រឿងក្តី​ឈូកបណ្ឌិតត្រឡប់ត្រឡិន​បាយបិណ្ឌជាបាយបាត

ដោយៈ khmer 7 ភ្នំពេញ ថ្ងៃទី 19 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 12:04 នាទី ចំនួនអានៈ 1353

ករណី​អតីត​អភិបាលក្រុង​បាវិត​លោក​ឈូក​បណ្ឌិត​បាញ់រះ​លើ​កម្មការិនី​រោងចក្រ​នៅ​ក្រុង​បាវិត បណ្តាល​ឲ្យ​ទទួលរង​របួស​យ៉ាងធ្ងន់ធ្ងរ​កាលពី​ថ្ងៃទី​២០​កុម្ភៈ​២០១២​នោះ ដែល​តុលាការ​បាន​បើកសវនាការ​ជា​បន្តបន្ទាប់​តាំងពី​ថ្នាក់ក្រោម​រហូតមកដល់​ថ្នាក់លើ​ហើយ​បាន​បង្វែរ​មកក្រោម​វិញ​នោះ​ឥឡូវ​ហាក់បីដូចជា​មានការ​វិ​វ​ឌ្ឃ​ន៍​ប្រែប្រួល​យ៉ាងខ្លាំង​ស្ទើរ​រក​ស្មាន​មិនត្រូវ​ទាល់តែសោះ​ខណៈដែល​គេ​ដឹងថា​លោក​ឈូក​បណ្ឌិត ដែលជា​តួអង្គ​ក្នុង​រឿងក្តី​ដ៏​រសើប​មួយ​នេះ​សុខៗ​ស្រាប់តែ​ប្រែក្លាយ​ទៅជា​សាក្សី​ទៅវិញ គ្រា​ដែលមាន​សាក្សី​ជាច្រើន​បានបង្ហាញ​ថា​លោក​ឈូក បណ្ឌិត គឺជា​ជនដៃដល់​តែ​ម្នាក់​គត់​ដែល​បាន​បាញ់​កម្មការិនី​ឲ្យ​រងរបួស​នោះ​។​

គួរ​បញ្ជាក់ថា​នៅក្នុង​សំណុំរឿង​ដ៏​ក្តៅគគុក​នេះ​ត្រូវបាន​លើកយក​មក​បើកសវនាការ​នៅ​សាលាដំបូង​ខេត្តស្វាយរៀង​សារជាថ្មី​ទៀត​ដែលមាន​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១២​រហូតដល់​ថ្ងៃទី​១៤ ខែមិថុនា​ឆ្នាំ​២០១៣​។​ប៉ុន្តែ​ទោះបី​សវនាការ​នេះ​មាន​រយៈពេល​បី​ថ្ងៃ​ក៏ពិតមែន​តែ​គេ​មិនបាន​ឃើញ​វត្តមាន​របស់លោក​ឈូក បណ្ឌិត ដែលជា​ជនជាប់ចោទ​ឡើយ គេ បែរជា​ឃើញ​មុខ​ជនជាប់សង្ស័យ​ម្នាក់​ថ្មី​ទៀត​ដែលជា​មន្ត្រីប៉ូលិស​ក្រុង​បាវិត​ឈ្មោះ​ស ចាន់ថា គួរ​ឲ្យ​ចម្លែក​ជាទីបំផុត​។​

​នៅក្នុង​សវ​នា​ដែល​គួរ​ឲ្យ​ចង់​តាមដាន​ដោយ​យកចិត្តទុកដាក់​នោះគេ​ឃើញ​មាន​សាក្សី​ព្រោងព្រាត​មកពី​ស្ថាប័ន​ប៉ូលិស​និង​កងរាជអាវុធហត្ថ​ប្រមាណ​ជិត​២០ នាក់មក​ឆ្លើយបំភ្លឺ​ផ្សេងៗ​ពីគ្នា​ក្នុង​នោះគេ​បាន មាន​សាក្សី​ចំនួន​ពីរ​នាក់​បាន​ឆ្លើយ​ដាក់បន្ទុក​ទៅ​លោក​ស​ចាន់ថា អាច​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការបាញ់​លើ​កម្មការិនី​។​ចំណែក​សាក្សី​១១​នាក់​បាន​ឆ្លើយ​ដាក់បន្ទុក​លើ​លោក​ឈូក​បណ្ឌិត​រីឯ​សាក្សី​ដទៃទៀត​បាន​ឆ្លើយថា​មិនដឹង​ហេតុការណ៍​នោះ​ច្បាស់លាស់​។​

​ប៉ុន្តែ​ទោះបីយ៉ាងណា​នៅក្នុង​សវនាការ ភាគី​ជនរងគ្រោះ នៅតែ​បន្ត​ទាមទារ​ឲ្យ​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះក្តី ផ្តន្ទាទោស​លោក​ឈូក បណ្ឌិត និង​ទាម​ទារជំងឺចិត្ត ចំនួន ៤​ម៉ឺន​ដុល្លារ​។​

