ឃាតកម្មដ៏សាហាវលើអ្នកសារពត៌មាន

ដោយៈ ភួង-ផុន ខេត្តរតនគិរី ថ្ងៃទី 12 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 04:30 នាទី ចំនួនអានៈ 1271

ភ្នាក់ងារឆ្លើយឆ្លងពត៌មាន អោយការសែតវីរៈជនខែ្មរ បោះពុម្ពផ្សាយក្នុងស្រុក ម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ រកឃើញសាកសព្វ នៅក្នុងគូថឡានរបស់ខ្ឡួន ដែល ឃាតករសម្លាប់រួច ញាត់ក្នុងគូថឡានរួចបើកយកទៅផ្លុងចោលក្នុងចំការស្វាយចន្ទី តាមផ្លូវចេញ ពីខេត្តរតនគិរី ទៅភូមិធួយអំពិល ឃុំចាអ៊ុង ស្រុកអូជុំ ខេត្តរតនគិរី។

តាមសំដី ប្រពន្ធជនរងគ្រោះបានអោយដឹងថា កាលពីថ្ងៃអាទិត្យទី០៩ ខែកញ្ញា ឆ្នាំ២០១២ នៅចន្លោះពីម៉ោង៦ ទៅម៉ោង៧យប់ លោកហង្ស សេរីឧត្តម បានចេញពីផ្ទះ ដោយប្រាប់ថា ខ្ញុំទៅជួបគេមួយភ្លេត លុះគាត់ចេញបាត់ទៅប្រហែល ១៥នាទីក្នុងម៉ោង៦ ទៅម៉ោង៧ដដែល ប្រពន្ធគាត់ក៏នឹកចង់ពិសារទឹកក្រឡុកក៏ទូរស័ព្វ ទៅប្តីមានគោលបំណងចង់អោយគាត់ទិញទឹក ក្រឡុកមកផ្ញើរ តែពេលចុចទូរស័ព្វចូល ហើយក៏មិនដឹងថាគាត់ចុចទទួល ឬក៏នរណាចុច ទទួលទេ ស្រាប់តែឭសម្លេងមនុស្សប្រុសស្រែក ហើយក៏បិទទូរស័ព្វទៅ តាំងពីពេលនៅមកក៏ចុច លែងចូលរហូត។លុះស្អែកឡើងថ្ងៃច័ន្ទទី១០ ក៏នៅតែចុចមិនចូល រីឯអ្នកសារពត៌មានក៏ដូចគ្នាដែរ ធ្លាប់តែជួបគ្នាក៏ចុចទូរស័ព្វមិនចូល បាត់ដំណឹងឈឹង ដល់ព្រឹកថ្ងៃអង្គារ ទើបប្រពន្វជនរងគ្រោះទៅប្តឹង អាជ្ញាធរខេត្ត និងប្រាប់អ្នកសារពត៌មានដូចគ្នា រហូតដល់ម៉ោងប្រមាណជា ១០ ទៅ ១១ ថ្ងៃត្រង់ ទើបមានអ្នកភូមិជនជាតិភាគតិចក្នុងភូមិធួយអំពិល បានផ្តល់ដំណឹង ដល់ក្រុមអ្នកសារពត៌មាន និងសមត្ថកិច្ចថាបាន ឃើញរថយន្តកាមរី ចំលែកនៅក្នុងចំការចន្ទីខាងលើ ដោយក្រុមអ្នក សារពត៌មានបានទៅដល់ ទើបស្គាល់ថាជារថយន្តរបស់លោក ហង្ស សេរីឧត្តម ជាអ្នក សារពត៌មានវីរៈជនខ្មែរ ដែលបានបាត់ខ្លួននោះមែន ហើយក៏រាយការជូនសមត្ថកិច្ច ។

ក្រោយមកទៀតសមត្ថកិច្ចជាច្រើនស្ថាប័នបានទៅដល់ពិនិត្យ និងគាស់ទ្វាររថយន្តបានប្រើរយពេលយ៉ាងយូរ ទើបបើកទ្វាបាន។ មុនពេលបើកទ្វាររថយន្តបាន គេសង្កេតឃើញមានរុយ ហើរក្រឡឹង និងមានក្លិនស្អុយចេញមកក្រៅ ក៏នាំគ្នាសន្និដ្ឋានថាប្រាកដជាមានសាកសព្វនៅក្នុង គូថឡានហើយ។ លុះបើកសោរទ្វារឡានបាន ក៏បើកឃ្លុបខាងក្រោយ ឃើញសាកសព្វដាក់ ផ្កាប់មុខចុះក្រោមមានក្លិនស្អុយរលួយនៅក្នុងនោះ ប៉ូលីសជំនាញធ្វើការពិនិត្យ និងលើកសាកសព្វរបស់លោក ហង្ស សេរីឧត្តម ភេទប្រុស អាយុប្រហែល ៤៥ឆ្នាំ នៅភូមិ១ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាភ្នាក់ងារសារពត៌មានវីរៈជនខ្មែរ ត្រូវបានសំលាប់ ដោយឃាតករមិនស្គាល់មុខ ហើយដាក់ក្នុងឃ្លុបក្រោយរថយន្តកាម៉ារី សេរី៩៥ របស់ខ្លួន ដែលមានផ្លាកលេខ ភ្នំពេញ 2A. 5905 ។

