បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់

ដោយៈ សុភា កំពង់ស្ពឺ ថ្ងៃទី 30 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 12:14 នាទី ចំនួនអានៈ 1645

គ្រោងឆ្អឹងសពបុរសម្នាក់ត្រូវបាន ប្រទះឃើញកាលពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី២៧ កក្កដា នៅក្នុងព្រៃរបោះចំណុច ភូមិត្រពាំងត្របែក ឃុំរុងរឿងប្រមាណ៣០០ម៉ែត្រស្រុកថ្ពង ខណៈអ្នកគង្វាលគោម្នាក់ទៅបត់ជើងក្នុងព្រៃរបោះនោះ ហើយក៏រាយការណ៍ភ្លាមៗទៅអាជ្ងាធរនិងសមត្ថកិច្ចឱ្យទៅត្រួត ពិនិត្យ។

លោក ហ៊ន សុខហុន អធិការរងនគរបាលស្រុកថ្ពងទទួលបន្ទុកការងារព្រហ្មទណ្ឌបានឱ្យ ដឹងថា សពដែលសល់តែគ្រោងឆ្អឹង លលាដ៍ក្បាល ឆ្អឹងដៃជើង រួមទាំងខោអាវផងនោះត្រូវបានបុរសម្នាក់ឈ្មោះសយ វី ជាមនុស្សគប្រទះឃើញក្រោយពីកៀងគោមកផ្ទះវិញនាវេលាល្ងាច នោះខណៈទៅបត់ជើងក្នុងព្រៃរបោះក្បែរស្រែដែលអ្នកភូមិស្ទូង ហើយ តែពុំមានក្លិនស្អុយឡើយ ព្រោះមានតែឆ្អឹង។ មន្ត្រីប៉ូលិសអះអាងថា សពត្រូវបានឃាតករសម្លាប់ប្រមាណជាង១ខែមកហើយ។ ក្រោយពីមានការភ្ញាក់ផ្អើលពីការប្រទះឃើញគ្រោងឆ្អឹងសពក៏ មានក្រុមគ្រួសារដែលបាត់សមាជិករយៈពេលជាង១ខែមកហើយ ទៅមើលទើបស្គាល់ភិនភាគដោយសារចំណាំខោអាវ ខ្សែចង្កេះ ខ្សែកប្រាក់ ព្រមទាំងមានបន្សល់ទុករូបថតមួយសន្លឹកផង ដែ។

លោក បានបន្តទៀតថា បុរសឈ្មោះសួស សឿន និងប្រពន្ធឈ្មោះជួប គឿន មានទីលំនៅភូមិទឹកលង២ ឃុំរុងរឿង បានអះអាងថា ជាកូនប្រុសរបស់ពួកគាត់ដែលបាត់ខ្លួនរយៈពេល១ខែ៨ថ្ងៃ។ កូនប្រុសគាត់ឈ្មោះសឿន សំ អាយុ២៣ឆ្នាំ មានប្រពន្ធឈ្មោះចៀម ចាន់រី អាយុ២៤ឆ្នាំ ទើបតែរៀបការជាង១ឆ្នាំ ហើយប្រពន្ធទើបនឹងសម្រាលកូនប្រុសមួយ ក្រោយពេលប្តីបាត់ខ្លួនពីផ្ទះ។

