងចង់​លេប​ត្របាក់​យក​ដីរបស់​លោក​ជំទាវ​ឆៅៗតែម្តង បន្ទាប់​មក​លោកជំទាវ បាន​ដាក់​ពាក្យ​បណ្តឹងទៅ​តុលាការ​ខេត្ត​សៀម​រាប ហើយតុលាការ​បាន​ចេញ​ដី​កា​កោះ​ហៅ​ខាង​អាជ្ញា​ធរ​អប្សរាពីរលើករួច​មក​​ហើយ​តែ​ខាង​អប្សរា មិន​ចូល​ខ្លូន​ទៅ​បំភ្លឺទេ។ ដី​ការបស់​តុលាការលើកទីបីនេះ តម្រូវ​អោយ​ខាង​អាជ្ញាធរ​អប្សរាចូល​​ខ្លួន​បំភ្លឺនៅថ្ងៃទី១២ ខែគុម្ភ: ឆ្នាំ២០២០ ខាងមុខ​នេះម្តងទៀត តែខាង​អប្សរា​​គេចូល​ឬមិន​ចូល​នោះ​មិន​ទាន់ដឹងនៅឡើយទេ “។

ជំទាវបណ្ឌិត លី អ៊ុំអេង ស្នើសុំ​ទៅ​ខាង​អាជ្ញាធរ​អប្សរា ដែល​មាន​ឯកឧត្តម ហង្ស ពៅ ជាប្រ​ធាន សុំ​អោយ​នៅ​អោយ​ស្ងៀមសិន រងចាំខាង​តុលាការ​ជំនុំជម្រះចេញ​សាលក្រម​ស្ថាពរសិន​ថា តើ​តុលាការ​សម្រេច​អោយ​ខាង​ណាជាអ្នក​ឈ្នះ។ លោកជំទាវបន្ថែមថា បើតុលាការកាត់​អោយគាត់ចាញ់ទាំង​អយុត្តិធម៌ នោះ​ខាង​អប្សរាយកដី​នេះ​​ចុះ តែបើតុលាការ​កាត់​អោយ​គាត់​ឈ្នះ សូម​អាជ្ញាធរ​អប្សរា​មេត្តា​កុំមក​​ជិះ​ជាន់​ គាប​សង្កត់​ គាត់បន្តទៅ​​ទៀត។ លោកជំទាវបណ្ឌិតបាន​បន្ថែមទៀតថា តំណាក់កាល​នេះ​ជាតំណាក់កាលតតាំង​ក្តី​នៅ​ឯតុលាការ​ខេត្តសៀមរាប​ ដូច្នេះខាងអាជ្ញាធរអប្សរាកុំ​មក​បំពាបំពាន​លើដី​របស់​គាត់​អញ្ចឹង​វាមិន​ស្របតាម​ផ្លូវ​​ច្បាប់ទេ។

សូមបញ្ជាក់ផងដែរថា នៅ​ខេត្តសៀមរាបនេះ ប្រជាពលរដ្ឋ​រង​ទុក្ខ​លំបាក ទឹក​ភ្នែកល្ហេក​ល្ហាម ស៊ីក្តាមស៊ីខ្យង ខ្លះ​ជំពាក់លុយធនាគារវាន់ក ដោយសាតែខាង​អាជ្ញាធរអប្សរា វាយ​កម្ទេច​ផ្ទះសំ​បែង​របស់ពួកគាត់​ជាងប្រាំពីរយ​ខ្នង បន្ទាប់​ពី​បោះឆ្នោត​អាណត្តិចុងក្រោយ​រួច​។ ពល​រដ្ឋ​ក្រីក្រ​យក​មេឃ​ធ្វើ​មុង ខ្លះ​រត់​ចោល​ស្រុក ទៅ​ធ្វើ​ការ​ស្រុក​គេ បែកបាក់ម៉ែឪ ព្រាត់​ប្រាស​ប្រពន្ធកូន ព្រោះ​​​ខ្ចីលុយធនាគារ មក​ធ្វើ​ផ្ទះកាលមុន​បោះ​ឆ្នោតរាប់​ម៉ឺនដុល្លារ តែបោះឆ្នោតរួច​ អាជ្ញា​ធរ​អប្សរា​ ឈូសឆាយកាយ​ផ្ទះរះរបងរបស់​ពួកគាត់​អស់ឡើយ​រាប​ដល់ដី។ តើនេះឬដែលហៅថា សន្តិភាព នោះ?

កាសែតកម្ពុជា សុវណ្ណភូមិ​ មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​ខាងណា​បាន​ទេ ព្រោះ​ខាង​អាជ្ញាធរ​អប្សរា៤នាក់​ដែល​ចុះ​មក​ជីក​ដីបំរ៉ុង​ដាំ​បង្គោល​របង​ព្រឹក​មិញនេះ​ មិន​បាន​ប្រាប់​ថា ខាង​ស្ថាប័ណ​ណា​ជាអ្នក​បញ្ជាមក​ទេ គេ​គ្រាន់​តែ​ប្រាប់​ថា ធ្វើ​តាម​បញ្ជាថ្នាក់​លើ​តែប៉ុណ្ណោះ ម្យ៉ាង​ទៀត មិន​ដឹង​ជាខាង​អាជ្ញាធរ​អប្សរាមែន ឬក្លែងខ្លាយ ដូច​ពាក្យចាស់ពោលថា “ លា​ពាក់​ស្បែក​សឹង្ហ​​ផង​ក៏មិន​ដឹង“៕ ដោយ: ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកភូមិបឹងកក់ និងអ្នកបុរីកីឡាដាក់ញត្តិសុំឲ្យ ស្ថានទូតអាមេរិច ជប៉ុន សហភាពអឺរ៉ុបជួយ    អាន1710ដង លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃ   អាន1735ដង ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ   អាន2461ដង តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិប?...    អាន2438ដង លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន1520ដង គ្រូពេទ្យនៅ គ្លីនិកប្រសិទ្ធ ខ្វះបច្ចេកទេសធ្វើអោយស្ត្រីម្នាក់ស្លាប់   អាន1785ដង អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា   អាន1752ដង ប៉ូលីសស័ក្ត៤កន្លះប្តឹងថៅកែគ្លីនិកយីហោ ស៊ឹង រិទ្ធីរ៉េត ពីបទរំលោភលើទំនុកចិត្ត   អាន1603ដង លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន1778ដង ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន1546ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      22456នាក់
ម្សិលមិញ    68738នាក់
សប្ដាហ៍នេះ    240296នាក់
ខែនេះ    387569នាក់
ឆ្នាំនេះ   3131873នាក់
សរុប   56730769នាក់
ថ្ងៃទី 09 ខែ 05 ឆ្នាំ 2025 ម៉ោង 16:18