បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 2301

ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្រាសាទ​អង្គរ​វត្ត មិន​ដូច​ជា​ខ្លោង​ទ្វារ​របស់​ខ្មែរទេ បែជាដូច​ជាខ្លោងទ្វារ​របស់​យួន​ចិន​ទៅ​វិញ។

ជាក់ស្តែង​ខ្លោង​ទ្វារ​ពីរ​ត្រូវ​បាន​គេ​សាង​សង់នេះគឺ មួយនៅ​ចំ​ផ្លូវ​ចូល​ខាងលិច​នៃ​ខ្លោង​ទ្វារ​ប្រា​សាទ​អង្គរវត្ត ឯខ្លោង​ទ្វារទីពីរគឺនៅ​ចំ​ច្រក​ផ្លូវ​ខាង​ត្បូង​នៃ​ប្រាសាទ​អង្គរ​វត្ត ហើយ​កាល​ពី​ថ្ងៃ​ទី០៤ ខែមេសា ឆ្នាំ២០១៥នេះ ខ្លោង​ទ្វារ​ទី​ពីរ​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ការ​សាង​សង់ទាំង​ស្រុង​​នៅ​ឡើយទេ។

ពល​រដ្ឋ​ទាំង​ចាស់​ទាំងក្មេង​នៅ​ខេត្តសៀមរាប រអូរទាំឆ្ងល់ថា តើ​អ្នកឆ្នៃម៉ូដ្ឋ​ខ្លោង​ទ្វារដែល​ដាក់​តាំង​នៅ​ផ្លូវ​ចូល​ប្រា​សាទ​អង្គរ​វត្តទាំង​ពីរ​​នេះគេ​ទៅ​រៀន​នៅ​ប្រទេស​​ណាដែរ? បាន​ជាសាង​សង់​ខ្លោង​ទ្វារ​នៅ​មុខ​ប្រាសាទបុរាណរបស់​ខ្មែរ បែជា​ខុស​ប្លែក​ពី​ខ្លោង​ទ្វារ​បុរាណតាម​ប្រាសាទ​ផ្សេង​ៗ វា​ទៅ​ជា​ខ្លោង​ទ្វារ​កូន​កាត់ ដោយ​មាន​ចំ​ណុច​មួយ​ចំ​នួន​ដូច​ខ្លោង​ទ្វារ​ចិន​យួនទៅវិញ។

ចំណុច​ដែល​ពលរដ្ឋ​ខ្មែរ​រិះ​គន់​ទៅ​លើ​ខ្លោង​ទ្វារ​នេះ​គឺ ទីមួយការ​លាប​ពណ៍ឆើត​ឆាយ មាន​ពណ៍លឿង ពណ៍ក្រហម ទីពីរម៉ូដ្ឋ​មួយបន្ទះនៅ​ក្រោម​អក្សរ​អង្គរ​សង្ក្រានវាដូច​ម៉ូដ្ឋ​ខ្លោង​ទ្វារ​របស់​​ចិនយួន ទីបីបន្តោងផ្លែស្វាយសងខាង​ក្រោម​ខ្លោង​ទ្វារក៏មិន​សម​នឹងដាក់​ និង​ទីបួនកន្លែង​កន្ទុយ​នាគវា​​គ្រាន់​តែ​កែពី​អក្សរ​យួនចិនទៅ​ជា​កន្ទុយនាគតែ​ប៉ុណ្ណោះ។​

អ្នក​ខ្លះគេរិះគន់ធ្ងន់ទៅ​លើ​ពណ៍របស់​ខ្លោង​ទ្វារ​សង្គ្រានខាង​លើថា ការ​លាប​ពណ៍​ឆើត​ឆាយ​ លឿងក្រហម បែបនេះវាធ្វើ​អោយ​លុប​បាត់​សោភ័ណភាព​ប្រាសាទ​បុរាណខ្មែរ ដែល​អាច​ធ្វើ​អោយ​ភ្ញៀវ​បរទេស​គេ​យល់​ច្រឡំថា ខ្មែរ​ក៏មាន​ខ្លោង​ទ្វារដូច​ចិន​យួន​ដែរ ឬ​អាច​អោយ​ជន​បរទេស​គេ​ច្រឡំ​ថា ខ្មែរ​លួច​ម៉ូដ្ឋ​របស់​គេខ្លះៗ​​មក​ប្រើ​ប្រាស​។

បើ​យោង​តាម​ប្រ​វត្តិសាស្រ្ត​ ប្រជាជន​ខ្មែរ​មាន​ដើម​កំ​ណើត​តាំង​ពី​សត្តវត្សទី១នៃគ្រឹះសករាជ ដែល​មាន​ឈ្មោះថា ហ្វូណន ឬនគរភ្នំ ដែល​បាន​ចារទុក​ក្នុង​ផែន​ទីប្រ​វត្តិសាស្រ្ត។ ដូច្នេះ​ស​បញ្ជាក់​អោយ​ឃើញ​ថា ខ្មែរ​មាន​វប្បធម៌ អ​រិ​យ​ធម៌របស់ខ្លួន​តាំង​ពី​យូរ​លុង​ណាស់មក​ហើយ មិន​មែន​ទើប​តែ​ដើរ​ឈ្លានពាន​វាទទីលួច​ប្លន់​ទឹក​ដី​គេ​មក​ធ្វើ​ជា​របស់​ខ្លួន​ដូច​ប្រ​ទេស​មួយ​ចំ​នួន​នោះ​ទេ។ បុព្វ​បុរស​ខ្មែរ​បាន​បន្សល់ទុក​ប្រាង្គ​ប្រាសាទ​បុរាណជាច្រើន​នៅ​កម្ពុជា​ សំ​រាប់​កូន​ខ្មែរ​ជំ​នាន់ក្រោយ​ ដែល​អាច​និយាយ​បាន​ថា ខ្មែរ​អាច​ទទួល​ចំ​ណូល​ពី​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​ និង​អន្តរជាតិជា​ច្រើន​សន្ធឹក​សន្ធាប់​សំ​រាប់​ការ​អភិវឌ្ឍន៍ប្រ​ទេស​ជាតិ និង​ចិញ្ចឹម​ប្រ​ជា​រាស្រ្ត​របស់​ខ្លួន។