ឪពុកម្តាយសពបានរៀបរាប់ថា ក្រោយពេលរៀបការហើយកូនប្រុសគាត់ក៏បែកទៅនៅលំនៅឋានខាងប្រពន្ធ ក្នុងភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកឧដុង្គដែលជាលំនៅឋានរស់នៅសព្វថ្ងៃ ហើយប្រកបរបរជាកម្មករសំណង់ឯប្រពន្ធជាកម្មការិនីរោងចក្រកាត់ដេរ ។ នៅថ្ងៃបាត់ខ្លួនកូនគាត់បានចេញពីផ្ទះឯភូមិត្រពាំងរុន ដោយឌុបបងថ្លៃប្រុសទៅផ្សារថ្នល់ទទឹងដែលបងថ្លៃក៏ជាជាង សំណង់ដែរ ។ បន្ទាប់ពីដាក់បងថ្លៃរួចក៏ទូរស័ព្ទប្រាប់ប្រពន្ធថា ខ្លួនមកលេងផ្ទះឪពុកនៅភូមិទឹកលង២ ឃុំរុងរឿង ។  ពេលមកដល់ផ្ទះឪពុកម្តាយកូនប្រុសគាត់សម្រាកតែប្រមាណមួយម៉ោង ប៉ុណ្ណោះ ក៏មានមិត្តភក្តិទូរស័ព្ទយ៉ាងរន្ថើនឱ្យទៅជួបគ្នា ហើយកូនគាត់ក៏ជិះម៉ូតូធុនសេ១២៥ពណ៌ខ្មៅ ស៊េរី២០០៨ទៅជួបមិត្តភក្តិនៅវេលាព្រឹក។ នៅវេលាល្ងាចកូនគាត់បានទូរស័ព្ទប្រាប់ប្រពន្ធនិងឪពុកម្តាយ ថា ខ្លួនកំពុងស៊ីផឹកជាមួយមិត្តភក្តិម្នាក់នៅភូមិព្រៃធំ និងមកផឹកបន្តនៅខាងលិចភូមិត្រពាំងត្របែកទៀត ហើយចាប់ពីពេលនោះមកក៏បាត់ដំណឹងរហូត ។ ការបាត់ខ្លួននេះគឺបងប្អូនបានស្វែងរកសព្វទិសទីលក់អស់ទាំង គោមួយនឹមយកសោហ៊ុយតាមរកទៀត តែពុំប្រទះសោះ ទើបតែលេចឮដំណឹងពីការប្រទះឃើញគ្រោងឆ្អឹងសពក៏មកមើលទើប ដឹងថាជាកូនរបស់គាត់ត្រូវគេនាំមកបង្អកស្រាសម្លាប់យកម៉ូតូ។

ក្រោយពេលមន្ត្រីប៉ូលិសជំនាញបច្ចេកទេសស្រុក ថ្ពងត្រួតពិនិត្យចប់ក៏បានប្រគល់គ្រោងឆ្អឹងឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ។ ប៉ូលិសសន្និដ្ឋានថា ឃាតករគឺជាមិត្តភក្តិស្គាល់គ្នា ហើយការសម្លាប់នេះគឺពិតជាមានគម្រោងទុកជាមុនដោយនាំមកសម្លាប់ ដើម្បីប្លន់យកម៉ូតូ ។ ពេលនេះសមត្ថកិច្ចកំពុងរៀបចំសំណុំរឿង ដើម្បីស្រាវជ្រាវរកមុខសញ្ញាក្រុមជនដៃដល់ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ហ៊ុន សែន៖ អ្នក​នយោបាយ​គួរ​ប្រើប្រាស់​រូបមន្ត​ឈ្នះ​ឈ្នះ​ដើម្បី​សន្តិភាព   អាន1536ដង ដកតំណែងប្រធានមណ្ឌលសុខភាពកាចាញព្រោះទុកអោយស្ត្រីម្នាក់សម្រាលកូនលើបង់មុខមន្ទីរពេទ្យ   អាន2059ដង កម្មវិធីទទួលទានអាហារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន   អាន1694ដង បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន   អាន2579ដង ក្រុមអាជីវករនិងអ្នកដឹកទំនិញពីប៉ោយប៉ែត ទៅលក់តាមបណ្តារខេត្តនានា ត្អូញត្អែថាក្រុមគយចល័តខ...    អាន1508ដង ដំណើរកម្សាន្តលើកដំបូងដែលយូរជាងគេបំផុត   អាន1714ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន1996ដង ក្រុមហ៊ុនដឹកសំរាម បោះសំរាមធ្លាក់ស្អុយពេញថ្នល់ក្នុងក្រុងសៀមរាប   អាន1593ដង សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2346ដង សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1682ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      20262នាក់
ម្សិលមិញ    68738នាក់
សប្ដាហ៍នេះ    238102នាក់
ខែនេះ    385375នាក់
ឆ្នាំនេះ   3129679នាក់
សរុប   56728575នាក់
ថ្ងៃទី 09 ខែ 05 ឆ្នាំ 2025 ម៉ោង 15:29