តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ

ដោយៈ មករា ខេត្តកណ្តាល ថ្ងៃទី 12 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 06:37 នាទី ចំនួនអានៈ 2076

សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៤​។ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​អំពើ​ទិញ​ពេស្យាចារ​កុមារ​នេះ បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ភូមិ​ចាស់ ឃុំ​ព្រែកស្តី ស្រុក​កោះធំ ខេត្ត​កណ្តាល​។​

​មន្ត្រី​នគរបាល​ស្រុក​កោះធំ បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ សា​ត់ ថេង ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មុខរបរ​កសិករ មាន​ទី​លំនៅ​ចំណុច​ឃាត់ខ្លួន​។ ចំណែក​ឯ​ក្មេងស្រី​រងគ្រោះ មានឈ្មោះ ធ​.​ស​.​ល អាយុ​១៥​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ជាមួយ​ឪពុកម្ដាយ មាន​ទីលំនៅ​ក្នុង​ភូមិ​ឃុំ​ជាមួយ​ជនសង្ស័យ​។​

​ប្រភព​ដដែល​បាន​បន្តថា អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ គឺ​នៅ​អំឡុង​ខែ​មេសា ឆ្នាំ​២០១៤ ជនសង្ស័យ​បាន​និយាយ​លួងលោម​ក្មេងស្រី​រងគ្រោះ​រួម​រ័ក្ស​ជា​ថ្នូរ​នឹង​ការឲ្យ​ប្រាក់ម្តងៗ ១​ម៉ឺន​រៀល​។ ហើយ​ក្មេង​ស្រី​រងគ្រោះ ក៏​បាន​យលព្រម ដោយ​ពុំ​មាន​ការបង្ខំ និង​គំរៀមកំហែង​នោះទេ គឺ​ក្មេងស្រី​រងគ្រោះ​ព្រមព្រៀង​ដោយ​ខ្លួនឯង​។ ចាប់តាំងពី​ពេលនោះ​មក ជនសង្ស័យ និង​ក្មេងស្រី​រងគ្រោះ បានរួម​រ័ក្ស​ជាមួយ​គ្នា​រហូត​មក នៅពេលដែល​ពួកគេ​ទំនេរ​។​

សកម្មភាព​រួម​រ័ក្ស​ជាមួយគ្នានេះ ជនសង្ស័យ និង​ជនរងគ្រោះ បាន​ធ្វើឡើង​ជា​បន្ទាប់ ពេល​ខ្លះ​នៅក្នុង​ចម្ការចេក​ក្រោយ​ផ្ទះ​, ពេលខ្លះទៀត នៅក្នុង​ក្រោលគោ និង​ពេលខ្លះទៀត នៅ​ក្រោម​ផ្ទះ​ក្មេងស្រី​រងគ្រោះ​តែម្តង​។ ពេល​ជួប​គ្មាន ជនសង្ស័យ​តែងតែ​ធ្វើ​សកម្មភាព​រួម​រ័ក្ស​ជាមួយ​ក្មេងស្រី​រងគ្រោះ ហើយ​ពេល​ខ្លះ​ទៀត ពុំ​បាន​រួម​រ័ក្ស​គ្នា​ទេ គឺ​ជនសង្ស័យ​គ្រាន់​ប្រើប្រាស់​អណ្តាតលិត​ប្រដាប់​ភេទ​ក្មេងស្រី​ប៉ុណ្ណោះ ព្រោះ​ប្រដាប់​ភេទ​ជនសង្ស័យ​ស្ទើរ​ប្រើប្រាស់​លែង​កើត​ទៅ​ហើយ​។​

​ប្រភព​ដដែល បាន​បន្តទៀតថា នៅ​យប់​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៤ ជនសង្ស័យ​បាន​ជួប​គ្នា​នៅ​ក្រោមផ្ទះ​ឪពុក​ម្ដាយ​ក្មេងស្រី​រងគ្រោះ ហើយ​បាន​ធ្វើ​សកម្មភាព​ឱបថើប​គ្នា​នៅ​ក្រោមផ្ទះ ខណៈ​ដែល​ក្មេងស្រី​រងគ្រោះ​ចុះ​ងូតទឹក​។ សកម្មភាពរ​បស់​ជនសង្ស័យ និង​ក្មេងស្រី​រងគ្រោះ បាន​ធ្វើឲ្យ​ញាតិ​ជិតខាង​ឃើញ​ផ្ទាល់​ភ្នែក ក៏​យក​ទៅ​ប្រាប់​ឪពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ ធ្វើឲ្យ​ពួកគាត់​ជា​អាណា​ព្យាបាល​មានក្តី​ខឹងសម្បារក៏​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​មូលដ្ឋាន​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤ ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​រហូត​ឈាន​ដល់​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចាត់ការ​តាម​នីតិវិធី​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បុរសគ្មានអត្តសញ្ញាណម្នាក់ចងកសម្លាប់ខ្លូន   អាន1543ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1377ដង លោក ហេ យ៉ែម ហៅដូ មេប៉េអឹមស្នាក់ការសន្តិសុខលេខ ៦៧២ បើកដៃអោយកូនប្រុសវាយពលរដ្ឋម្នាក់ជិតស្ល?...    អាន1614ដង ជនរងគ្រោះបានលើកឡើងថាៈ បុគ្គលឈ្មោះ ស្តើង សុខុម ជាមន្ត្រីមានចរិតថោក?   អាន875ដង ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម   អាន1639ដង ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1590ដង លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លា?...    អាន1562ដង រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត   អាន2041ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1511ដង នាង​ក្រ​មុំ​ជិះ​ម៉ូតូ​អាយ​ខណ​ឈប់​អោយ​ចោរ​ប្លន់​យក​ម៉ូតូ​ដោយ​ជោគជ័យ   អាន1598ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2707នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    27910នាក់
ខែនេះ    134988នាក់
ឆ្នាំនេះ   2592891នាក់
សរុប   51952817នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 02:43