ព័ត៌មានក្ដៅ

    បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ

    ដោយៈ រ៉េត ភ្នំពេញ ថ្ងៃទី 29 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 03:27 នាទី ចំនួនអានៈ 2806

    ពុទ្ធោ! កូនប្រុស​មាសម្តាយ

    កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តាយ​ដឹង​ថា កូន​ប្រុស​សម្លាញ់​ម្តាយ​មិន​មានសេច​ក្តី​សុខ​នៅ​ក្នុង​រង្វង់​គ្រួសារនោះទេ។ កូ​ន​ប្រុស​! មាស​ប្រាក់​ ​លុយកាក់ បុណ្យ​សក្តិ គេ​អាច​រក​បាន​ តែ​សេចក្តី​សុខ​ សុភមង្គលពិបាក​រក​ណាស់កូន តែ​ទោះជា​យ៉ាង​ណា​ក៏ដោយ​ កូន​ត្រូវ​តែ​ខំ​ព្យាយាម​ជំនះគ្រប់​ឧប្បសគ្គិ ហើយ​មាន​តែការ​​​ខំ​ព្យា​យាម​តែ​ប៉ុណ្ណោះ ​ដែល​ជា​ផ្លូវ​នាំ​​កូន​ទៅ​កាន់ត្រើយ​​សុភមង្គលបាន កូន​ត្រូវ​តែ​ខំ​ញញឹម​អោយ​បាន​ច្រើនទើប​មាន​លាភសំណាង​។

    ក្នុង​នាម​ម្តាយ​ជាម្តាយ​បង្កើត​របស់​កូន ជាជីដូន​របស់​ចៅ និង​ជាម្តាយ​ក្មេក​របស់​ប្រ​ពន្ធកូន ម៉ែ​សូម​អោយ​កូន​ទប់​ចិត្ត​ទប់​អារម្មណ៍អោយ​បាន​នឹង​នរសិន ជៀស​វាងការ​​ប៉ះ​ពាល់​​ដល់​ការ​ងារ​របស់​កូន។ ពាក្យ​ចាស់​ពោល​ថា ចាន​ក្នុង​រាវ​គង់​តែរណ្តំ ប្តី​ប្រ​ពន្ធ​ក្នុង​គ្រួសារ​គង់​តែមាន​ប៉ះ​ពាក្យ​សម្តី អាក់​អន់​ស្រពន់​ចិត្ត នឹង​គ្នា​ខ្លះៗ​មិន​ខាន។ មនុស្ស​យើង​កើត​មក គ្មាន​អ្នក​ណា​គេ​ធ្វើ​ត្រូវ​តែ​រហូត​នោះទេ​ ហើយ​ក៏គ្មាន​អ្នក​ណា​ធ្វើ​ខុស​តែ​រហូត​នោះដែរ សំ​ខាន់​យើង​ត្រូវ​ចេះ​យល់​យោគ​គ្នា​ទៅ​វិញ​ទៅ​មក ចេះ​នែ​នាំ​គ្នា ចេះ​អធ្យា​ស្រ័យ​អោយ​គ្នា ចេះ​ស្រលាញ់​អាណិត​អាសូ​​រ​​គ្នា​ទៅ​​វិញ​ទៅ​មក ទើប​អាច​រស់​នៅ​ជាមួយ​គ្នា​បាន។

    កូន​សម្លាញ់​ចាំ​ម៉ែ​ទំ​នេរ​ពី​ការ​ធ្វើ​ស្រែចម្ការ ម៉ែ​និង​ទៅ​លេង​កូន​ ហើយ​ជួយ​បង្ហាត់​បង្រៀន​ប្រ​ពន្ធ​កូន​ខ្លះៗពី​របៀប​ធ្វើ​ជា​មេផ្ទះល្អ។ ម្យ៉ាង​ទៀត​នៅ​ពេល​មាន​ឱល្អម៉ែ​និង​ទៅ​និយាយ​លេង​ជាមួយ​អ្នក​ដណ្លង​ដែលជា​ម្តាយ​ក្មេក​របស់កូន អោយ​គាត់​ជួយ​នែនាំ​ប្រ​ពន្ធ​កូន​អោយ​ក្លាយ​ជា​ស្រ្តី​មេផ្ទះពិត​ប្រាកដក្នុង​សង្គម​បច្ចុប្បន្ន។

