រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 02:32 នាទី ចំនួនអានៈ 2058

សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ ដែល​សកម្ម​ភាព​ទាំង​នេះ​ហាក់​ធ្វើ​អោយ​គេ​សង្ស័យថា មន្ត្រី​ជំ​នាញ និង​ក្រុម​សមត្ថ​កិច្ច​ ឃុប​ឃិត​គ្នាប្រ​ព្រឹត្តអំ​ពើ​ពុក​រលួយស៊ី​សំ​ណូក​សូក​ប៉ាន់។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​ឃុំ​ស្រែណូយ​ ស្រុក​វ៉ារិន​ ខេត្តសៀម​រាប បាន​អោយ​ដឹង​ថា មាន​រថយន្ត​ចង្កូត​ស្តាំពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទរាប់​សិប​គ្រឿងដឹក​ឈើ​លៀនវែងៗសំ​ពីង​សំ​ពោងឥត​ច្បាប់យក​មក​ចែក​ចាយ​អោយ​ដេប៉ូ​លក់​ឈើ​ក្នុង​ក្រុង​សៀមរាប ក្នុង​មួយ​យប់​មិន​ក្រោម​៣០​ជើង​ដោយ​ឆ្លង​កាត់​ស្នាក់​ការ​មេព្រៃឃុំ​ស្រែណូយមួយកន្លែង ស្នាក់់​ការ​មេព្រៃវ៉ារិន​មួយកន្លែង ស្នាក់​ការ​មេព្រៃខ្នារង្វះស្រុក​បន្ទាយ​ស្រី​មួយកន្លែង ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​បន្ទាយ​ស្រីពីរ​កន្លែង ស្នាក់ការ​បរិស្ថានក្រសួង​នៅ​ក្បាល​ស្ពានក្នុង​ស្រុក​បន្ទាយ​ស្រី ​មួយកន្លែង និង​ស្នាក់​ការ​អង្គការ​បរិស្ថាន​ជាច្រើន​កន្លែងរាប់​មិន​អស់​តាម​ដង​ផ្លូវ ព្រម​ជាមួយគោល​ដៅ​របស់​ប៉ូលីស​សេដ្ឋ​កិច្ច​ជាច្រើន​កន្លែង​ទៀត តែ​សមត្ថ​កិច្ច​ និង​ជំ​នាញ​ខាង​លើនេះបាន​ត្រឹម​តែ​ដាក់​ស្នាក់​ការ​ និង​ប៉ុស្តិ៍យាម​ចាំ​យក​លុយ​តែប៉ុណ្ណោះ។​

ប្រភព​ពី​ពលរដ្ឋ​នៅ​ផ្សារស្រែ​ណូយ ឃុំ​ស្រែណូយ​បាន​លួច​បង្ហើប​អោយ​ដឹង​ថា ក្រុម​រថ​យន្ត​ត្រេអ៊ី​ដឹក​ឈើ​អត់​ច្បាប់​​ខាង​លើ​នេះជា​មន្ត្រី​ប៉ែអឹម​ដែល​មាន​លំ​នៅ​ស្ថាន​នៅ​ឃុំ​ស្រែណូយ​តែម្តងដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា លោក និត ​និង​លោក ណាត។

លោក​ សេងលន នាយសង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ខ្នារង្វះមិន​អាច​សុំ​ការ​បំ​ភ្នឺ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​ចូល​តែ​លោក​ថា ជាប់​រវល់នៅ​រសៀល​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥នេះ។

លោក ខុង​សារ៉ាត នាយរង​ស្តី​ទីសង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រែណូយបាន​ប្រាប់​តាម​ទូរស័ព្ទ​ថា កាល​ពី​ដើម​ខែ​មីនាថ្មីៗនេះ ខាង​ប៉ូលីស មេព្រៃ និង​ខាង​ម៉េ​ប៉ែអឹម​បាន​កោះ​ហៅ​លោក និត និងលោក ណាត មក​ធ្វើ​កិច្ច​សន្យា​ម្តង​រួច​ហើយ ចំ​ពោះ​ការ​រក​ស៊ី​ដឹក​ឈើ​ខាង​លើ​ បន្ទាប់​ខាង​សារព័ត៌មាន​មួយ​ចំ​នួន​បាន​ធ្វើ​ការ​ចុះ​ផ្សាយ។ លោក ខុងសារ៉ាត់​ មិន​បាន​បក​ស្រាយ​ចំ​ពោះ​សំ​នួររបស់​អ្នក​យក​ព័ត៌​មាន​យើង​ដែល​សួរថា ˝បើ​លោក​ប៉េអឹម​ពីររូប​ខាង​លើ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​សាជាថ្មីតើ​ខាង​មេព្រៃគួរ​មាន​វិធាន​ការ​យ៉ាងណា?˝។

