បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 04:02 នាទី ចំនួនអានៈ 1918

ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ពេញ​អូរស្ទឹង​ ទន្លេបឹងបួរ បក្សាបក្សី ម្រឹគីម្រឹគា ដី​ធ្លី​មាន​ជីវជាតិ អាច​បង្ក​បង្កើត​ផល​ស្រូវ​ និង​ដំ​ណាំ​ជាច្រើន​ប្រ​ភេទ ដែល​អាច​ធ្វើ​អោយ​ប្រ​ជាជន​ខ្មែរ​ និង​ជន​បរទេសដែល​​រស់នៅ​លើ​ដី​ខ្មែរ​ អាច​រស់​បាន​​ដោយ​សុខ​សាន្ត​បំ​ផុត​ ប្រ​សិន​បើ​អ្នក​រាល់​គ្នា​ចេះ​ជួយ​ថែរក្សា​ការពារ​ធន​ធាន​ទាំង​នេះ​អោយ​បាន​គង់​វង់សំ​រាប់​ថ្ងៃ​អនាគត។

គេ​សង្កេត​ឃើញថា មាន​ជន​បរទេស​លើ​សកល​លោក​ជា​ច្រើន​ដែល​ចូល​ចិត្ត​មក​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា ដូចជា​បារាំង​ អង់គ្លេស ហ្វីលីពីន ថៃ អាមេរីកកាំង កូរ៉េ ជប៉ុន ចាម ចិន វៀតណាម​ និង​​មាន​ជន​​ជាតិ​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ។

ក្នុង​ចំ​ណោម​ជន​បរទេស​ខាង​លើ​នេះ​ភាគ​ច្រើន​ពួក​គេ​មក​ប្រ​កប​មុខ​របរ​ជួញ​ដូរ បើក​ភោជ្ជ​នី​ដ្ឋាន​ បើក​ផ្ទះសំ​ណាក់ បើក​សណ្ឋាគារ បើក​បារ​បរទេស បើក​ហាង​លក់​វត្ថុអនុ​ស្សាវ​រីយ៍ បើក​ផ្សា​ទំ​នើប ដែល​ជា​ការ​ទាក់​ទាញ​ភ្ញៀ​វ​ទេស​ចរណ៍​បរទេស​ពី​ប្រ​ទេស​របស់​ពួក​គេ​អោយ​ចូល​មក​កំសាន្ត​លំ​ហែ​កាយ​នៅ​ប្រ​ទេស​កម្ពុជា ដែល​ជា​ប្រ​ទេស​អច្ឆារយៈ មាន​ប្រាង្គ​ប្រាសាទ​បុរាន​ជា​ច្រើន​​បន្សល់​ពី​ដូន​តា ដែល​ជា​មោទនៈភាពរបស់​កូន​ខ្មែរ​គ្រប់​រូប។

ប៉ុន្តែក្នុង​ចំ​ណោម​ជន​បរទេស​ទាំង​នេះមាន​ជន​បរទេស​ខ្លះមិន​បាន​មក​ជួយ​អោយ​ប្រ​ទេស​កម្ពុជា​រីក​ចំ​រើន សំ​បូរ​សប្សាយ​​នោះទេ តែ​បែ​ជាមក​ជួយ​បំ​ផ្លិច​បំ​ផ្លាញ​ប្រ​ទេស​កម្ពុជា​អោយ​រលាយ​ហិន​ហោច​ទាំង​ធន​ធាន​ធម្ម​ជាតិ ទាំង​សុខ​ភាពរាស្ត្រ​ខ្មែរ​ទៅ​វិញ ដូច​ជាជន​ជាតិ​ វៀតណាម​ ជាដើម។

ជន​ជាតិវៀត​ណាមដែល​​មក​​រស់​នៅ​ស្រុក​ខ្មែរ​រាប់​សិប​លាន​នាក់ បើ​រាប់​ទាំង​ស្រប​ច្បាប់​ និង​មិន​ស្រប​ច្បាប់ ហើយ​ជន​ជាតិ​មួយនេះ​ភាគ​ច្រើន​ក្រី​ក្រ រស់​នៅ​ជុំ​វិញ​បឹង​ទន្លេសាប ប្រ​កប​មុខ​របរ​ជា​អ្នក​នេសាទ ដែល​គ្មាន​អត្ត​សញ្ញាណច្បាស់លាស់ ឯខ្លះ​រស់​នៅ​ក្នុង​ទី​ក្រុង​ និង​តាម​បណ្តាខេត្ត​នានា រក​ស៊ី​ជួញ​ដូរ​ផ្លូវ​ភេទ លក់​បាយ​លក់​កាហ្វេ ធ្វើ​ជាង​សិប្បកម្ម ដេ​ស្បែក​ជើង​ ធ្វើ​ជាង​សោ ជាង​ឡាន ជាង​សំ​ណង់ កម្ម​ករ​ចំ​ការ​កៅ​ស៊ូ ចិញ្ចឹម​ត្រីរស​ ត្រី​ឆ្តោខុស​ច្បាប់ លក់​ថ្នាំ​ញៀន….។ល។