    ជា​បឋម​ម៉ែ​សូម​បដិសេធដ៍ដាច់​ខាត មិន​អោយ​កូន​លែង​លះ​គ្នា​ជាមួយ​ប្រ​ពន្ធ​របស់​កូន​ទេ បើ​ទោះជា​នាង​មិន​សូវ​ពូកែ​ខាង​ការ​ងារ​មេ​ផ្ទះ​ក៏ដោយ តែ​នាង​ស្រលាញ់​ម៉ែណាស់ គោរព​ម៉ែណាស់ ហើយ​ថែម​ទាំង​ចិត្ត​បាន​ជាមួយ​ម៉ែទៀត។ ម៉ែ​បាន​ចាត់ទុកថា នាង​ក៏ជាកូន​ប្រសា​ល្អ​ម្នាក់​ដែ​រ​សម្រាប់​ម៉ែ ម្យ៉ាង​ទៀត​ បើ​កូន​បែក​បាក់គ្នា កួនៗរបស់​កូន​ និង​កំ​ព្រាម្តាយ កំព្រា​ឳពុក ហើយ​ពួក​ឯង​នៅ​ក្មេង​ដូច​គ្នា គង់​តែ​ថ្ងៃណា​មួយ​មាន​ប្តី​មាន​ប្រ​ពន្ធក្រោយមិន​ខាន។ ម៉ែ​បារម្ភថា ខ្លាច​ម្តាយ​ចុង​ ឳពុក​ចុង​របស់​កូនៗ​​ឯង គេ​ចិត្ត​មិន​បាន​ជាមួយចៅៗជា​ទី​ស្រលាញ់​​របស់​ម៉ែ ដូច​បទ​ចម្រៀង​ ដំ​រីសញី មួយ​ឃ្លាច្រៀង​ថា ម៉ែ​គេ​មិន​ដូច​ម៉ែខ្លួន គេ​បាន​ចំ​ណី​គេ​លាក់​បំ​ពួន មិន​ដូច​ម៉ែខ្លួន​ជេរទៅ​ហៅ​មក។

    នាពេល​បច្ចុប្បន្ននេះ ម៉ែ​សង្កេត​ឃើញ​ថា មិន​មែន​មាន​តែ​ប្រ​ពន្ធ​របស់​កូន​នោះ​ទេ ដែល​មិន​ចេះ​ធ្វើ​កិច្ចការ​ជាមេ​ផ្ទះ ម៉ែ​ឃើញ​កូន​ស្រី​អ្នក​ជិត​ខាង​ជា​ច្រើន​គឺ​មិន​ចេះ​ធ្វើ​កិច្ច​ការ​ផ្ទះ​ដូចៗតែគ្នា។ ម៉ែ​ប្រាប់​កូន​រឿង​មួយ កាល​ពី​ខែ​មុន​ម៉ែបាន​ទៅ​លេង​ផ្ទះ​មិត្ត​ចាស់​របស់​ម៉ែ​ដែល​ស្គាល់គ្នា​កាល​ពី​សង្គម គ្រួ​សារ​គេ​​មាន​ណាស់ គេ​មាន​បាវ​ព្រាវ​បំ​រើ​រាប់​មិន​អស់ ហើយ​គេ​បាន​ឃាត់​ម៉ែ​អោយ​នៅ​ហូប​បា​យ​ថ្ងៃត្រង់​មួយពេល​ជាមួយគ្រួសាររបស់គេ។ កូន​ស្រី​របស់​មិត្ត​ចាស់​ម៉ែ នាង​បាន​ប្រើ​ឈ្នួល​អោយ​ទៅ​ផ្សារ​​ទិញ​ម្ហូប​ជា​សម្លរកកូ តែ​ឈ្នួល​នាង​ថា មិន​ចេះ​ស្លរកកូទេ ហើយ​ក៏មិន​ដឹង​ជា​ទិញ​បន្ថែនិង​គ្រឿង​ផ្សំអ្វីខ្លះ ភ្លាមនោះថៅ​កែរបស់នា (កូនស្រីមិត្តចាស់​របស់ម៉ែ) ខឹង​ហើយ​ដៀល​នាង​ថា ភ្លើៗ​​អញ្ចឹង​បាន​ជាមក​ធ្វើ​ជាខ្ញុំ​គេ។ ឈ្នួល​ស្រី​រូប​នោះ​មិន​បាន​ហ៊ាន​តបត​ជាមួយចៅ​ហ្វាយ​នាង​ទេ តែនាង​បាន​សួរ​ទៅ​ចៅ​ហ្វាយ​វិញថា តើ​ស្លរកកូគេ​ទិញ​គ្រឿង​ បន្ថែ សាច់ អ្វីខ្លះលោកស្រី? អកុសល្យ ចៅ​ហ្វាយ​របស់​នាង​ក៏មិន​ដឹង​ថា សម្លរកកូគេ​ប្រើ​គ្រឿង​ផ្សំ​អ្វី​ខ្លះ ហើយធ្វើ​បែប​ណា​នោះ​ដែរ។ កូន​ដឹង​ទេ មិត្ត​ចាស់​របស់​ម៉ែខ្មាសម៉ែណាស់ ហើយ​និយាយ​មក​​កាន់ម៉ែថា សម្លាញ់​អោយ​​ខ្ញុំ​សុំ​ទោស​ដោយ​សារ​មិន​មាន​ពេលវេលា​គ្រប់​គ្រាន់ព្រោះ​តែ​រវល់​ទៅ​និង​ការ​រក​ស៊ី មិន​បាន​បង្រៀន​កូន និង​ឈ្នួល​អោយ​ចេះ​ស្លរសម្លរ​របស់​ខ្មែរ​យើង​ដែល​ល្បី​ពេញ​ពិភពលោកថា ជាសម្លរ​ដ៏ឆ្ងាញ់។