នៅ​ម៉ោង​១និង​៨នាទីរសៀលដដែលនេះលោក និត បាន​ប្រាប់​តាម​ទូរស័ព្ទថា លោកកំពុង​ឈាប់​លេង​ប្រដាល់ស្តាប់​មិន​បាន​ ហើយ​ក៏មិន​មាន​ពេល​និយាយដែរ បើ​អ្នក​កាសែត​មាន​ការ​អី​ចាំ​ល្ងាច​លោក​លេង​ប្រដាល់​ចប់​ចាំ​ខល​ទៅ​ម្តង​ទៀត។

នៅ​ម៉ោង​១និង​១០នាទីរសៀលដដែលនេះដែរ​ អ្នក​យក​ព័ត៌មាន​យើង​ក៏ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ណាត បាន​ទេ ព្រោះ​ទូរ​ស័ព្ទចូល​ត្រូវ​បាន​ភរិយារបស់លោក​លើក​ទទួល​ រួច​ប្រាប់​ថា ប្តី​របស់​គាត់​បាន​ទៅ​ភ្នាល់​ប្រ​ដាល់​បាត់​ហើយ។

ពលរដ្ឋ​ខេត្ត​សៀមរាប សំណូម​ពរ​ទៅ​លោក ទាគឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើខេត្ត​សៀមរាប និង​ ឯកឧត្តម​ ម៉នសាម៉ុន មេប៉េអឹម​ខេត្តសៀមរាប មេត្តាចាត់ការ​ទៅ​លើ​លោក និត និង​លោក ណាត ផង​កុំ​អោយ​យក​ស្បែក​ជា​មន្ត្រី​ប៉េអឹម​ ប្រើ​រថ​យន្ត​ពណ៍ត្រេអី ពាក់​ស្លាកលេខ​ខេមរភូមិន្ទ​ ដឹក​ឈើ​ខុស​ច្បាប់​បែបនេះ ព្រោះ​វាអាច​ជាកត្តា​បំ​ផ្លាញ​ព្រៃ​ឈើ​ផង ហើយ​វា​អាច​ប៉ះ​ពាល់​ដល់​កិត្តិ​យសកង​រាជ​អាវុធហត្ថ​ផង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោកជំទាវ លីអ៊ុំអេង អះអាងថា អ្នកដែលអាជ្ញាធរនាំទៅវាស់យកដីរបស់គាត់ សុទ្ធតែប្រជាពលរដ្ឋសប្ប?...    អាន1860ដង បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង   អាន1491ដង លោកអគ្គស្នងការនគបាលជាតិគួរតែតំឡើងឋានៈលោក យិនថាវ ជាស្នងការទើបសមព្រោះគាត់ពូកែរកស៊ីដឹកឈើ...    អាន1547ដង ប៉ូលីសស័ក្ត៤កន្លះប្តឹងថៅកែគ្លីនិកយីហោ ស៊ឹង រិទ្ធីរ៉េត ពីបទរំលោភលើទំនុកចិត្ត   អាន1478ដង ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន2097ដង ចន ច័ន្ទលក្ខិណា ប្រកាស ​ឲ្យបងប្អូនប្រជាពលរដ្ឋ​ គាំទ្រខ្លួនកុំឲ្យមានការ បញ្ចាំងភាពយន្តថៃ...    អាន3534ដង មេបញ្ជា​ការ​អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ​ត្រូវ​ដក​ហូត​តំណែង   អាន1626ដង ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន1547ដង កម្មវិធី និងកាលអាកាស ព្រឹត្តិការណ៍អង្គរសង្គ្រាន ២០១៥   អាន1795ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន2127ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7118នាក់
ម្សិលមិញ    9779នាក់
សប្ដាហ៍នេះ    24169នាក់
ខែនេះ    196391នាក់
ឆ្នាំនេះ   3534910នាក់
សរុប   52894836នាក់
ថ្ងៃទី 23 ខែ 10 ឆ្នាំ 2024 ម៉ោង 09:09