សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ

ដោយៈ សៀ វិចិត្រ ខេត្តសៀមរាប ថ្ងៃទី 27 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 09:31 នាទី ចំនួនអានៈ 38

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួម​មក​តុលាការ​ខេត្តសៀម​រាប​កាល​ពី​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤នោះ ត្រូវ​បានតុលាការ​​ដោះលែងស្ងាត់ៗ​អោយ​មាន​សេរីភាព​វិញ​កាល​ពី​ថ្ងៃទី០៣ ខែ​តុលា​ឆ្នាំ២០១៤ដើម​ខែនេះ។

គួរំលឹក​ផង​ដែរថា កាល​ពីវេលា​ម៉ោង​១០និង​៣០​នាទី ​ថ្ងៃទី០៨​ខែសីហា​ឆ្នាំ២០១៤​កន្លង​ទៅ​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​០៦ នៅ​ចំណុច​មុស​រោង​ម៉ាស៊ី​កិន​ស្រូវ ក្នុង​ឃុំ​សសរស្តម្ភ ស្រុក​ពួក​ ខេត្ត​សៀម​រាប សមត្ថ​កិច្ចចម្រុះ​ដូច​ជា​មេព្រៃ ប៉ូលីស​សេដ្ឋ​កិច្ច ព្រះរាជ​អាជ្ញារង បាន​ចាប់​ មន្ត្រី​ប៉េ​អឹម​ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូងខុស​ច្បាប់​២នាក់ ម្នាក់ឈ្មោះ​ សូវិបុល  ភេទ​ប្រុស​ អាយុ៣៧​ឆ្នាំ មេស្នាក់ការប៉េអឹមលេខ២០៦ ​ខេត្ត​ឧត្ត​រ​មាន​​ជ័យ និង​តៃរថ​យន្ត​ម្នាក់ទៀត​ឈ្មោះ ​​ហុង វិចិត្រ ភេទ​ប្រុស អាយុ២៣ឆ្នាំ រស់នៅស្រុក ត្រពាំងប្រាសាទ ខេត្ត​ឧត្តរ​មានជ័យដូចគ្នា ព្រម​ជាមួយ​រថ​យន្ត​ម៉ាក ISUZU ឌុយ​មិចពណ៍​ទឹក​ប្រាក់​ ពាក់​ស្លាកលេខ​ខេមរភូមិន្ទ ០៩​-២-០៥៥៧ និង​ឈើ​ក្រ​ញូង​មួយ​ចំ​នួនធំ កសាង​សំណុំ​រឿង​បញ្ជូន​មក​តុលាការ​ខេត្ត​សៀមរាបដើម្បី​ចាត់ការ​ទៅ​តាមផ្លូវ​ច្បាប់។

នៅ​ថ្ងៃ​ដែល​​មត្ថកិច្ចចាប់​ខ្លួន​ភ្លាមៗ និង​​កំពុង​ធ្វើ​ការ​​សាកសួរ លោកប៉េអឹមឈ្មោះសូ វិបុល បាន​ឆ្លើយ​ទាំង​ទឹកមុខញញឹម​ញញែម ហើយ​និយាយ​ហាក់​មាន​ជំ​នឿ​ចិត្ត​​ថាខ្លួន​ជាប់​គុគ​មិន​បាន​យូទេ ហើយ​ថែម​ទាំង​និយាយ​ប្រាប់​អ្នក​កាសែត​ថា  លោកមិនខ្វល់ខ្វាយ​ទេចំពោះ​ការ​ចាប់​ខ្លួន​នេះ បើលោក​ខ្លាច​គេ​ចាប់​ខ្លួន​ លោក​មិន​រក​ស៊ី​ដឹក​ឈើ​ក្រញូងទេ​ហើយ​បើ​ខ្លាច​ជាប់​គុគ​ម្លេះ​រត​ចោល​ឡានបាត់​ទៅហើយ ។មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​សូវិបុលថែម​ទាំង​លើ​ក​ដៃ​ដែល​ជាប់ឃ្នោះ​អោយ​អ្នក​កាសែត​ថត ដើម្បី​អោយ​ថ្នាក់​លើ​ដូច​ជា​ ឯកឧត្តម​សៅ​សុខា បាន​ដឹងផង។