ជន​ជាតិ​ខ្មែរ​អ្នក​​នេសាទប្រ​កប​របរ​​ រាយ​មង ចង​សន្ទួច​ ដាក់​លប ដាក់​លាន់​ ដាក់​ទ្រូ ដាក់​ជុជ ដាក់​បង្កៃ ស្ទួច​វាត់ បង់​សំ​ណាញ រុទ ជញ្ជាត់…តាម​របៀប​បុរាណពី​ដូន​តាមក។ ឯអ្នក​នៅ​ស្រុក​លើ​ ធ្វើ​ស្រែចំ​ការ ដាំ​ពោធសណ្តែក ល្ងរ ឪឡឹក​ ដំ​ឡូង​ដូច​ស្វាយ បន្លែបង្កា អ្នក​ខ្លះ​ចូល​ព្រៃ​កាប់​អុះ កាប់​ឈើ​ដោយ​កាំ​បិត​ រណា​ដៃ​បោច​វល្លិ៍ បោច​ផ្តៅ ជីក​ក្តាម​កង្កែប ដែល​ជា​ហេតុ​ធ្វើ​អោយ​ធន​ធាន​ធម្ម​ជាតិ​នៅ​ស្រុក​ខ្មែរ​មិន​ចេះ​ហិន​ហោច​នោះទេ បើ​ទោះ​ជារក​ប៉ុន្មាន​ដំ​ណដ៏ដោយ​។

ឯអ្នក​នេសាទ​ជន​ជាតិ​វៀតណាមវិញ នេសាទតាម​របៀប​ទំ​នើប​ដូចជា អូស​អួន​ដែល​មាន​ប្រ​វែង​រាប់​រយ​​រាប់​ពាន់​ម៉ែត ប្រើ​ខ្សែ​ភ្លើង​ឆក់ រុញ​ស៊ីប អូស​យ៉ាងកាវ ចាប់​ត្រី​ពី​បឹង​ទន្លេ​សាប​រាប់​លាន​តោន​ក្នុង​មួយឆ្នាំៗ ដែល​ជាហេតុ​ធ្វើ​អោយ​មច្ឆា​ស្រុក​ខ្មែរ​ជិត​ផុត​ពូជ​ទៅ​ហើយ។​ ចំណែក​អ្នក​មាន​លុយ​មាន​អំ​ណាច​វិញ​ ជួល​ដី​រាប់​ម៉ឺន​សែន​ហិចតា ឈួសឆាយ​ផ្តួល​ប្រ​លំ​ ដើម​ឈើ​ធំ​ៗ​ ក្នុង​លេស​ដើម្បី​ដាំ​ដើម​កៅ​ស៊ូ កុង​ត្រា៩៩ឆ្នាំ ៥០​ឆ្នាំ ដោយ​ក្នុង​មួយ​ឆ្នាំ​រដ្ឋ​ទទួល​បាន​តែ​ប្រ​ហែល​២ម៉ឺន​រៀល​ក្នុង​មួយ​ហិច​តាតែ​ប៉ុណ្ណោះ មិន​ស្មើ​អ្នក​ស្រុក​លក់​កូន​ឈើ​ធ្វើ​រោង​មាន់​មួយ​ដើម​ផង។ ឯជន​ជាតិ​វៀត​ណាម​ខ្លះ​ បញ្ជាទិញ​ឈើ​ប្រ​ណិត​ដូច​ជា​បេង ធ្នង់ ក្រញូង​ពី​ប្រ​ទេស​កម្ពុជា បណ្តាល​អោយ​រាស្ត្រ​ខ្មែរ​ក្រី​ក្រនាំ​គ្នា​កាប់​គាស់​ទាំង​ឬស​យក​ទៅ​លក់អោយ​ឈ្មួញ​កណ្តាល​ធំៗ ដែល​ជាជន​មាន​លុយ​មាន​អំ​ណាច រហូត​មាន​ខ្មែរ​តាម​ព្រំ​ដែន​មួយ​ចំ​នួន​លួច​ឆ្លង​ចូល​ដី​ថៃកាប់​ឈើ​ក្រញូង​ត្រូវ​ ទាហ៊ាន​ថៃបាញ់​ស្លាប់​ជាច្រើន​រាប់​មិន​អស់​ទៀតផង។

ប្រ​សិន​បើ​ជន​ជាតិ​បរទេសដែល​រស់​នៅ​ស្រុក​​ខ្មែរ​ទាំង​អស់ ជាពិសេស​គឺជន​ជាតិ​​ វៀត​ណាម​ នេះ​តែម្តង ចេះ​នាំ​គ្នា​មាន​ឧត្តម​គតិ​ជួយ​ការ​ពារ​ដី​ខ្មែរ ជួយ​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ នៅ​ស្រុក​ខ្មែរ​អោយ​បាន​គង់​វង់​សំ​រាប់​ការ​រស់​នៅ​របស់​ខ្លួន​ប្រ​ចាំ​ថ្ងៃ និង​សំ​រាប់​កូន​ចៅ​ជំ​នាន់​ក្រោយ​ដែល​បាន​កើត​លើ​ទឹក​ដី​កម្ពុជានោះ មិន​ដឹង​ជា​ល្អ​យ៉ាង​ណានោះ​ទេ។

