ប្រជាពលរដ្ឋជាង៦៦០គ្រួសារ នៅសង្កាត់ជ្រាវទឹកភ្នែករហេករហាមព្រោះតែអាជ្ញាធរអប្សរា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 08 ខែ 01 ឆ្នាំ 2016 វេលាម៉ោង 10:10 នាទី ចំនួនអានៈ 1511

ក្រុម​ប្រជាពលរដ្ឋជាង៦០០គ្រួសារ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប យំសោក​បោកខ្លួន ព្រួយ​បារម្ភខ្លាច​បាត់​បង់​ដី​លំនៅឋាន និង​ដី​បង្ក​ប​ង្កើនផល ដោយសារអាជ្ញាធរ​ជាតិ​អប្សរា​នៅ​ពេល​ថ្មីៗនេះបាន​យកតំបន់មួយចំនួន នៅ​សង្កាត់​​នេះ ដាក់ចូល​ជាតំបន់​​​គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដែល​ពលរដ្ឋ​ខេត្ត​សៀម​រាប​​ស្អប់ខ្ពើមបំផុត។

ទុកសោក​របស់ពលរដ្ឋ​សង្កាត់ជ្រាវនេះ បានកើតឡើងបន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានបិទផ្សាយផែនទីចាប់​ពីចំណុច ត្រពាំង​អូរ និង​ដីទួល​ប្រា​សាទបុរាណនៅក្នុងសង្កាត់ជ្រាវ ​ក្រុងសៀមរាប កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ។

លោក សំ សុខា ពលរដ្ឋនៅភូមិរំចេក សង្កាត់ជ្រាវ ក្រុងសៀមរាប បាន​ថ្លែងនៅថ្ងៃនេះថា ​ការដាក់ឲ្យ​មាន​តំ​បន់​អាជ្ញា​ធរ​ជាតិ​អប្សរានោះ លោកថា ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ដូចជាការសង់​លំនៅ​ឋាន និងការ​បង្កប​ង្កើនផលកសិកម្ម​ជាដើម។ លោក​បន្ដថា​ ​​ដីធ្លីពួកគាត់មួយចំនួនបានកាន់កាប់តាំងពីដូនតា រាប់​រយ​ឆ្នាំណាស់មកហើយ និងខ្លះ​ទៀត​បានទិញ​តគ្នា​ដើម្បីតាំងទីលំនៅស្ថាន ប៉ុន្ដែឥឡូវ​បែ​ជា ​អា​ជ្ញាធរ​ជាតិ​អប្សរា មក​ប្រកាសថា ជាតំបន់ដែលខ្លួន​គ្រប់គ្រង​ទៅវិញ។

​បុរស​វ័យ​​៧០ឆ្នាំរូបនោះ ខកចិត្ដចំពោះ​រដ្ឋាភិ​បាល​ដែលយកកន្លែងរស់នៅដ៏​សុខ​សាន្តរបស់​ពួក​គាត់ជាច្រើន​ឆ្នាំមក​នោះ​ឲ្យទៅ​​ស្ថា​ប័ន​អប្សរា​គ្រប់​គ្រង​ទៅវិញ​ ដែល​អាចប្រឈមបាត់បង់ដីនៅពេលខាងមុខ។ ​លោក​​តា ​បានមានប្រ​សាសន៍ទៀតថា អាយុ៧០​ឆ្នាំ​ទៅ​ហើយ​ទើប​បាន​ដី​មួយ​ឡូសំរាប់​រស់នៅ ​ឥ​ឡូវ​គេ​ថា​អប្សរា​ទៀត​ហើយ​​តំ​បន់​អប្សរា​គឺ​គេ​​ហាម​​មិន​​អោយធ្វើ​អីទេ​​ មិន​ឲ្យ​លក់​ មិន​អោយ​សាង​សង់​សូម្បីបង្គន់អាចម៌ ។

ពាក់ព័ន្ធនិងករណីខាងលើនេះ ពលរដ្ឋនៅភូមិក្រសាំងបាន​​ឲ្យ​ដឹង​ស្រ​ដៀងគ្នាថា​ ពួក​គាត់​រស់​នៅ​ក្នុង​សង្កាត់​ជ្រាវ​​នោះ​​មិនដឹងថាជាតំបន់អាជ្ញាធរជាតិអប្សរាកើតឡើងនៅពេលណានោះទេ ប៉ុន្ឌែអ្នកភូមិបន្ដថា ​នៅពេលមន្ទីរ​សុរិយោ​ដី​បិទ​​ប្រកាសក្បាលដីនៅសង្កាត់ជ្រាវនេះ ​ទើបពួកគាត់ភ្ញាក់ផ្លើល ដោយ​ឃើញ​មានគំនូស​កំណត់ដីរបស់​អាជ្ញាធរជាតិ​អប្ស​រាគ្រប់គ្រងមួយចំនួន។

លោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប សម្ដែងការអាក់អន់ចិត្ដចំពោះករណីនេះ ដោយ​លោក​​មានប្រសាសន៍​ថា លោកទើបដឹងថា មានពីតំបន់អាជ្ញាធរជាតិអប្សរា​នៅថ្ងៃទី៣០ ខែធ្នូឆ្នាំ២០១៥​ នេះឯង។ លោកបន្ដថា មកដល់ថ្ងៃទី៧ ខែមករានេះលោកទទួលពាក្យបណ្ដឹងពីពលរដ្ឋដែលរងផលប៉ះពាល់​ចំនួន​៦៦​៣​ក្បាលដី។ លោកទទួលថា ទីនោះមានត្រពាំង ទីទួលប្រាសាទ ប៉ុន្តែពលរដ្ឋមិនដែលប៉ះពាល់​ដល់វត្ថុមាន​តម្លៃ​នោះ​ទេ។

ករណីនេះ អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា លោកស្រី ចៅស៊ុនកិរិយា មានប្រសាសន៍ថា ដីនៅតំបន់​សង្កាត់ ជ្រាវ ស្ថិតនៅក្នុងតំបន់បុរីវប្បធម៌ និងទេសចរណ៍ គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាតាមអនុក្រិត្យ​នៅ​ឆ្នាំ១៩៩៥។ លោកស្រីបន្ដថា អាជ្ញាធរជាតិអប្សរាបានប្រកាសបិទផ្សាយជាច្រើនឆ្នាំមកហើយ ប៉ុន្ដែពលរដ្ឋ​បានវាយកំទេចស្លាក​អប្សរាចោល។  លោកស្រី ចៅស៊ុនកិរិយា បានបន្ថែមថា តំ​បន់​ដែល​គ្រប់​គ្រង​ដោយ​អាជ្ញា​ធរ​ជាតិអប្សរា មានទំហ៊ំដី​ជាង​៤​ម៉ឺន​​ហិក​តា ប៉ុន្ដែមិនស្ថិតនៅមួយកន្លែងនោះទេ។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ជ្រាវ​ក្រុងសៀមរាប ស្នើសុំទៅ​រដ្ឋាភិបាល​កម្ពុជា មេត្តារំសាយ​អាជ្ញាធរ​អប្សរា​ចេញ​ពី​សង្កាក់ជ្រាវ​ទៅ ព្រោះ​នៅ​សង្កាត់​នេះមាន​តែ​កូន​ថ្លុក​ក្របី និង​ទីទួល​ដំ​បូកគ្រាន់​ចង​គោក្របីតែប៉ុណ្ណោះ វា​មិន​មាន​ប្រាសាទបុរាណធំដី ហើយ​ក៏មិន​មាន​ត្រពាំង​បុរាណអ្វីធំដំនោះដែរ បើ​មិន​ជឿសូម​រដ្ឋាភិបាល​ចុះ​មក​ពិនិត្យ​ដោយ​ខ្លួនឯងចុះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកទំទាវបណ្ឌិត លី អ៊ុំអេង និងសាច់ញាតិចុះចែកអំណោយ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ   អាន1441ដង អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន2226ដង ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ   អាន2860ដង រដ្ឋាភិ​បាល​ចេញ​សារាច​រស្តី​ពី​ការ​តាំង​​ព្រះ​ឆាយា​លក្ខ័ណ៍   អាន1352ដង ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ   អាន1820ដង ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា   អាន1523ដង កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន2188ដង បែកធ្លាយសំលេង​លោក ឃឹម-វាសនា ពេញបណ្តាញសង្គម   អាន1447ដង ឯកឧត្តម សខេងអនុញាត្ត​ឲ្យ ឯកឧត្តម ឯក​អគ្គ​រដ្ឋ​ទូត​ស្វីស​ចូល​ជួប​ពី​ភាក្សា​ការ​ងារ    អាន1410ដង លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន1896ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3364នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    29986នាក់
ខែនេះ    399395នាក់
ឆ្នាំនេះ   2409934នាក់
សរុប   51769860នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 10:19