លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍

ដោយៈ ប្រភពពី អង្គរថែម ខេត្តសៀមរាប ថ្ងៃទី 29 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 11:34 នាទី ចំនួនអានៈ 2195

មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃទី​១៣ ខែកក្កដា​ខាងមុខនេះ តាម​បណ្តឹង​របស់លោក​មេធាវី ច័ន្ទ វិចិត្រ តំណាង​ឲ្យ​ព្រះរាជអាជ្ញារង​មួយរូប និង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប​មួយរូប ប្តឹង​ចោទ​ចំនួន​៣​បទល្មើស ដោយ​ភ្ជាប់​យក​ករណី​ធ្វើ​សន្និសីទកាសែត និង​ដាក់​ពាក្យបណ្តឹង​ទៅ​៤​ស្ថាប័ន ពាក់ព័ន្ធ​ការចាប់​ឃុំខ្លួន​ពលរដ្ឋ​ពីរ​នាក់ នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ តាម​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ពាក្យបណ្តឹង​នេះ ចុះ​ថ្ងៃទី​២៧ ខែឧសភា និង​បានដាក់​ដល់​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៥​។

​ប្រភព​ដដែល បាន​អះអាងថា ពាក្យបណ្តឹង​នេះ បាន​ចោទប្រកាន់​លោក នី ចរិយា ចំនួន​៣​បទល្មើស គឺ​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បទ​ប្តឹង​បរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ផ្សព្វផ្សាយ​នូវ​ការអត្ថាធិប្បាយ ដើម្បី​ធ្វើ​សម្ពាធ​លើ​យុត្តាធិការ​(​តុលាការ​) តាម​មាត្រា​៣០៥ មាត្រា​៣១១ និង​មាត្រា​៥២២ នៃ​ក្រមព្រហ្មទណ្ឌ​។

​ដើមចម​ដែល​នាំ​ឲ្យ​មានការ​ដាក់ពាក្យ​បណ្តឹង​នេះ គឺ​កើតឡើង​ដោយសារ​លោក នី ចរិយា បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​សមាគម​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ ដោយ​ចោទ​មន្ត្រី​តុលាការខេត្ត​សៀមរាប​ថា ចាប់​ពលរដ្ឋ​ដាក់ពន្ធនាគារ​ខុស​នីតិវិធី​ច្បាប់​។

​លោក នី ចរិយា បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា ព្រះរាជអាជ្ញារង លោក សុក កែវ​បណ្ឌិត និង​ចៅក្រម​ស៊ើបសួរ លោក គី ឬ​ទ្ធី បាន​ឃុបឃិត​គ្នា​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ យក​ដី​ពលរដ្ឋ​ខ្មែរ​ប្រគល់​ឲ្យ​សហគមន៍​ជនជាតិ​វៀតណាម និង​បាន​ចាប់ខ្លួន​ពលរដ្ឋ​ពីរ​នាក់ នៅ​ភូមិ​រំដេង ស្រុក​ស្វាយ​លើ ដាក់ពន្ធនាគារ ធ្វើឡើង​ខុស​នីតិវិធី​ច្បាប់​។

​បន្ទាប់មក អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បានចេញ​សេចក្តីប្រកាស​ព័ត៌មាន កម្រាស់​៥​ទំព័រ ចុះ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៥ ដោយ​ច្រានចោល​ការចោទប្រកាន់​នេះ​ថា ការចាប់ខ្លួន​ពលរដ្ឋ​ស្រុក​ស្វាយ​លើ​ពីរ​នាក់ ដាក់ពន្ធនាគារ កាលពី​ខែមករា ឆ្នាំ​២០១៥​កន្លងមក​នោះ ធ្វើឡើង​ទៅតាម​នីតិវិធី​ច្បាប់ ដោយ​មិនមាន​ការប្រព្រឹត្ត​អំពើពុករលួយ ឃុបឃិត​គ្នាយ​កដី​ពលរដ្ឋ​ខ្មែរ ប្រគល់​ឲ្យ​ជនជាតិ​វៀតណាម​នោះឡើយ​។