លោក​ កុយសៅ​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំ​បូង​ខេត្ត​សៀមរាប​បានប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ​នៅ​​រសៀល​ថ្ងៃទី​២២ ​ខែ​តុលា ​ឆ្នាំ២០១៤​នេះថា ជន​ជាប់​ចោទ​ឈ្មោះ​សូវិបុល​​ត្រូវ​បាន​មេធាវី​របស់​កាត់​សុំ​ធានាក្រៅ​ឃុំបណ្តោះ​អាសន្តកាល​ពី​សប្តាហ៍មុន ហើយ​លោក​ចៅ​ក្រម​បាន​ដាក់​លោក​សូវិបុល អោយ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ លោកចៅ​ក្រុម​បន្ថែម​ថា លោក​ពុំ​អាច​ប្រាប់​បាន​ទេ​ថា លោក​សូវិបុល​ត្រូវ​ជាប់​ទោស​ប៉ុន្មាន​ឆ្នាំព្រោះ​នេះ​ជា​ការ​សម្ងាត់​របស់​តុលាការ​ក្នុង​ពេល​កំ​ពុង​ស៊ើប​សួរ។

លោក​ សូវិបុល ធ្លាប់​បាន​ប្រើ​អំពើ​ហឹង្សា​ដោយ​ចេតនាទៅ​លើ​ចាង​ហ្វាង​កាសែត កម្ពុជា​សុវណ្ណភូមិ កាល​ពី​ចុង​ឆ្នាំ២០១២​នៅ​ចំណុចវង្វង់​មូល​ឃុំ​អូស្វាយ​ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមាន​ជ័យ ក្នុង​ពេល​ដែល​អ្នក​កាសែត​រូប​នោះ​បាន​តាម​ថត​ឡាន​ដឹក​ឈើខុស​ច្បាប់​របស់​លោក។ ហើយ​លោក​ ផ្លុង-រ៉េត​ ចាង​ហ្វាង​កាសែត​ខាងលើ​បាន​ប្រាប់​នៅ​រសៀល​ដ​ដែល​នេះ​ថា កាលណោះលោក​ពុំបាន​ដាក់​ពាក្យបណ្តឹង​នោះទេ ព្រោះដោយសារ​លោក​សូវិបុលសុំ​ទោស​ថាខ្លួន​ស្រវឹង​ស្រាបាត់​បង់​ស្មារតី ហើយ​សន្យាថា ជួយ​ឧបត្ថមលុយ​$200 (ពីររយដុល្លារ) សំរាប់​បិតថ្នាំ តែ​លោក​សូវិបុល​អោយ​បាន​តែ​$100​(មួយ​រយ​ដុល្លារ) ក៏លែង​លើក​ទូរ​ស័ព្ទ​រហូត​ដល់​ដឹក​ក្រញូងគេ​ចាប់ដាក់គុគ ឥឡូវ​ចេញពីគុគនៅ​តែ​ជំ​ពាកលុយមួយរយ​មិន​សង​ដដែល។ លោក​រ៉េត​បន្ថែមថា ថ្ងៃណាលោក​មាន​ពេល​ទំ​នេរ​លោក​ផ្ញើលុយ​មួយរយអោយ​លោក​សូវិបុលវិញ ហើយ​លោក​នឹង​ទៅ​ដាល់​ពាក្យបណ្តឹង​ទៅ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​សូវិបុល​មិន​គោរព​ការ​សន្យា៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រោះ​តែបណ្តាំ​ម៉ែ បែ​ជាមិន​ហ៊ាន​រួម​ភេទ   អាន1698ដង សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក?...    អាន1678ដង កក្រើកសង្គមហ្វេសប៊ុគ សម្ដេចព្រះសង្ឃរាជមួយអង្គ យកអ្នកលក់ឡេធ្វើជាទីប្រឹក្សាផ្ទាល់   អាន1500ដង លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ...    អាន2526ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន1660ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន1578ដង ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ   អាន1674ដង សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​...    អាន1994ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1654ដង សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត    អាន1802ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3883នាក់
ម្សិលមិញ    7249នាក់
សប្ដាហ៍នេះ    11146នាក់
ខែនេះ    183368នាក់
ឆ្នាំនេះ   3521887នាក់
សរុប   52881813នាក់
ថ្ងៃទី 22 ខែ 10 ឆ្នាំ 2024 ម៉ោង 07:14