បើ​ទឹក​ដី​កម្ពុជា​បាត់​បង់​ បើ​ធន​ធាន​ធម្ម​ជាតិ​កម្ពុជា រលាយ​សាបសូន្យ នោះ​អ្នក​រាល់​គ្នា​ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​នេះ ក៏រស់​មិន​បាន​ប្រ​សើ​ដែរ។ ផល​ប៉ះ​ពាល់​មិន​មែន​តែ​ប្រ​ជា​ជន​ខ្មែរ​តែ​ម្នាក់​ឯងនោះ​​ទេ គឺ​អ្នក​រាល់​គ្នា​រស់​នៅ​លើ​ដី​ខ្មែរ​ ក៏ទទួល​ផល​ដូច​ប្រ​ជា​ជន​ខ្មែរដែរ។​

កួរ​អោយ​កោដ​សសើដល់​បង​ប្អូន​ប្រ​ជាន​ជន​ ខ្មែរ​អ៊ី​ស្លាម ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា បន្ទាប់​ពី​ជន​ជាតិ​វៀត​ណាម​លេប​ត្របាក់​យក​ប្រ​ទេស​ចម្ប៉ា ដែល​ជា​ទី​ក្រុង​ហាន​ណូយ​បច្ចុប្បន្ន ចេះ​ស្រ​លាញ់​ជន​ជាតិ​ខ្មែរ ចេះ​ឈឺ​ឆ្អាល​ពី​សុខ​ទុក្ខ​របស់​ខ្មែរ ចេះ​ចុះ​ទៅ​មើល​ព្រំ​ដែន​ខ្មែរ ហើ​យ​ថែម​ទាំង​និយាយថា ត្រូវ​ការ​ពារ​ដី​ខ្មែរ​កុំ​អោយ​បាត់​បង់​ដូច​ប្រ​ទេស​ចម្ប៉ា។ បើ​តាម​ការ​អង្កេត ជន​ជាតិ​អ៊ី​ស្លាម ឬ​អ្នក​ខ្លះ​ហៅ​ថា ជន​ជាតិ​ចាម ដែល​រស់​នៅ​ស្រុក​ខ្មែរ​ គឺ​ប្រ​កប​របរ​សុច្ចរិត​ មិន​ដែល​បំ​ផ្លាញ​ធន​ធាន​ធម្ម​ជាតិ​របស់​ខ្មែរទេ គឺ​ពួកគេ​រក​ស៊ី​ដោយ​ស្រប​ច្បាប់។

បើ​អ្នករាល់​គ្នា​​ស្រលាញ់​ទឹក​ដី​សុវណ្ណ​ភូមិ​ដ៏កម្សត់នេះ ក្នុង​នាម​យើង​ជា​មនុស្ស​ដែល​កើត​លើ​ទឹក​ដី​ខ្មែរ ឬ​ររស់​នៅ​លើ​ដី​ខ្មែរ​ យើង​ត្រូវ​តែ​ជួយ​ការ​ពារ​ប្រ​ទេស​ខ្មែរ ការ​ពារ​ទឹក​ដី​ខ្មែរ ការ​ពារ​ធន​ធានធម្មជាតិរបស់​ខ្មែរ អោយ​បាន​គង់​វង់ ដើម្បី​ខ្លួន​យើង​ និង​ដើម្បី​កូន​ចៅ​យើង​ទៅ​ថ្ងៃ​អនាគត់៕ ដោយ៖ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លិខិតអំពាវនាវ រក​ជន​ឆបោក​ម៉ូតូ   អាន1507ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1673ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1658ដង បនល្បែងស៊ីសងដុះដូចផ្សិតនៅស្រុកពួកគ្មានអ្នកបង្រ្កាប   អាន1373ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1383ដង ពិ​ធី​ប្រកាស​​ផ្ទេរ​ភារ​កិច្ច​និង​​តែង​​តាំង​​មុខ​តំណែង​​មន្ត្រី​នគរ​បាល​​នៃ​​ស្នង​?...    អាន1662ដង គង់គឹមនី ចៅហ្វាយស្រុកស្នួលកំពុងប្រើល្បិចថោកទាប គាំទ្រក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើយ៉ាង...    អាន1488ដង បែកធ្លាយមេសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានដកក្បាលចោលបើក្នុងមួយសប?...    អាន1418ដង មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន1943ដង កងរាជអាវុធហត្ថចាប់ខ្លួនស្រ្តីមុខសញ្ញជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត   អាន1621ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1741នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71332នាក់
ខែនេះ    178410នាក់
ឆ្នាំនេះ   2636313នាក់
សរុប   51996239នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:53