​លិខិត​បាន​ចាត់ទុកថា ការលើកឡើង​របស់​ស​មា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ របស់លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិមនុស្ស ជា​រូបភាព​មួយ​លាប​ពណ៌​គ្នា និង​មាន​ចរិត​ញុះញង់​ឲ្យ​មានការ​រើស​អើ​ស​ពូជសាសន៍ ដែល​ធ្វើ​ឲ្យ​ការផ្សព្វផ្សាយ​ព័ត៌មាន មានការ​យល់ច្រឡំ​ធ្ងន់ធ្ងរ​ទៅលើ​ស្ថាប័ន​អនុវត្ដ​ច្បាប់​។ អយ្យការ​អម សាលាដំបូង​ខេត្តសៀមរាប ស្នើ​យ៉ាងទទូច​ឲ្យ​សមាគមន៍​អាដហុក ជាពិសេស​លោក នី ចរិយា ងាក​មក​ចូលក្នុង​គន្លង​នៃ​ការ​អនុវត្ដ​ផ្លូវច្បាប់ ដើម្បី​ធានាបាន​នូវ​ការគោរព​សិទ្ធិ​បុគ្គល និង​ស្នើ​ឲ្យ​សារព័ត៌មាន​ផ្សេងៗ​ឈប់​ចុះផ្សាយ​តាម​ការលើកឡើង​របស់​សមាគម​អាដហុក​។

​ទោះជា​យ៉ាងនេះ​ក្តី នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ លោក នី ចរិយា បានដាក់​ពាក្យបណ្តឹង​ប្តឹង​លោក សុក កែវ​បណ្ឌិត លោក គី ឬ​ទ្ធី ទៅកាន់​ស្ថាប័ន​ចំនួន​៤ គឺ​ឧ​ត្ត​ម​ប្រឹក្សា​នៃ​អង្គចៅក្រម អគ្គព្រះរាជអាជ្ញា​អម​មហាអយ្យការ​សាលាឧទ្ធរណ៍ ប្រធាន​តុលាការ​កំពូល និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដោយ​យក​ករណី​ដែល​លាតត្រដាង​ក្នុង​សន្និសីទកាសែត​នាពេល​កន្លងមក ជា​ដើមចម​ដាក់បន្ទុក​ដដែល​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន1433ដង ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន1401ដង បញ្ជូន​ជនសង្ស័យ​កាង​ឈើ បោង ពុទ្ធា​រិ​ទ្ធ ​ទៅ​តុលាការខេត្ត​ពោធិ៍សាត់​   អាន1651ដង លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់   អាន1467ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន2244ដង អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន1401ដង ក្រុមអាជីវករនិងអ្នកដឹកទំនិញពីប៉ោយប៉ែត ទៅលក់តាមបណ្តារខេត្តនានា ត្អូញត្អែថាក្រុមគយចល័តខ...    អាន1371ដង លោកសមរង្ស៊ី បន្ទន់ឥរិយាបទព្រោះចង់​ចូលស្រុកខ្មែរវិញ   អាន1822ដង អាជ្ញាធរស្រុកពួក ចុះចាប់ត្រាក់ទ័រភ្ជួរស្រែរបស់ពលរដ្ឋកំហែងទាប្រាក់2500$ជាថ្នូរនឹងការដោះល?...    អាន1695ដង តើបេក្ខភាពប្រធាន គ.ជ.ប ថ្មី គួរតែបុគ្គលដែលមានលក្ខណៈសម្បត្តិយ៉ាងណា?   អាន1992ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1305នាក់
ម្សិលមិញ    14000នាក់
សប្ដាហ៍នេះ    33093នាក់
ខែនេះ    39190នាក់
ឆ្នាំនេះ   3109760នាក់
សរុប   52469686នាក់
ថ្ងៃទី 08 ខែ 09 ឆ្នាំ 2024 ម៉ោង 10:40