នគរបាល ស្រុកស្អាងខេត្តកណ្តាលធ្វើការឃាត់ខ្លួនមន្ត្រីនគរបាលរាជធានីភ្នំពេញពាក់ស័ក្ត៤ម្នាក់ពីបទបាញ់បោះអាវុធ ដោយខុសច្បាប់ខណៈមន្ត្រី រូបនោះផឹកស្រាស្រវឹងហើយចង់បង្ហាញខ្លួនឲ្យអ្នកភូមិឃើញថា ជាអ្នកខ្លាំងម្នាក់នៅក្នុងតំបន់នោះ។
ប្រភពព័ត៌មានបានឲ្យដឹងថាការឃាត់ខ្លួន មន្ត្រីខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២ នៅចំណុចភូមិពីងពង់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ មន្ត្រីប៉ូលិសនោះត្រូវបានគេស្គាល់ឈ្មោះ គឹម សាកល ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរនារងការិយាល័យប្រឆាំងភារវកម្មនៃស្នងការនគរបាលរាជធានី ភ្នំពេញឋានៈវីរសេនីយ៍ត្រីអត្តលេខ០៩៧០៣មានទីលំនៅផ្ទះលេខ១៦២E2 ផ្លូវ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ព័ត៌មានបានឲ្យដឹងទៀតថា ការឃាត់ខ្លួនមន្ត្រីប៉ូលិសដែលបានធ្វើការបាញ់បោះដោយខុសច្បាប់នេះគឺ រកឃើញវត្ថុតាងមានបង់កាំភ្លើងខ្លីម៉ាកK54 ចំនួន១ និងមានគ្រាប់១៥គ្រាប់លិខិតអនុញ្ញាសំគាល់អាវុធម៉ាកK54មួយសន្លឹក លិខិតបញ្ជាបេសសកម្មមួយសន្លឹករបស់ស្នងការនគរបាលរាជធានីភ្នំពេញ វិទ្យុទាក់ទង(ID) មួយគ្រឿង។
នៅមុន កើតហេតុវេលាម៉ោង១៦និង៣០នាទីមន្ត្រីប៉ូលិសឈ្មោះគឹម សាកលបានផឹកស្រាបៀនៅផ្ទះឈ្មោះផែន ដែលជាមិត្តភក្តិនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ក្រោយពីផឹកស្រវឹងឈ្មោះគឹម សាកល ក៏បានដកកាំភ្លើងពីចង្កេះបាញ់ចំនួន២គ្រាប់ធ្វើឲ្យប្រជាពលរដ្ឋនៅ តំបន់នោះភ័យស្លន់ស្លោហើយបន្ទាប់មកប៉ូលិសស្រុកស្អាងក៏បានចុះមក ឃាត់ខ្លួនជនបង្កខាងលើនោះតែម្តងរួចក៏បញ្ចប់រឿងនៅត្រឹមប៉ូលិសស្រុក នោះទៅ។
លោកអធិការស្រុកស្អាងបានអោយដឹងថាចំពោះបញ្ហាខាងលើលោកបានធ្វើការអប់រំនិងធ្វើកិច្ចសន្យាត្រូវបានអាណាព្យាបាលជនបាញ់បោះនោះមកធានានិងមានការអន្តរាគនពីលោកស្នងការខេត្តក៏ដោះលែងទៅវិញបាត់ហើយចំពោះអត្តសញ្ញាណ្ណវិញមិនទាន់ដឹងនៅឡើយទេ។
ក្រុមពលរដ្ឋបាលលើកឡើងថានេះអស់លោកបាញ់បោះនោះចំអ្នកមានអំណាចទើបចេញងាយស្រួលយ៉ាងនេះប្រសិនបើអ្នកធម្មតាវិញប្រាកដជាដេកគុគហើយ៕សុភា
ថ្ងៃនេះ | 3651 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 31939 | នាក់ |
ខែនេះ | 3651 | នាក់ |
ឆ្នាំនេះ | 3586311 | នាក់ |
សរុប | 52946237 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 07:39 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net