គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ

ដោយៈ សៀវិនិច្ឆ័យ ខេត្តសៀមរាប ថ្ងៃទី 29 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 01:32 នាទី ចំនួនអានៈ 2407

បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្យួរសេរ៉ូមខុសបច្ចេក​​ទេស បណ្តាល​អោយ​​ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥នេះ។

ប្រ​ភព​ពីសាច់ញាតិជនរងគ្រោះជាមន្ត្រីនគរបាលខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា ប្អូន​ថ្លៃ​របស់​គាត់​ដំបូងឡើយគ្រាន់តែឈឺក្បាល និងវិលមុខតិចតួចប៉ុណ្ណោះ  លុះ​ពេល​ចូល​ទៅ​ពិ​និត្យ​នៅ​គ្លីនិកសុខភាព គ្រូពេទ្យបានឲ្យសម្រាកនៅទីនោះ បន្ទាប់មកក៏ទាមទារឲ្យព្យួរសេរ៉ូម។ ប្រភពបន្តថា បន្ទាប់ពីព្យួរសេរ៉ូម បានប៉ុន្មាននាទី ប្អូនរបស់គាត់ក៏បានដាច់ខ្យល់ស្លាប់។ ភ្លាមៗ ហើយ​​ក្រុមគ្រូពេទ្យនៅទៅនោះ ក៏ប្រញ៉ាប់ឲ្យសាច់​ញាតិជន​រង​គ្រោះ​ដឹក​សាក​សព​យក​ទៅ​ផ្ទះ​ភ្លាម​ៗ ដោយមិនចាំបាច់ឲ្យខាងជំនាញបច្ចេកទេសទៅពិនិត្យដល់គ្លីនិកឡើយ។ ប្រភព​បានឲ្យ​ដឹង​ទៀត​ថា ក្រោយខាងជំនាញចុះពិនិត្យសាកសពហើយ ពួកគាត់បានសម្រេចប្តឹងទៅន​គរ​បាល​ការិយា​​ល័យព្រហ្មទណ្ឌកំរិត​ធ្ងន់ ទាមទារសំណងជាទឹកប្រាក់ចំនួន ១ម៉ឺន​ដុល្លារ​អាមេ​រិក។ ប៉ុន្តែរហូតមកទល់រសៀលថ្ងៃទី២៤ខែមេសានេះ ខាងគ្លីនិកនៅមិនទាន់ផ្តល់ចម្លើយទេ គឺកំពុងពិចារណានៅឡើយ។ ប្រភពបន្ថែមថា ប្រសិនបើខាងគ្លីនិកមិនព្រមសង ឬសងមិន​សម​តាម​បំណង​ដែលមិនអាចទទួលយកបាន គឺសាច់ញាតិជន​រង​គ្រោះ​និង​បន្តប្តឹង​ទៅ​តុ​លា​ការ​ជាបន្តទៀត។

នៅរសៀលថ្ងៃទី២៤ខែមេសានេះ អ្នក​យក​ព័ត៌មានយើង​មិនអាច​សុំការ​បំភ្លឺពី​អ្នក​គ្រប់​គ្រង​គ្លីនិក​បានទេ ដោយបុគ្គលិកនៅទីនោះថាមិនស្គាល់លេខទូរសព្ទ័របស់ថៅកែរបស់ខ្លួន។

នៅថ្ងៃដដែលនេះ លោកប៉ែន ផល្គុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានបដិសេធថា លោកមិនបានដឹងអំពីករណីមនុស្សស្លាប់ នៅក្នុងគ្លីនិកសុខភាពនោះទេ។

លោកវរសេនីយ៏ត្រី ស្វាង ពូល នាយរងការិយាល័យនគរបាលបច្ចេកទេសខេត្តសៀមរា បានបញ្ជាក់ប្រាប់ង្នកយកព័ត៌មានយើងថា ឆ្លងកាត់ការពិនិត្យ សាកសព គឺជន​រង​គ្រោះ​ ស្ទះ​ខ្យល់​បេះដូងបណ្តាលឲ្យប្រតិកម្មរហូតដល់ស្លាប់។ តែត្រង់​ថាវា​អាច​ខុស​បច្ចេក​ទេស​ពី​សំ​ណាក់​ក្រុមគ្រូពេទ្យនៅក្នុងគ្លីនិកសុខភាព ឬយ៉ាងណានោះ លោក​មិន​អាច​បរិយាយ​បាន​ឡើយ។

