ក្រុម​យោធា​បាញ់​រះ​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស​ធ្ងន់ ​ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កណ្តាល

ដោយៈ Siem Reap Siem Reap ថ្ងៃទី 04 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 04:45 នាទី ចំនួនអានៈ 1635

យោធា​មួយ​ក្រុម​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិត ទៅ​លើ​ក្រុម​ប្រជាពលរដ្ឋ ក្នុង​ទំនាស់​ដីធ្លី​មួយ​កន្លែង​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី៣ មិថុនា ម្សិលមិញ​នេះ។ ហេតុការណ៍​នេះ បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ​រង​របួស​ធ្ងន់ និង​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់។ ក្រុម​សិទ្ធិមនុស្ស​ថ្កោលទោស​ការ​បាញ់​ប្រហារ​លើ​ពលរដ្ឋ​នេះ។ រហូត​មក​ដល់​យប់​មិញ អ្នក​នាំ​ពាក្យ​កងទ័ព​ជើង​គោក និង​កង​រាជ​អាវុធហត្ថ មិន​អាច​ប្រាប់​បាន​ថា តើ​ហ្វូង​ទាហាន ដែល​បាន​បាញ់​ស្រោច​ទៅ​លើ​ប្រជាពលរដ្ឋ​នោះ មក​ពី​អង្គភាព​យោធា​ណា​មួយ​នៅ​ឡើយ​ទេ។

 

ប្រពន្ធ​ជនរងគ្រោះ លោកស្រី គាំ សាវន ហៅ​ករណី​អំពី​បាញ់​ប្រហារ​លើ​ប្ដី​លោកស្រី គឺ​ជា​អំពើ​ឃោរឃៅ និង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ស្លូត​ត្រង់ ។ លោកស្រី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​ចាប់​ជន​ល្មើស​យក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ឱ្យ​គ្រួសារ​លោកស្រី​ផង​ដែរ។ ប្រពន្ធ​ជន​រង​គ្រោះ​រូប​នេះ​ត្អូញត្អែរ​ថា ជីវភាព​គ្រួសារ​លោកស្រី​កំពុង​ត្រដាបត្រដួស រក​ព្រឹក​ខ្វះ​ល្ងាច ដូច្នេះ​លោកស្រី​មិន​ដឹង​បាន​ប្រាក់​ពី​ណា ដើម្បី​ព្យាបាល​របួស​ប្ដី​នោះ​ទេ៖ «ពិបាក​ចិត្ត​ណាស់ ខ្ញុំ​កំពុង​អត់​ផង មិន​ដឹង​គិត​មិច​ទេ ខ្ញុំ​គិត​ថា​គាត់​សាហាវ​ពេក​បាញ់​ប្ដី​ខ្ញុំ​អ៊ីចឹង គ្រាន់​តែ​និយាយ​ពាក្យ​សម្ដី​ទៅ ដល់​គាត់​ធ្វើ​អ៊ីចឹង​ដល់​ថ្ងៃ​ក្រោយ​គាត់​ធ្វើ​ដាក់​ប្រជា​ពលរដ្ឋ​ទៀត»។

លោកស្រី គាំ សាវន ឱ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី៣ មិថុនា​ដដែល លោកស្រី​មិន​ទាន់​ដឹង​ពី​ស្ថានភាព​របួស​របស់​ប្ដី​នៅ​ឡើយ​ទេ ពីព្រោះ​គ្រូពេទ្យ​មិន​ទាន់​អនុញ្ញាត​ឱ្យ​ចូល​សួរសុខទុក្ខ។ 

ហេតុ​ការណ៍​ក្រុម​យោធា​បាញ់​ប្រហារ​ប្រជាពលរដ្ឋ​នេះ កើត​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​ជាង ៣០០នាក់ បាន​លើក​គ្នា​ទៅ​ឃាត់​គ្រឿងចក្រ ដែល​ក្រុម​យោធា​បម្រុង​យក​ទៅ​ឈូស​ឆាយ​ដី​ស្រែ​ដែល​កំពុង​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ។ ដី​មាន​ទំនាស់​នោះ មានទំហំ ២៨០ហិកតារ ស្ថិតនៅក្នុងភូមិចំនួន៧ នៃ​ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។

ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី លោក គាំ រិទ្ធ ប្រាប់​ថា អ្នក​ភូមិ​បាន​នាំ​គ្នា​តវ៉ា​បន្ទាប់​ពី​ក្រុម​ទាហាន​ប្រដាប់​ដោយ​កាំភ្លើង​ជា​ច្រើន​ក្រុម បញ្ជា​ឱ្យ​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​ផ្តល់​សំណង​នោះ​ទេ។ លោក​បញ្ជាក់​ថា យោធា​ប្រមាណ ៦០នាក់ បាន​បាញ់​រះ​ទៅ​លើ​ពលរដ្ឋ​បណ្ដាល​ឱ្យ​រង​របួស​ម្នាក់ ឈ្មោះ មុំ ចន្ថា អាយុ ៥៦ឆ្នាំ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ លោក​យល់​ថា ករណី​បាញ់​ប្រហារ​នេះ ជា​ការ​គំរាមកំហែង និង​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ ដែល​ហ៊ាន​ចេញ​តវ៉ា។ លោក​បញ្ជាក់​ថា កន្លង​ទៅ​ប្រជាពលរដ្ឋ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ច្រើន​ស្ថាប័ន​ដែរ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ផ្តល់​ដំណោះស្រាយ​ណា​មួយ​ដល់​ពួក​គាត់​ឡើយ។ លោក​ថា ប្រជាពលរដ្ឋ​ប្រមាណ ៤រយ​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ៥១ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផង​ដែរ៖ «ព្រំ​ដល់​អ៊ីចឹង​គាត់​បាញ់​តែ​ម្ដង ខ្ញុំ​យល់​ថា​ដូច​សេរី​ពេក​ដូច​ប្រទេស​អត់​ច្បាប់​អ៊ីចឹង អយុត្តិធម៌​ស្រស់ៗ ម៉ង់ អាង​តែ​ខ្លួន​សមត្ថ​កិច្ច​យក​កាំ​ភ្លើង​យក​អាវុធ​បាញ់​ប្រជា​ពលរដ្ឋ​ស្រស់ៗ អ៊ីចឹង​វា​អត់​សម យើង​សម័យ​នេះ​ហើយ​សម​តែ​មាន​ដំណោះ​ស្រាយ អត់​មាន​ដំណោះ​ស្រាយ​ឱ្យ​ប្រជា​ពលរដ្ឋ​តែ​ម្ដង»។

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ប្រាប់​អាស៊ី​សេរី​ថា មន្ត្រី​ជំនាញ​កំពុង​ស៊ើបអង្កេត​រឿង​នេះ ដោយ​មិន​ទាន់​អាច​ផ្តល់​ព័ត៌មាន​លម្អិត​បាន​ទេ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​នឹង​ស្វែងរក​ជន​ប្រព្រឹត្ត​នោះ​យក​អនុវត្ត​ច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជន​រងគ្រោះ៖ «អ្នក​ណា​ក៏​ដោយ​ឱ្យ​តែ​ប្រព្រឹត្ត​បទ​ល្មើស​គឺ​យើង​ស្វែង​រក​ហើយ ស៊ើប​អង្កេត​គឺ​យើង​មិន​ទាន់​ឆ្លើយ​បាន​ទេ អ៊ីចឹង​ធ្វើ​ការ​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត​មន្ត្រី​នគរបាល​យុត្តិធម៌​មិន​អាច​ថ្លែង​ការ​បាន​ទេ​មាន​តែ​អយ្យការ​ទេ»។