ប៉ូលីសជំនាញបានពិនិត្យឃើញថាជនរងគ្រោះ ត្រូវសំលាប់ដោយកាប់នឹងពូថៅ ឬនឹង ឈើបួនជ្រុង ពុំមានការបាញ់សំលាប់នឹងគ្រាប់កាំភ្លើងទេ ហើយស្នាមកាប់ជញ្រ្ជាំលើផ្ទៃមុខ ធ្វើអោយមើលស្ទើរមិនស្គាល់។ តាមការសន្និដ្ឋាន របស់មន្ត្រីប៉ូលីសជំនាញ បានអោយដឹងថា នេះមិនមែនជាអំពើប្លន់ទេ គឺជាគំនុំរឿងអ្វីផ្សេងៗ ពីព្រោះរបស់របរសម្ភារៈសារពត៌មាននៅទាំងអស់រថយន្តក៏នៅ។ ឯឃាតករមានគ្នាចាប់ពីបីនាក់ឡើងទៅ ហើយសំលាប់នេះ នៅក្នុងផ្ទះដីឡូដាច់ស្រយាលពីគេ សំលាប់ហើយទើបលើកដាក់ក្នុងគូថរថយន្ត រួចបើកទៅផ្លុងចោលនៅចំនុច ខាងលើ រួចចាក់សោរជាប់ទ្វារទាំងអស់ យកសោរក្រវាត់ចោល ។

ក្រោយពិនិត្យសាកសព្វរួចសមត្ថកិច្ចក៏ប្រគល់សាកសព្វអោយក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី រីឯរយន្តត្រូវយកទៅរក្សាទុកពិនិត្យ និងស្រាវជ្រាវបន្ត ដើម្បីតាមចាប់ជន ដៃដល់មក ផ្តន់ទាទោសតាមច្បាប់។
គួរបញ្ជាក់ផងដែរថាករណីនេះ អាជ្ញារខេត្តពិសេសលោកស្នងការខេត្ត គួរចាត់វិធានការ យ៉ាងណា រកឃាតករដៃដល់អោយឃើញ ដើម្បីបញ្ជាក់ថាករណីឃាតកម្មនេះជារឿងគំនុំ សំលាប់បំបិតមាត់ រឿងជំលោះ ឬក៏សំលាប់ដើម្បី ព្រមានអ្នកសារពត៌មានទាំងអស់៕
ដោយ ភួង-ផុន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ការលើកលែងទោស​លោកសមរង្ស៊ី ​អាច​និយាយ​គ្នា​បាននៅ​ក្រោយ​ការ​កាន់​មរណទុក្ខ​សម្តេចឪ   អាន1441ដង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ស្រុកអង្គស្នួលប្រែក្លាយពីជញ្ជីងថ្លឹងរថយន្...    អាន545ដង បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ   អាន1475ដង មន្ទីរសម្រាកព្យាបាលក្រុងតាខ្មៅចាក់ថ្នាំស្លាប់​មនុស្សប្រុងបង់លុយ១៥០០ដុល្លារបិតមាត់ស្?...    អាន1339ដង បំភ្លឺ: ពាក្យថាអ្នកជាប់គុគឬចេញពីគុគមិនធ្វើលិខិតបញ្ជាក់កិរិយាមាយាទគឺជាការយល់ច្រឡំ   អាន1678ដង បញ្ហាវីរ៉ុសអេបូឡាក្នុងប្រទេសអេស្ប៉ាញ បង្កការភ័យខ្លាចដល់សហគមន៍អឺរ៉ុប   អាន1701ដង ពលរដ្ឋរាយការណ៍មកថា ឧកញ្ញា គិតម៉េង កំពង់យកដៃបាំងមេឃកាត់ឈើប្រណិតខុសច្បាប់ពីក្រៅចូលក្រុម?...    អាន1778ដង ពលរដ្ឋថា សមត្ថកិច្ចស្រុកអន្លង់វែងចាប់ឈើក្រញូងរូចដោះលែង   អាន1432ដង ផ្ទះប៉ូលិសក្រុងសៀមរាបម្នាក់បើកល្បែងស៊ីសង ត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្តបង្ក្រាបឃាត់ខ?...    អាន1686ដង អាជ្ញាធរស្រុកពួក ចុះចាប់ត្រាក់ទ័រភ្ជួរស្រែរបស់ពលរដ្ឋកំហែងទាប្រាក់2500$ជាថ្នូរនឹងការដោះល?...    អាន1521ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      493នាក់
ម្សិលមិញ    7137នាក់
សប្ដាហ៍នេះ    12069នាក់
ខែនេះ    41143នាក់
ឆ្នាំនេះ   3226171នាក់
សរុប   49189520នាក់
ថ្ងៃទី 06 ខែ 12 ឆ្នាំ 2023 ម៉ោង 05:27