    ម៉ែ​ធ្លាប់​បាន​ទទួល​ការ​ទូម្មាន​ពី​លោក​យាយ​របស់​កូន​តាំង​ពី​ម៉ែនៅ​ក្មេង​ៗមក​ថា ក្នុង​នាម​យើង​ជាកូន​ស្រី​ ទោះ​កើត​ក្នុង​ត្រ​កូល​អ្នក​ក្រ ឬអ្នក​មាន​ ទំ​នេរ ឬរវល់​យ៉ាង​ណា​ក៏ដោយ ក៏ត្រូវ​តែ​ចេះ​ឆ្លៀត​ឱកាស​រៀន​សូត្រ​ពី​វិធី​ធ្វើ​ជា​មេផ្ទះ​ដ៏ល្អ កុំ​អាង​ថាខ្លួន​មាន​បាវ​បំ​រើ​រាប់​រយ​នាក់​ក៏ដោយ បើ​ខ្លួន​ឯង​ល្ងង់​​ធ្វើ​មេច​និង​អាច​ប្រើ​ឈ្នួល​បាន​ទៅ បើ​អ្នក​មិន​ចេះ​ពី​របៀប​គ្រប់​គ្រង​បុគ្គលិក​ផងនោះ តើ​​ធ្វើ​មេច​អាច​ប្រើ​បុគ្គលិក​អោយ​ត្រូវ​តាម​ជំ​នាញបានទៅ?

    ម៉ែ​សង្កេត​ឃើញ​ទៀត​ថា សម័យ​នេះ​មាន​ក្មេង​ៗទាំង​ស្រី​ទាំង​ប្រុស​រៀន​មិន​ទាន់​ចប់​ផង​ ចេះ​នាំ​គ្នា​ចូល​ក្រេប​ទឹក​ឃ្មុំ​តាម​ផ្ទះ​សំ​ណាក់ តាម​កំពូត​ព្រៃ រហូត​មាន​ផ្ទៃ​ពោះរត​ទៅ​អោយ​ពេទ្យ​ទម្លាក់​ចោល អ្នកខ្លះ​កើត​កូន​ហើយ​យក​ទៅ​ចោល​តាម​ធុង​សំ​រាម អ្នកខ្លះ​ញៀនស្រា អ្នក​ខ្លះ​ញៀន​ថ្នាំ ដើរ​កាប់​ចាក់​ បង្ហោះ​​បង្ហើ​ម៉ូតូ ជាប់​គុគ​ច្រវាក់ បណ្តាល​អោយ​អោយ​ម៉ែឪ​មាន​ផល​វិបាក និង​ធ្វើ​អោយ​សង្គម​វឹក​វ រញ៉េ​រញ៉ៃខ្លាំងណាស់ បើ​ប្រៀប​ធៀប​ជា​មួយប្រ​ពន្ធ​របស់​កូន​នាង​នៅ​តែ​គ្រាន់​បើ​ជាង​ពួកគេ​ឆ្ងាយ​ណាស់មិន​អាច​ព្រៀប​គ្នា​បាន​ទេ។