ប៉ុន្តែ​អង្គការ​សិទ្ធិមនុស្ស​ទទួល​បន្ទុក​ឃ្លាំមើល​ជម្លោះ​ដីធ្លី មិន​មាន​ជំនឿ​លើ​ការ​សន្យា​ដដែលៗ របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នេះ​ទេ។ មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ថា រឿង​ក្រុម​ទាហាន​ប្រើ​ហិង្សា និង​បាញ់​ប្រហារ​លើ​ពលរដ្ឋ​មាន​ច្រើន​ករណី​មក​ហើយ ប៉ុន្តែ​ជន​ល្មើស​មិន​បាន​ទទួល​ទោស​ទណ្ឌ​គួរ​ជា​ទី​ពេញ​ចិត្ត​ឡើយ។ លោក​ទទូច​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​រឿង​នេះ​ឡើង​វិញ ដោយ​យក​យន្តការ​សន្តិវិធី ដែល​មាន​ស្រាប់​មក​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី៖ ​«ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពលរដ្ឋ និង​យោធា​នេះ (នៅ​កន្លែង​ផ្សេង​ទៀត) គឺ​យើង​កត់​សម្គាល់​ឃើញ​កើត​មាន​ខែមីនា ឆ្នាំ២០១៨ (២០១៣) នៅ​ខេត្ត​ក្រចេះ ឃុំ ២ធ្នូ ដោយសារ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ គឺ​ប្រជាពលរដ្ឋ​តវ៉ា មាន​ការ​ចាប់​ខ្លួន មាន​រង​របួស​ប្រជាពលរដ្ឋ​អ៊ីចឹង រហូត​ដល់​ខែមករា ឆ្នាំ២០១៩ នៅ​ខេត្ត​ព្រះសីហនុ ក៏​មាន​ប៉ះ​ទង្គិច​គ្នា​អ៊ីចឹង​ដែរ។ អ៊ីចឹង​យើង​ឃើញ​បញ្ហា​ហ្នឹង​កើត​ឡើង​ជា​ដដែលៗ។ ប្រទេស​កម្ពុជា​យើង​មាន​ច្បាប់ និង​យន្តការ​ជា​ច្រើន​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​ដី្ល យើង​មាន​គណៈកម្មាធិការ​សុរិយោ​ដី​រដ្ឋបាល​ថ្នាក់​ឃុំ គណៈកម្មាធិការ​សុរិយោ​ដី​ថ្នាក់​ស្រុក ថ្នាក់​ខេត្ត ថ្នាក់​ជាតិ រហូត​ដល់​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី ហេតុ​អី​បាន​ជា​យើង​មិន​យក​យន្តការ​ទាំង​អស់​ហ្នឹង​ដោះ​ស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព។ ហើយ​រឿង​នេះ​មិន​មែន​ទើប​កើត​ឡើង​ទេ ឃើញ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​លក្ខណៈ​ពាក្យ​សំដី​ហ្នឹង​ច្រើន​ដង​មក​ហើយ តាំង​ពី​ខែ​តុលាការ ២០២០ មក ប៉ុន្តែ​ហាក់​ដូច​ជា​ពុំ​មាន​ដំណោះស្រាយ​រហូត​ដល់​ខាង​ទាហាន​បាញ់​លើ​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​រង​របួស​ថ្ងៃ​នេះ​អ៊ីចឹង»។

បើ​ទោះ​ជា​ហេតុការណ៍​ក្រុម​ទាហាន​បាញ់​រះ​ទៅ​លើ​ពលរដ្ឋ​នេះ កើត​ឡើង​តាំង​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ អង្គភាព​កងទ័ព​ក៏​នៅ​មិន​ទាន់​អាច​បញ្ជាក់​ថា តើ​អង្គភាព​យោធា​ណា​មួយ​ដែល​បាន​បើក​ការ​ប្រហារ​នោះ​ទេ។ អ្នក​នាំ​ពាក្យ​កងទ័ព​ជើង​គោក លោក ម៉ៅ ផល្លា ប្រាប់​អាស៊ី​សេរី​កាល​ពី​យប់​ថ្ងៃ​ទី ៣ មិថុនា ថា លោក​មិន​ទាន់​ដឹង​ករណី​មន្ត្រី​យោធា​បាញ់​មក​លើ​ប្រជាពលរដ្ឋ​តវ៉ា ក្នុង​រឿង​ជម្លោះ​ដីធ្លី នៅ​ក្នុង​ខេត្ត​កណ្ដាល​នៅ​ឡើយ​ទេ ដោយសារ​លោក​ជាប់​រវល់​កិច្ចការ​ផ្សេង៖ «ចាំ​មើល​ស្អែក​ទៅ​ខ្ញុំ​ស្រាវជ្រាវ មើល​សិន​មិន​ដឹង​យ៉ាង​ម៉េច​ផង។ មិន​ទាន់​មាន​របាយការណ៍​ផង»។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា ឯ​ណោះ​វិញ មាន​ប្រសាសន៍​ថា ជម្លោះ​ដីធ្លី​ត្រូវ​ដោះ​ស្រាយ​ដោយ​សន្តិវិធី និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់។ លោក​ថា ករណី​ជម្លោះ​ដីធ្លី​ដែល​ឈាន​ដល់​ការ​បាញ់​រះ​លើ​ប្រជាពលរដ្ឋ​នេះ គឺ​ជា​អំពើ​ខុស​ច្បាប់ ដែល​ក្រុម​យោធា​ប្រើប្រាស់​អំណាច​ទាំង​បំពាន​លើ​អ្នក​ទាន់​ខ្សោយ។ លោក​ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធានការ ដោយ​យក​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ «មើល​ឃើញ​ហាក់​បី​ដូច​ជា​ទិដ្ឋភាព​មួយ​ដែល​ប្រទេស យើង ជា​ប្រទេស​គ្មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ គឺ​ថា​ធ្វើ​អនាធិបតេយ្យ សេរី ប្រើប្រាស់​កម្លាំង​ដោយ​សេរី គ្មាន​ច្បាប់​គ្មាន​ទម្លាប់ ដូច​យើង​មើល​នៅ​ក្នុង​រូប​ភាព​ហ្នឹង​ទាំង​គ្នា»។