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកកើត វណ្ណរ៉េត បាន​មាន​ប្រ​សាសន៏​ប្រាប់​អ្នក​យក​ព័ត៌មានថា គ្រប់បទល្មើសព្រហ្មទណ្ឌ គឺមិនអាចបញ្ចប់ក្រៅប្រពន្ធ័តុលាការបានឡើយ ហើយ​ការប្តឹងទាមទា​សំណង​នោះ​គឺគ្រាន់តែជាការសម្របសម្រួលរវាងខាងជន​រងគ្រោះ និងភាគីម្ខាង ដែលហៅថាសំណងរដ្ឋបវេណីប៉ុណ្ណោះ។ លោកបន្តថា ប្រសិនបើអ្នក​ជម្ងឺនោះ​មាន​​អាការៈធ្ងន់ធ្ងររួចទៅហើយ ៗគ្រូវពេទ្យជួយលែងបាន វាជារឿងរបស់អ្នកជម្ងឺ  ប៉ុន្តែ​ប្រ​សិន​បើ​រកឃើញថា ការស្លាប់មនុស្សដោយសាតែកំហុសរបស់គ្រូ​ពេទ្យ គឺចាំបាច់ត្រូវតែប្រឈមមុខ​តាមផ្លូវតុលាការដោយ​មិន​អាច​ជៀសបានទេ។

សូម​បញ្ជាក់ផង​ដែរ​ថា គ្លីនិកឯកជនភាគច្រើន និងឱសថស្ថានឯកជនជាច្រើន រាល់​ពេល​សមត្ថ​កិច្ចចុះឆែកឆេ ម្តងៗបាន​រក​ឃើញថា វេជ្ជបណ្ឌិតដែលជាអ្នកឈរឈ្មោះអោយ​បើក​គ្លីនិក​ ពុំដែលឃើញនៅគ្រប់គ្រង និងព្យាបាលអ្នកជម្ងឺដោយផ្ទាល់នោះទេ ភាគច្រើន​ឲ្យតែ​ឈរ​ឈ្មោះ​ធ្វើ​អាជ្ញាប័ណ​ហើយវេជ្ជបណ្ឌិតនោះមិនដឹងនៅឯណាទេ គឺមាន​តែ​បុគ្គ​លិក​គ្មាន​បច្ចេក​ទេស​តែប៉ុណ្ណោះដែលនៅចាំព្យាបាលអ្នកជម្ងឺ  ដោយឡែកកន្លែងលក់ឱសថ មានពេល​ខ្លះ​គេឃើញ​ក្មេងមិន​ទាន់គ្រប់អាយុផង មកលក់ ឬផ្សំថ្នាំឲ្យអ្នកជម្ងឺ មិនដឹងថាខាងមន្ទីរ ឬ​ក្រ​សួង​សុ​ខាភិ​បាល​អនុញ្ញាតិឲ្យធ្វើ​ដូច្នេះ​ឬ​យ៉ាងណានោះទេ?

គេ​សង្កេត​ឃើញថា រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ គ្លីនិកឯកជន​នៅក្រុង​សៀមរាប​រីក​ដុះ​ដាល​​ដូច​​ផ្សិត ហើយក៏បានព្យាបាលបណ្តាលអោយ​អ្នក​ជុំ​ងឺស្លាប់បាត់បង់ជីវិតជាបន្ត​បន្ទាប់ផងដែរ តែខាងមន្ទីរ និង​ក្រសួង​សុខាភិបាល​ ហាក់​មិន​បាន​យក​ចិត្តទុកដាក់​ចំ​ពោះ​ករណី​ទាំង​នេះ​នោះទេ ដូច្នេះសូមពលរដ្ឋ​ខ្មែរទាំងអស់និយាយថា ទេ ចំពោះ​គ្លីនិកឯកជន៕ ដោយ៖ សៀ-វិនិច្ឆ័យ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សេចក្តីជូនដំណឹង   អាន1631ដង ពិធី ឡើងអ្នកតា   អាន3166ដង លោក ​ខៀវ កញ្ញារីទ្ធ​ ព្រមាន​ដក​អាជ្ញា​ប័ណ្ណ​ពី​ស្ថាប័ន​ដែល​ផ្សព្វផ្សាយ​គ្រឿង​​ស្រវឹង​?...    អាន1370ដង ក្រុម​និសិត្ស​ខ្មែរ​នៅ​ចិន​កោរសក់​​កាន់ទុក្ខ​ព្រះ​​បរមសព​​សម្តេច​ឪ​   អាន1608ដង របាំត្រុដិ (មានវីដេអូ)   អាន2556ដង ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?   អាន1537ដង ទីតាំងសង្វៀនល្បែងជល់មាន់ និងបៀ អាប៉ោង ដ៏ធំមួយកន្លែងគ្មានសមត្តកិច្ចបង្ក្រាប   អាន1386ដង ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន1388ដង ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា   អាន3322ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1678ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5661នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    22699នាក់
ខែនេះ    129777នាក់
ឆ្នាំនេះ   2587680នាក់
សរុប   51947606នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 20:20