អ្វីដែល​កាន់តែ​ចម្លែក​ជាងនេះទៀត​នោះ​ត្រង់​ថា​សំណុំរឿង​បាញ់​កម្មករ នេះ​ស្រាប់តែ​តុលាការ​បាន​ចោទ​ធ្វើការ​ចោទប្រកាន់​ទៅលើ​ជនសង្ស័យ​ម្នាក់​ផ្សេងទៀត គឺជា​នាយផ្នែក​ព្រហ្មទណ្ឌ​ក្រុង​បាវិត លោក ស ចាន់ថា ផ្ទុយ​ពី​ពេលមុន​ដែល​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អះអាងថា មានតែ លោក ឈូក បណ្ឌិត ម្នាក់​ប៉ុណ្ណោះ​ដែលជា​ជនសង្ស័យ​ក្នុង​រឿងនេះ​។  ទាក់ទិន​ករណីនេះ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿ​ន តុលា ដែល​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​សវ​នា​ការ​នេះ បាន​កត់សម្គាល់ថា ការសួរដេញដោល​ឡើងវិញ​នេះ មាន​លក្ខណៈ​បើកទូលាយ​ឲ្យ​មេធាវី​ការពារ​ក្តី​ជនរងគ្រោះ​មានឱកាស​ច្រើន​ក្នុងការ​សួរដេញដោល​ស​ក្សី​។ ប៉ុន្តែ​លោក​ថា​ចៅក្រម និង​ព្រះរាជអាជ្ញា​ហាក់​ព្យាយាម​ទាញយក​ចម្លើយ​ពីសា​ក្សី​ដើម្បី​ដាក់បន្ទុក​តែ​លើ​ជនជាប់ចោទ​ថ្មី​គឺ លោក ស ចាន់ថា ទៅវិញ​។​

​ទោះបី​បែបណា​អ្នកស្រី​កែវ នា​ដែលជា​ជនរងគ្រោះ​មួយរូប​បាន​និយាយថា ចម្លើយ​របស់​សាក្សី​បានធ្វើ​ឲ្យ​អ្នកស្រី​ស្ងប់ចិត្ត និង​មានជំនឿថា តុលាការ​នឹង​អា​ចរក​យុត្តិធម៌​ជូន​ពួកគេ​បាន​។ អ្នកស្រី​បញ្ជាក់ ថា​ដូច​ថា​ខ្ញុំ​មាន​អារម្មណ៍​ត្រេកអរ​ខ្លាំង ព្រោះ​បានឃើញ​ពួកគាត់​និយាយ​អញ្ចឹង​មក គឺ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ធូរ​។​

​ចំណែក​សាលក្រម​ក្នុង​សំណុំ​រឿងនេះ​ត្រូវបាន​គេ​ដឹងថា​នឹង​លើក​យកទៅ​ប្រកាស​នៅ​ថ្ងៃទី​២៥ មិថុនា ខាងមុខនេះ​។​

​គួរ​រំ​ឮ​ក​ឡើងវិញ​ថា​ព្រឹត្តិការណ៍​បាញ់​កម្មការិនី​យ៉ាង​សាហាវព្រៃផ្សៃ​នោះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១២ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ជាប់​ព្រំដែន​វៀតណាម ដែល​បណ្តាល​ឲ្យ​កម្ម​ការី​នី​៣​នាក់​រងរបួស មានឈ្មោះ កែវ នា ប៊ុន ចិន្តា និង​នុត សា​ខន ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ទន្ទឹង​ចាំមើល​ថា​តើ​លោក​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត​ដែលជា​ជនជាប់សង្ស័យ​ក្នុង​សំណុំរឿង​បាញ់​កម្មការិនី​បីនាក់​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​នោះ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​ដែរ​ឬ​យ៉ាងណា​ខណៈដែល​មាន​សាក្សី​ជាច្រើន​បាន​អះអាងថា​អតីត​អភិបាលក្រុង​បាវិត​រូបនេះ​ជា​អ្នកប្រព្រឹត្ត​ដោយផ្ទាល់​នោះ ។​ជាពិសេស​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​សខេង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏​ធ្លាប់​បានបញ្ជាក់​កាលពីពេល​កន្លងមក​ថា​លោក​ឈូក បណ្ឌិត គឺជា​ជនសង្ស័យ​តែ​ម្នាក់​គត់​ដែល​បាន​បាញ់​កម្មការិនី​ឲ្យ​រងរបួស​នោះ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន1357ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន1751ដង លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន1585ដង គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា   អាន1401ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន1597ដង ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភ?...    អាន1820ដង ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ   អាន2180ដង លោក ទិត្យណារ៉ុង ស្នងការខេត្តសៀមរាបគ្មានសមត្ថភាពបញ្ឈប់ភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូជិះដោយខ...    អាន1527ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1377ដង ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជ...    អាន2171ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3212នាក់
ម្សិលមិញ    6833នាក់
សប្ដាហ៍នេះ    36679នាក់
ខែនេះ    406088នាក់
ឆ្នាំនេះ   2416627នាក់
សរុប   51776553នាក់
ថ្ងៃទី 27 ខែ 04 ឆ្នាំ 2024 ម៉ោង 06:20