ក្រោយ​ពេល​យោធា​បាញ់​ស្រោច​ទៅ​លើ​ពលរដ្ឋ ដែល​បណ្ដាល​ឱ្យ​រង​របួស​ម្នាក់​ធ្ងន់​ហើយ ប្រជាពលរដ្ឋ​បាន​ប្រមូល​ផ្ដុំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ៥១ ដោយ​ដុត​កង់​ឡាន និង​ដាក់​តាំង​អាវ​ពណ៌​ស​មាន​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន ដែល​មាន​ដាម​ប្រឡាក់​ឈាម រហូត​ដល់​ម៉ោង ៦ល្ងាច ទើប​ពួក​គាត់​បើក​ផ្លូវ​ឡើង​វិញ ។ ក្រុម​ពលរដ្ឋ​លើក​ឡើង​ទៀត​ថា ពួក​នឹង​បន្ត​បិទ​ផ្លូវ៥១ នេះ​ទៀត រហូត​មាន​ដំណោះស្រាយ​ជូន​ពួក​គាត់។

ប្រជាពលរដ្ឋ​អះអាង​ថា ពួក​គាត់​បាន​ចូល​ធ្វើ​ស្រែ​លើ​ដី​នេះ​អស់​រយៈ​ពេល ៣០ឆ្នាំ​មក​ហើយ និង​បន្ត​រហូត​ដល់​កូនចៅ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ព្រម​ផ្តល់​កម្មសិទ្ធិ​ឱ្យ​ពួក​គាត់​នោះ​ទេ ទោះ​បី​ពួក​គាត់​ស្នើសុំ​យ៉ាង​ណា​ក៏​ដោយ។ ប្រជាពលរដ្ឋ​ថា ពួកគាត់​បន្ត​ធ្វើ​ស្រែ​ចម្ការ និង​អាស្រ័យ​ផល​លើ​នៅ​ដី​រហូត​មក ប៉ុន្តែ ស្រាប់តែនៅចុងឆ្នាំ២០២០ ក្រុម​យោធា​បាន​មក​បោះ​ទីតាំង​យាម​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ក្បែរ​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ រួច​ក្រុម​យោធា​បាន​ហាមឃាត់​ពលរដ្ឋ មិន​ឱ្យ​ពួក​គាត់​ចូល​ធ្វើ​ស្រែ​ទៀត​ឡើយ៕

ប្រភពព័ត៌មានៈ RFA

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមដាវសាំម៉ូរៃប្រាំមួយនាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់មនុស្សស្លាប់   អាន1533ដង ត្រកូល​​ប្រាក់​ចាប់ផ្តើមធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​អាងខ្នង ​លោក ​ស...    អាន1746ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1690ដង បទល្មើសកាប់ឈើប្រណិតតំបន់ក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២កើតពេញបន្ទុកគ្មានអ្នក?...    អាន1580ដង លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន1600ដង កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន2216ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1578ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1564ដង គណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មទូទាំងប្រទេស   អាន1529ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន1982ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1728នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71319នាក់
ខែនេះ    178397នាក់
ឆ្នាំនេះ   2636300នាក់
សរុប   51996226នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:49