    ម៉ែ​ចាស់​ណាស់​ទៅ​ហើយ សរសេរ​សំ​បុត្រ​បណ្តើរ រាង​ចុក​ចង្កេះ​ផង ព្រិល​ភ្នែក​ផង ចង់​សរសេរ​អោយ​បាន​វែង​ជាង​នេះ ​តែ​មាន​តែ​ទឹក​ចិត្ត​កាយវិការ​មិន​ដំ​ណើរ​ការ​ ណ្ហើយ​ចុះ​ចាំ​ម៉ែ​ឆ្លៀត​ឱ​កាស​​ទៅ​លេង​កូននិង​ចៅៗ ម៉ែ​រៀប​រាប់​អោយ​បាន​ច្រើន​ ហើយ​នែនាំ​កូន​អោយ​ក្លាយ​ជា​ស្វាមី​ល្អ ជា​ឪពុកល្អ ជាមនុស្ស​ល្អ​នៅ​ក្នុង​សង្គម ជា​ពិសេស​នែនាំ​ប្រ​ពន្ធ​របស់​កូន​អោយ​ក្លាយ​ជា​ស្រ្តី​មេផ្ទះ​ដ៏ពិត​ប្រាកដ​មួយនៅ​ក្នុង​សង្គម​បច្ចុប្បន្ន។

    ជា​ចុង​ក្រោយ​ម៉ែសូម​ លើក​ម្រាម​ដៃ​១០​​បន់​ស្រន់ ដល់​វត្ថុស័កសិទ្ធ​ក្នុង​លោក អោយ​ជួយ​តាម​បី​បាច់​ថែរក្សា​កូន​ ប្រ​ពន្ធ​កូន និង​ចៅ​ៗអោយ​ជួប​តែ​សេចក្តី​សុខ​សប្បាយ រី​ក​ចំ​រើន​លូត​លាស់​ទៅ​មុខ​កុំ​បី​អាក់​ខានឡើយ ហើយ​សត្រូវ​មក​ពី​មុខ​អោយ​វា​រំ​លង សត្រូវ​មក​ពី​ខ្នង​អោយ​វារលាយ សត្រូវ​មក​ពី​ឆ្ងាយ​អោយ​វាក្លាយជាមិត្ត៕ ពីម៉ែ​សម្លាញ់​របស់​កូន

    ភ្នំពេញ ​ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ 

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សំនេរតែងសេចក្ដី  កំណាព្យ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    នាង ណូហ្សូម៉ីសាសាគឺ ថតស្រាតល្បីពេញពិភពលោក   អាន2383ដង គណបក្សនយោបានធំៗ២បានបញ្ចប់ការជួបចរចានៅព្រឹកថ្ងៃទី១៨នេះ   អាន443ដង គណបក្សសង្គ្រោះជាតិប្រកាសធ្វើមហាបាតុកម្មទួទាំងប្រទេស   អាន572ដង លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន2431ដង ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន1451ដង ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជ...    អាន7265ដង រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន   អាន564ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន9567ដង នាង​ក្រ​មុំ​ជិះ​ម៉ូតូ​អាយ​ខណ​ឈប់​អោយ​ចោរ​ប្លន់​យក​ម៉ូតូ​ដោយ​ជោគជ័យ   អាន539ដង រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត   អាន911ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សេចក្តីជូនដំណឹងយើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
    តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
    ដីលក់ (មិន​ជាប់​តំបន់អប្សរា)ដីលក់ Land for sale - ទំហុំ: 13m x 25m (១៣ ម៉ែត្រ x ២៥ ម៉ែត្រ) - តំលៃៈ $27500 - បញ្ជាក់ៈ ដីមានប្លង់រឹង មិនជាប់តំបន់អាជ្ញាធរអប្សរា បែមុខទៅទិសខាងកើត ជាប់​ផ្លូវ​ដី​ក្រហម១៧ម៉ែត្រ មានទឹកមានភ...Read more
    សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុងកន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
    សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារយោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
    ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
    គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផងក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
    ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
    ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញកម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
    ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      154នាក់
    ម្សិលមិញ    486នាក់
    សប្ដាហ៍នេះ    38346នាក់
    ខែនេះ    172777នាក់
    ឆ្នាំនេះ   1184565នាក់
    សរុប   29289816នាក់
    ថ្ងៃទី 27 ខែ 05 ឆ្នាំ 2018 ម៉ោង 02:39