ភ្ញៀវទេស​ចរណ៍​ជាតិ​ និង​អន្ត​រជាតិ​មួយ​ចំ​នួន​បាន​និយាយថា ការ​ធ្វើ​កម្មវិធី​អង្គរ​សង្ក្រាន​នៅ​តំ​បន់​ប្រាសាទ​អង្គរ​វត្ត​ និង​អង្គរ​ធំនៃ​ខេត្ត​សៀមរាប​នេះ វាពិត​ជា​ធ្វើ​អោយ​មាន​ការ​ទាក់​ទាញ និង​អាច​ទទួ​ល​បាន​ចំ​ណូល​ពិត​មែន​ តែ​ក៏មាន​គុណ​វិប្បត្តិមួយ​ចំ​នួន​ដែរ ដូច​ជាការកក​ស្ទះ​ច​រា​ចរណ៍​រាប់​​សិបម៉ោងពេល​ធ្វើ​ដំ​ណើរ​ ដែល​ធ្វើ​អោយ​អ្នក​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិពិបាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​ទៅ​ទស្សនា​ប្រាសាទ​នានាក្នុ​បរិវេណអង្គរ។ ពួកគាត់​បន្តថា បើ​អ្នក​រៀប​ចំ​កម្មវិធីនេះប្តូរ​ទីតាំង​ ដោយ​រក​ទី​តាំង​ណា​ដែល​ទំ​នេរ​ មាន​ទីធ្លាធំ​ទូលាយ​នោះ​វា​ប្រ​សើ​ជាជាង វា​អាច​អោយ​អ្នក​ទស្សនា​អាច​ចូល​រួម​បាន​ច្រើន​ ហើយ​វា​មិន​ប៉ះ​ពាល់ដល់​ការ​ធ្វើ​ដំ​ណើរ​ទៅ​ទស្ស​នា​ប្រា​សា​ទ​អង្គរ​វត្ត និង​ប្រាសាទជាច្រើន​ទៀត ព្រោះ​ភ្ញៀវ​ទេសចរណ៍​គេមក​លេង​ខេត្ត​សៀមរាប គឺគេ​មក​មើល​ប្រាសាទ​បុរាណ មិន​មែន​មក​មើល​កម្ម​វិធី​អង្គរ​សង្ក្រាន​ទេ។

ជុំ​វិញ​ការ​រិះគន់​ដើម្បី​ស្ថាបនា​ខាងលើ​នេះ ពល​រដ្ឋ​ខ្មែរ​សង្ឃឹមថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធី​អង្គរ​សង្ក្រាន និង​ធ្វើ​ការ​ពិចារណា​ កែលំ​អ​សាឡើងវិញ​ចំ​ពោះ ខ្លោង​ទ្វារ​ដែល​មាន​ការ​រចនាបែប​ច្របូក​ច្រ​បល់លាយ​ឡំ​បែបនេះ៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មករ រោងចក្រ អារីឃ្វេសិន ដួលសន្លប់ ជាច្រើននាក់បន្តបន្ទាប់    អាន1563ដង អគ្គីភ័យបានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងភូមិឬស្សីក្នុងខណ្ឌមានជ័យ   អាន1472ដង ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់   អាន2238ដង ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់    អាន1544ដង កំហឹង​អ្នក​បោះឆ្នោត​បាន​ឈាន​ទៅ​ដល់​ការ​ដុត​រថយន្ត​ប៉េអឹម២គ្រឿង​នៅ​ស្ទឹង​មានជ័យ   អាន1479ដង ប្តូតំណែងអភិបាលស្រុកថ្ពងរំពឹងថានិងមានការអភិវឌ្ឍន៏កាន់តែប្រសើរជាងមុន   អាន1494ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្ស?...    អាន1726ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹងអំពីរបៀបបង្កាទឹកជំនន់ឆ្នាំនេ?...    អាន1608ដង លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ...    អាន2531ដង សម្តេចម៉ែយាងចូលរួមពិធីជួបជុំរបស់មហាជន នៅមុខព្រះបរមរាជវាំង   អាន1408ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7118នាក់
ម្សិលមិញ    9779នាក់
សប្ដាហ៍នេះ    24169នាក់
ខែនេះ    196391នាក់
ឆ្នាំនេះ   3534910នាក់
សរុប   52894836នាក់
ថ្ងៃទី 23 ខែ 10 ឆ្នាំ 2024 ម៉ោង 09:09